Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

យោងតាមសេចក្តីប្រកាសរបស់ របស់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា​ ផ្នែកទន្តវទនសាស្រ្តនៃ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតនឹងផ្តល់ជូន៖ កម្មវិធី៖ ការពិគ្រោះ ពិនិត្យ ដក និងប៉ះធ្មេញ តម្លៃ៖ ដោយមិនគិតថ្លៃ ទីតាំង៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ០៣​ ដល់ ទី០៧ ខែកក្កដា ឆ្នាំ២០១៧ Credit : ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

At the upcoming edition of Vitafoods Asia in Singapore, Asia Pacific’s nutraceutical industry will gather at the annual event to do business, uncover the latest product innovations, and to learn more about the market and its best practices. Amongst the 200 exhibiting companies, a wide-range of businesses will be presenting their high-quality, innovative finished products comprising dietary supplements, vitamins and functional food and beverages to the industry.   According to Zion Market Research, the global dietary supplements market is valued at USD 132.8 billion in 2016 and is expected to reach USD 220.3 billion in 2022, with a CAGR of 8.8% between 2017 and 2022[1]. In the same report, Asia Pacific was found to be the largest market for dietary supplements in 2016, accounting for more than 31% share of the total volume of dietary supplements market, and researchers expect this trend to continue in coming years.   Vitafoods Asia provides the industry with the perfect platform for generating new business and building profitable relationships, by focusing on four key areas that range from ingredient to shelf: Ingredients & Raw Materials, Contract Manufacturing & Private Label, Services & Equipment, and Branded Finished Products. With each edition, the event has witnessed a growth in the Finished Products sector, and this reflects the bullish market sentiments observed in research.   This year, a total of 34 brands will showcase a variety of retail-ready functional foods and beverages and dietary supplements from around the world. Buyers, distributors, retailers, and suppliers can look forward to uncovering the latest product innovations from companies such as Daiwa Pharmaceutical (Japan), Fortex Nutraceuticals (Bulgaria), LGC (United Kingdom), and Newtree Co Ltd (Korea). For many of the participating companies, the Asia market is the place to be with its immense growth potential.   As with past editions, attendees can explore the Inspiration Showcase and Tasting Bar for the latest launches and star products, which includes vastly different items that address a variety of needs – such as energy drinks, meal replacement bars, chewable supplements, and collagen jellies. Visitors sourcing finished products can also look forward to education opportunities related to their areas of interest, such as the presentation on ‘Functional food in Asia: Research & Validation’, which is part of the newly-introduced Life Stages Theatre that focuses on the specific nutrition requirements needed throughout the stages of a person’s life. Those looking for more in-depth discussions can look towards the Vitafoods Asia Conference Program and in particular, the Market Trends & Consumer Insights and Regulation & Ingredient Registration Masterclasses.   