ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី

បញ្ជីសេវាថែទាំ

មណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត​​

UHS/JATA​​​ Medical Diagnostic Center

ព័ត៌មានពីប្រភពចាស់ · សូមបញ្ជាក់27.7K ដងមើល

សូមទូរស័ព្ទមុនពេលទៅ ដើម្បីបញ្ជាក់ព័ត៌មានទំនាក់ទំនង សេវា វេជ្ជបណ្ឌិត និងម៉ោងបើក។

អំពីគ្លីនិក

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានការកើនឡើងជំងឺដែលបណ្តាលមកពីរបៀបរស់នៅ​ ដោយសារមានការផ្លាស់ប្តូររបៀបរស់នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៏ ជំងឺគ្រុនចាញ់ ជំងឺរបេង​ នៅតែជាបញ្ហាសុខភាពដ៏ចំបងនៅឡើយ។ ដូចនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាគមកំចាត់រោគរបេងជប៉ុន បានរួមគ្នា បង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យមួយ​​ឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកំពស់សុខភាពរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។ សមាគមកំចាត់រោគរបេងជប៉ុន​និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងនូវមណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត នេះឡើងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យនេះតែម្តង។​ គោល បំណងនៃការបង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តនេះ គឺផ្តល់នូវសេវាពិនិត្យសុខភាព​ទូទៅ សេវាមន្ទីរពិសោធន៏ និងរូបភាពវេជ្ជសាស្រ្ត ដែលមានគុណភាពបែបជប៉ុន ដល់ប្រជាជន ក្នុងប្រទេសកម្ពុជា ដើម្បីអោយពួកគាត់ទទួលបានសេវាពិនិត្យសុខភាពមួយដោយមិនមានការបារម្មណ៏។​ យើងសង្ឃឹមថា ពួកគាត់នឹងចាប់អារម្មណ៏ពីសុខភាព​និងមកពិនិត្យសុខភាព ហើយពួកយើងមានចិត្តរីករាយនឹង ផ្តល់ជូនការពិនិត្យសុខភាព​ដើម្បីធ្វើអោយជីវិតបានប្រសើររីករាយ។ សមាគមកំចាត់រោគរបេងជប៉ុន ការិយល័យអង្គការចាតា Director Okada Kosuke (Doctor)

រៀបចំការមកពិនិត្យ

#73, St Monivong

023430142

គ្លីនិកដែលមានជំនាញស្រដៀងគ្នា

ម្ចាស់ ឬអ្នកគ្រប់គ្រងគ្លីនិក? ស្នើពិនិត្យព័ត៌មានស្នើសុំគ្រប់គ្រង / ផ្ទៀងផ្ទាត់ព័ត៌មានគ្មាន Telegram? ស្នើតាមគេហទំព័រមិនមានក្នុងបញ្ជី? ស្នើបន្ថែមគ្លីនិក ឬវេជ្ជបណ្ឌិត

បន្ទាន់? ហៅ 119 ឬទៅមន្ទីរពេទ្យជិតបំផុត។