Menu

ខ្ទឹមបារាំង និងខ្ទឹមស អាចជួយការពារជំងឺមហារីក?


ខ្ទឹមបារាំង និងខ្ទឹមស អាចជួយការពារជំងឺមហារីក?

ខ្ទឹមបារាំង និងខ្ទឹមស សុទ្ធតែមានសារប្រយោជន៍ និងជួយព្យាបាលជំងឺបានយ៉ាងច្រើនយ៉ាង គួរឲ្យកត់សម្គាល់។ ខ្ទឹមបារាំង​ និងខ្ទឹមស សុទ្ធតែមានរសជាតិ និងក្លិនឈួលខ្លាំងដូចគ្នា ហើយបើមិនដាក់ខ្ទឹមស ឬខ្ទឹមបារាំងនោះទេ អាហារមានរសជាតិហឺរបស់អ្នក នឹងមិនឆ្ងាញ់នោះឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ខ្ទឹមស និងខ្ទឹមបារាំង សុទ្ធតែអាចប្រឆាំង នឹងជំងឺមហារីកបានដូចគ្នា។ ខ្ទឹមទាំងពីរមានសារធាតុគីមីជាច្រើន ដែលអាចការពារអ្នកពីជំងឺមហារីក។

#១ ខ្ទឹមស និងខ្ទឹមបារាំង មានអង់ទីអុកស៊ីដង់ ដែលអាចបញ្ឈប់រ៉ាឌីកាល់សេរី ពីការធ្វើឲ្យខូចខាតដល់ DNA។ វាមានសារធាតុពិសេស ដែលអាចការពារជំងឺមហារីក។

#២ ខ្ទឹមស និងខ្ទឹមបារាំង មានសារធាតុដែលជួយពង្រឹងដល់អង់ស៊ីម ដើម្បីទប់ស្កាត់ និងបន្ថយការលូតលាស់កោសិកាមហារីក។

#៣ ការសិក្សាបានបង្ហាញថា ខ្ទឹមបារាំង អាចជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំ ៥៦ ភាគរយ និងជំងឺមហារីកដោះបាន ២៥ ភាគរយ។ ខ្ទឹមស អាចការពារជំងឺមហារីកប្រូស្តាត និងជំងឺមហារីកដោះបានគួរឲ្យកត់សម្គាល់។

#៤ ខ្ទឹមស និងខ្ទឹមបារាំង អាចការពារជំងឺមហារីកនានាដូចជា ជំងឺមហារីកពោះវៀនធំ ជំងឺមហារីដោះ ជំងឺមហារីកក្រពះ ជំងឺមហារីកតម្រងនោម ជំងឺមហារីកប្រូស្តាត ជំងឺមហារីកបំពង់ក ជំងឺមហារីកមាត់ធ្មេញ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកថ្លើម។

#៥ តើគួរញ៉ាំខ្ទឹមតាមវិធីណា? គឺញ៉ាំឆៅ … កិន ឬទំពារ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះ សារធាតុប្រឆាំងមហារីករបស់វាអាចត្រូវបានកាត់បន្ថយ ពេលប៉ះពាល់នឹងខ្យល់អាកាស ១៥ នាទី។

#៦ ការសិក្សារបស់ជនជាតិអាមេរិចបានរកឃើញថា ការញ៉ាំខ្ទឹមសមួយដុំជារៀងរាល់អាទិត្យ អាចកាត់បន្ថយជំងឺមហារីកពោះវៀនធំបាន ៣០ ភាគរយ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

Related Articles