Menu

អត្ថបទ

តើអ្នកកំពុងប្រើប្រាស់ខ្លាញ់​​ត្រី​មែន​ទេ?

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

វីតាមីន & អាហារូបត្ថម្ភ វីតាមីន & អាហារូបត្ថម្ភ វីតាមីន & អាហារូបត្ថម្ភ វីតាមីន & អាហារូបត្ថម្ភ
លទ្ធផលមិនគួរឲ្យជឿពីការសិក្សាលើ Isoflavones នៅក្នុងសណ្តែកសៀង

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

វីតាមីន & អាហារូបត្ថម្ភ វីតាមីន & អាហារូបត្ថម្ភ វីតាមីន & អាហារូបត្ថម្ភ
បញ្ហាផ្លាស់ប្តូររសជាតិអាហារក្នុងអំឡុងពេលព្យាបាលជំងឺមហារីក

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

វីតាមីន & អាហារូបត្ថម្ភ វីតាមីន & អាហារូបត្ថម្ភ
Vitafoods Asia 2018 showcased growing trends in Nutraceuticals 

Vitafoods Asia 2018 was a resounding success, bringing together the nutraceuticals industry from all parts of the globe to build valuable business connections. The exhibition grew by over 40% this year, and 2019 looks to expand further as 70% of the booths for the 2019 edition pre-sold at the show, with many of those exhibitors upsizing their stand space.  This year’s edition of Vitafoods Asia underscored the latest trends and innovations in the nutraceuticals industry and showcased how the region is embracing adoption of true, science-based innovation in functional foods and drinks. Both the trade show and the conference brought about greater understanding of current consumer trends at the regional and local level.  “We are thrilled with this year’s results, Vitafoods Asia has experienced robust growth in Singapore. Attendance was up 12% year-on-year, the number of international exhibitors grew to 350 from 41 countries. Feedback around the quality of discussions was higher than ever from both attendees and suppliers” said Chris Lee, Managing Director, Global Health & Nutrition Network Europe, Informa Exhibitions.  “We feel privileged to be part of this thriving industry and provide knowledge and platform supporting its growth. A diverse range of 5,680 business professionals attended Vitafoods Asia this year, coming from 56 countries. We were particularly encouraged by the regional attendance – an increasing number of attendees came from Australia, Malaysia, Indonesia, India, South Korea, Thailand and Japan - representing manufacturers and distributors that were looking for global suppliers.”  Singapore has proved a particularly successful host city as it is a hub for food research, with most of the world’s leading food companies undertaking nutraceutical research here. Innovation centres here leverage the country’s superior research capabilities and infrastructure to understand the metabolic differences of Asians to foods eaten in Asia, and to develop foods that promote health and wellbeing. Vitafoods Asia helps the nutraceuticals industry make the right connections to do business in the region.   Asia is the fastest growing region for Nutraceuticals  Vitafoods Asia is a sourcing, learning and networking platform that seeks to drive nutraceutical innovation and to inspire creative solutions to challenges faced by the industry’s professionals, which was underscored by the metric this year that multiple team members attended from the same company than had in previous years. This was also evidenced by the number of distributors who brought key leaders and decision makers to the show, leveraging Vitafoods Asia as a meeting place to arrange multiple meetings.  One of the world’s largest ingredient manufacturers, Kerry Group, exhibited at Vitafoods Asia for the first time this year. At their stand, Erin Miller said, “This is our first time and it's been great. There's been a great amount of traffic and a great amount of interest in our products.” Speakers at the Vitafoods Asia Conference discussed current and growing industry trends, provided research and regulatory insights, and advice on how participants could market to consumers. The Conference particularly hit the spot for those interested in meaningful conversations and takeaways, with sessions covering Personalised Nutrition and Digestive Health and Marketing proving popular. Avinash Aswani, a Business Development Specialist for the Toleram Group (LVL SG), said “I am looking to source some products for product development and to get a feel of what the trends are like in the market right now. I have found a decent amount of market Information, and I’ve seen a couple of research companies here as well.”  Key takeaways from Vitafoods Asia 2018 Consumers are highly evolved Today’s consumer is “very, very evolved consumer”, as Jeff Hilton, Partner & Co-Founder of BrandHive, put it during his Conference session on ‘How to successfully market your science to a consumer audience’. They want the health benefits of nutraceuticals in their daily consumed food, without having to change the way they behave and interact with their food.  Palatable fortification of everyday foods Advancements with taste masking and new technologies have helped overcome the taste challenges that have been prohibitive in the past, lending manufacturers the ability to create more palatable functional foods. At Vitafoods Asia 2018 there was a rise in the prevalence of nutraceutical ingredients in everyday foods, for example, baked goods such as protein fortified muffins. Nutribio’s Triple Layer Vanilla & Brownie bar won the Vitafoods Asia 2018 Tasting Centre award for ‘Best tasting functional food’ and AstaReal’s SootheMe won the Tasting Centre award for ‘Best tasting functional drink’. If it’s a gummy, we’ll eat it How we consume nutraceuticals also extends to the packaging of supplements. Supplements now come in many forms: tablets, gummies and gels for example. At Vitafoods Asia this year, there were multiple packaging manufacturers that had made their mark in the pharmaceutical industry for example, that are now embracing the nutraceuticals industry. A case in point was exhibitor Yaya, who provided vegetarian jelly beans that were loaded with multivitamins, zinc and iodine, raspberry in flavour, to delight every visitor with a burst of candy-flavoured goodness as they arrived at the show.  In Asia, there’s an overriding consumer preference for gummies. For example, the number one way to help pre-natal and postpartum mothers ingest their supplements, we learned, is with gummies.  The rise and rise of botanical beverages Another thing that was outstanding about Vitafoods Asia this year were the several exhibitors showcasing contract manufacturing for botanical vegetable and fruit drinks. Lapovo from Japan and HealthyLink, from Croatia for example, sought to find distributors in the region for their products, which are made from real fruit and vegetables. A representative at the Lapovo stand commented, “Definitely we have a seen a lot of users and also many traders here for our products. I think it's a great show. I think everything is perfectly set up.” Beauty from within Starting from the premise that beauty comes from within, supplements that have been developed with proven, science-based research and that have been subject to clinical trials are addressing all kinds of beauty matters, from obesity, through inhibiting lipids, to cosmetics which are fortified with ingredients to improve and protect our skin.  Exhibitors included HIQ, in the Taiwan pavilion, were showcasing ingredients such as fucoidan, which has proven efficacy as a raw material to boost the immune system and manage weight. In the new products pavilion, there was Emu Tracks, who sell emu oil for its sunscreen and moisturizing properties, along with healing properties for small abrasions.  Introducing tech into personalized nutrition As the world of personalized nutrition grows, along with it is coming the introduction of technology. One trend that was evident at Vitafoods Asia, is how manufacturers are developing apps to help make nutrition personal, as well as develop a point of interaction with consumers, which informs them what the consumer wants, what they need, what are the ongoing effects of their products on the consumer, and what the consumer feels taking the product.  “We are combining supplementation, branded ingredients that we develop based on the clinical studies to show their effectiveness, along with digital technology, so that you can allow the consumer to track their consumption, and the results while they are taking the product. For example, for people that want to lose weight, we've developed the Metabolaid App,” said Jonathan Jones, Product Development, Scientific Advisor for the Digitalization of Health Ingredients at Monteloeder.  Vitafoods Asia returns for its ninth edition from 25 – 26 September 2019 at the Sands Expo & Convention Centre at Marina Bay Sands, Singapore.  For more information. please visit www.vitafoodsasia.com. ---------- About Vitafoods Asia Vitafoods Asia is part of Informa Exhibitions’ Global Health & Nutrition Network (GHNN), which brings together a portfolio of events, digital media and publishing for marketers, manufacturers and formulators of nutrition and dietary supplements, healthy foods/beverages and personal care products. GHNN’s events include Vitafoods Europe, Vitafoods Asia, SupplySide West and SupplySide East. Natural Products INSIDER is the global media brand covering healthy ingredients and finished applications. Vitafoods Insights offers online content and a series of topic-specific digital magazines that bring highlights of the Vitafoods events to a global audience. SupplySide West & Vitafoods Global Storefronts offers a new online environment where ingredient buyers and product developers can find and connect with the suppliers and solutions they need, all year long. For more information, visit www.informaglobalhealth.com. Informa’s Global Exhibitions Division organises transaction-oriented exhibitions and trade shows, which provide buyers and sellers across different industries and communities with a powerful platform to meet face-to-face, build relationships and conduct business. Informa has a portfolio of more than 150 exhibitions, serving a number of core verticals, including Health & Nutrition, Beauty, Property & Construction and Pop Culture. Editorial Contact Theodore Woon | t: +65 9155 3507 | e: theo@pinpointpr.sg

វីតាមីន & អាហារូបត្ថម្ភ ព្រឹត្តិការណ៍ និងព័ត៌មាន
ភាពខុសគ្នានៃសារធាតុចិញ្ចឹម ទៅតាមប្រភេទអង្ករ

