Menu

អាថ៌កំបាំងនៃការថែរក្សាស្បែក


អាថ៌កំបាំងនៃការថែរក្សាស្បែក

ជាទូទៅ ស្បែករបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ខ្លះមានស្បែកស្ងួត ខ្លះមានស្បែកខ្លាញ់ និងខ្លះទៀតមានស្បែកធម្មតា។ដូច្នេះចំពោះការថែបំប៉នស្បែកក៏មានលក្ខណៈខុសគ្នាដែលហើយខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាស្បែកនីមួយៗ ។

ស្បែកមុខធម្មតា​៖
មនុស្សមួយចំនួនដែលមានស្បែកមុខធម្មតា គឺច្រើនមានជាតិខ្លាញ់ស្រោបស្ដើងៗនៅលើបរិវេណស្បែកថ្ងាស់ និងច្រមុះ ហើយមានបរិមាណច្រើនជាងនៅត្រង់ថ្ងាស។ ស្របពេលគ្នានោះ ដែរស្បែកនៅត្រង់ជុំវិញកែវភ្នែកនិងនៅត្រង់ចំណុចថ្ពាល់ចុះមកដល់ក ហាក់មានសភាពស្ងួតជាងបរិវេណដទៃទៀត។ រីឯការប្រើប្រាស់ម៉យជឺរ៉ាយសឺវិញគួរលាបតែចំពោះបរិវេណថ្ពាល់ និងស្បែកនៅជុំវិញភ្នែក ដើម្បីការពារការតើតនៃស្នាមជ្រីវជ្រួញ។

ស្បែកមុខខ្លាញ់៖
សម្រាប់ស្បែកមុខប្រភេទនេះច្រើនឡើងខ្លាញ់នៅត្រង់ថ្ងាស់ និងចង្កា ច្រមុះស្បែកហើយស្បែកប្រភេទនេះក៏មិនងាយកើតមានស្នាមជ្រីវជ្រួញជាងអ្នកមានស្បែកស្ងួតផងដែរ និងការសម្អាតស្បែកក៏មានលក្ខណៈពិបាកជាងទៀតផងពីព្រោះមានហេតុផលថា ខ្លាញ់ពីក្រពេញខ្លាញ់ធ្វើការខុសធម្មតា។ ការធ្វើការសម្អាតគួរជ្រើសរើសការប្រើសាប៊ូខ្សោយៗ ឬក៏ប្រើជេលថ្លាៗ លុបលាងមុខ តែហាមប្រើញឹកញាប់ពេក។​​ ក្នុងករណីដែលស្បែកមុខឡើងខ្លាញ់ខ្លាងពេកគួរប្រើក្រដាសអនាម័យផ្ដិតសម្អាតជំនួស។ ចំពោះគ្រឿងសម្អាងវិញគួរប្រើប្រភេទ oil free ដើម្បីការពារផ្ទៃមុខកុំឲ្យមើលទៅខ្លាញ់ខ្លាំងពេក។

ស្បែកមុខស្ងួត៖
សម្រាប់អ្នកមានលក្ខណៈស្បែកមុខបែបនេះងាយនិងប្រឈមកើតស្នាមជ្រីវជ្រួញជាងប្រភេទស្បែកដទៃទៀត ដោយសារតែមិនអាចរក្សាទុកនៅភាពសំណើមបាន។ ចំពោះការថែទាំដេលត្រឹមត្រួវគួរលុបលាងមុខនៅពេលព្រឹកដោយប្រើទឹកទទេ ​នៅពេលល្ងាចដែលត្រូវលាងគ្រឿងសម្អាងចេញនោះ គួរជ្រើរើសប្រើក្រែមលាងមុខដែលមានចំណែកផ្សំរបស់ម៉យជឺរ៉ាយសឺ។​នៅមុនពេលចូលដំណេកគួរប្រើក្រែមបំប៉នស្បែក ដើម្បីជួយបង្កើនភាព សំណើមដល់ស្បែកមុខ។ ប៉ុន្តែចំណុចល្អរបស់អ្នកមានស្បែកមុខ​គឺរន្ធរោមច្រើនមើលឃើញរាបហាប់ស្មើ​ ហើយថែមទាំងមិនសូវកើតមានបញ្ហាផ្ទៃមុខឡើងខ្លាញ់ព្រមទាំងមិនសូវឡើងមុនលើផ្ទៃមុខទៀតផង៕ 

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 
 


Share:

Related Articles