Stem Cell Therapy អាចនឹងក្លាយជាក្តីសង្ឃឹមថ្មីជំនួសការប្តូរតម្រងនោម
ជំងឺតម្រងនោម គឺជាបញ្ហាធំក្នុងវិស័យសុខភាពសាធារណៈ ដែលត្រូវបានបែងចែកចេញជាប្រភេទជំងឺរ៉ាំរ៉ៃ និងស្រួចស្រាវ។ ដោយយោងតាម National Kidney Foundation ចំនួនមនុស្សវ័យជំទង់ប្រហែលជាង ៣០ លាននាក់ កំពុងរងគ្រោះដោយជំងឺនេះ និងមានចំនួនជាច្រើនទៀតកំពុងតែវិវឌ្ឍទៅរកខូចខាតតម្រងនោមផងដែរ។ ការប្តូរសរីរាង្គគឺ ជាជម្រើសទី១សម្រាប់ការព្យាបាលជំងឺខូចខាតតម្រងនោមឲ្យបានប្រសើរវិញ ប៉ុន្តែវាពិតជាពិបាកក្នុងការព្យាបាល ដែលរួមជាមួយកង្វះខាតនៃអ្នកបរិច្ចាគសរីរាង្គផងនោះ ធ្វើឲ្យសង្ឃឹមក្នុងការជាសះស្បើយកាន់តែតិច។
ដោយឡែក ក្នុងរយៈពេលថ្មីនេះៗ Stem cell therapy បានលេចចេញនូវសមិទ្ធផលវិជ្ជមានជាច្រើនក្នុងការព្យាបាលជំងឺផ្សេងៗដែលធ្វើឲ្យសរីរាង្គ និងកោសិកាក្នុងខ្លួនមនុស្សខូចខាត។ ជាក់ស្តែងអ្នកវិទ្យាសាស្ត្រនៅ West Forest Institute for Regenerative Medicine (WFIRM) បាននិងកំពុងសិក្សាអំពីការព្យាបាលកោសិកាខូចនៃជំងឺតម្រងនោមរ៉ាំរ៉ៃដោយការប្រើប្រាស់ Therapeutic cells។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថាការសិក្សានេះអាចធ្វើឲ្យកោសិកាមានមុខងារ និងតួនាទីបានល្អវិញក្នុង Pre-clinical model នៃជំងឺតម្រងនោម។ គួរបញ្ជាក់ថា Stem cell therapy គឺជាការព្យាបាលមួយប្រភេទដែលធ្វើឡើងតាមរយៈការចាក់ ឬដាក់បញ្ចូលនូវសារធាតុកោសិកាទៅក្នុងរាងកាយអ្នកជំងឺ។ សាស្រ្តាចារ្យ James J. Yoo ផ្នែក Regenerative medicine នៅ WFIRM បានបង្ហាញថា លទ្ធផលបញ្ជាក់ថា Stem cell អាចប្រើប្រាស់ជា Alternative therapeutic strategy សម្រាប់អ្នកជំងឺរ៉ាំរ៉ៃបាន។ ទាក់ទងនឹងការសិក្សានេះដែរ អ្នកស្រាវជ្រាវបានរកឃើញថា Stem cell នៃទឹកភ្លោះដែលចាក់បញ្ចូលទៅក្នុងអ្នកជំងឺតម្រងនោមរ៉ាំរ៉ៃក្នុងលក្ខខណ្ឌ Pre-clinical model បានជួយឲ្យតួនាទីរបស់តម្រងនោមបានល្អប្រសើរឡើង។ ស្របពេលជាមួយគ្នា សាស្រ្តាចារ្យ Anthony Atala ប្រធានផ្នែក Regenerative medicine នៅ WFIRM បានលើកឡើងថាការសិក្សារបស់គាត់ដែលទាក់ទងនឹងការព្យាបាលជាមួយនឹង Stem cell នៃទឹកភ្លោះ ពិតជាមានភាពវិជ្ជមានជាច្រើនទៅលើតួនាទីនិងភាពប្រសើរឡើងរបស់តម្រងនោម។
ការសិក្សានេះកំពុងតែដំណើរទៅមុខ ជាមួយនឹងក្តីសង្ឃឹមថានឹងទទួលបានភាពជោគជ័យ ១០០ភាគរយនៅថ្ងៃអនាគត ដើម្បីផ្តល់ការព្យាបាលដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃបានជាសះស្បើយ ដោយពុំចាំបាច់ធ្វើការវះកាត់ផ្លាស់ប្តូរតម្រងនោម។
ប្រភព៖
https://www.sciencedaily.com/releases/2019/03/190314123215.htm
https://www.bsgct.org/education/what-is-cell-therapy/
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