អង្ករ ឬបាយតែងមានវត្តមានលើតុអាហារចម្បងស្ទើរតែជារៀងរាល់ថ្ងៃទៅហើយ សម្រាប់ប្រជាជនអាស៊ីយើង ក៏ប៉ុន្តែតើអ្នកបានដឹងឬទេពីអត្ថប្រយោជន៍របស់វា? ហើយអ្នកប្រាកដឬទេ  ថាអ្នកបរិភោគប្រភេទអង្ករដែលស័ក្តិសមនឹងអ្នក? សារធាតុចិញ្ចឹមសំខាន់ៗដែលមានផ្ទុកក្នុងគ្រាប់អង្ករ អង្ករ គឺជាប្រភពដ៏សំខាន់នៃកាបូអីុដ្រាតដែលនឹងបំលែងទៅជាថាមពលសម្រាប់ឲ្យរាងកាយរបស់យើងប្រើប្រាស់។ ក្រៅពីនោះ អង្ករក៏មានផ្ទុកដោយ ប្រូតេអីុន សារធាតុខ្លាញ់ រ៉ែ និងវីតាមីនសំខាន់ៗមួយចំនួន (ជាតិដែក ម៉ាញ៉េស្យូម វីតាមីនបេ ជាដើម) ព្រមទាំងជាតិសរសៃផងដែរ ជាមួយនឹងបរិមាណប្រែប្រួលទៅតាមប្រភេទអង្ករ។ ប្រភេទនៃអង្ករ អង្ករមានច្រើនប្រភេទដែលជាទូទៅត្រូវបានជ្រើសរើសយកមកបរិភោគទៅតាមស្ថានភាព និងសុខភាពរបស់បុគ្គល។ អង្ករអាចត្រូវបានបែងចែកបានតាមរយៈរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមនោះ តាមរយៈដំណើរការផលិត យើងអាចសង្កេតឃើញអង្ករ ២ប្រភេទសំខាន់ៗគឺ អង្ករពណ៌ ស និងអង្ករពណ៌ក្រម៉ៅ។ ១. អង្ករ ស ឬបាយស អង្ករពណ៌ ស មានប្រភពពីអង្ករក្រម៉ៅដែលត្រូវបានឆ្លងកាត់ដំណើរការខាត់ចេញនូវសម្បកក៏ដូចជាស្រទាប់ខាងក្រៅ និងសម្អាតបាក់តេរីចេញ។  ការឆ្លងកាត់នូវដំណើរការនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយពេលវេលាចម្អិន បង្កើនរសជាតិ និងសុពលភាពក្នុងការរក្សាទុក តែស្របពេលជាមួយគ្នាវាក៏ធ្វើឲ្យអង្ករបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផងដែរ រួមទាំងជាតិកាកសរសៃ វីតាមីន និងរ៉ែ។ ម្យ៉ាងទៀត អង្ករស ងាយជ្រាបចូលក្នុងប្រព័ន្ធឈាម ជាហេតុធ្វើឲ្យវាមានសន្ទស្សន៍ជាតិស្ករ (GI) ខ្ពស់ជាងអង្ករក្រម៉ៅ ដែលជាលទ្ធផលអាចប៉ះពាល់សុខភាពប្រសិនបរិភោគច្រើន ពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា អង្ករពណ៌សនៅតែត្រូវបានពេញនិយមសម្រាប់ការបរិភោគប្រចាំថ្ងៃ ដោយសារវាផ្តល់រសជាតិឆ្ងាញ់ និងស័ក្តិសមនឹងការបរិភោគជាមួយមុខអាហារដទៃទៀត។ ដូចនេះ ការយកចិត្តទុកដាក់លើបរិមាណក្នុងការបរិភោគអង្ករប្រភេទនេះ គឺជារឿងដែលមិនអាចមើលរំលងបានដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ។ ២. អង្ករពណ៌ក្រម៉ៅ អង្ករពណ៌ក្រម៉ៅ ត្រូវបានសង្កេតឃើញពណ៌ប្រែប្រួលពី ពណ៌ត្នោត (អង្ករសម្រូប) ពណ៌ក្រហម និងពណ៌ខ្មៅជាដើម។ អង្ករប្រភេទនេះត្រូវបានចាត់ទុកថាជាធញ្ញជាតិពេញលេញ (Whole grain) ដោយសារវាមិនត្រូវបានឆ្លងកាត់ដំណើរការកែច្នៃណាមួយក្រៅពីការយកសម្បកអង្កាមចេញឡើយ ដែលលក្ខណៈសម្បត្តិនេះធ្វើឲ្យវាសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើនជាងអង្ករ ស ផងដែរ។ ជាមួយនឹងសន្ទស្សន៍ជាតិស្ករទាប ដែលធ្វើឲ្យវាអាចព្រលែងកាបូអីុដ្រាតក្នុងអត្រាធម្យម និងភាពសម្បូរដោយជាតិសរសៃ អង្ករក្រម៉ៅត្រូវបានដឹងថាអាចជួយឲ្យអ្នកបរិភោគរក្សាភាពឆ្អែតបានយូរ រំលាយអាហារបានលឿន និងបញ្ចុះជាតិខ្លាញ់ ដែលមានអត្ថ-ប្រយោជន៍ចំពោះការរក្សាទម្ងន់   គ្រប់គ្រងជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺសរសៃឈាមបេះដូងផងដែរ។   ដោយឡែក ករណីអង្ករនេះត្រូវបានដាំដុះនៅតំបន់ដែលមានជាតិពុលច្រើនដូចជា នៅជិតរោងចក្រឧស្សាហកម្ម អណ្តូងរ៉ែ កាកសំណល់ឧស្ម័នពីយានជំនិះ ព្រមទាំងការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតជាដើម អាចបន្សល់នូវជាតិលោហៈធ្ងន់ដូចជា ក្រូមីញ៉ូម អាសេនិចសំណ បារ៉ត ជាដើម ដែលតោងជាប់ជាពិសេសលើស្រទាប់ពណ៌ក្រហមត្នោតនៃអង្ករ។ ក្រៅពីនោះ អង្ករសម្រូប ក៏មានផ្ទុកដោយអាស៊ីតហ្វីទិក (Phytic acid) ដែលអាចប៉ះពាល់ដល់ការស្រូបចូលនៃជាតិដែក និងស័ង្កសី ពីចំណីអាហារចូលទៅក្នុងរាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ករណីខ្វះអាហារូបត្ថម្ភ កម្រត្រូវបានសង្កេតឃើញណាស់ ប្រសិនយើងបរិភោគអាហារដែលមានតុល្យភាពអមជាមួយ។ ម្យ៉ាងទៀត ការឆ្លងកាត់នូវដំណើរការកែច្នៃមួយចំនួនដូចជាការផ្អាប់ការបណ្តុះ ស្រោច ឬលាងជម្រះទឹក អាចកាត់បន្ថយបរិមាណនៃសារធាតុអាស៊ីតខាងលើបាន និងជំរុញការស្រូបយកសារធាតុចិញ្ចឹមដោយរាងកាយ។   ដោយឡែក ការស្រាវជ្រាវបានបង្ហាញផងដែរថា អាស៊ីតហ្វីទិក មិនគួរត្រូវបានចៀសវាងទាំងស្រុងនោះទេ    ពីព្រោះវាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសកម្មភាពការពារនឹងជំងឺមហារីក និងក្រួសក្នុងតម្រងនោម។ សរុបមក ការបរិភោគលាយបញ្ចូលគ្នា ឬឆ្លាស់គ្នារវាងអង្ករទាំងពីរប្រភេទត្រូវបានណែនាំ ជាជាងការជ្រើសរើសការបរិភោគអង្ករតែម្យ៉ាង។ ចំណែកអ្នកជំងឺ ឬអ្នកដែលស្ថិតក្នុងស្ថានភាពជាក់លាក់ណាមួយ ដែលតម្រូវឲ្យកំណត់ប្រភេទ និងបរិមាណត្រឹមត្រូវនៃអង្ករ ឬបាយសម្រាប់បរិភោគ គួរតែពិគ្រោះជាមួយអ្នកជំនាញសុខភាព និងធ្វើតាមការណែនាំដើម្បីទទួលបានលទ្ធផលល្អ ឬគ្រប់គ្រងជំងឺបានត្រឹមត្រូវ។ អ្នកត្រូវប្រាកដទៀតថាបានចៀសវាងបរិភោគអង្ករដែលបានដាំដុះនៅជិតកន្លែងដែលមានជាតិពុលដោយកត្តាផ្សេងៗ ដើម្បីចៀសផុតពីផលវិបាកណាមួយទៅថ្ងៃក្រោយ។   ក្រៅពីការជ្រើសរើសប្រភេទអង្ករការប្រកាន់អាហារចម្រុះប្រកបដោយតុល្យភាពគឺជារឿងសំខាន់  ដើម្បីកាត់បន្ថយការប៉ះពាល់នឹងសារជាតិមិនល្អដដែលៗ ឬកង្វះសារធាតុចិញ្ចឹម។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

វីតាមីន & អាហារូបត្ថម្ភ
ហេតុអ្វីត្រូវបរិភោគ Fiber?

