- May 24, 2026 |
- 1 hour ago |
- 24 views
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីសារៈសំខាន់នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង និងថាតើអ្វីទៅជាការជំរុញនីទ្រីកអុកស៊ីត? មានកត្តាជាច្រើនក្នុងការរស់នៅឱ្យបានល្អបំផុត ហើយក៏មិនចាំបាច់ពិបាកស្មុគស្មាញអ្វីច្រើននោះដែរ។ មានវិធីសាមញ្ញមួយចំនួនដើម្បីគាំទ្រដល់សុខភាពបេះដូងរបស់អ្នកឱ្យមានសុខភាពល្អគឺ តាមរយៈរបបអាហារត្រឹមត្រូវ ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលទានអាហាររូបត្ថម្ភជំនួយ។របបអាហារ និងលំហាត់ប្រាណគឺងាយស្រួល ប៉ុន្តែអាហាររូបត្ថម្ភជំនួយវិញ? វិធីដ៏ល្អបំផុតមួយដើម្បីជួយការពារបេះដូងរបស់អ្នកគឺ តាមរយៈនីទ្រីកអុកស៊ីត ឬ ពាក្យកាត់ NO។ តើនីទ្រីកអុកស៊ីតដំណើរការយ៉ាងដូចម្តេច? នីទ្រីកអុកស៊ីត គឺជាឧស្ម័នដែលកើតឡើងពីធម្មជាតិដែលមាននៅទាំងក្នុង និងក្រៅរាងកាយ។ វាការពារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកពីការខូចខាត និងការចុះខ្សោយតាមវ័យ ដោយលើកកម្ពស់ភាពយឺត នៃសរសៃឈាម។ នីទ្រីកអុកស៊ីតជួយឱ្យជញ្ជាំងសរសៃឈាមរបស់អ្នកសម្រាក និងរីកធំ ដើម្បីឱ្យកោសិកាឈាមអាចរត់បានយ៉ាងងាយស្រួល។ ដំណើរការនេះអនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនត្រូវបានបញ្ជូនទៅកាន់រាងកាយឱ្យកាន់តែមានប្រសិទ្ធភាព។ អត្ថប្រយោជន៍ នៃនីទ្រីកអុកស៊ីត នីទ្រីកអុកស៊ីតត្រូវបានគេហៅថាជា "Miracle Molecule" ឬ “ម៉ូលេគុលអស្ចារ្យ” ដោយសារតែអត្ថប្រយោជន៍ជាច្រើនដែលវាមាន។ ផ្អែកលើការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Journal of Preventive Medicine and Hygiene បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍របស់នីទ្រីកអុកស៊ីតដូចខាងក្រោម៖ • ជួយគាំទ្រដល់ដំណើរការបេះដូង • រក្សាសរសៃឈាមឱ្យមានភាពបត់បែន • ធ្វើឱ្យលំហូរឈាមប្រសើរឡើង • គាំទ្រដល់គ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយរបស់អ្នក • ជំរុញមុខងារបេះដូង ខួរក្បាល និងសរីរាង្គផ្សេងៗទៀតផងដែរ ការធ្វើឱ្យលំហូរឈាម និងការចរាចរឈាមប្រសើរឡើង នឹងជួយសម្រាលបន្ទុកការងាររបស់បេះដូង។ បេះដូងតែងតែច្របាច់បញ្ជូនកោសិកាឈាមផ្តល់ថាមពលដល់គ្រប់សាច់ដុំ និងសរីរាង្គក្នុងរាងកាយ។ នីទ្រីកអុកស៊ីតជួយឱ្យសរសៃឈាមសម្រាក អនុញ្ញាតិឱ្យកោសិកាទាំងអស់អាចធ្វើចលនា និងរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ។ ការផលិតនីទ្រីកអុកស៊ីត រាងកាយផលិតនីទ្រីកអុកស៊ីតដោយធម្មជាតិក្នុងកំឡុងពេលរំលាយអាហារនៅពេលដែលប្រូតេអ៊ីនត្រូវបានបំបែកទៅជាអាស៊ីតអាមីណូដូចជា L-arginine និង L-citrulline។ នៅពេលដែលសារធាតុ L-arginine ត្រូវបានស្រូបចូលទៅក្នុងកោសិកាដែលនៅតាមជញ្ជាំងសរសៃឈាមរបស់អ្នក វានឹងបំប្លែងទៅជានីទ្រីកអុកស៊ីត (NO)។ L-citrulline គឺជាផលដែលកើតចេញពីការបំប្លែងនោះ ហើយវាដើរតួអ្នកជាការបន្ថែមថាមពល ប៉ុន្តែឥទ្ធិពលវាគឺមានរយៈពេលខ្លី។ នីទ្រីកអុកស៊ីតត្រូវបានបំផ្លាញចោលដោយសារម៉ូលេគុលអុកស៊ីហ្សែនសកម្មក្នុងរយៈពេលតែមួយវិនាទីប៉ុណ្ណោះ បន្ទាប់ពីការផលិត។ ការការពារកម្រិតនីទ្រីកអុកស៊ីត សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវិធីមួយដើម្បីការពារកម្រិតនីទ្រីកអុកស៊ីតនៅក្នុងរាងកាយរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយឱ្យរាងកាយស្រូបយកម៉ូលេគុលអុកស៊ីហ្សែនសកម្ម មុនពេលពួកវាអាចបង្កៃការខូចខាតណាមួយដល់នីទ្រីកអុកស៊ីត។ តាមរយៈការទទួលទានវីតាមីន C និង E រួមគ្នាជាមួយអាស៊ីត alpha lipoic អ្នកអាចជួយបង្កើតរបាំងការពារសម្រាប់នីទ្រីកអុកស៊ីតបាន។ បន្ទាប់ពីអាយុ ៣០ ឆ្នាំឡើង បរិមាណនីទ្រីកអុកស៊ីតដែលផលិតដោយធម្មជាតិក្នុងរាងកាយចាប់ផ្តើមថយចុះ។ ដូច្នោះហើយទើបវាជាការចាំបាច់ក្នុងជួយការពារ និងជម្រុះការបន្ថែមការផលិត NO ដើម្បីគាំទ្រដល់ប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ។ ការជម្រុញនីទ្រីកអុកស៊ីត ដើម្បីជំរុញការផលិតនីទ្រីកអុកស៊ីតក្នុងរាងកាយ មានរឿងមួយចំនួនដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ។ ជាទូទៅ វាអាស្រ័យលើរបបអាហារ ការហាត់ប្រាណ និងការទទួលទានអាហារូបត្ថម្ភដើម្បីជួយបំពេញបន្ថែម។ ចំពោះអាហារូបត្ថម្ភ អ្នកគួរទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមរួមមាន៖ • ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដូចជាសណ្តែកសៀង សាច់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងអាហារក្រឡុកប្រូតេអ៊ីន • បន្លែដែលមានសារធាតុនីត្រាតខ្ពស់ដូចជា គិនឆាយ សាឡាត់ មើមឆៃថាវក្រហម ស្ពៃពួយឡេង និងអាហារបំប៉នបន្លែបៃតង ក៏ជាជម្រើសដ៏ល្អដែរ • អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ របបអាហារដែលមានតុល្យភាពមិនមែនជាវិធីតែមួយគត់ដើម្បីបង្កើនកម្រិតនីទ្រីកអុកស៊ីតរបស់អ្នកនោះទេ។ វាក៏សំខាន់ផងដែរក្នុងការផ្តោតលើសុខុមាលភាពទូទៅរបស់អ្នកដូចជា៖ • ធានាថាអ្នកបានរក្សាជាតិទឹកបានគ្រប់គ្រាន់ • គេងឱ្យបានគ្រប់គ្រាន់ • និងបង្កើនសកម្មភាពរាងកាយ ការហាត់ប្រាណគឺជាចំណុចសំខាន់មួយ ព្រោះការផលិតនីទ្រីកអុកស៊ីតកើនឡើងយ៉ាងខ្លាំងក្នុងកំឡុងពេលធ្វើសកម្មភាពរាងកាយគ្រប់កម្រិត។ មិនថាការដើរ រត់ ជិះកង់ ហែលទឹក ឬសូម្បីតែការឡើងជណ្តើរ សុទ្ធតែជួយទ្រទ្រង់កម្រិត NO និងរបៀបរស់នៅដែលមានសុខភាពល្អទាំងអស់។ ការប្រើប្រាស់អាហារូបត្ថម្ភជំនួយ ក៏ជាកត្តាសំខាន់ផងដែរ ព្រោះសូម្បីតែរបបអាហារដែលមានតុល្យភាពបំផុតក៏នៅតែមានចន្លោះខ្វះខាតសារធាតុចិញ្ចឹមដែរ។ ដូច្នោះហើយអាហារូបត្ថម្ភជំនួយដូចជា អាហារក្រឡុកប្រូតេអ៊ីន អាហារូបត្ថម្ភជំនួយបន្លែបៃតង និងអូមេហ្គា ៣ គឺអាចជួយបំពេញចន្លោះខ្វះខាតបានយ៉ាងច្រើន។ សម្រាប់ការគាំទ្រកម្រិតនីទ្រីកអុកស៊ីត អាស៊ីតអាមីណូដូចជា L-arginine និង L-citrulline វីតាមីន C និង E អាស៊ីត alpha lipoic និងអាស៊ីតហ្វូលិក គឺពិតជាត្រូវការចាំបាច់។ ផលិតផល Herbalife® Vitality Amino Drink មានផ្ទុកនូវគ្រឿងផ្សំទាំងអស់នេះ និងជាជម្រើសដ៏ល្អសម្រាប់គាំទ្រដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក។ Vitality Amino Drink រួមបញ្ចូលគ្នានូវអាស៊ីតអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលចាំបាច់ដើម្បីគាំទ្រដល់ការផលិត និងរក្សាកម្រិត NO ដើម្បីរក្សាសរសៃឈាមឱ្យមានភាពបត់បែន។ ផលិតផល Herbalife24® Rebuild Strength ក៏ជាជម្រើសដ៏ល្អមួយទៀតដែលជួយបង្កើនកម្រិត NO ក្នុងរាងកាយរបស់អ្នក។ នៅពេលទទួលទានមុនពេលហាត់ប្រាណ វាជួយគាំទ្រដល់លំហូរឈាម និងធ្វើឱ្យសមត្ថភាពកីឡា និងភាពធន់ប្រសើរឡើង។ ការរក្សាកម្រិតនីទ្រីកអុកស៊ីតឱ្យបានខ្ពស់ គឺជាគន្លឹះសម្រាប់សុខភាពរាងកាយ និងបេះដូង ។ អ្នកអាចជួយឱ្យបេះដូងមានសុខភាពល្អទៅតាមវ័យ តាមរយៈការរក្សាភាពបត់បែននៃសរសៃឈាម និងការកែលម្អលំហូរឈាមក្នុងរាងកាយ ជាមួយនឹងសារធាតុ L-arginine និង L-citrulline ដែលមាននៅក្នុងផលិតផល Vitality Amino Drink ។ ការផ្ដោតលើរបបអាហារដែលមានតុល្យភាព ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលបានកម្រិត NO ឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះក្នុងការគាំទ្រដល់សុខភាពបេះដូង និងការរស់នៅឱ្យបានល្អបំផុត។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។



