2017-08-09 · 4,127 views
សារពីនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី ពីការថែការទាំសុខភាពចៀសផុតពីជំងឺទឹកនោមផ្អែម
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មួយក្នុងចំណោម សារចំនួនបី ដែលនាយករដ្ឋមន្រ្តីនៃប្រទេសសីង្ហបុរី បានលើកឡើងក្នុងឱកាស National Day Message 2017 របស់ប្រទេសសីង្ហបុរី បានលើកឡើង ពីការលើកកម្ពស់សុខភាព ដែលផ្តើមចេញ បុគ្គលម្នាក់ៗ ដែលត្រូវបានសង្កត់ធ្ងន់លើជំងឺទឹកនោមផ្អែម។ លោក Lee Hsien Loong បានបង្ហាញថា មួយភាគបីនៃមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំ គឺមានជំងឺទឹកនោមផ្អែម។ បើទោះជាជំងឺនេះកើតច្រើនលើមនុស្សចាស់ តែដើម្បីមានសុខភាពល្អ និងរស់នៅបានយូរអង្វែង គឺត្រូវតែផ្តើមពីវ័យក្មេងទៅ និងត្រូវស្វែងយល់ ទាំងចំនេះដឹងពីជំងឺ និងការការពារ។ លោកក៏បានបន្ថែមថា ជំងឺទឹកនោមផ្អែមជាជំងឺដែលយើងមិនអាចមើលឃើញ តែវាមានផលលំបាកច្រើនក្រោយពីកើតជំងឺនេះ។
សូមស្តាប់សំដីផ្ទាល់របស់លោក Lee Hsien Loong។
ប្រភព៖ https://www.facebook.com/leehsienloong/videos/1566798353382865/