Fiber គឺជាប្រភេទកាបូអ៊ីដ្រាតដែលខ្លួនមនុស្សមិនអាចរំលាយបាន។ បើទោះជាកាបូអ៊ីដ្រាតភាគច្រើនត្រូវបានបំបែកទៅជាម៉ូលេគុលស្ករក៏ដោយ ក៏ Fiber មិនត្រូវបានបំបែកដែរ ហើយវាបែរជាឆ្លងកាត់បំពង់រំលាយអាហាររបស់ខ្លួនមនុស្សដោយមិនមានការរំលាយអ្វីទាំងអស់។ Fiber ជួយសម្រួលដល់ការប្រើប្រាស់ស្ករក្នុងខ្លួន ដោយមិនឲ្យឃ្លាន និងរក្សាកំហាប់ស្ករក្នុងឈាម។ កុមារ  និងមនុស្សពេញវ័យ ត្រូវការ Fiber យ៉ាងតិច២០ ទៅ៣០ក្រាមក្នុងមួយថ្ងៃ។ អាហារដែលសម្បូរទៅដោយ Fiber ច្រើនជាងគេ គឺផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងសណ្តែក។ ទម្រង់២ផ្សេងគ្នារបស់Fiber •    Fiber ដែលរលាយក្នុងទឹក អាចជួយបន្ថយកម្រិតគ្លុយកូស និងកូឡេស្តេរ៉ុលក្នុងឈាម។ អាហារដែលមាន Fiber រលាយក្នុងទឹករួមមាន ម្សៅធញ្ញជាតិអូត គ្រាប់ផ្លែឈើ សណ្តែក ផ្លែប៉ោមនិងប្លូប៊ឺរី។ •    Fiber  មិនរលាយក្នុងទឹក អាចជួយឲ្យអាហារឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ដោយជំរុញឲ្យមានការបត់ជើងទៀងទាត់ និងការពារការទល់លាមក។ អាហារដែលមាន Fiber មិនរលាយក្នុងទឹក រួមមានស្រូវសាលី នំប៉័ងធ្វើពីស្រូវសាលី ស្រូវសម្រូប គ្រាប់សណ្តែក ការ៉ុត ត្រសក់ និងប៉េងប៉ោះ។ ប្រភពដែលសម្បូរដោយ Fiber គឺផ្លែឈើស្រស់ បន្លែ គ្រាប់សណ្តែក និងគ្រាប់ផ្លែឈើ។     វិធីសាស្រ្តក្នុងការបង្កើន Fiber ក្នុងខ្លួន •    បរិភោគផ្លែឈើមិនមែនទឹកផ្លែឈើ •    ជំនួសបាយស នំប៉័ង និងផាស្តាដោយបាយសម្រូប និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិទាំងមូល •    សម្រាប់អាហារសម្រន់ គួរហូបបន្លែឆៅជំនួសដំឡូងចៀនឬបំពង នំស្រួយឬសូកូឡា •    គួរប្រើសណ្តែកជំនួសសាច់ក្នុងអាហាររបស់អ្នកឲ្យបាន២ទៅ៣ដងក្នុងមួយសប្តាហ៍។     Fiber និងជំងឺ Fiber អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួន ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមជំងឺដក់ថង់នៅពោះវៀនធំ និងបញ្ហាទល់លាមក។ បើទោះបីជាមានអត្ថប្រយោជន៍យ៉ាងនេះក៏ដោយក៏ Fiber នៅតែអាចបង្កឲ្យមានផលប៉ះពាល់តិចតួចដល់ពោះវៀនធំដែរ។     ជំងឺបេះដូង បរិមាណច្រើននៃ Fiber នៅក្នុងអាហារ អាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដោយផ្អែកតាមការសិក្សាមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សអស់រយៈពេលច្រើនឆ្នាំ។ ក្នុងការសិក្សាមួយរបស់ Harvard លើអ្នកវិជ្ជាជីវៈសុខាភិបាលភេទប្រុសជាង៤ម៉ឺននាក់ បានឲ្យដឹងថា ការបរិភោគអាហារដែលមានបរិមាណ Fiber ខ្ពស់ អាចធ្វើឲ្យកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងដល់ទៅ៤០%។ ការសិក្សាមួយទៀតដែលធ្វើលើគិលានុប្បដ្ឋាយិកា ក៏ផ្តល់នូវលទ្ធផលស្រដៀងគ្នាផងដែរ។ ការបរិភោគ Fiber ច្រើន ក៏មានទំនាក់ទំនងក្នុងការបន្ថយហានិភ័យនៃការកើតជំងឺ Metabolic syndrome ដែលជាការរួមគ្នានៃកត្តាជំរុញឲ្យមានកើតជំងឺបេះដូង និងទឹកនោមផ្អែម។ កត្តាទាំងនោះរួមមានជំងឺលើសសម្ពាធឈាម ការឡើងខ្ពស់នៃកម្រិតអាំងស៊ុយលីនក្នុងឈាម ការលើសទម្ងន់ កម្រិតជាតិខ្លាញ់ខ្ពស់ក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុលល្អ (HDL) ក្នុងឈាមទាប។ ការសិក្សាមួយចំនួន បានណែនាំថា ការបរិភោគ Fiber ច្រើន អាចផ្តល់នូវអត្ថប្រយោជន៍ការពារពីជំងឺទាំងនេះ។     ជំងឺទឹកនោមផ្អែមប្រភេទ២ របបអាហារដែលមាន Fiber ទាបដែលធ្វើឲ្យមានបរិមាណស្ករក្នុងឈាមកើនឡើង អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សារបស់ Harvard ទាំងពីរ បានរកឃើញថារបបអាហារបែបនេះ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមដល់ទៅ២ដង បើធៀបទៅនឹងរបបអាហារដែលមាន Fiber ច្រើន និងបរិមាណទាបនៃអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់។អាហារដែលមាន Fiber ច្រើននឹងបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ការសិក្សាផ្សេងទៀត ដូចជាការសិក្សាទៅលើសុខភាពរបស់ស្ត្រីស្បែកខ្មៅ និងការអង្កេតទៅលើការរំពឹងទុកនៃជំងឺមហារីក និងអាហារូបត្ថម្ភនៅអឺរ៉ុបក្នុងទីក្រុងផតដាំ ប្រទេសអាល្លឺម៉ង់ បង្ហាញនូវលទ្ធផលស្រដៀងគ្នាផងដែរ។     ជំងឺលានថង់អាហារតូចៗពីពោះវៀនធំ ជំងឺរលាកថង់តូចៗដែលលានចេញពីពោះវៀនធំជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សារយៈពេលវែងលើអ្នកវិជ្ជាជីវៈសុខាភិបាលភេទប្រុស របបអាហារដែលសម្បូរ Fiber ជាពិសេស Fiber ដែលរលាយក្នុងទឹក មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យដល់ទៅ៤០% នៃការកើតជំងឺលានថង់អាហារពីពោះវៀនធំ។     Fiber និងជំងឺទល់លាមក ជំងឺទល់លាមក គឺជាបញ្ហាដែលកើតញឹកញាប់លើប្រព័ន្ធរំលាយអាហារ ហើយការបរិភោគ Fiberទំនងអាចដោះស្រាយ និងការពារបញ្ហាទល់លាមក។ Fiber នៅក្នុងស្រូវសាលី ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពជាង Fiber នៅក្នុងផ្លែឈើ និងបន្លែ។ អ្នកជំនាញបានណែនាំឲ្យបង្កើនបរិមាណ Fiber នៅក្នុងអាហារបន្តិចម្តងៗ ជាជាងបង្កើនច្រើនភ្លាមៗ ម្យ៉ាងទៀត ដោយសារ Fiber នឹងធ្វើការស្រូបជាតិទឹក នោះការផឹកទឹកក៏ត្រូវធ្វើការបង្កើនផងដែរ។    មហារីកពោះវៀនធំ ការសិក្សាជាច្រើន បានបរាជ័យទៅលើការបញ្ជាក់ពីទំនាក់ទំនងរវាង Fiber និងមហារីកពោះវៀនធំ។ការសិក្សារបស់ Harvard ដែលធ្វើទៅលើគិលានុដ្ឋាកភេទស្រីជាង៨ម៉ឺននាក់អស់រយៈពេល១៦ឆ្នាំបានរកឃើញថា របបអាហារដែលមាន Fiber មិនមានទាក់ទងនឹងការបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ឬការដុះដុំសាច់ក្នុងពោះវៀនធំដែលជាដើមហេតុ នៃជំងឺមហារីកពោះវៀនធំទេ។     មហារីកសុដន់ ការសិក្សាធំមួយនៅឆ្នាំ២០១៦ បានធ្វើឲ្យអ្នកស្រាវជ្រាវរបស់សាលា Harvard T.H. Chan School of Public Health រកឃើញថា ការបរិភោគ Fiber ក្នុងបរិមាណច្រើនអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីសុដន់ ដោយបានធ្វើការណែនាំថាការបរិភោគ Fiber ក្នុងវ័យជំទង់ និងពេលចាប់ផ្តើមពេញវ័យ ពិតជាមានសារសំខាន់ណាស់។ ស្ត្រីដែលបរិភោគអាហារសម្បូរទៅដោយ Fiber ក្នុងវ័យជំទង់ និងពេលពេញវ័យដំបូង ដូចជាបន្លែ និងផ្លែឈើ អាចកាត់បន្ថយហានិភ័យបណ្តាលឲ្យកើតជំងឺមហារីកសុដន់ក្នុងកម្រិតគួរឲ្យចាប់អារម្មណ៍មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារមិនសូវសម្បូរ Fiber។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

