Menu

វេទិកាសុខភាព

ចូលគណនីដើម្បីបង្កើតផុសថ្មី

If we take better care of our health everyday, no doubt we are becoming healthier.

1% a day mean we get 365% healthier per year


ប្រភេទ: ដំបូន្មាន


រដូវកាលនេះជារដូវកាលគ្រុនឈាម ដូច្នេះបើកូនអ្នកទាំងអស់គ្នាមានសញ្ញាដូចខាងក្រោម សូមមកមន្ទីរពេទ្យដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាលៈ

-ក្តៅខ្លួនខ្លាំង មិនឆ្លើយតបជាមួយថ្នាំបញ្ចុះកម្តៅ
-សន្លឹម ចេញកន្ទួលរមាស់ ឈឺសាច់ដុំ ឈឺខ្លួនប្រាណ
-អាចមានហើមតាមត្របកភ្នែក អវៈយវៈ
-សញ្ញានៃការហូរឈាមដូចជាៈ ឈាមអញ្ចាញធ្មេញ ក្អួតឈាម ជុះមកឈាម ឬជុះមកខ្មៅ ជាដើម។ ល។

នេះគ្រាន់ជាសញ្ញាត្រួសត្រួស ដែលអ្នកទាំងអស់គ្នាអាចមើលបានដោយភ្នែក។
ជំងឺគ្រុនឈាមជាជំងឺដែលអាចព្យាបាលបាន ប៉ុន្តែជំងឺនេះក៏អាចវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងអាចដល់បាត់បង់ជីវិតផងដែរ។ ដូច្នេះបើមានការសង្ស័យ សូមយកកូនអ្នកទាំងអស់គ្នា មកពិគ្រោះ ពិនិត្យនិងព្យាបាលអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមអរគុណ

វេជ្ជបណ្ឌិតឯកទេសរោគកុមារ
ខូវ សុគុជ្ជរ៉ា


ប្រភេទ: ដំបូន្មាន