Vitafoods Asia 2017 takes place from 5 – 6 September at the Sands Expo and Convention Centre at Marina Bay Sands. For more information on Vitafoods Asia, visit www.vitafoodsasia.com. Connect with Vitafoods Asia on: Facebook : https://www.facebook.com/vitafoodsasia LinkedIn : https://www.linkedin.com/grp/home?gid=7431442 Twitter :  https://twitter.com/vitafoodsasia About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East. Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long.   For more information, visit www.informaglobalhealth.com. Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture. [1] Zion Market Research, Global Dietary Supplements Market is Expected to Reach around USD 220.3 Billion in 2022, 5 Jan 2017

ចែករំលែក

FDAបានអនុម័តឲ្យប្រើថ្នាំប្រភេទ Delafloxacin ដែលមានឈ្មោះក្នុងទីផ្សារថា Baxdela ផលិតដោយក្រុមហ៊ុន Melinta Therapeutics។ វាគឺជាពួក Fluoroquinolone បង្កើតឡើងសម្រាប់ព្យាបាលមនុស្សពេញវ័យ ដែលមានបញ្ញាស្បែក បង្កដោយបាក់តេរី ស្រួចស្រាវ និងការឆ្លងមេរោគទៅលើរចនាសម្ព័ន្ធនៃស្បែក (Acute Bacterial Skin and Skin Structure Infections ឬ ABSSSI)បង្កឡើងដោយពួកបាក់តេរី។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Melinta បាននិយាយថា ការអនុម័តឲ្យប្រើថ្នាំថ្មីដែលមានឈ្មោះថា Baxdela នេះ គឺមានការគាំទ្រពីការសិក្សាស្រាវជ្រាវចំនួនពីរ។ រីឯការសិក្សា និងធ្វើតេស្ត Phase 3 studies គឺជាការសិក្សាមួយដែលមានរយៈយូរ និងមានទំហំសិក្សាធំ ដើម្បីធ្វើតេស្តសាកល្បងទៅលើប្រសិទ្ធភាពនៃថ្នាំ ទៅលើអ្នកជំងឺដែលមាន ABSSSI បានបង្ហាញថាការព្យាបាលដោយ Baxdela ទាំងថ្នាំចាក់ និងថ្នាំគ្រាប់ បានឆ្លើយតបនឹងការព្យាបាលនៅ៤៨ទៅ៧២ម៉ោងដំបូង គឺមានប្រសិទ្ធមិនទាបជាងការរួមបញ្ចូលគ្នារវាង Vancomycin និងAztreonamទេ នេះបើយោងទៅតាមការសាកល្បងរបស់ FDA។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Melinta បានឲ្យដឹងថា ថ្នាំគ្រាប់៤៥០មីលីក្រាមនេះ គឺមានសមាសធាតុផ្សំ និងប្រសិទ្ធភាពដូចគ្នា និងអាចប្រើជំនួសឲ្យថ្នាំចាក់ ៣០០មីលីក្រាមបាន ហើយវាក៏មិនមានសញ្ញានៃផលប៉ះពាល់លើមុខងារថ្លើម មុខងារតម្រង់នោម ឬការសម្របសម្រួលគ្លុយកូសទេ។ លោកវេជ្ជបណ្ឌិត David Hooper សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Harvardបានមានប្រសាសន៍ថា “ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក កំពុងធ្វើឲ្យមានការកើននូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។ គ្រូពេទ្យត្រូវការឧបករណ៍បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ។ ការអនុម័តឲ្យមានការប្រើប្រាស់ថ្នាំ​ Baxdelaនេះ គឺវាមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងភាពធន់នៃ Methicillin-Resistance Staphylococcus Aureus (MRSA) និងជំងឺឆ្លងដ៏កាចសាហាវដទៃទៀត ដែលវាបានផ្ដល់ឲ្យគ្រូពេទ្យនូវជម្រើសមួយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អ្នកជំងឺ ABSSSI”។   ប្រភព ៖ Pharmacy Times ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