វីតាមីន & អាហារូបត្ថម្ភ
ដំណើរការគ្រឿងស្រវឹងក្នុងរាងកាយ

គ្រឿងស្រវឹង ជាវត្ថុរាវម៉្យាងផលិតចេញពីការឡើងមេនៃវត្ថុរាវដែលមានជាតិស្ករ និងជាតិម្សៅ។ សារធាតុអាល់កុលសុទ្ធ គឺគ្មានពណ៌ និងគ្មានរសជាតិទេ តែគ្រឿងស្រវឹងដែលមានពណ៌ និងរសជាតិខុសៗគ្នា ដោយសារធាតុផ្សំដទៃទៀតដែលគេបន្ថែមប៉ុណ្ណោះ។ មនុស្សភាគច្រើនយល់ថា គ្រឿងស្រវឹងជាសារធាតុដែលបង្កើនកម្លាំងចិត្ត តែផ្ទុយមកវិញ វាជាសារធាតុធ្វើឲ្យធ្លាក់ទឹកចិត្ត ប៉ះពាល់ការប្រមូលអារម្មណ៍ ពន្យឺតរយៈពេលឆ្លើយតបទៅនឹងហេតុការណ៍ចៃដន្យណាមួយ។ ការធ្វើឲ្យមានភាពយឺតយ៉ាវដល់សកម្មភាពប្រព័ន្ធប្រសាទកណ្តាលមានន័យថា ការបញ្ជូនសារពីខួរក្បាលទៅសរីរាង្គកាយមិនមានភាពរហ័ស។ ជាក់ស្តែង ការទទួលទានគ្រឿងស្រវឹងតិចតួចបណ្តាលឲ្យអារម្មណ៍ធូរស្រាល ជឿជាក់ ដែលជាញឹកញាប់បង្ហាញឡើងតាមសកម្មភាពខាងក្រៅ។ ផ្ទុយមកវិញ ការទទួលទានគ្រឿងស្រវឹងច្រើនហួស អាចបណ្តាលឲ្យសន្លប់ ឬរហូតដល់ស្លាប់ អាស្រ័យតាមការប្រែប្រួលកម្រិតនៃជាតិអាល់កុលក្នុងឈាម ដែលបានមកពីផលធៀបរវាងការជ្រាបចូល និងការបញ្ចេញចោលសារធាតុអាល់កុល។ តើដំណើរជ្រាបចូល និងដំណើរបញ្ចេញចោលពីរាងកាយ នៃគ្រឿងស្រវឹង ប្រព្រឹត្តទៅយ៉ាងដូចម្តេច? ដំណើរការជ្រាបចូល រហូតដល់ការបញ្ចេញចោលនៃគ្រឿងស្រវឹង គឺកើតឡើងដំណាលគ្នាជាមួយពេលដែលអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង។ គួរបញ្ជាក់ថា ដំណើរជ្រាបចូល ជាជម្រាបនៃជាតិអាល់កុលចូលក្នុងឈាម រីឯការបញ្ចេញចោលគឺជាការបញ្ចេញអាល់កុលពីក្នុងខ្លួនដែលដំណើរការរបស់វា រួមមាន៖ ដំណើរជ្រាបចូលរាងកាយ គ្រឿងស្រវឹងជ្រាបចូលដោយផ្ទាល់ទៅក្នុងចរន្តឈាម តាមក្រពះ និងពោះវៀនតូច។ ជាទូទៅប្រភេទអាហារផ្សេងៗដែលមាននៅក្នុងក្រពះពន្យឺតអត្រាជ្រាបចូលនៃគ្រឿងស្រវឹង ប៉ុន្តែមិនបានកាត់បន្ថយកម្រិតនៃការពុល ឬស្រវឹងទេ។ គ្រឿងស្រវឹងដែលលោកអ្នកទទួលទានចូលទាំងអស់ នឹងជ្រាបចូលក្នុងចរន្តឈាម ដោយមិនពាក់ព័ន្ធទៅនឹងអាហារដែលមានក្នុងក្រពះសោះឡើយ។ ចុងក្រោយ គ្រឿងស្រវឹងត្រូវបានចែកចាយទៅគ្រប់សរីរាង្គទាំងអស់ដែលមានជាតិទឹក ប៉ុន្តែមិនជ្រាបចូលទៅក្នុងជាលិកាខ្លាញ់ទេ។ ដំណើរបញ្ចេញចោលពីរាងកាយ ថ្លើមបំបែកគ្រឿងស្រវឹងជាង៩០ភាគរយ រីឯចំនួនដែលនៅសល់តិចតួច ត្រូវបានបញ្ចេញចោលតាមទឹកនោម ញើស និងដំណកដង្ហើម។ ទោះជាយ៉ាងណាក៏ដោយ សរីរាង្គថ្លើមអាចដំណើរការបំបែកជាតិពុលបានតែក្នុងចំនួនកំណត់ប៉ុណ្ណោះ មានន័យថា អាចបំបាត់ប្រហែល៣/៤ នៃកម្រិតស្តង់ដាក្នុង១ម៉ោង។ ការស្វាងស្រវឹងត្រូវការពេលវេលា ចំណែកឯការងូតទឹកត្រជាក់ ហាត់ប្រាណ ទទួលទានកាហ្វេខ្មៅ ការស្រូបយកខ្យល់បរិសុទ្ធ ឬការក្អួត មិនអាចជួយបន្ថយអាការៈស្រវឹងបាននោះទេ។ ករណីមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹងយ៉ាងច្រើននៅពេលយប់ ពួកគាត់អាចនឹងមានកំហាប់ជាតិអាល់កុលយ៉ាងខ្ពស់នៅក្នុងចរន្តឈាមនៅថ្ងៃបន្ទាប់។ បកស្រាយដោយ​ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

វីតាមីន & អាហារូបត្ថម្ភ
តើសារធាតុចិញ្ចឹមពីអាហារ អាចជួយក្នុងបញ្ហាក្រោយអស់រដូវ ដោយរបៀបណា?

