តើអ្នកគិតយ៉ាងណាចំពោះឧស្សាហកម្មក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា?
អ្នកនឹងមិនអាចឃើញមានប្រទេសច្រើនទេដែលមានការលូតលាស់ និងបោះជំហានទៅមុខបានយ៉ាងឆាប់រហ័សដូចជាប្រទេសកម្ពុជាក៏ប៉ុន្តែទាក់ទងនឹងសុវត្ថិភាព និងសុខភាពរបស់ប្រជាជនពួកយើងតែងតែត្រូវស្វះស្វែងក្នុងការរុញច្រានបន្ថែមជានិច្ច។ ឧស្សាហកម្មនៃវិស័យសុខាភិបាលនៅកម្ពុជា នឹងមានការលូតលាស់បន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ ដូចនេះការងាររបស់យើង គឺជាការចូលរួមជួយឲ្យមានការរីកចម្រើនតាមរយៈការផ្តល់ឲ្យអ្នកជំងឺកាន់តែច្រើននូវការទទួលបានផលិតផលឱសថ និងសេវាកម្មសុខភាពដែលមានគុណភាពខ្ពស់។” នេះជាការឆ្លើយតបរបស់ លោក Jean-Gaetan Guillemaud អតីតនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចែកចាយឆ្លងកាត់ប្រទេសចិន ឥណ្ឌា អេស្ប៉ាញនិងបារាំង និងបច្ចុប្បន្នជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Zuellig Pharma ប្រចាំប្រទេសកម្ពុជា ដែលកំពុងទទួលខុសត្រូវលើគ្រោងការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំក្នុងការអភិវឌ្ឍលើសកម្ម-ភាពរបស់ Zuellig Pharma នៅកម្ពុជាដែលបានដំណើរការតាំងពីឆ្នាំ ២០១៤ កន្លងទៅ។
អំពីក្រុមហ៊ុន Zuellig Pharma
គួររំលឹកថា Zuellig Pharma ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ ១៩២២ នៅប្រទេសភីលីពីន ដោយវេជ្ជបណ្ឌិតជនជាតិស្វីសឈ្មោះ Frederik E. Zuellig ក្រោមគោលបំណងផ្តល់ឲ្យប្រជាជនអាចទទួលបាននូវផលិតផលដែលជាតម្រូវការចាំបាច់។Zuellig Pharmaត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដដោយកូនប្រុសរបស់គាត់ឈ្មោះ Stephenដែលជាសហគ្រិនដំបូងគេក្នុងការនាំយកនូវថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ) ដែលមានឥទ្ធិពលធំទូលាយជាងគេ និងអាចប្រើប្រាស់ក្រោមទម្រង់ជាថ្នាំគ្រាប់សម្រាប់លេបដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ នៅក្នុងសង្គ្រាមលោកលើកទី ២ គឺជាពេលវេលាដ៏លំបាកសម្រាប់ Zuellig Pharma ក៏ប៉ុន្តែលោក Stephen Zuellig នៅតែផ្តល់ការងារនៅប្រទេសភីលីពីនសម្រាប់ប្រជាជនជាច្រើនដែលព្យាយាមភាសខ្លួនចេញពីការសម្លាប់រង្គាលរបស់សភាពអឺរ៉ុប ព្រមទាំងព្យាយាមផ្តល់នូវផលិតផលទៅកាន់មនុស្សដែលត្រូវការ ក៏ដូចជាចំណាយពេលរាប់ខែស្នាក់នៅក្នុងការិយាល័យជាមួយនឹងក្រុមការងារដើម្បីធានាពីសុវត្ថិភាពរបស់ផលិតផលទៀតផង។ ក្រោយពីសង្គ្រាម លោក Stephen Zuellig និងបងប្រុសរបស់លោកបានកសាងឡើងវិញនូវមុខជំនួញនេះ និងធ្វើការពង្រីក Zuellig Pharma ឆ្លងកាត់ទ្វីបអាស៊ី ដើម្បីក្លាយខ្លួនជាអ្នកចែកចាយដែលធំជាងគេក្នុងវិស័យសុខាភិបាលប្រចាំតំបន់។
