Menu

ការថែទាំ និងព្យាបាលស្បែកមុខតាមបច្ចេកវិទ្យាទាន់សម័យ


ការថែទាំ និងព្យាបាលស្បែកមុខតាមបច្ចេកវិទ្យាទាន់សម័យ

សម្រស់លើផ្ទៃមុខ គឺជាកត្ដាដ៏សំខាន់សម្រាប់បុរសស្រ្ដី ដូច្នេះ យើងត្រូវរិះរកវិធីសាស្រ្ដព្យាបាលមួយដែលមានប្រសិទ្ធភាព ដើម្បីជួយឲ្យមុខរបស់យើងស្អាតស្រស់ថ្លា និងក្មេងជាងវ័យ ។ ការមានផ្ទៃមុខស្រស់ស្អាត នាំឲ្យយើងមានទំនុកចិត្ដក្នុងការទំនាក់ទំនង មានអារម្មណ៍ស្រស់ស្រាយ និងទទួលបានភាពទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្ស នៅពេលយើងចូលរួមកម្មវិធីពិសេសៗ ឬទៅណាមកណាម្ដងៗ ហើយភាពស្រស់ស្អាតនេះ ក៏ធ្វើឲ្យជីវិតរបស់យើងមានសុភមង្គលផងដែរ ។

ការទទួលការថែទាំ និងការព្យាបាលពុំត្រឹមត្រូវស្របតាមមាត្រដ្ឋាន មិនត្រឹមតែធ្វើឲ្យលោកអ្នក ខាតថវិកា និងពេលវេលាប៉ុណ្ណោះទេ វាថែមទាំងនាំឲ្យលោកអ្នក មានបញ្ហាស្បែកមុខ មុខឡើងមុន ស្បែកមុខយារធ្លាក់ មុខស្ងួតជ្រុល ឬឡើងខ្លាំញ់ជ្រុលទៀតផង។

លោកអ្នកគួរតែស្វែងយល់ពីការថែទាំ និងព្យាបាលស្បែកមុខស្របតាមបច្ចេកទេសព្យាបាល ដោយមានការប្រើប្រាស់ម៉ាស៊ីន និងផលិតផលបូកបញ្ជូលគ្នា ដើម្បីជួយឲ្យស្បែកមុខរបស់លោកអ្នកភ្លឺថ្លាក្មេងជាងវ័យ តាមរយៈការទទួលការថែទាំយ៉ាងល្អ និងត្រឹមត្រូវទៅលើការបំបាត់មុន បំបាត់ស្នាម ជម្រុះកោសិកាចាស់ៗ ដែលធ្វើឲ្យស្បែកមុខភ្លឺថ្លា បន្តឹងស្បែកមុខឲ្យតឹងណែន បំបាត់ភាពជ្រីវជ្រូញ និងជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។

គ្លីនិកហ្វេសឡាញ ផ្តល់ជូនការថែទាំស្បែកមុខស្របតាមបច្ចេកវិទ្យាទាន់សម័យ ដែលលោកអ្នកអាចជឿទុកចិត្ដបាន ។ លោកអ្នកអាចទទួលការព្យាបាលស្បែកដោយម៉ាស៊ីនទំនើបទាន់សម័យដូចជា Micro-peeling, Micro-needling, Oxygen Cleanse, Aqua Peel, Oxyjet & ATP, Maintaining facial ។ ភាពពិសេសរបស់គ្លីនិកហ្វេសឡាញ គឺតែងតែផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញ និងអ្នកឯកទេសថែរក្សាសម្រស់ជាមុនសិន មុននឹងណែនាំអតិថិជនឲ្យប្រើប្រាស់សេវាកម្មណាមួយ ។

លោកអ្នកអាចអញ្ជើញមក និងទំនាក់ទំនង គ្លីនិកហ្វេសឡាញ តាមរយៈ
-អាសយដ្ឋាន ៖ ផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ
-ទូរស័ព្ទលេខ ៖ 015 234 589(Eng) /086 683 234(Kh)
-អ៊ីម៉ែល ៖ sales@facelinecambodia.com ៕


Share:

Related Articles