ការថែទាំជាក់លាក់ជាពិសេស គឺពិតជាចាំបាច់ក្នុងការទ្រទ្រង់ការរស់នៅរបស់ស្ត្រីក្នុងវ័យអស់រដូវ ដោយសារតែវាជាដំណាក់កាលនៃការប្រែប្រួលដ៏ធំមួយចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ ហើយក៏ជាឱកាសប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺជាច្រើនផងដែរ។ ទោះបីពុំមានការព្យាបាលណាមួយអាចជំនួសការប្រើប្រាស់ឱសថអ័រម៉ូនដែលផ្តល់ដោយគ្រូពេទ្យក៏ដោយ ការទ្រទ្រង់ផ្នែកស្មារតី និងដំបូន្មានលើរបបអាហាររួមជាមួយសារធាតុចិញ្ចឹមសំខាន់ៗគឺពិតជាមិនអាចខ្វះបានឡើយក្នុងការសម្របសម្រួលរោគសញ្ញារំខានផ្សេងៗចំពោះស្ត្រី។ តាមរយៈអត្ថបទនេះ អ្នកនឹងអាចស្វែងយល់អំពីសកម្មភាពរបស់សារជាតិចិញ្ចឹមចម្បងមួយចំនួនដែលអាចទ្រទ្រង់ដល់ការរស់នៅរបស់ស្ត្រីអស់រដូវ។ សារធាតុចម្រាញ់ពីតែបៃតង តែបៃតង មានផ្ទុកដោយបរិមាណយ៉ាងច្រើននៃ Catechins (សម្បូរជាងគេគឺ EGCG) ដែលជាធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ។ តែបៃតងក៏ផ្ទុកនូវធាតុជាច្រើនទៀតដែលអាចជួយបង្កើនអានុភាពប្រឆាំងអុកស៊ីតកម្មរបស់ Cathechins ។ ធាតុចម្រាញ់នៃតែបៃតង ត្រូវបានបង្ហាញថាអាចបន្ថយភាពធន់ទៅនឹងអាំងស៊ុយលីន និងធ្វើឲ្យការគ្រប់គ្រងជាតិស្ករប្រសើរឡើង ព្រមទាំងធ្វើឲ្យខ្លាញ់មានសកម្មភាព បន្ថយការស្តុកទុកជាតិខ្លាញ់ ភ្ញោចប្រតិកម្មកម្តៅ បង្កើនការដុតកាល់ឡូរី និងរារាំងការស្រូបចូលនៃខ្លាញ់ផងដែរ។ លើសពីនោះ វាអាចជួយឲ្យឆាប់មានការប្រសើរឡើងវិញ បន្ទាប់ពីការអស់កម្លាំងពីការខូចខាតដោយប្រតិកម្មអុកស៊ីតកម្ម និងជាពិសេសវាមានសកម្មភាពប្រឆាំងនឹងមហារីក ដោយការកាត់ផ្តាច់ការបញ្ជូនសញ្ញាទៅកាន់កោសិកា ឲ្យកើនឡើងចំនួនបង្កជាជំងឺ បង្កើនសរសៃឈាមដើម្បីចិញ្ចឹមកោសិកាមហារីក និងឲ្យរីករាលដាលទៅសរីរាង្គផ្សេងទៀត។ ជាមួយនឹងសកម្មភាពទាំងនេះ ធាតុចម្រាញ់ពីតែបៃតងត្រូវបានបង្ហាញថាអាចការពារជំងឺមហារីកជំងឺសរសៃឈាមបេះដូង ជំងឺរាក់ស៊ីធ្មេញ បញ្ហាធាត់លើសទម្ងន់ ទឹកនោមផ្អែម និងបង្កើនប្រព័ន្ធការពាររាងកាយផងដែរ។ Isoflavones ពីសណ្តែកសៀង អាហារសណ្តែកសៀងសម្បូរទៅដោយ Isoflavones ដែលមានរចនាសម្ព័ន្ធគីមីប្រហែលនឹងអ័រម៉ូនអឺស្ត្រូសែនរបស់យើង ដែលធ្វើឲ្យវាអាចភ្ជាប់ទៅនឹងសរីរាង្គទទួលអឺស្ត្រូសែនរបស់រាងកាយបាន (ទាំង ERα និង ERß) និងអាចបញ្ចេញសកម្មភាពដូចទៅនឹងអឺស្ត្រូសែនបានក្រោមស្ថានភាពនៃការពិសោធន៍។ Daidzein (ប្រភេទមួយនៃ Isoflavones) ត្រូវបានដឹងថាអាចមានឥទ្ធិពលសម្របសម្រួលផ្នែកជីវសាស្ត្រនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ ជាមួយនឹងសកម្មភាពទាំងនេះ Isoflavones ពីសណ្តែកសៀងត្រូវបានណែនាំថាមិនត្រឹមអាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទ តែក៏មានអត្ថប្រយោជន៍ផងដែរចំពោះរោគសញ្ញានៃការអស់រដូវជាពិសេសគឺការឡើងកម្តៅក្នុងខ្លួនព្រមទាំងទ្រទ្រង់ដល់សុខភាពសុដន់ ស្បូន ប្រព័ន្ធសរសៃឈាមបេះដូង និងឆ្អឹងទៀតផង។ លីកូប៉ែន លីកូប៉ែន គឺធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពហើយសកម្មភាពរបស់វាលើទំនាក់ទំនងក្នុងកោសិកា បម្រែបម្រួលអ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ក៏ដូចជាភាពខូចខាតនៃដំណើរមេតាបូលិកក៏ត្រូវបានរាយការណ៍ផងដែរ។ លីកូប៉ែន ជាធាតុប្រឆាំងនឹងសារធាតុបង្កជំងឺមហារីក និងការផ្តុំនៃជាតិខ្លាញ់ក្នុងសរសៃឈាម តាមរយៈការការពារពីជីវម៉ូលេគុលដែលប៉ះពាល់ដល់កោសិកា (លីពីតលីប៉ូប្រូតេអ៊ីន ប្រូតេអ៊ីន និង DNA) ។ លីកូប៉ែន ហាក់ដូចជាមានសកម្មភាពរារាំងការសំយោគកូឡេស្តេរ៉ុល និងជំរុញការបំបែក LDL ដែលជាខ្លាញ់អាក្រក់ក្នុងរាងកាយទៀតផង។ ជាមួយសកម្មភាពទាំងនេះ លីកូប៉ែនត្រូវបានបង្ហាញថាអាចកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាន ២៦% ការស្លាប់ ៣៧% និងជំងឺសរសៃឈាមបេះដូងបាន ១៤%។លីកូប៉ែនអាចកាត់បន្ថយនូវកម្រាស់នៃស្រទាប់ក្នុងរបស់សរសៃឈាម និងហានិភ័យនៃជំងឺខូចសាច់បេះដូង។ ការសិក្សាថ្មីៗបានបញ្ជាក់ទៀតថាបរិមាណលីកូប៉ែនក្នុងឈាម និងជាលិកា អាចប្រឆាំងនឹងហានិភ័យនៃជំងឺមហារីកសុដន់ និងប្រូស្តាត។ វីតាមីនសេ វីតាមីនសេ ជាធាតុភ្ញោច Procollagen ដែលជំរុញការសំយោគរបស់កូឡាជែន និងភ្ញោចសកម្មភាពរបស់ Alkaline phosphatase ដែលជាធាតុសម្គាល់សម្រាប់កោសិកាបង្កើតឆ្អឹង។ ភាពប្រសើរឡើងនៃមុខងារស្រទាប់សរសៃឈាមបេះដូងដោយសារសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វីតាមីនសេក៏ត្រូវបានរាយការណ៍ផងដែរ។ ការប្រើប្រាស់វីតាមីនសេត្រូវបានដឹងថាមានទំនាក់ទំនងនឹងឥទ្ធិពលការពារចំពោះឆ្អឹងតាមរយៈ ការការពារការរសាត់យ៉ាងឆាប់រហ័សនៃឆ្អឹង។ ឥទ្ធិពលរបស់វីតាមីនសេក៏មានសារសំខាន់ជាពិសេសផងដែរចំពោះស្ត្រីដែលប្រឈមមុខខ្ពស់នឹងជំងឺសរសៃឈាមបេះដូង។ កាល់ស្យូម បរិមាណកាល់ស្យូមប្រមាណ ០,៩% ត្រូវបានស្តុកទុកនៅក្នុងកោសិកានៃជាលិកាទន់ និងប្រមាណ០,១% មានក្នុងឈាម ព្រមទាំងនៅក្នុងសារធាតុរាវក្រៅកោសិកា ដែលទាំងនេះជាកន្លែងដែលកាល់ស្យូមបញ្ចេញឥទ្ធិពលលើប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ កាល់ស្យូមមានសកម្មភាពបង្កើនប្រសិទ្ធភាពនៃការធ្វើលំហាត់ប្រាណទៅលើដង់ស៊ីតេរ៉ែក្នុងឆ្អឹង(BMD) ចំពោះស្ត្រីក្រោយអស់រដូវ។ ក្រៅពីនោះកាល់ស្យូមក៏អាចធ្វើឲ្យមានការប្រសើរឡើងជាលំដាប់នូវប្រសិទ្ធភាពនៃការប្រើប្រាស់ឱសថ Estrogen ទាំងដាច់ដោយឡែក (ET)  និងរួមផ្សំជាមួយ Progestogen (EPT) calcitonin ឬការព្យាបាលដោយ Bisphosphonate សម្រាប់បន្ថយហានិភ័យនៃការពុកឆ្អឹងផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

វីតាមីន & អាហារូបត្ថម្ភ សុខភាពស្រ្តី សុខភាពស្រ្តី វីតាមីន & អាហារូបត្ថម្ភ
បន្ថយការប្រឈមនឹងជំងឺកាចសាហាវនៅវ័យអស់រដូវ ដោយសារធាតុចិញ្ចឹមពីរុក្ខជាតិ

ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones    ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង   ត្រូវបានដឹងថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្ត្រី ជាពិសេសក្នុងវ័យអស់រដូវ។ ការបង្ហាញអំពី Isoflavones Isoflavones ជាសារធាតុពីរុក្ខជាតិជាមួយនឹងរចនាសម្ព័ន្ធប្រហែលទៅនឹងអ័រម៉ូន 17-ß-estradiol របស់ស្ត្រី ដែលអាចភ្ជាប់ទៅនឹងរេសិបទ័រអឺស្ត្រូសែនទាំង២ទម្រង់ (Alpha និង Beta) ជាពិសេស វាអាចកំណត់សរីរាង្គគោលដៅបាន។ តាមរយៈការស្រាវជ្រាវ Isoflavone ត្រូវបានដឹងថាធ្វើសកម្មភាពតាមរយៈយន្តការ ៤យ៉ាងគឺ ការប្រឆាំងនឹងអឺស្ត្រូសែន ការរារាំងអង់ស៊ីមមហារីក ការប្រឆាំងអុកស៊ីតកម្ម និងការជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ អត្ថប្រយោជន៍ទៅលើសុខភាព 1.    រោគសញ្ញានៃការអស់រដូវ Isoflavone ពីសណ្តែកសៀង អាចប្រើប្រាស់ដើម្បីជួយសម្រួលអាការៈនៃការអស់រដូវជាពិសេសគឺការក្តៅក្រហល់ក្រហាយជាមួយប្រសិទ្ធភាពបន្ថយភាពធ្ងន់ធ្ងរនៃអាការៈ ក៏ដូចជាភាពញឹកញាប់ក្នុងការកើតមានផងដែរ។ 2.    ជំងឺទឹកនោមផ្អែម Isoflavone ត្រូវបានរកឃើញថាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ក្នុងការជំរុញមេតាបូលីសនៃគ្លុយកូស។ ការពិសោធន៍គ្លីនិកមួយត្រូវបានរាយការណ៍នៅក្នុងព្រឹត្តិបត្រព័ត៌មាន Clinical Nutrition នៅឆ្នាំ ២០១៧  អំពីអត្ថប្រយោជន៍នៃការបរិភោគអាហារពីសណ្តែកសៀងក្នុងការបន្ថយជំងឺទឹកនោមផ្អែមប្រភេទ២។ 3.    ភាពធាត់លើសទម្ងន់ តាមរយៈការសិក្សាបង្ហាញថា ថ្វីត្បិតសណ្តែកសៀងជាប្រភពចម្បងនៃ Isoflavone ក៏ប៉ុន្តែវាមានឥទ្ធិពលខុសពីគ្នាទៅលើការស្រកទម្ងន់  ដោយក្នុងនោះ មានតែសារធាតុចម្រាញ់ Isoflavone ផ្ទាល់ប៉ុណ្ណោះដែលផ្តល់នូវលទ្ធផលគួរឲ្យកត់សម្គាល់លើការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI)។ 4.    ជំងឺដុំសាច់ក្នុងអូវែ (PCOS) ការសិក្សាលើការប្រើប្រាស់ Isoflavone រយៈពេល ១២សប្តាហ៍ទៅតាមកម្រិតប្រើប្រាស់ដែលណែនាំសម្រាប់ស្ត្រីមានជំងឺដុំសាច់ក្នុងអូវែបានបង្ហាញលទ្ធផលទៅលើការប្រសើរឡើងនូវធាតុសម្គាល់នៃភាពធន់ទៅនឹងអ័រម៉ូនអាំងស៊ុយលីនស្ថានភាពអ័រម៉ូន ខ្លាញ់ទ្រីគ្លីសេរីត និងធាតុសម្គាល់នៃសម្ពាធពីប្រតិកម្មអុកស៊ីតកម្ម។ 5.    ជំងឺពុកឆ្អឹង ការវិភាគជាច្រើនបានបង្ហាញថាអាហារដែលមាន Isoflavone អាចជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងបានតាមរយៈការបង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង (BMD) និងការបន្ថយការរសាត់ឆ្អឹងដោយបន្ថយ Deoxypyridinoline ដែលជាធាតុសម្គាល់ធ្វើឲ្យមានការស្រូបចូលនៃឆ្អឹងចូលទៅក្នុងឈាមវិញ។ 6.    ជំងឺមហារីក ការសិក្សាបង្ហាញថា Isoflavone អាចជំរុញសមត្ថភាពប្រឆាំងមហារីករបស់ TAM ដែលជាធាតុទប់អឺស្ត្រូសែន (Antagonist) ចំពោះកោសិកាមហារីកសុដន់ប្រភេទ ERapositive។ Isoflavone ក៏មានទំនាក់ទំនងនឹងការថយចុះនៃការប្រឈមនឹងមហារីកផ្សេងៗផងដែរដូចជាមហារីកក្រពេញទីរ៉ូអុីត មហារីកអូវែ និងមហារីកសួត។ សមត្ថភាពការពារកាំរស្មីរបស់ Isoflavone ក៏ត្រូវបានរកឃើញផងដែរក្នុងការព្យាបាលជំងឺមហារីកសួតដោយកាំរស្មី។ 7.    ជំងឺសរសៃឈាមបេះដូង ការស្រាវជ្រាវបានបង្ហាញថា អាហារសណ្តែកសៀងអាចបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានដែលជួយឲ្យកូឡេស្តេរ៉ុលស្ថិតក្នុងអត្រាទាបជាងអ្នកដែលមិនសូវបរិភោគរហូតដល់  ១០ភាគរយ។ តាមរយៈសម្មតិកម្មនេះ Isoflavone ក៏ត្រូវបានប្រើផងដែរក្នុងការជំរុញសមត្ថភាពរបស់សរសៃឈាមអាកទែរ។ 8.    ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ការសិក្សាជាច្រើនបង្ហាញថា ស្ត្រីក្រោយវ័យអស់រដូវនឹងមានការថយចុះនៃកោសិកា Lymphocytes ដែលជាលទ្ធផលធ្វើឲ្យថយចុះនូវអង់ទីករ និង Cytokine។ Isoflavone អាចជំរុញការឆ្លើយតបរបស់កោសិកា NK និងកោសិកា T cells ដែលអាចមានប្រយោជន៍ផងដែរក្នុងការកាត់បន្ថយការប្រឈមនឹងមហារីក។ 9.    បញ្ហាស្ងួតមាត់ បម្រែបម្រួលនៃអឺស្ត្រូសែនដែលកើតមានចំពោះស្ត្រីវ័យកណ្តាល អាចជាមូលហេតុមួយបង្កឲ្យមានការថយចុះនៃការបញ្ចេញទឹកមាត់ដែលនាំឲ្យមានបញ្ហាស្ងួតមាត់។ ក្នុងករណីនេះ Isoflavones ត្រូវបានណែនាំឲ្យប្រើ ដោយសារសមត្ថភាពជំរុញមុខងារនៃក្រពេញទឹកមាត់ដែលមិនសូវដំណើរការ (Hypofunction)។ 10.    បញ្ហាជរាមុនវ័យ ស្ត្រីក្រោយអស់រដូវ ច្រើនងាយប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដែលកើនឡើងជាមួយអាយុ និងស្ថានភាពនៃអ័រម៉ូន។ Isoflavones មានសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម  និងប្រឆាំងការរាតត្បាតនៃកោសិកា ដើម្បីទប់ទល់នឹងជំងឺរ៉ាំរ៉ៃ ជាច្រើន ជាពិសេសជំងឺដែលបង្កដោយការខូចខាតនៃកោសិកាដោយសារសម្ពាធនៃអុកស៊ីតកម្ម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

វីតាមីន & អាហារូបត្ថម្ភ សុខភាពស្រ្តី
អាហារបែបណាល្អ សម្រាប់ខួរក្បាលរបស់អ្នក?

បើទោះបីខួរក្បាលជាសរីរាង្គសុំាញុំាដែលកំណត់ថាយើងជានរណា និងកំណត់ការគិតរបស់យើងក្តី តែចំពោះការយកចិត្តទុកដាក់ និងការរក្សាលំនឹង មិនមែនមានលក្ខណៈសុំាញុំាដូចអ្នកគិតនោះទេ។ ជាការពិតណាស់ អាហារពិតជាសំខាន់សម្រាប់ខួរក្បាលជាងអ្វីៗទាំងអស់ ដូចនេះ អ្នកត្រូវជ្រើសរើសអាហារឲ្យបានសមស្រប និងត្រឹមត្រូវ។ខាងក្រោមនេះ ជាអាហារមួយចំនួនដែលអាចជាជម្រើសល្អរបស់អ្នក៖ 1.    ខ្លាញ់ ៦០%នៃខួរក្បាលត្រូវការខ្លាញ់ ដែលខ្លាញ់ទាំងនោះ ជាពពួក Omega-3 និង Omega-6 ផងដែរ។ ពពួក Omega-3 អាចមាននៅក្នុង ខ្លាញ់ត្រីសូម៉ុងសណ្តែកដី គ្រាប់ធញ្ញជាតិ ហើយក៏អាចមានផងដែរ នៅក្នុងត្រីធូណា តៅហ៊ូជាដើម។ ចំពោះ Omega-6 អាចមាននៅក្នុង ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង ប័រ ។ល។ 2.    ទឹក ផ្នែកដែលធំជាងគេក្នុងរាងកាយរបស់យើង គឺទឹកដូច្នោះ អ្នកត្រូវបរិភោគទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយ ពិសេស សម្រាប់ជួយឲ្យខួរក្បាលនិងរាងកាយមានថាមពល ព្រមទាំង ងាយជ្រាបទឹក។ជាក់ស្តែង អ្នកគួរពិសាទឹកយ៉ាងហោចណាស់៨កែវ ក្នុងមួយថ្ងៃ ដែលស្មើនឹង ២ លីត្រ ល្អបំផុតសម្រាប់ខួរក្បាល។ 3.    ប្រូតេអ៊ីន ប្រូតេអ៊ីន មិនមែនល្អសម្រាប់តែសាច់ដុំនោះទេ វាក៏មានសារសំខាន់សម្រាប់រក្សាណឺរ៉ូន (កោសិកាខួរក្បាល) ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រសិនបើអ្នកបរិភោគប្រូតេអ៊ីនមិនបានគ្រប់គ្រាន់ទេ នោះណឺរ៉ូននឹងមានបញ្ហា ដែលអ្នកមិនអាចផ្ចង់ស្មារតីក្នុងការសិក្សា ឬធ្វើការងារមិនបានល្អ ពិសេស ការចងចាំចុះខ្សោយ។ ប្រូតេអ៊ីនទាំងនោះរួមមាន សាច់ត្រី សាច់មាន់ ពងមាន់ ទឹកដោះគោជាដើម។ 4.    កាហ្វេអ៊ីន កាហ្វេអ៊ីន គឺធ្វើឲ្យខួរក្បាលមានថាមពលលឿនដោយសារតែវាទៅភ្ញោចឲ្យមានការបញ្ចេញAdrenaline ។ វាធ្វើឲ្យមានថាមពលពេលដំបូងៗប៉ុន្តែបន្ទាប់មកវានឹងចុះខ្សោយបន្តិចម្តងៗ ដូច្នោះអ្នកត្រូវជួសជុលតាមរយៈ ការផឹកតែ ឬតែក្រូចឆ្មារ។ល។ ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេច្រើនហួសកំណត់ អាចធ្វើឲ្យអ្នក រសាប់រសល់ អស់កម្លាំង ឡេះឡះ បេះដូងលោតញាប់ និងមានបញ្ហាក្នុងការគេង។ 5.    បន្លែ និងផ្លែឈើ បន្លែផ្លែឈើជាច្រើនល្អសម្រាប់ខួរក្បាល ដែលបន្លែផ្លែឈើទាំងនោះផ្ទុកនូវសារធាតុជាច្រើន រួមមាន វីតាមីន សារធាតុខនិជ និងសារធាតុសំខាន់ៗជាច្រើនទៀត រួមទាំងប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មសម្រាប់ទ្រទ្រង់សុខភាពរាងកាយ ពិសេសខួរក្បាល ដែលអាចធ្វើឲ្យមានលំនឹង និងបង្កើនការចងចាំ។ បន្លែផ្លែឈើទាំងនោះអាចមានដូចជាប៉េងប៉ោះ  ប្រូខូលី ស្ពៃ ផ្លែប័រ និង ផ្លែប្លូប័ររីជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