ដោយឡែក Zuellig Pharma បានចូលទីផ្សារកម្ពុជានៅក្នុងឆ្នាំ ២០០១ និងចាប់ផ្តើមមានសកម្មភាពពិតប្រាកដនៅក្នុងឆ្នាំ ២០១៤ ក្រោយពីមានការសម្រេចពីក្រុមប្រឹក្សាភិបាលនៃប្រធានក្រុមហ៊ុនក្នុងការកំណត់យកប្រទេសកម្ពុជាជាទីផ្សារឈានមុខក៏ដូចជាការតាំងចិត្តសម្រេចឲ្យបាននូវគម្រោងការវិនិយោគរយៈពេល ៥ ឆ្នាំដែលមានគោលដៅធ្វើឲ្យ Zuellig Pharma ក្លាយជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។ទាក់ទងនឹងសេវាកម្មដែល Zuellig Pharma នាំមកជូនទីផ្សារកម្ពុជាត្រូវបានលោក Jean-Gaetan Guillemaud ឆ្លើយយ៉ាងខ្លីថា “ជារួមមក រាល់សេវាកម្មដែលអាចជួយឲ្យអ្នកជំងឺទទួលបាននូវសេវាសុខភាពប្រសើរឡើង គឺជាអ្វីដែល Zuellig Pharma ផ្តល់ជូនចំពោះទីផ្សារកម្ពុជា”។ លោកក៏បានបន្តផងដែរថា “សកម្មភាពចម្បងគេរបស់ Zuellig Pharma គឺជាការចែកចាយ។ពួកយើងបានធ្វើការវិនិយោគទៅលើការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសកម្ពុជាជាមួយនឹងលក្ខខណ្ឌនៃការស្តុកទុកបំពាក់ដោយម៉ាស៊ីនត្រជាក់ក្នុងការរក្សាបាននូវស្ថានភាព និងអានុភាពសមស្របនៃផលិតផលឲ្យដូចនឹងពេលទើបបញ្ជូនចេញពីកន្លែងផលិត។ បេសកកម្មចម្បងទី ២គឺទាក់ទងនឹងការបង្កើនការយល់ដឹងទាក់ទងនឹងផលិតផលដែលអាចរកបាន និងធានាថាពួកវានឹងត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពប្រកបដោយសុវត្ថិភាពបំផុត តាមរយៈអ្នកតំណាងឱសថសម្រាប់ឱសថស្ថាន មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត។ លើសពីនេះ Zuellig Pharma ក៏ផ្តល់សេវាណែនាំទៅកាន់អ្នកជំងឺហៅថា Care- Connect ផងដែរ ដែលក្នុងនោះយើងអាចបង្កើតជាក្រុមការងារគិលានុបដ្ឋាកយិកាដែលមាននាទីជួយទ្រទ្រង់សុខភាពរបស់អ្នកជំងឺដែលត្រូវការការព្យាបាលរយៈពេលវែង និងអំឡុងពេលជាសះស្បើយឬអាចជួយសម្រួលក្នុងការទទួលបានជំនួយពីសេវាធានារ៉ាប់រងរបស់អ្នកជំងឺ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការការពារកាន់តែពេញលេញ។មានសេវាជាច្រើនទៀតដែលក្រុមហ៊ុនរបស់យើងអាចធ្វើបានដូចនេះអ្នកអាចចូលទៅកាន់គេហទំព័រខាងក្រោម៖www.zuelligpharma.com ដើម្បីទទួលបានព័ត៌មានបន្ថែម។”
