
[មានវីដេអូ] វគ្គសិក្សា "មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទីរពេទ្យ”




នាថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ វគ្គសិក្សាខ្លីស្តីអំពី "មូលដ្ឋានគ្រឹះសម្រាប់រៀបចំគម្រោងដំណើរការ គ្លីនិក/មន្ទិរពេទ្យ" បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-កូរ៉េ(CKCC) រយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ដែលរៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន និងការសហការឧបត្ថម្ភដោយផលិតផល Coxil។
វគ្គសិក្សាខ្លីនេះប្រព្រឹត្តទៅដោយប្រកបដោយភាពជោគជ័យ ក្រោមការចែករំលែកបទពិសោធន៍ផ្ទាល់ពី វាគ្មិនកិត្តយសចំនួន ២រូប លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ នាយកនៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ និងលោកវេជ្ជបណ្ឌិត សោម លក្ខិណា ស្ថាបនិកនៃមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា និងគ្លីនិក ខេមា។ លើសពីនេះ យើងក៏មាន ការបង្ហាត់បង្ហាញពីការរៀបចំដំណើរគ្រប់គ្រងគ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាគម្រូអាជីកម្មខេនវ៉ាស ពីសំណាក់គ្រូបង្គោលគឺ លោកបណ្ឌិត សុខ ស៊ាង ដែលលោកជាសាស្រ្តាចារ្យ ផ្នែកសហគ្រិនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ វគ្គសិក្សាខ្លីនេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលពីសំណាក់ពីវេជ្ជបណ្ឌិត ទន្តបណ្ឌិត ក៏ដូចជានិស្សិតសុខាភិបាល ចំនួនជាង១០០នាក់។
វគ្គសិក្សាមួយថ្ងៃពេញនេះ ត្រូវបានបែងចែកជា៣ផ្នែកធំៗ៖
១. វេទិកាចែករំលែកបទពិសោធន៍ ពីសំណាក់វាគ្មិនកិត្តិយស លើគន្លឹះនៃការគ្រប់គ្រងដំណើរការគ្លីនិក/មន្ទីរពេទ្យប្រកបដោយភាពជោគជ័យ
២. វគ្គសិក្សាខ្លី អំពីមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់រៀបចំដំណើរការគ្លីនិក/មន្ទីរពេទ្យ ក៏ដូចជាការសិក្សាលើគម្រូអាជីវកម្មដើម្បីស្វែងរកចំណុចខ្វះខាត និងចំណុចដែលគួរកែតម្រូវដើម្បីឲ្យអាជីវកម្មមួយដំណើរទៅបានប្រកបដោយភាពជោកជ័យ។
៣. វេទិកាពិភាក្សា ពីការរៀបចំផែនការដំណើរការគ្លីនិក/មន្ទីរពេទ្យ ពីទ្រឹស្តី ទៅកាន់ការអនុវត្តន៍ ក្រោមការចូលរួមពី វាគ្មិនកិត្តិយស និងលោកគ្រូបង្គោល ដោយមានការសម្របសម្រួលកម្មវិធីដោយ លោក សាំង តារារស្មី នាយកគ្រប់គ្រង ក្រុមហ៊ុន ហេលស៍ថាមខប ផងដែរ។
ជាចុងក្រោយ ក្រុមការងារហេលស៍ ថាម ប្រូ ពិតជាមានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់វាគ្មិនកិត្តយស គ្រូបង្គោល និងអ្នកចូលរួមទាំងអស់ ដែលបានញ៉ាំងឲ្យវគ្គសិក្សា បញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា។ ក្រុមការងារហេលស៍ ថាម ប្រូ នឹងខិតខំបង្កើតវគ្គសិក្សាថ្មីបន្ថែមទៀត តាមការសំណូមពររបស់អ្នកចូលរួមទាំងអស់ ដើម្បីជួយជំរុញវិស័យសុខាភិបាលនៅកម្ពុជាឲ្យមានភាពរីកចំរើន។
ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា...
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