Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មូលហេតុសំខាន់ៗដែលគួរឲ្យកុមារជិះកង់ពេលទំនេរ

ជាទូទៅយើងបានដឹងហើយថាការជិះកង់ជាលំហាត់ប្រាណដ៏ល្អ និងជាការកម្សាន្តសម្រាប់រាងកាយក៏ដូចជា ផ្លូវចិត្តផងដែរ ប៉ុន្តែក្រៅពីនេះការជិះកង់ក៏ផ្តល់នូវអត្ថប្រយោជន៍ដទៃទៀត ដែលជាហេតុផលឪពុកម្តាយគួរបង្រៀនកុមារឲ្យចាប់ផ្តើមរៀនជិះកង់នៅពេលទំនេរ។

ផ្តល់សកម្មភាពកម្សាន្តងាយៗ
ការជិះកង់ជាប្រភេទនៃការកម្សាន្តមួយបែបអាចចាត់ទុកថាមានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងមិនមែនជាប្រភេទល្បែងកម្សាន្តបែបផ្សងព្រេងគ្រោះថ្នាក់ឡើយ។ កុមារអាចចំណាយពេលវេលារបស់ពួកគេជិះកង់នៅផ្ទះ សួនសាធារណៈ ឬនៅទីកន្លែងសុវត្ថិភាពផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គេដោយពុំមានការព្រួយបារម្ភច្រើន។ ការប្រើប្រាស់កង់ជាឧបករណ៍កម្សាន្តដែលមានបំពាក់ឧបករណ៍ការពារត្រឹមត្រូវនឹងមិនបង្កឲ្យប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ប៉ុន្តែវាបែរជាផ្តល់នូវជំនាញមួយប្រភេទ ក៏ដូចជាបង្កើតចំណង់ចំណូលចិត្តសម្រាប់កូនៗ។ នៅពេលនោះកូនៗលោកអ្នកនឹងមានអារម្មណ៍ថាមានសេរីភាព ឯករាជ្យភាព ចាប់ផ្តើមមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។

អភិវឌ្ឍន៍ផ្នែករូបរាងកាយ
ជាទូទៅកុមារគួរតែមានសកម្មភាពធ្វើលំហាត់ប្រាណរាងកាយឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ១ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពល្អ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណតាមរយៈការជិះកង់អាចជួយដល់ការលូតលាស់ឆ្អឹង សន្លាក់ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយដំណើរការបានល្អក៏ដូចជាសម្រួលប្រព័ន្ធរបត់ឈាម ប្រព័ន្ធដង្ហើម បេះដូង និងសាច់ដុំរបស់កុមារដែលកំពុងស្ថិតក្នុងវ័យលូតលាស់។ លោកអ្នកគួរលើកទឹកចិត្តពួកគេតាមរយៈការណែនាំ និងបង្រៀនជិះកង់ចាប់តាំងពីវ័យកុមារទៅ ដើម្បីធានាដល់ការលូតលាស់រូបរាងកាយបានល្អ។

អភិវឌ្ឍន៍ផ្នែកបញ្ញាស្មារតី
ការជិះកង់មិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ការអភិវឌ្ឍផ្នែកខួរក្បាល និងបញ្ញាស្មារតីទៀតផង។ យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០១២ តាមរយៈការពិសោធន៍លើកុមារចំនួន ២០.០០០ នាក់ មានអាយុចន្លោះពី ៥ឆ្នាំ ដល់១៩ឆ្នាំបានបង្ហាញថាកុមារដែលជិះកង់ទៅរៀនមានអត្រានៃការផ្ចង់អារម្មណ៍ខ្ពស់ ហើយបំពេញកិច្ចការបានល្អបើប្រៀបធៀបនឹងកុមារដែលមិនបានធ្វើដំណើរទៅសាលារៀនដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ វាថែមទាំងជាឱកាសល្អសម្រាប់ពួកគេអាចស្វែងយល់ និងចាប់ផ្តើមសម្របខ្លួនជាមួយសង្គមមជ្ឈដ្ឋានខាងក្រៅ និងបង្កើតទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន។

ផលប្រយោជន៍សម្រាប់បរិស្ថាន និងសង្គម
ការជិះកង់បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការការពារបរិស្ថាន ដោយសារវាបានកាត់បន្ថយនូវការបញ្ចេញឧស្ម័នពុលពីយានយន្ត។ ការកាត់បន្ថយការបំពុលបរិស្ថានមានន័យថាធ្វើឲ្យសហគមន៍និងទីកន្លែងរស់នៅប្រកបដោយផាសុកភាពដល់មនុស្សគ្រប់រូប រួមទាំងគ្រួសារនិងកូនៗរបស់លោកអ្នកផងដែរ។ លើសពីនេះទៅទៀត វាបានចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ទនៈ  បញ្ហាចរាចរណ៍ បញ្ហាចំណត ជាដើម។

ជាក់ស្ដែងសកម្មភាពជិះកង់របស់កុមារមានចំណុចវិជ្ជមានជាច្រើន ដែលមិនត្រឹមតែផ្តល់ជាការកម្សាន្ត តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដ៏មានសារសំខាន់សម្រាប់ការលូតលាស់របស់កុមារ។ ឪពុកម្តាយគួរតែលើកទឹកចិត្តបង្រៀនកូនឲ្យជិះកង់នៅពេលទំនេរដោយលោកអ្នកអាចចាប់ផ្តើមរៀបចំបរិយាកាសទីតាំងអំណោយផលដែលផ្តល់សុវត្ថិភាពសម្រាប់កូនៗ ដូចជាណែនាំពួកគេឲ្យប្រើប្រាស់សម្លៀកបំពាក់សម្រាប់ជិះកង់ មួកសុវត្ថិភាពឧបករណ៍ការពារដៃ ជើង និងជង្គង់ជាដើម ដើម្បីការពារពីគ្រោះថ្នាក់នានាជាយថាហេតុ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top