អស្ចារ្យណាស់! មន្ទីរពិសោធន៍វេជ្ជសាaស្ត្រ អាយ អេស ព្រីមៀម បង្ហាញនូវបច្ចេកវិទ្យាតេស្តលើហ្សែនដំបូងគេបង្អស់នៅ កម្ពុជា




នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម (IS Premium) ដែល ជាមន្ទីរពិសោធន៍ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ នូវការទទួលសិទ្ធិផ្តាច់មុខ ក្នុងការ នាំចូលបច្ចេកវិទ្យាតេស្តលើហ្សែន ពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង។ លោកស្រី ឱសថបណ្ឌិត ហែម សុភ័ក្រ្ត ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍ អាយ អេស ព្រីមៀម បានបញ្ជាក់ផងដែរថាបច្ចេកវិទ្យាតេស្ត លើហ្សែនរបស់ក្រុមហ៊ុន Cordlife នឹងក្លាយជាជំនួយមិនអាចខ្វះបាន សម្រាប់វេជ្ជបណ្ឌិតក្នុងសតវត្សទី២១ ក្នុងការតាមដាន និងកំណត់ឲ្យកាន់តែច្បាស់នូវប្រភេទជំងឺ ដើម្បីផ្ដល់ជូននូវវិធីព្យាបាលដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។ ក្នុងដំណាក់កាលទីមួយនេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម នឹងផ្តល់ជូន នូវការតេស្តលើហ្សែនចំនួន ៤ប្រភេទ ដូចជា៖
១. Bebegen ជាការធ្វើតេស្តពិនិត្យហ្សែនអាចកំណត់បានយ៉ាងត្រឹមត្រូវនូវការកើតមានជំងឺជាង ១២០មុខ ដែលមានការពាក់ព័ន្ធនឹងរោគសញ្ញានានាដូចជាជំងឺអូទីស្មឹម និងជំងឺ ADHD តាមរយៈការវិភាគលើទីតាំងក្រូម៉ូសូមជាង ២៥០.០០០។
២. Metascreen ជាការពិនិត្យសម្រាប់ទារកទើបនឹងកើតគ្រប់រូបចំពោះបញ្ហាមេតាបូលីសជាច្រើនដែលបង្កគ្រោះថ្នាក់ ឬអាចបណ្ដាលឱ្យស្លាប់ (ត្រូវបានគេស្គាល់ថាជាវិបត្តិមេតាបូលីសពីកំណើត ឬ IEMs ក្នុងរយៈពេលខ្លី) ដែលមិនលេចឡើងនៅពេលកើត ។
៣. Carrier Screening ជាតេស្តធ្វើមុន ឬអំឡុងពេលមានផ្ទៃពោះ ដែលជាការធ្វើតេស្តហ្សែន ដើម្បីកំណត់ថា តើអ្នកមានផ្ទុកហ្សែនដែលមានជម្ងឺហ្សែនជាក់លាក់ដែរឬអត់។
៤. Talent Test ជាតេស្តអាចជួយមាតាបិតាឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈហ្សែនផ្សេងៗរបស់កូនពួកគេពីទិដ្ឋភាពវិទ្យាសាស្ត្រ ដើម្បីស្វែងរកទេពកោសល្យប្រកបដោយសក្តានុពលរបស់កូនៗ។
ក្នុងឱកាសនេះដែរ អ្នកជំនាញពីក្រុមហ៊ុន Cordlife ទីក្រុងហុងកុង ក៏បានផ្តល់ជូននូវការបណ្តុះបណ្តលបឋម ដើម្បីឲ្យលោក លោកស្រីវេជ្ជបណ្ឌិតដែលបានចូលរួមយល់ច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ ក្នុងការធ្វើតេស្តលើហ្សែនផងដែរ។
គួរបញ្ចាក់ផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលមន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម បាន ព្យាយាមស្វែងរកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដើម្បីជាជំនួយដល់វេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យឲ្យ កាន់តែប្រសើរជាងមុន នាពេលកន្លងមក មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏បានផ្តល់ជូននូវ សេវាកម្មទំនើបៗផ្សេងទៀត ដូចជា តេស្តជួសកែងជើងទារកទើបកើត ដំបូងបង្អស់នៅកម្ពុជា ដែលជារបកគំហើញផ្នែកវិទ្យាសាស្ត្រថ្មីមួយពីសហរដ្ឋអាមេរិក ដែលអាចជួយសង្គ្រោះកុមារ លើជំងឺតំណរពូជ និងជំងឺមួយ ចំនួនទៀតឲ្យបានទាន់ពេលវេលា និងតេស្ត Non-Invasive Prenatal Test(NIPT)ពីក្រុមហ៊ុន iGENE ពីប្រទេសសិង្ហបុរី ដែលជាតេស្តឈាម បូមពីស្ត្រីមានផ្ទៃពោះ ដែលអាចឲ្យយើងដឹងពីការលូតលាស់របស់គភ៌ ក្នុងផ្ទៃបានរហូតដល់ ៩៩.៩៩% ដែលកាលពីមុនតម្រូវឲ្យយើងពិនិត្យទឹកភ្លោះ ដែលអាចបណ្ដាលឲ្យមាន គ្រោះថ្នាក់ទាំងម្តាយ និងគភ៌ផងដែរ ។ ក្រៅពីការស្វះស្វែងរកបច្ចេកវិទ្យាថ្មីៗ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ អាយ អេស ព្រីមៀម ក៏មានការសហការយ៉ាងស្អិតរមួតជាមួយដៃគូអន្តរជាតិផ្សេងទៀត ដូចជាថៃ និងវៀតណាមជា ដើម។

