សេចក្តីជូនដំណឹងអំពីការហាមឃាត់គណនីឈ្មោះ My Doctor

សេចក្តីជូនដំណឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីឈ្មោះ My Doctor កំពុងផ្សព្វផ្សាយផលិតផលឱសថជាច្រើនមុខ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដែលមានឈ្មោះដូចខាងក្រោម៖១-LiverDetox ២-LiverDetox Plus ៣-DifflamR ៤-ClearwayzR ៥-HyssinolTM ៦-Detox Genie Bladder Care ៧-HAIRPRINTM ៨-CRANBERRY 25,000 ៩-Detox Genie LUNG DETOX ១០- MUSASHI HIGH PROTEIN ១១-SUPER SLEEP 2000 ១២-emuaid ១៣-DOUBLE BONDED PROTEIN ១៤-OEM SLIMR ១៥-DROPS OF YOUTH ១៦-BLACKMORE NAILS, HAIR & SKIN ១៧-BLACKMORE FISH OIL 1000 ១៨-Paw Paw Balm ១៩-GINKGO BILOBA 2000 ២០-OLIVE LEAF 3000 ២១-Nature’s Way VITA Kid Smart Gummies ២២-Nature’s Way VITA Daily Fibres Gummies ២៣-CITRAVESCENTR URINARY ALKALINISER ២៤-BILBERRY & LUTEIN ២៥-elevitR
ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ My Doctor ដែលបាននាំចូលហើយផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលឱសថខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
            
            
            
            
            
