អត្ថបទគួរឲ្យចាប់អារម្មណ៍ប្រចាំខែធ្នូ
អត្ថបទសុខភាពជាច្រើនត្រូវបានចែករំលែកពីគ្រប់មជ្ឈដ្ឋានអ្នកប្រកបវិជ្ជាជីវសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ជាក់ស្តែង ៣អត្ថបទដែលទទួលបានការគាំទ្រយ៉ាងច្រើនជាងគេនោះ រួមមាន៖
១. នរណាខ្លះអាចប្រឈមនឹងមហារីកពោះវៀនធំ?
ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះ ប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០ នាក់ ក្នុងនោះចំនួនអ្នកជំងឺមហារីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥%ចំពោះបុរស និយាយរួមច្រើនជាងនារី......នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ហេង វីរដ្ឋ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជាប្រធានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ
ចង់ដឹងមូលហេតុច្បាស់សូមចូលទៅកាន់៖ http://healthtime.tips/library/article/1796
២. មហារីកមាត់ស្បូនព្យាបាលមានប្រសិទ្ធភាពកម្រិតណា?
តាមរយៈលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត… ជំងឺមហារីកមាត់ស្បូន ឬ Cervical Cancer ជាជំងឺមហារីកមួយប្រភេទក្នុងចំណោមមហារីកជាច្រើនកើតមាននៅលើកោសិកាមាត់ស្បូនរបស់ស្ត្រី ដែលវាត្រូវបានបែងចែកជា៤ដំណាក់កាលផ្សេងៗគ្នា។
តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក Globocan ២០១២ បង្ហាញថាមហារីកមាត់ស្បូនលើស្ត្រីកម្ពុជាមានអត្រាខ្ពស់ រហូតស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិតបន្ថែមថា ជាទូទៅ អ្នកជំងឺមហារីកមាត់ស្បូនកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ច្បាស់លាស់ណាមួយណាស់ នៅដំណាក់កាលដំបូង…
ស្រាយចម្ងល់បន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1791
៣. ស្វែងយល់ពីការព្យាបាលជំងឺមហារីកថ្លើម
បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បង ដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទB ប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេ គឺអ្នកជំងឺក្រិនថ្លើម។ ដំណាក់កាលដំបូង អ្នកជំងឺមហារីកថ្លើម មិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា...... នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន
ស្វែងយល់លម្អិតតាមរយៈ៖ http://healthtime.tips/library/article/1790
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