ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-08-21 · 10,147 ដងមើល

ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal)

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

I. និយមន័យ ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal :UGD)ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse-Couche musculeuse ) ដំបៅទាំងនេះកើតលើមនុស្សគ្រប់វ័យអាយុភាគច្រើនចាប់ពី40ឆ្នាំលើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្រី(3M/1F)

II. កត្តាបង្កហេតុ 1. មេរោគ (Helicobacter pylori : HP) 2. ថ្នាំពេទ្យជាពិសេសថ្នាំបំបាត់ការឈឺចាប់(AINS) 8-20% 3. ស្ត្រេស(Stress)កំពុងតែជជែកគ្នានៅឡើយរវាងគ្រូពេទ្យឯកទេស និង គ្រូពេទ្យឯកទេស 4. ការជក់បារីជាកត្តាជំរុញ 5. ផឹកស្រាជាមូហេតុពុំទាន់មានការយល់ស្របគ្នា

III. ការធ្វើរោគវិនិច្ឆ័យ ការសាកសួរ និងពិនិត្យលើអ្នកជំងឺដំបៅក្រពះបង្ហាញថា មានសញ្ញាច្បាស់លាស់ (50%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណៈរ៉ាំរ៉ៃកើតរាល់ពេលមុនការហូបបាយ ហើយធូរស្រាល បន្ទាប់ពីបរិភោគអាហាររួច។

ដើម្បីបញ្ជាក់រោគវិនិច្ឆ័យឲ្យកាន់តែច្បាស់ គឺត្រូវធ្វើការឆ្លុះ ក្រពះ និងពោះវៀនតូចជាប់ក្រពះ(Fibroscopie ŒsoGastroDuodenale:FOGD) និងយកសាច់ក្រពះ ទៅវិភាគ។

IV. ផលវិបាកនៃជំងឺ 1. ការហូរឈាមចេញពីដំបៅដែលបណ្តាលមានការក្អួតឈាមឬក៏ លាមកពណ៌ខ្មៅ 2. ការធ្លាយក្រពះ​ ឬក៏ពោះវៀនតូចជាប់ក្រពះ 3. ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ 4. បង្កឲ្យទៅជាដំបៅមហារីក។

V. ការព្យាបាល 1. ព្យាបាលដោយថ្នាំលេបរយៈពេល 1ខែទៅ2ខែ ព្រមទាំងបរិភោគអាហារអោយមានអនាម័យទៀងពេល ជៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ 2. ព្យាបាលដោយការវះកាត់ចំពោះភាពធ្ងន់ធ្ងររបស់ដំបៅខ្លាំងពេកដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។