វីតាមីន & អាហារូបត្ថម្ភ
រស់នៅជាមួយបំលាស់ប្តូរក្នុងវ័យអស់រដូវរបស់ស្ត្រី ដោយសារធាតុចិញ្ចឹមពីសណ្តែកសៀង

ទោះបីជាការប្រើប្រាស់ឱសថជាអ័រម៉ូនជំនួស (HRT)នៅតែចាត់ទុកថាជាការការពារ ក៏ដូចជាការព្យាបាលសម្រាប់បន្ធូរបន្ថយអាការៈរបស់ស្ត្រីអស់រដូវមកដល់បច្ចុប្បន្ន តែសារធាតុធម្មជាតិជាច្រើនត្រូវបាននាំមកដោយការស្រាវជ្រាវថ្មីៗជាមួយនឹងការពេញនិយមប្រើប្រាស់យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ សារធាតុធម្មជាតិទាំងនោះភាគច្រើនមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពខុសប្លែកពីគ្នា ដូចនេះមានតែសារធាតុមួយចំនួនតូចប៉ុណ្ណោះត្រូវបានបង្ហាញអំពីអត្ថប្រយោជន៍ទៅលើសុខភាពយ៉ាងជោគជ័យ ដែលក្នុងនោះរួមមានទាំងសារធាតុ Isoflavones ពីសណ្តែកសៀងផងដែរ។ តើ Isoflavones របស់សណ្តែកសៀងជាអ្វី? Isoflavones ត្រូវបានចាត់ទុកថាជាអ័រម៉ូនអឺស្ត្រូសែនរបស់រុក្ខជាតិ ដោយសារវាមានរចនាសម្ព័ន្ធប្រហែលនឹងអឺស្ត្រូសែនដែលមានក្នុងខ្លួនមនុស្ស ក៏ប៉ុន្តែ វាមិនផ្តល់ជាផលរំខានដូចជាអ័រម៉ូនឡើយ ដោយសារសមត្ថភាពក្នុងការជ្រើសរើសជាលិកាភ្ជាប់របស់វា។ តើ Isoflavonesមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះស្ត្រីអស់រដូវ? 1.អាការៈក្តៅក្រហល់ក្រហាយ ភាពក្តៅស្អុះស្អាប់ និងបែកញើសពេលយប់ គឺជាសញ្ញារំខានបំផុតដែលធ្វើឲ្យស្ត្រីអស់រដូវភាគច្រើនត្រូវសម្រេចចិត្តទទួលយកការព្យាបាល។ ការថយចុះនៃអាការៈនេះ ត្រូវបានសង្កេតឃើញចំពោះស្ត្រីដែលមានរបបអាហារសម្បូរដោយ Isoflavones ពីសណ្តែកសៀង។ ភស្តុតាងជាច្រើនពីការសិក្សាបានបញ្ជាក់អំពីប្រសិទ្ធភាពរបស់Isoflavonesក្នុងការការពារអាការៈក្តៅក្នុងខ្លួននេះតាំងពីអំឡុងពេលត្រៀមអស់រដូវផងដែរ។ការប្រើប្រាស់ក្នុងកម្រិត ៤០ ទៅ ៨០ មីលីក្រាមនៃ Isoflavones ក្នុងមួយថ្ងៃត្រូវបានចាត់ទុកថាជាកម្រិតសមរម្យ។ 2.ជំងឺពុកឆ្អឹង ជំងឺពុកឆ្អឹង គឺជាមូលហេតុចម្បងគេនៃអាការៈស្ពឹកស្រពន់ និងឈឺចុករួយនៅតាមសន្លាក់ ជាពិសេសគឺជង្គង់ចំពោះស្ត្រីអស់រដូវ។ ការព្យាបាលជាច្រើនលើបញ្ហានេះរួមទាំងការវះកាត់ផងដែរពុំអាចជំនួសរបបអាហារដែលត្រឹមត្រូវ និងការរក្សាសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ឲ្យស្ថិតក្នុងកម្រិតធម្មតាបានឡើយ។ ដូចនេះហើយទើប Isoflavones ត្រូវបានចាត់ទុកជាវិធីការពារជំងឺពុកឆ្អឹងដ៏សំខាន់ចំពោះស្ត្រីអស់រដូវ។ 3.បញ្ហាមេតាបូលិក និងសន្ទស្សន៍ម៉ាស់របស់រាងកាយ (BMI) ភស្តុតាងពីការសិក្សាថ្មីៗបានបង្ហាញថា បញ្ហាលើសទម្ងន់ និងបណ្តុំរោគសញ្ញាមេតាបូលិកដែលអាចកើតមានចំពោះស្ត្រីអស់រដូវរហូតដល់ ៣ដងលើសពីស្ត្រីធម្មតា អាចធ្វើឲ្យមានភាពកាន់តែធ្ងន់ធ្ងរនៃជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាពធន់នឹងអាំងស៊ុយលីន លើសសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺបេះដូង។ តាមរយៈការសិក្សា សកម្មភាពនៃ Isoflavones ប្រឆាំងទៅនឹងការរលាកដែលអាចបង្កជាជំងឺបេះដូងត្រូវបានបង្ហាញឡើង។ 4.ជំងឺមហារីក អឺស្ត្រូសែនពីរុក្ខជាតិ ដូចជា Isoflavones នេះត្រូវបានចាត់ទុកថាមានអត្ថប្រយោជន៍ខ្ពស់ចំពោះការការពារជំងឺមហារីក ដោយសារវាជាភ្នាក់ងារដែលអាចមានសកម្មភាពលុះត្រាមានការរីកលូតលាស់នៃកោសិកាមហារីក ការទប់នៃ Tyrosine kinase  សកម្មភាពនៃ DNA topoisomerase  ការទប់ដំណើរការរាតត្បាតនៃសរសៃឈាមចិញ្ចឹមកោសិកាមហារីក ក៏ដូចជាឥទ្ធិពលប្រឆាំងទៅនឹងអុកស៊ីតកម្ម ដែលសុទ្ធតែឆ្លើយតបនឹងកោសិកាមហារីក។ 5.បន្លាស់ប្តូរនៃស្បែក ភាពផ្លាស់ប្តូរនៃស្បែកអាស្រ័យនឹងអាយុរួមមានដូចជាការថយចុះនៃកម្រាស់ស្បែក ភាពស្ងួតនៃស្បែក ភាពជ្រីវជ្រួញ និងការកើននៃការរាតត្បាតនៃដំបៅជាដើម។ កាន់តែអាក្រក់នោះគឺ ភាពអស់រដូវធ្វើឲ្យដំណើរការបន្លាស់ប្តូរនេះកើតមានកាន់តែរហ័សដោយសារកង្វះអ័រម៉ូនអឺស្ត្រូសែន។Genistein គឺជា Isoflavones នៅក្នុងសណ្តែកសៀងដែលទើបនឹងត្រូវបានដឹងថាជាភ្នាក់ងារធម្មជាតិដែលដើរតួក្នុងការការពារការប្រែប្រួលរបស់ស្បែកក្នុងវ័យអស់រដូវ ក៏ដូចជាចំពោះអ្នកដែលវះកាត់អូវែ ដោយមិននាំមកជាមួយនូវផល-រំខានដូចនឹងអឺស្ត្រូសែនជំនួសឡើយ។ 6.ជំងឺបាក់ទឹកចិត្ត ជំងឺបាក់ទឹកចិត្ត ត្រូវបានដឹងថាជាបញ្ហាសុខភាពមួយក្នុងចំណោម១១ ដែលកើតមានច្រើនបំផុតចំពោះស្រ្តីអស់រដូវ ហើយវាជាបញ្ហាចម្បងមួយដែលប៉ះពាល់ដល់គុណភាពនៃការរស់នៅ និងបង្កើនការប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ ក៏ដូចជាការស្លាប់ ដែលទាក់ទងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកជាដើម។ Isoflavones គឺជាសារធាតុដែលត្រូវបានផ្តោតយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងឥទ្ធិពលប្រឆាំងការធ្លាក់ទឹកចិត្តរបស់វាជាពិសេសប្រសិនបើប្រើរួមជាមួយឱសថ Sertraline ឬ Fluoxetine។ 7.ភ្នាសរំអិលនៃទ្វារមាស ភ្នាសនៃទ្វារមាស និងស្បែក នឹងបាត់បង់សំណើមទៅតាមអាយុ ពិសេសនៅវ័យអស់រដូវ ដោយវាប្រែទៅជាស្ងួត ហើយឆាប់ប្រតិកម្មជាមួយនឹងការរលាក និងប្រឈមនឹងការរួមត្បៀតនៃទ្វារមាសផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាចជួយបង្កើនតុល្យភាពនៃកោសិកា និងសម្រួលដល់បញ្ហារួមនៃទ្វារមាស។ ដោយឡែក ពុំមានការបង្ហាញណាមួយអំពីផលមិនល្អទៅលើការបញ្ចេញអ័រម៉ូនស្ត្រី ឬក៏មុខងារថ្លើម និងក្រលៀនឡើយ។ Isoflavones ពីសណ្តែកសៀងគឺជាសារធាតុចិញ្ចឹមដែលផ្តល់នូវប្រសិទ្ធភាពដ៏ប្រសើរជាងគេក្នុងការប្រើប្រាស់ឆ្លាស់ជាមួយការព្យាបាលដោយឱសថអ័រម៉ូនចំពោះស្ត្រីអស់រដូវ។ ស្របជាមួយនឹងការព្យាបាលជំងឺជាក់លាក់មួយចំនួន ការប្រើប្រាស់ Isoflavones ក៏ចាំបាច់ក្នុងការជួយជំរុញគុណភាពជីវិតរបស់ស្ត្រីអស់រដូវផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