យោងតាមសេចក្តីប្រកាសជូនដំណឹងពីសាកលវិទ្យាល័យអន្តរជាតិ ក្រោមកិច្ចសហការពីសាលកវិទ្យាល័យ ចឹងចូវ (ប្រទេសចិន) សាកលវិទ្យាល័យនឹងរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតទៅកាន់សាកលវិទ្យាល័យ ចឹងចូវ រយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2017ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏ពិសេសនេះ គឺសម្រាប់និស្សិតមហាវិទ្យល័យវេជ្ជសាស្ត្រចំនួន 20 នាក់ និងនិស្សិតមហាវិទ្យាល័យឱសថសាស្ត្រចំនួន 20 នាក់ ។  កាលបរិច្ឆេទសំខាន់ ៖ ផុតកំណត់ថ្ងៃទទួលពាក្យ ៖ 30 កក្កដា ឆ្នាំ2017  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង ការិយាល័យកិច្ចការទំនាក់ទំនង៖ Tel​​​ :  087 98 1111 / 086 26 46 56 E-mail​ : info@iu.edu.kh / iu.inter@iu.edu.kh Website : www.iu.edu.kh Credit: ទំព័រហ្វេសប៊ុក IU International University

ចែករំលែក

ធ្លាប់តែឃើញគេម៉ាស្សាប្រេង និងឲ្យម៉ាស្សាដោយត្រាំជើងក្នុងទឹកដែលមានត្រីម៉ាស្សាមែនទេ៎?  រូបភាព គឺគ្រាន់តែស្រមៃ ក៏មានអារម្មណ៍ថាrelaxingដែរ តែបើនិយាយអំពី«ម៉ាស្សាជាមួយកាំបិត»វិញ តើហ៊ានសាកទេ?  លក្ខណៈថា គ្រាន់តែលឺហ្នឹង ក៏រាងស្រាវបាត់ទៅហើយ…  វាជាវិធីសាស្រ្តព្យាបាលរបស់ចិនបុរាណកាលពី២៥០០ឆ្នាំមុន ហើយក៏ត្រូវកំពុងត្រូវបានអនុវត្តនៅតៃវ៉ាន់ផងដែរ ហើយក៏ត្រូវបានអតិថជនជាច្រើនចូលចិត្តពេញចិត្តផងដែរ… ចុះអ្នកវិញ? បើសិនជាមាននៅប្រទេសយើង តើនឹងសាកល្បងដែរឬអត់ Video Credit : Pretty 52 © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយអគារធំរបស់មន្ទីរពេទ្យ បានចាប់ដំណើរការឡើងក្នុងខែមីនាឆ្នាំ២០១៧នេះដោយមានការផ្តួចផ្តើមពីក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមរបស់មន្ទីរពេទ្យក្រោមការជ្រោមជ្រែងទាំងស្រុងពីមន្ទីរពេទ្យ ព្រះកុសុមៈ។   គោលបំណងនៃការបង្កើតផ្នែកជំងឺបេះដូង និងសរសៃឈាមនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺផ្នែកនេះ ដែលមានការកើនឡើងជាលំដាប់ក្នុងមន្ទីរពេទ្យព្រះកុសុមៈ ព្រមទាំងស្របជាមួយនឹងគោលនយោបាយអភិវឌ្ឍរបស់មន្ទីរពេទ្យផ្ទាល់ ព្រោះជំងឺបេះដូង និងសរសៃឈាមជាប្រភេទជំងឺដែលប៉ះពាល់ខ្លាំងដល់អាយុជីវិតរបស់អ្នកជំងឺ ហើយអត្រានៃអ្នកកើតជំងឺនេះក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ កត្តាទំាងនេះជំរុញឲ្យដំណើរការនៃការបង្កើតឡើងនូវផ្នែកជំងឺបេះដូងនិងសរសៃឈាមបានយ៉ាងរលូន។   បើទោះបីជាផ្នែកជំងឺបេះដូង និងសរសៃឈាមទើបតែនឹងបង្កើតឡើងក៏ដោយ តែផ្នែកនេះបម្រើសេវា ២៤ម៉ោងជូនអ្នកជំងឺដោយមានផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺបេះដូង ជំងឺសរសៃឈាមនិងជំងឺលើសសម្ពាធឈាម ព្រមទាំងមានសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជាសេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង និងសេវាសម្រាកព្យាបាលសម្រាប់អ្នកជំងឺលើសសម្ពាធឈាមធម្មតា។ ក្រៅពីនេះ ក៏មានផងដែរនូវវិធីសាស្ត្រពិនិត្យមួយចំនួនដូចជា ការវាស់ចង្វាក់បេះដូង ការធ្វើអេកូសាស្រ្តបេះដូង ការធ្វើអេកូសាស្ត្រសរសៃឈាម ការវាស់ចង្វាក់បេះដូង ២៤ម៉ោងការវាស់សម្ពាធឈាម ២៤ម៉ោង ដើម្បីធ្វើរោគវិនិច្ឆ័យ តាមដានប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺលើសសម្ពាធឈាម និងតេស្តរកជំងឺត្បៀតសរសៃឈាមបេះដូង (Stress Test) ជាដើម។   រោគសញ្ញាសំខាន់ៗដែលបានជួបនៅក្នុងផ្នែកជំងឺបេះដូងនិងសរសៃឈាមដូចជា ហត់ ចុកដើមទ្រូង ញ័រដើមទ្រូង ខ្យល់គ។ លោកវេជ្ជបណ្ឌិត សាំង លាង ប្រធានផ្នែកជំងឺបេះដូង និងសរសៃឈាម បានមានប្រសាសន៍ថា “ផ្នែកជំងឺបេះដូង និងសរសៃឈាមរបស់យើងខ្ញុំ បានទទួលសម្រាកព្យាបាលអ្នកជំងឺដែលមានជំងឺប្រើសបេះដូង ជំងឺបេះដូង លោតខុសចង្វាក់ ជំងឺបេះដូងពីកំណើត ជំងឺសរសៃឈាមបេះដូង ជំងឺទឹកចូលស្រោមបេះដូងជំងឺបេះដូងរីក