ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-08-09 · 5,459 ដងមើល

[ខ្លឹមៗ] ជំងឺពុកឆ្អឹងមិនមែនកើតតែលើស្ត្រីអស់រដូវ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

នៅលើដែលគេនិយាយពីជំងឺពុកឆ្អឹង ពួកគាត់តែងតែផ្តោតសំខាន់លើស្រ្តី ពិសេសគឺស្រ្តីអស់រដូវ។ ប៉ុន្តែជាការពិតជំងឺពុកឆ្អឹងអាចកើតបានទាំងបុរស និងស្ត្រី ហើយក៏អាស្រ័យតាមវ័យដែរ។ ថ្ងៃនេះ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត លឹម តាំង ជាវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានមន្ទីរសម្រាកព្យាបាល លឹម តាំង បានចូលរួមបកស្រាយពីក្រុមមនុស្សដែលមានហានិភ័យចំពោះជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញអោយអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើអោយឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគៀក និងកដៃ។ តើមានកត្តានិងមូលហេតុអ្វីខ្លះដែលបណ្តាលអោយពុកឆ្អឹង?

មូលហេតុបណ្តាលអោយពុកឆ្អឹងមានដូចជា • ការជក់បារី • ផឹកស្រា • កង្វះអាហាររូបត្ថម្ភ (កាល់ស្យូម, វីតាមីន D និងប្រូតេអ៊ីន) • ស្គមពេក • មិនហាត់កីឡា ឬធ្វើចលនាអោយបានច្រើន • ស្រ្តីអស់រដូវ រឺស្រ្តីវះកាត់ស្បូន និងដៃស្បូន • ភាពចាស់ • អ្នកមានជំងឺសន្លាក់រាំរៃ រឺប្រើថ្នាំប្រភេទសសៃយូរ • អ្នកមានជំងឺអ័រម៉ូន (Thyroid Glande)

ជាចុងក្រោយនេះ លោកវេជ្ជបណ្ឌិតសូមអោយប្រជាជនគ្រប់រូបគួរប្រុងយ័ត្នចំពោះជំងឺមួយនេះនៅពេលមានរោគសញ្ញាមិនធម្មតា និងមកទទួលការព្យាបាល បង្ការឲ្យបានត្រឹមត្រូវដើម្បីចៀសវាងអោយបាននូវភាពប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៕

ស្វែងយល់បន្ថែម ជំងឺពុកឆ្អឹង

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​