Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ទម្លាប់គេងទាំងនេះនឹងធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកចុះខ្សោយ

ដំណេក និងសុខភាពផ្លូវចិត្តពិតជាមានទំនាក់ទំនងគ្នាជិតស្និទ្ធ ដោយកត្តាទាំងពីរសុទ្ធតែអាចក្លាយជាផលរបស់គ្នា ជាក់ស្តែងពេលខ្លះ ការគេងមិនបានត្រឹមត្រូវនឹងអាចប៉ះទង្គិចដល់ផ្លូវចិត្ត ហើយបុគ្គលដែលមានបញ្ហាផ្លូវចិត្ត ក៏នឹងទទួលផលរំខានដល់ដំណេកផងដែរ។ ហេតុនេះហើយ ប្រសិនបើអ្នកបារម្ភពីសុខភាពផ្លូវចិត្តរបស់អ្នកនោះ អ្នកគួរតែចៀសវាងនូវទម្លាប់ទាក់ទិននឹងដំណេកខាងក្រោមនេះឲ្យបាន…
 
គេងច្រើនពេក

បើសិនជាអ្នកមានទម្លាប់បិទម៉ោងរោទិ៍ ឬពន្យារពេលរោទិ៍ជាញឹកញាប់ ហើយចេះតែចង់សម្ងំគេងនៅលើគ្រែឲ្យយូរជាពិសេសថ្ងៃចុងសប្តាហ៍និងជាប្រចាំនោះ អ្នកនឹងមានអារម្មណ៍ថាស្ពឹកស្រពន់ទាំងកាយ និងចិត្ត ហើយក៏ងាយមានអារម្មណ៍មិនល្អ ពិបាកចិត្តតប់ប្រមល់ ថប់បារម្ភ មិនចង់ផ្ចង់អារម្មណ៍ធ្វើការងារនិងគេចវេសពីរឿងរ៉ាវផ្សេងៗ។

គេងតិច ឬចូលគេងយប់ជ្រៅពេក
ការគេងមិនគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅ យូរៗម្តងពេលចាំបាច់ មិនជាបញ្ហាចោទទេ តែបើវាក្លាយជាទម្លាប់វិញនោះ អ្នកគួរតែបញ្ឈប់វា ដោយស្វែងរកដើមហេតុនៃកង្វះដំណេករបស់អ្នក ព្រោះការដោះស្រាយបញ្ហាទាំងនោះនឹងកាត់បន្ថយការប្រឈមនឹងអារម្មណ៍តប់ប្រមល់ ស្ត្រេស បញ្ហាធ្លាក់ទឹកចិត្ត និងថប់បារម្ភជាដើម។

ព្រងើយកន្តើយចំពោះបញ្ហារំខានដំណេក
អ្នកគួរតែជួបប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ក្នុងករណីដែលជួបប្រទះនឹងបញ្ហារំខានដល់ដំណេកជាប្រចាំ រួមមានការស្រមុក ការស្ពឹកស្រពន់ដៃជើងបញ្ហាគេងមិនលក់។ល។

ញ៉ាំជាតិកាហ្វេអុីនមុនគេង
ជាតិកាហ្វេអុីនប្រាកដណាស់ គឺរំខានដល់ការងងុយគេង រយៈពេលគេង និងគុណភាពនៃការគេងរបស់អ្នក។ យ៉ាងណាមិញអ្នកអាចទទួលទានវាបានក្នុងអំឡុងពេល ៦ម៉ោងមុនដំណេក ដើម្បីផ្តល់ពេលគ្រប់គ្រាន់សម្រាប់រាងកាយអ្នក។

ទទួលទានគ្រឿងស្រវឹងមុនចូលគេង
ជាតិអាល់កុលនឹងរំខានដល់ការគេង ដែលជាហេតុបង្កជាបញ្ហាគេងមិនលក់ ហើយក៏អាចប៉ះពាល់ដល់អារម្មណ៍ផងដែរ ដូចនេះហើយ សម្រាប់អ្នកដែលពិបាកគេងគួរតែចៀសវាង ដោយធ្វើសកម្មភាពរំងាប់អារម្មណ៍ផ្សេងៗវិញដូចជា ហាត់យោគៈ អានសៀវភៅ ស្តាប់ភ្លេងស្រទន់។ល។

មិនត្រៀមខ្លួនសម្រាប់ការចូលគេង
សកម្មភាពដែលអ្នកធ្វើមុនពេលចូលគេងក៏អាចជះឥទ្ធិពលដល់ដំណេកដែរ។ បើអ្នកមានទម្លាប់ដូចជាប្រើគ្រឿងអេឡិចត្រូនិចមុនគេងបើកភ្លើងភ្លឺខ្លាំងៗ ធ្វើការងារនៅក្នុងបន្ទប់គេង… អ្នកគួរតែធ្វើការផ្លាស់ប្តូរវាចេញហើយគួរចំណាយពេលល្ងាចបញ្ចប់កិច្ចការដែលត្រូវគិតគូរនិងរំសាយរាល់ទុក្ខព្រួយក្នុងចិត្តឲ្យហើយ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top