ជំងឺបេះដូងក្រាស់ ជំងឺស្ទះសរសៃឈាមជើង ជំងឺរលាកសរសៃឈាមវ៉ែន និងជំងឺលើសសម្ពាធឈាម ។ល។"   សូមបញ្ជាក់ផងដែរថា បុគ្គលិកដែលផ្តល់សេវាសុខភាពក្នុងផ្នែកជំងឺបេះដូង និងសរសៃឈាម សុទ្ធសឹងតែទទួលបាននូវការបណ្តុះបណ្តាលជំនាញច្បាស់លាស់ស្តីពីជំងឺបេះដូង និងសរសៃឈាម។ ក្នុងនោះផងដែរ មានក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមដែលបានបញ្ចប់ការសិក្សាជំនាញនេះនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំងដោយមានការទទួលស្គាល់ពីក្រសួងសុខាភិបាលអមជាមួយនឹងក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាកយិកាដែលបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីធានាឲ្យបាននូវការព្យាបាលដែលប្រកបដោយគុណភាព ប្រសិទ្ធភាពជូនដល់អ្នកជំងឺ។   ក្រៅពីការផ្តល់សេវាក្នុងពេលបច្ចុប្បន្ននេះ ផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈក៏បានដាក់នូវគោលនយោបាយអភិវឌ្ឍខ្លួនចំនួន ៣ទៀត ពោលគឺការគ្រោងតំឡើងម៉ាស៊ីនថតឆ្លុះសរសៃឈាមបេះដូង និងដាក់ថ្មបេះដូងដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ និងការផ្តល់នូវសេវាវះកាត់បេះដូង ដែលមន្ទីរពេទ្យដាក់ជាគម្រោងសម្រាប់អគារមិត្តភាព កម្ពុជា-ចិន ដែលនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងបរិវេណមន្ទីរពេទ្យ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ថ្នាំងងុយគេង (Amitriptyline) មានក្នុង​កម្រិត 10,25, 50, 75, 100, 150mg ដែលត្រូវបានគេប្រើច្រើនក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត។ កម្រិតដែលអនុញ្ញាតឲ្យប្រើប្រាស់ ច្រើនបំផុតគឺត្រឹម១៥០​ mgក្នុងមួយថ្ងៃ សម្រាប់អ្នកមិនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យ និង៣០០mgថ្ងៃ សម្រាប់អ្នកតម្រួវឲ្យគេងពេទ្យ។ ប្រសិនបើការប្រើប្រាស់ លើសកម្រិតចាប់ពី៧៥០mg ឬលើសពីនេះ (ប្រហែលជា៣០គ្រាប់ឬលើសពីនេះនៃកម្រិត២៥mg ក្នុងមួយគ្រាប់) អាចបណ្តាលឲ្យពុលភ្លាមៗ ដូចជាករណីការអត្តឃាតជាដើម ដោយអ្នកជំងឺប្រើប្រាស់ថ្នាំងងុយគេងក្នុងបរិមាណច្រើន ក្នុងគោលបំណងចង់សំលាប់ខ្លួន។​​   ការពុលដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំងងុយគេងលើសកម្រិតមានសញ្ញាដូចជា៖ ការប៉ះទៅលើ ប្រព័ន្ធបេះដូង - គាំងបេះដូង - ការស្រុតចុះសំពាធឈាមធ្ងន់ធ្ងរ -​ វិបត្តិចង្ខាក់បេះដូងធ្ងន់ធ្ងរ ប៉ះពាល់ប្រព័ន្ធប្រសាទ -  សន្លប់បាត់បង់ស្មារតី -  ប្រកាច់​ -  គាំងចង្វាក់ដង្ហើម ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ប្រភេទថ្នាំនេះងាយនឹងប្រឈមការចង់ធ្វើអត្តឃាតដោយសារតែគាត់មានជំងឺធ្លាក់ទឹកចិត្ត ឬស្រ្តេសជាដើម។ ហេតុនេះ គួរតែមានការយកចិត្ត ចំពោះអ្នកជំងឺ និងគួរតែទទួលការព្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុនការប្រើប្រាស់ថ្នាំ។ ប្រសិនបើមានករណីពុល ថ្នាំងងុយគេង (Amitriptiline) នេះគួរតែបញ្ជុនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។ ដកស្រង់ពី៖ drugs.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាដំណឹងល្អមួយសម្រាប់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីទទួលបានឱកាសអាហារូករណ៍ទៅសិក្សាបន្តវគ្គDFMS នៅឯប្រទេសបារាំង ដោយយោងតាមលក្ខខណ្ឌដែលបានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងខាងលើ   … កាលបរិច្ឆេទសំខាន់ ៖  ឈប់ទទួលពាក្យ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ប្រកាសលទ្ធផល ៖ បញ្ជាក់ជូនតាមក្រោយ ទីកន្លែងទទួលពាក្យ ៖ ផ្នែកកិច្ចការនិស្សិត ផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមពិនិត្យមើលលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងជូនពរសំណាងល្អ!!

