ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-08-16 · 4,326 ដងមើល

[ខ្លឹមៗ] ធ្វើបែបណាទើបដឹងថាខ្លួនមានជំងឺមហារីកថ្លើមឬអត់?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

ករណីមានសញ្ញាព្រមានណាមួយលេចឡើង និងត្រូវបានសង្ស័យថាមានទំនាក់ទំនងនឹងជំងឺមហារីកថ្លើមនោះ ការទៅជួបជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យ គឺជារឿងដ៏ចាំបាច់។ ទោះបីជាមិនទាន់មានសញ្ញាណាមួយកើតឡើងក៏ដោយ ការរកជំងឺមហារីកថ្លើមតាមរយៈការពិនិត្យសុខភាព ត្រូវបានណែនាំផងដែរ ដើម្បីបង្កើនឱកាសក្នុងការរស់រានចំពោះអ្នកជំងឺកំពុងមានជំងឺនេះដោយមិនបានដឹងខ្លួន។ វេជ្ជបណ្ឌិត Turobova Tatiana ជាវេជ្ជបណ្ឌិតឯកទេស​មហារីកពីប្រទេសរុស្សី និងជាប្រធានផ្នែកជំងឺមហារីកនៃ មន្ទីរពេទ្យ សាកលវិទ្យាល័យ សែន សុខ បានរៀបរាប់ពីការធ្វើរោគវិវិច្ឆ័យមហារីកថ្លើម៖ -តេស្តគ្លីនិក៖ កាសាកសួររកសញ្ញាមិនប្រក្រតី... -តេស្តឈាម៖ កម្រិតឈាមក្រហម អេម៉ូក្លូប៊ីន ប្លាកែត គ្រាប់ឈាមស។ក៏បានបង្ហាញពីមុខងារ ឬដំណើរការរបស់ថ្លើម... -តេស្តវិទ្យុសាស្រ្ត៖ ពិនិត្យ Ultrasound, CT-scan/MRI-scan, X-ray, ថតប្រព័ន្ធសរសៃឈាម ឬទឹករងៃថ្លើម... -ការពិនិត្យជាលិកា៖ វិធីសាស្រ្តនេះប្រព្រឹត្តតៅដោយការច្រឹបយកសាច់ដុំពីសរីរាង្គថ្លើម។ ថ្លើមជាសរីរាង្គដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដូច្នេះបើសិនជាអ្នកមានបញ្ហាសុខភាពថ្លើមណាមួយ អ្នកគួរតែមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា ដើម្បីបង្ការការថយចុះនៃមុខងាររបស់ថ្លើម៕  ​​

ស្វែងយល់បន្ថែម៖ តើអាចពិនិត្យរកជំងឺមហារីកថ្លើមដោយវិធីសាស្ត្រណា?

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