វីតាមីន & អាហារូបត្ថម្ភ
 ក្រពះ-ពោះវៀនមិនល្អ ត្រូវចៀសអាហារទាំងនេះ…  

ភាគច្រើនបញ្ហាក្រពះពោះវៀន មិនមែនកើតតែចំពោះមនុស្សចាស់នោះទេ យុវវ័យមួយចំនួនធំក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នាដែរ។ ព្រោះតែញ៉ាំអ្វីប្លែកបន្តិចបន្តួចក៏មិនស្រួលពោះ ឬពេលខ្លះនៅសុខៗដូចចេញទឹកក្រពះឈឺមួយរំពេច ដែលហោចណាស់ក៏ត្រូវញ៉ាំថ្នាំទើបបាត់។ អំឡុងពេលនេះ ក៏មានប្រភេទអាហារខ្លះទាមទារឲ្យអ្នកត្រូវតមដោយហេតុផលផ្សេងៗផងដែរ៖   អាល់កុល អាល់កុល ជាអាស៊ីតរាវ ដែលផ្ទុកនូវវត្តមាន អេតាណុល និងអាចចូលរួមបង្កើនការបញ្ចេញអាស៊ីតថែមមួយកម្រិតទៀត។ ម៉្យាងទៀត វាក៏ធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកធ្ងន់ធ្ងរ បន្ថយការរំលាយអាហារ និងបង្កើនការក្អែអាស៊ីត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនអ្នកមានអារម្មណ៍ថាចង់ ចង្អោរ ក្អួត រឿងមួយដែលអ្នកត្រូវដឹង និងចៀសឲ្យផុតគឺ ភេសជ្ជៈដែលមានជាតិអាល់កុល ព្រោះវានឹងធ្វើឲ្យអាការៈដែលអ្នកកំពុងមាន វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរដោយសារអាល់កុល អាចឲ្យ ពុលដល់ក្រពះ និងអាចផ្លាស់ប្តូរការធ្វើមេតាប៉ូលីសថ្លើមបាន។ គួរបញ្ជាក់ថា ប្រជាជនដែលមានបញ្ហាថ្លើមស្រាប់ មិនគួរទទួលទានជាតិអាល់កុលច្រើននោះទេ ហើយបើនរណាម្នាក់ដែល មានបញ្ហាក្រពះ ក៏ត្រូវផ្តល់ដំបូន្មានឲ្យចៀសពីសារធាតុនេះដែរ។   អាហារហឹរ ការទទួលទានអាហារហឹរ គឺមានការប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ អ្នកខ្លះគ្មានផលប៉ះពាល់អ្វីនោះទេ ស្របពេលដែលវាអាចជាមូលហេតុនៃការពិបាករំលាយអាហារម្រាប់បុគ្គលផ្សេងទៀត។ ប្រសិនបើអ្នកមានសញ្ញាដូចជា ចង្អោរ ក្អួត និងរាក អ្នកគួរតែចៀសវាងនូវអាហារមួយចំនួន ដែលមានលទ្ធភាពអាចភ្ញោចប្រព័ន្ធរំលាយអាហារក្នុងនោះអាហារមានរសជាតិហឹរជាមួយក្នុងចំណោមអាហារទាំងនោះ។ ជាពិសេស អ្នកគួរជ្រើសរើសអាហារមានរសជាតិសាបបន្តិចនៅពេលអ្នកមានបញ្ហារំលាយអាហារ ហើយត្រូវប្រាកដថាអ្នក មិនបានញ៉ាំអាហារហឹរ បើអ្នកមានប្រតិកម្មជាមួយវា។ សូមប្រយ័ត្ន ប្រភេទអាហារហឹរដែលចម្អិនជាមួយប្រេង ឬខ្លាញ់ អាចចាត់ចូលជាប្រភេទអាហារដែលមិនល្អដល់អ្នកខ្សោយក្រពះពោះវៀនទ្វេដង។   ផលិតផលទឹកដោះគោ តាមរយៈការស្រាវជ្រាវកន្លងមក គេបានរកឃើញថា ប្រជាជនជាងពាក់កណ្តាលពិភពលោក គឺមានប្រតិកម្មជាមួយនឹងឡាក់តូសក្នុងទឹកដោះគោមានន័យថា ពួកគេគ្មាននូវអង់ស៊ីមចាំបាច់ក្នុងការរំលាយផលិតផលទឹកដោះគោនោះ។ ប៉ុន្តែទោះបីអ្នកមិនមានប្រតិកម្មនឹងឡាក់តូសក៏ដោយ តែការបង្ករោគពីវីរុស ឬបាក់តេរី អាចប៉ះពាល់ដល់ឡាក់តាស ដែលជាអង់ស៊ីមសំខាន់សម្រាប់រំលាយឡាក់តូស និងអាចជាមូលហេតុចម្បងធ្វើឲ្យបាត់បង់សមត្ថភាពក្នុងការរំលាយឡាក់តូសផងដែរ។ ការទទួលទានផលិតផលទឹកដោះគោដូចជាទឹកដោះគោឆៅ និងឈីស ត្រូវបានបង្ហាញថាធ្វើឲ្យមនុស្សមួយចំនួនឆាប់ឈឺក្រពះ។   អាហារចៀន-កែច្នៃ មានផលិតផលខ្លាញ់ដូចជាប្រេងអូលីវ ប័រ និងអាហារប្រភេទចៀនខ្លះមានផ្ទុកនូវប្រភេទខ្លាញ់Trans ក្នុងកម្រិតខ្ពស់ ជាមូលហេតុធ្វើឲ្យពិបាក ដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាពិបាកបំបែក។ខ្លាញ់ទាំងនេះអាចរក្សាឲ្យអាស៊ីតកើនឡើង ដែលជាមូលហេតុនៅពីក្រោយការក្អែរអាស៊ីត។ សម្រាប់ប្រភេទអាហារកែច្នៃដែលមានអាយុកាល ឬកាលបរិច្ឆេទផុតកំណត់រយៈពេលយូរ ជាទូទៅ គឺមាន ជាតិគីមីច្រើរួមទាំងសារធាតុសម្រាប់ថែរក្សាដែលរំខានដល់សរីរាង្គផ្នែកពោះរបស់អ្នកជាទូទៅ។ កាហ្វេអ៊ីន កាហ្វេអ៊ីនភ្ញោចការកន្ត្រាក់នៃស្រទាប់ពោះវៀនធ្វើឲ្យចលនាក្រពះ ពោះវៀន កើនឡើងឆាប់រហ័សងាយនឹងបង្កជារាក ស្ទើរគ្រប់គ្នា។ ដូច្នេះ ប្រសិនអ្នកមានបញ្ហារាកស្រាប់ នោះកាហ្វេអ៊ីននឹង ធ្វើឲ្យអ្នកកាន់តែរាកធ្ងន់ធ្ងរ។ ត្រូវចាំថាមិនត្រឹម តែកាហ្វេទេ សូដា និងសូកូឡា ជាប្រភពផ្សេងទៀតនៃកាហ្វេអ៊ីន និងដែលអាចបង្កជាការឈឺក្រពះកាន់តែខ្លាំង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

វីតាមីន & អាហារូបត្ថម្ភ ក្រពះ​ ពោះវៀន​ ថ្លើម ឫសដូងបាត វីតាមីន & អាហារូបត្ថម្ភ