ចែករំលែក

 ការសិក្សាថ្មីមួយដែលបានបោះពុម្ពផ្សាយក្នុង the American Journal of Clinical Nutrition បានរកឃើញថា «កុមារដែលទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ (Non-cow’s milk) ជារៀងរាល់ថ្ងៃ អាចមានកម្ពស់0.4សង់ទីម៉ែត្រទាបជាងកម្ពស់មធ្យម បើធៀបនឹងកម្ពស់ស្ដង់ដារបស់កុមារ»។ លោកវេជ្ជបណ្ឌិត Jonathon Maguire ជាគ្រូពេទ្យឯកទេសផ្នែកកុមារ និងជាអ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ St. Michael ក្នុងទីក្រុង Toronto  និង ជាអ្នកដឹកនាំការសិក្សានេះ ហើយលោក បាននិយាយថា “យើងបានរកឃើញថា កុមារដែលបានទទួលទានទឹកដោះគោដែលចម្រាញ់ពីអង្ករ គ្រាប់អាល់ម៉ុង និងសណ្ដែក គឺអាចមានកម្ពស់ទាបជាងកុមារដែលទទួលទានទឹកដោះរបស់គោ”។ វាខុសគ្នារហូតដល់ទៅកន្លះអ៊ីញ ហើយវាមិនមែនជាការខុសគ្នាបន្ដិចបន្ដួចទេចំពោះកុមារដែលមានអាយុ៣ឆ្នាំ”។    អ្វីដែលធ្វើឲ្យការរកឃើញនេះកាន់តែភ្ញាក់ផ្អើលនោះគឺ កម្រិតនៃការទាបរបស់កុមារ គឺអាស្រ័យលើបរិមាណនៃទឹកដោះគោដែលពួកគេទទួលទាន ប៉ុន្តែមិនមានន័យថា បើអ្នកមិនបានទទួលទានទឹកដោះរបស់គោ អ្នកអាចមានកម្ពស់ទាបនោះទេ តែវាមានន័យថាបើអ្នកទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ ជាមធ្យមអាចធ្វើឲ្យអ្នកមានរាងតូចបន្តិច និងទាបបន្តិច។     តើវាមានទំនាក់ទំនងនឹងការលូតលាស់កម្ពស់ពេលពេញវ័យទេ? លោកវេជ្ជបណ្ឌិតបានឆ្លើយថា វាមិនទាន់មានការបង្ហាញជាក់លាក់មួយនោះទេ។ ក្នុងនាមជាគ្រូពេទ្យឯកទេសផ្នែកកុមារ យើងគ្រាន់តែដឹងថាជាទូទៅកុមារដែលមានការលូតលាស់កម្ពស់ស្របតាមអាយុត្រឹមត្រូវក្នុងវ័យកុមារហើយនោះ ការលូតលាស់របស់ពួកគេនឹងបន្តត្រឹមត្រូវរហូតដល់ពេញវ័យ។   លោកស្រី Amy Joy Lanou ជាសាស្ត្រាចារ្យផ្នែកសុខភាពនៃសាកលវិទ្យាល័យNorth Carolina នៃទីក្រុង Asheville បាននិយាយថា ការលូតលាស់កម្ពស់និងសុខភាពរបស់កុមារមិនមែនកំណត់ដោយទឹកដោះគោតែមួយមុខទេ ហើយយើងគួរតែមើលទៅលើរបបអាហាររបស់កុមារវិញទើបត្រឹមត្រូវ  ហើយការជ្រើសយកកម្ពស់មកធ្វើជាកត្តាវាស់ស្ទង់សុខភាពនេះ គឺមិនត្រឹមត្រូវទេ ព្រោះថាកុមារដែលមានកម្ពស់ខ្ពស់ និងមានមាឌធំមិនប្រាកដថាពួកគេមានសុខភាពល្អនោះទេ។   ចំណែកឯលោកស្រី Connie Weaver ដែលលោកស្រីជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅឯសាកលវិទ្យាល័យ Purdue បាននិយាយថា ការសិក្សានេះបានធ្វើការប្រៀបធៀបអំពីអត្ថប្រយោជន៍ដែលផ្ដល់ឲ្យសារពាង្គកាយយើងតាមរយៈទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិ និងទឹកដោះរបស់គោ។ យើងដឹងថាភេសជ្ជៈដែលចម្រាញ់ពីរុក្ខជាតិមួយចំនួន គឺមានប្រូតេអ៊ីនទាប ដូច្នេះការស្រូបយកកាល់ស្យូមក៏អាចមានលក្ខណៈទាបដែរ។   ការសិក្សាបានបង្ហាញថា កត្តាដែលធ្វើឲ្យមានភាពខុសគ្នាចំពោះកម្ពស់អាចបណ្ដាលមកពីទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិមិនបានទៅភ្ញោចឲ្យមានការបញេ្ចញនូវ Insulin-like Growth Factor (IGF) ដូចទឹកដោះរបស់គោទេ។ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលមានកម្រិត IGFs ច្រើនអាចមានហានិភ័យខ្ពស់ទៅក្នុងជំងឺមហារីកប្រព័ន្ធបន្តពូជ។ លោកស្រីបានបន្តថា កាលដែលមាន IGF តិចអាចធ្វើឲ្យមានភាពខុសគ្នានៃកម្ពស់ ប៉ុន្តែវាអាចកាត់បន្ថយការបាក់ឆ្អឹង និងជំងឺមហារីកបាន។    ទោះបីជាយ៉ាងណាក៏ដោយលោក Maguire បាននិយាយថា ក្នុងនាមអ្នកជាមាតាបិតា និងជាអ្នកទទួលទានវា អ្នកគួរតែមានការយល់ដឹងនិងបទពិសោធន៍ខ្លះៗជុំវិញបញ្ហាទាំងនេះ ហើយអ្នកគួរជ្រើសរើសយកទឹកដោះគោដែលចម្រាញ់ចេញពីវត្ថុធាតុដើមណាដែលមានសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះរបស់គោដែរ ព្រោះថាមានភេសជ្ជៈជាច្រើនបានដាក់លក់នៅលើទីផ្សារ ហើយអះអាងថាមានអត្ថប្រយោជន៍ដូចទឹកដោះរបស់គោ ប៉ុន្តែធាតុពិតនោះ គឺគ្មានទេ។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការសិក្សាដ៏តូច ប៉ុន្តែមានសារៈសំខាន់មួយបានធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការរកឃើញ«អំពីថ្នាំប្រឆាំងនឹងជំងឺមហារីកមួយអាចជួយកម្ចាត់ដុំសាច់ចំពោះអ្នកជំងឺមហារីកដែលមានសភាពធន់ទៅនឹងការព្យាបាលស្ទើរគ្រប់ទម្រង់»ហើយនោះ។  ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Science បានតាមដានទៅលើអ្នកជំងឺ៨៦នាក់ដែលមានជំងឺមហារីកកម្រិតធ្ងន់ធ្ងរទៅលើលំពែង ក្រពេញប្រូស្តេត ស្បូនឬឆ្អឹង។ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំដែលមានម៉ាកឈ្មោះ Keytruda វាគឺស្ថិតនៅក្នុងពពួកថ្នាំ Pembrolizumab ហើយវាទទួលបានលទ្ធផលយ៉ាងជោគជ័យ។ អ្នកជំងឺ៦៦នាក់ដែលមានដុំសាច់ បានមានសភាពថយបាត់ទៅវិញនិងមានសភាពថេរ ហើយក្នុងចំណោមនោះមានអ្នកជំងឺ១៨នាក់ដែលដុំសាច់របស់ពួកគេបានជាទៅវិញ និងមិនមានការកើតឡើងវិញទេ។   អ្នកជំងឺទាំងអស់សុទ្ធតែមានការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី (Genetic mutations)ដែលហាមឃាត់កោសិការបស់ពូកគេពីការជួសជុលDNA ដែលខូចខាត។ Pembrolizumab គឺត្រូវបានស្គាល់ថាជា PD-1 blocker ដែលវាគឺជាប្រភេទថ្នាំសម្រាប់ព្យាបាលប្រព័ន្ធភាពស៊ាំ ដែលវាមាននាទីជួយប្រព័ន្ធភាពស៊ាំស្វែងរកកោសិកាមហារីក និងវាយប្រហារទៅលើដុំសាច់។   ទំហំនៃការសិក្សាមានលក្ខណៈតូច និងមិនមានក្រុមមនុស្សដែលមិនទទួលបាន Pembrolizumab (Control group) ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចធ្វើការប្រៀបធៀបលទ្ធផលទេ ប៉ុន្តែលទ្ធផលត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយFood and Drug Administration (FDA) បានសម្រេចអនុញ្ញាតឲ្យប្រើ Pembrolizumab សម្រាប់អ្នកជំងឺដែលមានមហារីកមកពីការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី។   សារពត៌មាន New York Times បានសរសេរថា «នេះគឺជាលើកទីមួយដែលថ្នាំប្រភេទត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងដុំសាច់ដែលមានទម្រង់ហ្សែនជាក់លាក់មួយ ដោយមិនគិតពីកន្លែងដែលពួកវាកើតនៅក្នុងខ្លួនយើង»។   លោកវេជ្ជបណ្ឌិត Jack Jacoub ដែលលោកជាគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក បាននិយាយថា មានមតិទូទៅមួយលើកឡើងថាប្រព័ន្ធភាពស៊ាំគឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនិងការរីករាលដាលនៃជំងឺមហារីក ហើយការរកឃើញថ្មីទាំងនេះបង្ហាញថា ការកំណត់គោលដៅយកប្រព័ន្ធភាពស៊ាំក្នុងការព្យាបាលមហារីកគឺអាចមានប្រសិទ្ធភាពខ្ពស់។ ការកំណត់គោលដៅលើប្រព័ន្ធភាពស៊ាំបានធ្វើឲ្យស្ថានភាពជំងឺមានភាពប្រសើរឡើង ហើយវាពុំចាំបាច់ត្រូវមានទំនាក់ទំនងនឹងជំងឺមហារីកណាមួយជាក់លាក់ទេ។    លោកគិតថាថ្នាំប្រភេទនេះនឹងត្រូវបានប្រើនាពេលអនាគតដើម្បីផ្សារភ្ជាប់ជាមួយនឹងការបង្កើតការព្យាបាលជំងឺមហារីកសម្រាប់ប្រភេទជំងឺជាក់លាក់មួយ។ លោកបានបន្ដទៀតថា នេះអាចធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើង ហើយទម្រង់នៃការព្យាបាលនេះ ឬតាមរយៈទម្រង់ផ្សេងៗ អាចឲ្យយើងធ្វើការព្យាបាលនិងលុបបំបាត់ចោលនូវជំងឺមហារីកបាន។ ទាំងនេះគឺជាជំហានដែលធ្វើឲ្យយើងឈានទៅកាន់តែជិតនឹងគោលដៅរបស់យើង។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្តីសុបិន្តនៃការបង្កើតមជ្ឈមណ្ឌលថែទាំជំងឺមហារីកដំបូងគេបង្អស់នៅកម្ពុជារបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម (Onco-Hematology) នៃមន្ទីរពេទ្យកាល់ម៉ែត ជិតលេចចេញជារូបរាងពិតហើយ ដោយហេតុថា មជ្ឈមណ្ឌលជាតិផ្នែកជំងឺមហារីក (National Cancer Center) នេះ ត្រូវបានគ្រោងនឹងរៀបចំសម្ពោធនៅចុងឆ្នាំនេះ។  គួរបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារផ្សេងៗត្រូវបាន និងកំពុងរៀបចំតំឡើង ស្របពេលដែលម៉ាស៊ីនព្យាបាលដោយកាំរស្មី ឬតាមបែបវិទ្យុសាស្រ្ត (Radiotherapy Machine) ដែលនឹងជាម៉ាស៊ីនទីពីរដែលមានវត្តមាននៅប្រទេសយើង កំពុងត្រូវបាននាំយកមកពីសហរដ្ឋអាមេរិច។ យ៉ាងណាមិញ បុគ្គលិកពាក់ព័ន្ធដែលនឹងត្រូវមានមុខងារយ៉ាងសំខាន់ក្នុងមជ្ឈមណ្ឌលថ្មីនេះ ក៏កំពុងតែមមាញឹកផងដែរក្នុងការត្រៀមខ្លួនបំពេញតួនាទីរបស់ខ្លួន។ សម្រាប់ប្រទេសកម្ពុជាយើង ដែលជាប្រទេសមួយកំពុងអភិវឌ្ឍ មហារីក ជាជំងឺមួយដែលជាមូលហេតុចម្បងមួយនៃមរណភាពនៅក្នុងប្រទេស ដោយឃើញមានប្រមាណ១៥,០០០ករណីនៃជំងឺមហារីកក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជាន១៥លាននាក់។ ៩០% នៃអ្នកជំងឺត្រូវការការព្យាបាលដោយកាំរស្មី ប៉ុន្តែម៉ាស៊ីនតែមួយដែលមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានលទ្ធភាពព្យាបាលអ្នកជំងឺបានតែ៥០០នាក់ប៉ុណ្ណោះ។ ក្នុងនោះ ក៏មានអ្នកជំងឺប្រមាណតែ១,៥០០នាក់ ដែលមានលទ្ធភាពទទួលសេវាព្យាបាលនៅប្រទេសជិតខាង។ យោងតាមគម្រោងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា គឺមជ្ឈមណ្ឌលនឹងចាប់ផ្តើមដំណើរការជាមួយនឹងម៉ាស៊ីនព្យាបាលដោយកាំរស្មីមួយសិន ដោយគ្រោងនឹងបន្ថែម២ទៀតនៅឆ្នាំបន្ទាប់។ ដល់ឆ្នាំ២០២៥ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្នែកជំងឺមហារីកចំនួនពីរ (១នៅភាគខាងជើង និង១ទៀតនៅភាគខាងលិចនៃប្រទេស) នឹងបើកដំណើការដោយមានម៉ាស៊ីនព្យាបាលរៀងខ្លួន និង ដោយគ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលប្រើសារធាតុវិទ្យុសកម្មដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ (nuclear medicine facilities) ដែលអាចនឹងជួយដល់៧០%នៃប្រជាជនសរុប។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា «ទោះបីជាមិនទាន់អាចគ្របដណ្តប់បានទាំងស្រុង តែយ៉ាងហោចណាស់ក៏មានលក្ខណៈល្អប្រសើរច្រើនជាងអ្វីដែលយើងមានរាល់ថ្ងៃនេះ»។ ការធ្វើរោគវិនិច្ឆ័យជំងឺមហារីក គម្រោងក៏មានផងដែរនូវការតំឡើងម៉ាស៊ីនPET-CT និង cyclotron ជាម៉ាស៊ីនដែលប្រើអាតូមនៃវិទ្យុសកម្មដើម្បីផ្ដិតយករូបភាពវេជ្ជសាស្ត្រ ឬស្រាវជ្រាវសភាពជំងឺ សម្រាប់ការផលិតកម្មនៃradiopharmaceutical។ ធនធានមនុស្សជាធនធានដ៏សំខាន់ផងដែរសម្រាប់គម្រោងការដ៏ធំមួយនេះ ដោយពាក់កណ្តាលនៃបុគ្គលិកគោលទាំងអស់បានឆ្លងកាត់វគ្គហាត់ការ និងហ្វឹកហាត់នៅក្នុងមន្ទីរពេទ្យផ្សេងៗក្នុងតំបន់ និងនៅអឺរ៉ុប ជាមួយនឹងInternational Atomic Energy Agency (IAEA) ដោយបានទទួលទាំងការហ្វឹកហាត់បច្ចេកទេស និងយុទ្ធសាស្រ្តក្នុងការធ្វើការងារជាមួយនឹងអ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា នៅពីក្រោយគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ជាង៣៦លានដុល្លា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រីឯជំនួយក្នុងការសហការសរុបពីIAEAវិញ គឺប្រមាណ១.២លានអ៊ឺរ៉ូ។ ការបង្ការជំងឺមហារីក អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម ឈាង រ៉ា មានប្រសាសន៍ថា «ប្រសិនបើមានរឿងមួយដែលខ្ញុំអាចធ្វើបាន ដើម្បីផ្លាស់ប្តូរទាក់ទិននឹងជំងឺមហារីកនោះ គឺការធ្វើរោគវិនិច្ឆ័យ» ព្រោះថាជាង៧០%នៃអ្នកជំងឺមហារីកដេលមកដល់មន្ទីរពេទ្យ គឺស្ថិតនៅដំណាក់កាលចុងក្រោយ ដែលមានសង្ឃឹមតិចក្នុងការព្យាបាលទៅហើយ ហើយវត្តមាននៃមជ្ឈមណ្ឌលប្រាកដជាអាចសម្រួលដល់បញ្ហានេះបាន។ ជាមួយនឹងកិច្ចសហការអន្តរជាតិ ក្នុងនោះមានជាមួយនឹងIAEA លោកវេជ្ជបណ្ឌិត អ៊ាវ សុខា សង្ឃឹមថាលោកនឹងអាចតបស្នងទៅលើអ្វីដែលបានទទួលកន្លងមក តាមរយៈការគាំទ្រនូវការហ្វឹកហាត់ផ្សេងៗសម្រាប់ប្រទេសដទៃ។ នេះជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វិស័យសុខាភិបាល ផ្នែកជំងឺមហារីកនៅក្នុងប្រទេសកម្ពុជាយើង…ហើយប្រាកដណាស់ ជាដំណឹងល្អសម្រាប់ប្រជាជាតិយើង!!!  ប្រភព ៖ IAEA  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​  

ចែករំលែក
Top