Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្វីដែលបណ្ដាលឲ្យមានជំងឺបូសនៅលើស្បែក?

ជំងឺបូសអាចកើតឡើងលើមនុស្សគ្រប់វ័យ និងនៅគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស ដោយដំបូងឡើយវាអាចចាប់ផ្តើមត្រឹមការរលាក ឬស្ទះគល់រន្ធតូចៗរួចបន្តស៊ីទៅខាងក្នុងហើយបង្កជាដុំតូចមួយមានខ្ទុះ។

និយមន័យ
ជំងឺបូស ដោយពាក្យបច្ចេកទេសហៅថា Carbuncle គឺជាជំងឺសើស្បែកមួយប្រភេទដែលបង្កឡើងពីការស្ទះរន្ធជាហេតុបណ្តាលឲ្យឡើងក្រហម ឈឺចាប់ ហើមប៉ោង និងមានខ្ទុះ ព្រមទាំងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានផងដែរ។ ជាទូទៅជំងឺនេះតែងតែកើតមានឡើងនៅតាមទីតាំងសើលើនៃស្បែកដូចជា ភ្លៅ កញ្ចឹងក កំប៉េះគូទ និងក្លៀកជាដើម។ ដោយឡែក ជំងឺបូសកើតឡើងដោយសារពពួកបាក់តេរីដែលបង្កទៅជាខ្ទុះនៅស្បែកម៉្យាងដែលគេហៅថា Staphylococcus។

មូលហេតុចម្បង និងកត្តាជំរុញ
មានមូលហេតុចម្បង និងកត្តាសំខាន់ដែលជំរុញឲ្យកើតជំងឺនេះឡើងរួមមាន៖
 • ការដាច់រលាត់ស្បែក ឬមានរបួសតាមគល់រន្ធរោមដែលធ្វើឲ្យពពួកមេរោគជ្រៀតចូលបាន
 • កង្វះអនាម័យខ្លួនប្រាណដោយការប៉ះផ្ទាល់ជាមួយមជ្ឈដ្ឋានដែលមានមេរោគ
 • កង្វះអាហារូបត្ថម្ភ។
ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះជំងឺនេះរួមមាន៖
 • អ្នកជំងឺទឹកនោមផ្អែម
 • អ្នកមានប្រព័ន្ធភាពសុំាចុះខ្សោយ
 • ការប៉ះពាល់សារធាតុគីមី។

រោគសញ្ញា
ជាទូទៅជំងឺនេះស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា៖
 • មានកន្ទួលក្រហមរឹង
 • ហើមប៉ោង
 • ឈឺចាប់ និងមានខ្ទុះជាដើម។

ការធ្វើរោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យទៅលើជំងឺនេះគឺគ្រូពេទ្យពិនិត្យទៅលើរោគសញ្ញាគ្លីនិកដូចដែលបានរៀបរាប់ខាងលើ និងការបូមខ្ទុះយកទៅពិនិត្យបន្ថែម។

វិធីសាស្រ្តព្យាបាល
គ្រប់លក្ខខណ្ឌនៃជំងឺបូស គួរតែទទួលការព្យាបាលសមស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់ជំងឺ។ ជាក់ស្តែង ប្រសិនបើបូសមានលក្ខណៈឡើងប៉ោងរឹងក្រាស់នោះ ការព្យាបាលគឺត្រូវយកសំឡីស្អាតមកផ្សើមជាមួយសេរ៉ូមប្រៃ រួចយកមកបិតនៅលើបូសដើម្បីឲ្យបូសស្តើង និងងាយចេញមុខ។ ការធ្វើបែបនេះ គឺដើម្បីងាយស្រួលក្នុងការវះយកខ្ទុះចេញឲ្យអស់។ បន្ទាប់ពីធ្វើការវះកាត់យកខ្ទុះចេញអស់ គ្រូពេទ្យត្រូវឲ្យថ្នាំផ្សះដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ឬទាន់ពេលវេលានោះទេ វានឹងបណ្តាលឲ្យមានការស៊ីចូលទៅក្នុងស្បែកកាន់តែជ្រៅទៅៗរហូតចូលទៅសាច់ដុំ ឬសរសៃប្រសាទដែលធ្វើឲ្យខូច ឬស្វិតសាច់ដុំ និងសរសៃប្រសាទជាដើម។ គួរបញ្ជាក់ផងដែរថា ជំងឺសើស្បែកនេះមិនបណ្តាលឲ្យមានការកើតជំងឺសើស្បែកផ្សេងៗទៀតបាននោះទេ។

វិធីសាស្រ្តការពារ
នាពេលបច្ចុប្បន្ន បញ្ហានេះកើតមានច្រើន ដូច្នេះអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖
 • ត្រូវរក្សាអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ
 • ចៀសវាងការសម្អាតខ្លួនប្រាណជាមួយសាប៊ូដែលមានសារធាតុកាត់ច្រើនហួសពេក
 • ត្រូវសម្អាតសម្ភារប្រើប្រាស់ ដូចជាខ្នើយ ភួយ កន្សែង និងកម្រាលពូកជាដើម។

មិនថាអ្នកមានជំងឺបូស ឬមានបញ្ហាស្បែកទូទៅនោះទេ ឲ្យតែពាក់ព័ន្ធនឹងស្បែកគួរចាំបាច់តែទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលបានការព្យាបាលដែលត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសទៀតនោះ ត្រូវធ្វើការសម្អាត និងមានអនាម័យខ្លួនប្រាណជានិច្ច។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top