គួរបញ្ជាក់ថា បច្ចុប្បន្ន Zuellig Pharma គឺជាអ្នកចែកចាយធំជាងគេក្នុងវិស័យសុខាភិបាលប្រចាំតំបន់អាស៊ី ដែលបានរីកដុះដាលយ៉ាងរឹងមាំក្នុងប្រទេសចំនួន ១៣ នៅទ្វីបអាស៊ី និងមានបុគ្គលិកលើសពី ១ ម៉ឺននាក់ ជាមួយនឹងប្រាក់ចំណូលនៅក្នុងឆ្នាំ ២០១៦ សរុបជាង ១០ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ បើទោះបីជា Zuellig Pharma នៅកម្ពុជា ជាក្រុមហ៊ុនវ័យក្មេងមួយនៅឡើយ ក៏ប៉ុន្តែប្រកបដោយមោទនភាព ក្រុមហ៊ុននេះបានធ្វើការពង្រីកខ្លួនស្ទើរតែទ្វេមួយជាពីរជារៀងរាល់ឆ្នាំអស់រយៈពេលជាង ៤ ឆ្នាំមកហើយជាមួយនឹងបុគ្គលិកលើសពី ១០០ នាក់បើគិតមកដល់ពេលបច្ចុប្បន្ន។
ឧបសគ្គដែលបានជួបប្រទះនៅប្រទេសកម្ពុជា
លោក Jean-Gaetan Guillemaud បានលើកឡើងថា “Zuellig Pharma តែងតែមានមោទនភាពក្នុងការធ្វើការប្រកបដោយក្រមសីលធម៌ និងអនុលោមភាព(ត្រឹមត្រូវស្របច្បាប់)ដែលពិតជាបានបង្កប់នៅក្នុងចិត្តគំនិតរបស់បុគ្គលិកគ្រប់គ្នាដោយយើងជឿថានេះគឺជាផ្លូវតែមួយគត់សម្រាប់ជួយដល់អ្នកជំងឺនៅក្នុងផ្លូវដ៏វែងឆ្ងាយ។ ក្រៅពីមោទនភាពនេះវាក៏ជំរុញឲ្យពួកយើងជឿថានេះគឺជាភាពខ្លាំងរបស់ពួកយើងផងដែរ។យ៉ាងណាមិញពួកយើងក៏មិនមែនជាតួអង្គសំខាន់តែមួយដែលបង្កើតជាមោទនភាពនេះដែរប្រសិនបើគ្មានលោកអនុប្រធាននៃគណៈកម្មាធិការសភាពាណិជ្ជកម្មផ្នែកសុខាភិបាលរបស់អឺរ៉ុប ដែលធ្វើឲ្យយើងអាចចាត់ប្រតិបត្តិការផ្តួចផ្តើមក្នុងការអនុវត្តប្រកបដោយភាពត្រឹមត្រូវលក្ខណៈជាក្រុម ហើយវាពិតជាមានភាពងាយស្រួលជាងមុនចំពោះការដោះស្រាយបញ្ហាផ្សេងៗ”។
ជាក់ស្តែង បើទោះជាក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងលំហូរចេញចូលនៃបុគ្គលិក ក៏ Zuellig Pharma នៅតែបង្ហាញពីជំហរវិជ្ជមានជាមួយនឹងបណ្តាញទាក់ទងយ៉ាងរឹងមាំរបស់បុគ្គលិករបស់ Zuellig Pharma នៅកម្ពុជា ដែលនេះប្រហែលគឺជាសមិទ្ធផលសំខាន់បំផុតរបស់ពួកគេ។ ទាក់ទងនឹងបញ្ហានេះផងដែរលោកនាយកគ្រប់គ្រងទូទៅរបស់ Zuellig Pharma នៅកម្ពុជាដដែលបានបកស្រាយថា “ជាការពិត ពួកយើងក៏មានការប្រឈមមុខទៅនឹងលំហូរចេញចូលរបស់បុគ្គលិកដែរក៏ប៉ុន្តែចំពោះបុគ្គលិកដែលប្រកាន់នូវគុណតម្លៃ និងបេសកកម្មប្រកបដោយភាពពេញចិត្តរបស់យើងក្នុងការអភិវឌ្ឍសុខភាពរបស់អ្នកជំងឺតែងតែមានទំនោរចូលរួមជាមួយពួកយើងជានិច្ច។ វាអាចមិនមែនសម្រាប់បុគ្គលិកទាំងអស់ក៏ប៉ុន្តែខ្ញុំជឿជាក់ថាចំពោះក្រុមការងារដែលពួកយើងកំពុងកសាងឡើងគឺជាក្រុមដែលអាចដឹកនាំពួកយើងទៅរកសមិទ្ធផលដ៏ប្រសើរនៅអំឡុងពេល ៥ ឆ្នាំខាងមុខ។ ម្យ៉ាងទៀត ក្នុងនាមជាក្រុមហ៊ុនវ័យក្មេងនៅកម្ពុជា ពួក យើងក៏ទាក់ទាញនូវយុវជន វ័យក្មេងដែលពោរពេញទៅដោយទេពកោសល្យផងដែរ។ខ្ញុំពិតជាលើកទឹកចិត្តដល់សិស្សនិស្សិតដែលមានចំណូលចិត្តក្នុងការអភិវឌ្ឍសុខភាពរបស់ប្រជាជនកម្ពុជាឲ្យធ្វើការផ្ញើសារអេឡិចត្រូនិកមកកាន់អីុម៉ែលរបស់ខ្ញុំ jgguillemaud@zuelligpharma.com។”
