អត្ថបទទាក់ទាញបំផុតប្រចាំខែមករា
ការកើនឡើងនូវប្រភេទអត្ថបទជាច្រើនសម្រាប់ជម្រើសរបស់មិត្តអ្នកអានទាំងអត្ថបទពីក្រុមអ្នកនិពន្ធក៏ដូចជាអត្ថបទដែលមានការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល និងសាធារណជន កាន់តែប្លែក និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែង សម្រាប់ខែមករានេះ សង្កេតឃើញថាកំណើននៃការចូលអានអត្ថបទច្រើនទ្វេដង ហើយប្រភេទអត្ថបទ៣ដែលមានភាពទាក់ទាញបំផុត រួមមាន៖
១. ការត្រៀមខ្លួនមុនពេលចាប់ផ្តើមមានផ្ទៃពោះ
ការចាប់ផ្តើមបង្កើតគ្រួសារដ៏តូចមួយមិនមែនជារឿងងាយស្រួល ហើយធ្វើបានភ្លាមៗនោះទេ។ អនាគតមាតាបិតា ឬមាតាបិតាគ្រប់រូបត្រូវធ្វើការត្រៀមខ្លួនក្នុងរយៈពេលកំណត់មួយតាមការណែនាំ។ បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេសសម្ភព និងរោគស្ត្រីនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ការត្រៀមខ្លួនចាប់ផ្តើមមានផ្ទៃពោះស្ត្រីគ្រប់រូបត្រូវត្រួតពិនិត្យរាងកាយ ឬធ្វើតេស្តនានា និងទទួលទានសារធាតុបំប៉នបន្ថែមឲ្យបានគ្រប់គ្រាន់...
ចង់ដឹងថាតេស្ត និងសារធាតុបំប៉នណាខ្លះសូមអានបន្ថែម៖ http://healthtime.tips/library/article/1827
២. តើខ្ញុំមានជំងឺប្រកាំងឬ?
បុរសអាយុ២៣ឆ្នាំម្នាក់តែងមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយតែងតែស្វែងរកការព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ។ គាត់ឆ្ងល់អំពីអាការៈនេះ មិនដឹងត្រូវព្យាបាលបែបណាទើបមានប្រសិទ្ធភាព និងសង្ស័យថាជាជំងឺប្រកាំង។ ករណីនេះត្រូវបានបកស្រាយយ៉ាងក្បោះក្បាយពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាលា នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត..
ចង់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1819
៣. វិធីសាស្ត្រជួយអ្នកឲ្យសម្រេចក្តីប្រាថ្នាដោយជោគជ័យសម្រាប់ឆ្នាំថ្មី
បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ...
ប្រសិនអ្នកមិនច្បាស់ ឬចង់សម្រេចក្តីប្រាថ្នាទាំងនោះតំណភ្ជាប់នេះនឹងជួយអ្នកបាន៖ http://healthtime.tips/library/article/1818
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