Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើប្រូតេអុីនបង្កើនសាច់ដុំអាចប្រើបានសម្រាប់អ្នកជំងឺថ្លើមឬទេ?

ការប្រើប្រាស់ថ្នាំប្រូតេអុីនសម្រាប់ឡើងសាច់ដុំមិនប្រាកដថាល្អ និងមានប្រសិទ្ធភាពទាំងអស់ទេ ប្រសិនបើអ្នកមានជំងឺពាក់ព័ន្ធនឹងថ្លើមព្រោះវាអាចនឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អ្នកដោយមិនដឹងខ្លួន។ ប្រសិនបើចង់ស្រាយចម្ងល់ពាក់ព័ន្ធនឹងបញ្ហានេះ សូមតាមដានជាមួយការបកស្រាយរបស់លោកវេជ្ជបណ្ឌិតទាំងអស់គ្នា។

សំណួរ៖ ខ្ញុំបាទមានអាយុ ២៨ឆ្នាំ។ ខ្ញុំចង់ធ្វើលំហាត់ប្រាណហើយប្រើថ្នាំដែលធ្វើឲ្យឡើងសាច់ដុំ ប៉ុន្តែខ្ញុំមានមេរោគថ្លើមប្រភេទបេ តើខ្ញុំអាចប្រើថ្នាំប្រភេទប្រូតេអុីនជួយឲ្យឡើងសាច់ដុំនេះបានទេ?

ចម្លើយ៖ ចំពោះប្អូនប្រុសអាយុ២៨ឆ្នាំ ចង់ធ្វើលំហាត់ប្រាណ ហើយបានប្រើថ្នាំប្រូតេអុីនធ្វើឲ្យឡើងសាច់ដុំ  តែប្អូនមានមេរោគថ្លើមប្រភេទបេនោះ ប្អូនត្រូវប្រាកដថាថ្នាំប្រភេទប្រូតេអុីនធ្វើឲ្យឡើងសាច់ដុំនេះមានផ្ទុកនូវជាតិអ័រម៉ូនអង់ដ្រូហ្សែនដែរឬទេ ប្រសិនបើមានពពួកអ័រម៉ូននេះ កាលណាប្អូនមានផ្ទុកមេរោគថ្លើមប្រភេទបេ វាអាចប្រឈមនឹងការកើតជំងឺមហារីកថ្លើមបានយ៉ាងលឿនជាងមុន។ ដូច្នោះ ដើម្បីទទួលបានការប្រើប្រាស់ដែលមានសុវត្ថិភាពនោះ អ្នកជំងឺត្រូវទៅជួបពិគ្រោះ ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញថ្លើម ក្រពះ ពោះវៀនជាមុនសិន។ លើសពីនេះអ្នកជំងឺត្រូវធ្វើការហាត់ប្រាណ  ផឹកទឹកឲ្យបានច្រើន និងញុំាបន្លែផ្លែឈើបន្ថែម។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top