ភាពជោគជ័យក្នុងបេសកកម្ម
ការសម្រេចបាននូវកិច្ចសហការជាមួយនឹងក្រុមហ៊ុនសំខាន់ៗមួយចំនួនរបស់ Zuellig គឺជាភាពជោគជ័យមួយដែលត្រូវបានលោក Jean-GaetanGuillemaud បង្ហើបថា “ខ្ញុំគិតថាគោលការណ៍គោរពតាមច្បាប់និងក្រមសីលធម៌នៅក្នុងការធ្វើមុខជំនួញរបស់យើងគឺជាផ្នែកដែលសំខាន់ជាងគេ។ពួកយើងបានធ្វើការជាមួយនឹងក្រុមហ៊ុនអន្តរជាតិធំៗដែលចង់មានភាពប្រាកដថាភាពត្រឹមត្រូវតាមស្តង់ដារបស់ពួកគេ គឺពិតជាត្រូវបានអនុវត្តប្រកបដោយទំនុកចិត្ត បើទោះបីជាវាកើតឡើងនៅឆ្ងាយពីមជ្ឈមណ្ឌលកណ្តាលរបស់ក្រុមហ៊ុនពួកគេក៏ដោយ។ ក្រៅពីនោះ ពួកយើងក៏បានអភិវឌ្ឍប្រព័ន្ធដ៏មានប្រសិទ្ធភាពសម្រាប់គ្រប់គ្រងគុណភាព ព្រមទាំងប្រតិបត្តិការដែលសមស្របទៅតាមសញ្ញាបត្រអន្តរជាតិផងដែរ។ការធ្វើបែបនេះអាចផ្តល់ឲ្យដៃគូពាណិជ្ជកម្មរបស់យើងទុកចិត្តបានថាផលិតផលរបស់ពួកគេគឺទទួលបាននូវការផ្តល់តម្លៃ។ សរុបមក ខ្ញុំគិតថាគោលបំណង ក៏ដូចជាកម្លាំងចលករទាំងនេះជំរុញឲ្យZuellig Pharmaក្លាយជាដៃគូដ៏ស័ក្តិសមសម្រាប់ការអភិវឌ្ឍការលក់ឲ្យឈានឡើងមួយកម្រិតទៀត។”
ទោះជាបច្ចុប្បន្នមានក្រុមហ៊ុនប្រហែលគ្នាជាច្រើននៅកម្ពុជា តែ Zuellig Pharma នៅតែអាចបង្ហាញពីភាពខុសគ្នាពីក្រុមហ៊ុនដទៃបាន ជាពិសេសចំពោះរោងចក្រផលិតឱសថ និងឱសថស្ថាន ដោយលោក Jean-Gaetan Guillemaudបានអះអាងថា “ដំបូង ចំពោះរោងចក្រផលិតឱសថ និងឱសថស្ថានជឿជាក់លើប្រព័ន្ធនៃគុណភាពរបស់ពួកយើង។ គ្រប់ភាគីទាំងអស់ អាចប្រាកដចិត្តបានថាពួកយើងនឹងផ្តល់ជូនតែផលិតផលដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ។ លើសពីនោះ ទំនាក់ទំនងរវាងដៃគូពាណិជ្ជកម្ម ក៏ដូចជាអតិថិជនគឺផ្អែកលើទំនុកចិត្ត។ ប្រាកដណាស់ ការងាររបស់ពួកយើងគឺប្រព្រឹត្តទៅតាមច្បាប់ប៉ុន្តែស្របពេលជាមួយគ្នាក៏ផ្អែកទៅលើប្រព័ន្ធដែលជាទូទៅមានភាពតឹងរឹងលើសពីច្បាប់ជាច្រើនដងផងដែរដើម្បីធានាបាននូវសុវត្ថិភាពចំពោះគ្រប់ភាគីភាគព័ន្ធទាំងអស់។ ពិសេសជាងនេះទៅទៀត ការមានវត្តមាននៅក្នុងតំបន់អាស៊ីមកជាង១០០ ឆ្នាំហើយនោះ ធ្វើឲ្យ Zuellig Pharmaបង្កើតបានជាទំនាក់ទំនងដ៏រឹងមាំជាមួយនឹងក្រុមហ៊ុនឱសថធំៗទាំងឡាយ ហើយបច្ចុប្បន្នសាខារបស់ Zuellig Pharma នៅកម្ពុជា ក៏អាចទទួលបាននូវអត្ថប្រយោជន៍តាមរយៈបណ្តាញអន្តរជាតិដ៏ទូលំទូលាយ និងប្រកបដោយកិត្តិនាមផងដែរ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