ផាកកាហ្វេ៖ នឹងកាន់តែនៅជិតលោកអ្នកជាមួយការសម្ពោធសាខាថ្មីនៅទួលគោក

បើគិតទៅដល់អាហារសុខភាព ហើយជាពិសេសមិនមានការបន្ថែមប៊ីចេងទៀតនោះ ប្រាកដណាស់ ផាកកាហ្វេ គឺជាជម្រើសដ៏ល្អបំផុត និងត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជនជាច្រើនរួចមកហើយ។ 

នាពេលថ្មីៗនេះ ដើម្បីបម្រើជូនតម្រូវការឲ្យកាន់តែសម្បូរបែប ក៏ដូចជាបន្តនូវចក្ខុវិស័យរបស់ ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេន បេវើរិច ដើម្បីក្លាយទៅជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ ១ នៅក្នុងប្រទេស ផាកកាហ្វេ បានពង្រីកសាខារបស់ខ្លួនមួយទៀត ដែលមានទីតាំងនៅទួលគោក និងបានធ្វើការសម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ ២០១៩។ ចំពោះទីតាំង ផាកកាហ្វេសាខាទួលគោកថ្មីនេះមានទីតាំងនៅលើផ្លូវ ៥១៦ កែង៣១៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អតីតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនាគារអេស៊ីលីដា) ដែលការរចនាហាងមានលក្ខណៈបែបខ្មែរបុរាណ និងខ្មែរទំនើប។ សម្រាប់សេវាកម្មរបស់ផាកកាហ្វេ ក៏នៅតែបន្តផ្ដល់ជូនអាហារគ្មានប៊ីចេងដ៏សម្បូរបែបដូចជា គុយទាវ កាហ្វេ អាហារសម្រន់ កាហ្វេឆុងបែបបុរាណខ្មែរ និងភេសជ្ជៈល្អជំនួយសុខភាពផ្សេងទៀត រួមផ្សំទៅដោយអនាម័យ បរិយាកាសល្អឥតខ្ចោះ ព្រមទាំងសេវាកម្មប្រកបដោយភាពស្ទាត់ជំនាញ។ បន្ថែមពីនោះភោជនីយដ្ឋាន ក៏បានរៀបចំតុពិសារដែលអំណោយផលល្អដល់ការពិភាក្សាជំនួយ ឬការងារផ្សេងៗពីព្រោះគម្លាតពីតុមួយទៅតុមួយឆ្ងាយល្មមមិនឲ្យអ្នកនៅតុជិតអាចស្ដាប់លឺការសន្ទនាគ្នាឡើយ។

គួបញ្ជាក់ដែរថា ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ ២០០៤ ដែលផ្ដល់ជូនអាហារដែលគិតពីសុខភាពជាចម្បង។ 

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Related Word


Related Articles


Comment