Menu

អ្នកជក់បារីនៅទីសាធារណៈ និងតំបន់ហាមឃាត់ នឹងត្រូវផាកពិន័យ...


អ្នកជក់បារីនៅទីសាធារណៈ និងតំបន់ហាមឃាត់ នឹងត្រូវផាកពិន័យ...

យោងតាមប្រភព TVFB បានចេញផ្សាយអំពីប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានថ្លែងឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជាក់ ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថា «ក្រសួងសុខាភិបាលនឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។ 

គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងមានក្រុមធិការកិច្ចជាង៥០០នាក់ បំពេញកាតព្វកិច្ចទៅលើច្បាប់អនុក្រឹត្យ ដោយនឹងធ្វើការផាកពិន័យតាមលក្ខខណ្ឌដូចខាងក្រោម ៖
-ផាកពិន័យ ២ ម៉ឺនរៀល សម្រាប់ករណីមានជនល្មើសជក់បារីក្នុងតំបន់ហាមឃាត់
-ផាកពិន័យគុណនឹង២ (តម្លៃ៤ ម៉ឺនរៀល) លើម្ចាស់ភោជនីយដ្ឋាន ឬសណ្ឋាគារ ករណីមានអ្នកជក់បារីនៅទីនោះ។

លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមផងដែរថា «ការបង្កើតនូវអនុក្រឹត្យក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជាក់ ដែលមានតំណាងពាក់ព័ន្ធចំនួន២០ក្រសួង ភាគីពាក់ព័ន្ធទូទាំង ក្នុងការពង្រឹង និងអនុវត្តឲ្យមានតម្លាភាពនេះ ត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារជក់ និងស្រូវផ្សែងបារី នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ដោយហេតុថាប្រជាជនយើងកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាទិញបារី ប្រមាណ២០១.៥ លានដុល្លា និងលើការព្យាបាលជំងឺ និងការបាត់បងកម្លាំងពលកម្មបណ្តាលពីជំងឺដែលបង្កដោយថ្នាំជាក់ប្រមាណ១៦២.៧ លានដុល្លាជារៀងរាល់ឆ្នាំ»

ចំពោះកាលបរិច្ឆេទ ក្នុងចេញអនុក្រឹត្យ និងចុះផាកពិន័យផ្ទាល់ នៅមិនទាន់បានកំណត់ពេលវេលានោះទេ…

ប្រភព ៖ https://www.tvfb.news/article/9830

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

Related Articles