ការព្យាបាលជំងឺក្រួសក្នុងតម្រងនោម
ឯកទេសប្រព័ន្ធតម្រងនោម ជំងឺក្រួសក្នុងតម្រងនោម - ការព្យាបាល
ប្រសិនបើអ្នកឃើញមានឈាមនៅក្នុងទឹកនោម - ត្រូវទៅជួបអ្នកឯកទេសប្រព័ន្ធតំរង់នោមជាបន្ទាន់ ព្រោះរោគសញ្ញានេះអាចជាសញ្ញានៃជំងឺដ៏ធ្ងន់ធ្ងរមួយ។
តើប្រភេទជំងឺអ្វីខ្លះដែលចាំបាច់ដើម្បីទៅជួបអ្នកឯកទេសប្រព័ន្ធតម្រងនោម ?
ជំងឺប្រព័ន្ធតម្រងនោមដែលបង្កដោយមេរោគមានដូចជា:
-រលាកក្រពេញប្រូស្តាត
-រលាកតំរងនោម
-រលាកប្លោកនោម
-រលាកពងស្វាសនិងក្រពេញអេពីឌីឌីម
-រលាកបំពង់បង្ហូរនោម
-រលាកលិង្គ និងស្បែកគ្របក្បាលលិង្គ
ជំងឺប្រព័ន្ធម៉ូត្រសាស្ត្រដែលមិនបង្ករដោយមេរោគ:
-ក្រួសក្នុងតម្រងនោម ក្រួសក្នុងបង្ហួរនោម ក្រួសក្នុងប្លោកនោម
-ការស្រុតចុះតម្រងនោម
-ការត្បៀតនៃបំពង់បង្ហួរនោម
-ដុំសាច់ក្រពេញប្រូស្តាត
-ដុំសាច់នៃតម្រងនោម ប្លោកនោម ប្រដាប់បន្តពូជផ្នែកខាងក្រៅ
-ជំងឺហើមសរសៃឈាមពងស្វាស
-ជំងឺទឹកក្នុងស្រោមពងស្វាស
-គីសដុះក្នុងបំពង់អេពីឌីឌីម
-ជំងឺកាមរោគ ដូចជា Chlamydia, Mycoplasmosis, Ureaplasmosis, ជំងឺធ្លាក់ស ជំងឺប្រមេះ
-ឬសដុះក្នុងប្រដាប់ភេទ(ជំងឺសិរមាន់) (ឬសដុះនៅលើប្រដាប់ភេទនិងទីតាំងផ្សេងទៀត)
-ជំងឺ Peyronie (លិង្គកោង)
-កង្វះអ័រម៉ូន តេស្តូតេរ៉ូន - អ័រម៉ូនភេទរបស់បុរស
-ស្បែកគ្របក្បាលលិង្គចង្អៀត
-ជំងឺរាគនោមចំពោះស្ត្រី
-ជំងឺរាគនោមភ្លាមៗមួយរំពេច(ប្លោកនោមមានសកម្មភាពខ្លាំងហួសហេតុ)
-បុរសដែលមានបញ្ហាចំពោះសុខភាពបន្តពូជ។
រោគសញ្ញាដែលអ្នកត្រូវទៅជួបអ្នកឯកទេសប្រព័ន្ធតម្រង់នោម:
-វិបត្តិនៃការបត់ជើងតូច ៖ នោមញឹក មានអារម្មណ៏មិនស្រួលក្នុងអំឡុងពេលនោម នោមមានការលំបាក នោមយប់ញឹកញាប់ (លើសពី 1 ដងក្នុងមួយយប់) លេចទឹកនោមនៅពេលប្រឹង នោមច្រើនខ្លាំងមួយរំពេច។
-ការឈឺចាប់ ៖ ឈឺនៅផ្នែកខាងក្រោមនៃពោះ ចង្វែក(ចន្លោះគូទនិងយោនីរឺលិង្គ) ចង្កេះ នៅតំបន់ផ្នែកខាងក្រៅនៃប្រដាប់ភេទ ការឈឺចាប់ ឈឺក្ដៅៗ ឬគ្រាន់តែមានអារម្មណ៍មិនស្រួលក្នុងអំឡុងពេលនោម, ការបញ្ចេញទឹកកាម។
-ជំងឺផ្លូវភេទ ៖ ការឆាប់ចេញទឹកកាម លិង្គមិនកម្រើក ចំណង់ផ្លូវភេទថយចុះ។
-ការបែងចែកលក្ខណៈខុសគ្នានៃការរលាកបំពង់បង្ហូរនោមគឺអាស្រ័យទៅនឹងពណ៍នៃទឹកនោម (ពណ៏សក្បុស,ពណ៏លឿងៗ,ដែលមានខ្ទុះ ល) ។
-ការផ្លាស់ប្តូរពណ៌ និងស្ថិរភាពនៃទឹកកាម (ឧទាហរណ៍,ពណ៏ឈាម,ពណ៏លឿង,ពណ៏ត្នោត,រួមទាំងភាពមិនប្រក្រតីនៃមេជីវិតឈ្មោល) ។
-រមាស់ ក្ដៅៗក្នុងតំបន់ប្រដាប់បន្តពូជផ្នែកខាងក្រៅ។
-សីតុណ្ហភាពរាងកាយកើនឡើងដោយគ្មានមូលហេតុ។
-ការដុះដុំសាច់នៅក្នុងតំបន់នៃប្រដាប់បន្តពូជផ្នែកខាងក្រៅ។
ដំបូន្មានអ្នកជំនាញឯកទេសប្រព័ន្ធតម្រង់នោម
- វិធីសាស្រ្តល្អបំផុតសម្រាប់ការការពារជំងឺរលាកនៃក្រពេញប្រូស្តាត។
ជារៀងរាល់ឆ្នាំបុរសទាំងអស់ដែលអាយុច្រើនជាង 40 ឆ្នាំចាំបាច់ត្រូវតែពិនិត្យមើលកម្រិតនៃ PSA នៅក្នុងឈាមនិងការប្រព្រឹត្ដទៅនៃក្រពេញប្រូស្តាតTRUS។
PSA - អង់ទីសែនក្រពេញប្រូស្តាតជាក់លាក់។ សញ្ញាសម្គាល់ជំងឺមហារីក (Oncomarker), ពោលគឺជាសន្ទស្សន៍ដែលបង្ហាញពីភាពសង្ស័យថា ដុំសាច់មហារីកនៅលើក្រពេញប្រូស្តាតគឺជាដុំសាច់មហារីកនៅដំណាក់កាលដំបូង។ នៅក្នុងករណីនៃការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកក្រពេញប្រូស្តាតនៅដំណាក់កាលដំបូងត្រូវធ្វើការព្យាបាលយ៉ាងឆាប់រហ័ស ហើយជាញឹកញាប់វាគ្មានផ្ដល់ផលវិបាកស្មុគ្រស្មាញនិងធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។
TRUS - transrectal, ពោលគឺ តាមរយៈរន្ធគូថដោយប្រើអ៊ុលត្រាសោន។ នៅក្នុងករណីនេះឧបករណ៍សំរាប់តាមដានបំរែបំរួលនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងក្រពេញប្រូស្តាត។ ដូច្នេះវាបង្កើននូវសមត្ថភាពក្នុងការពិនិត្យយ៉ាងខ្លាំងហើយយើងអាចធ្វើការតាមដានរហូតដល់ទំហំ 0.1 មីលីម៉ែត្រ!
ប្រសិនបើអ្នកចង់រៀបចំផែនការដើម្បីមានផ្ទៃពោះ, នោះបុរសក៏ត្រូវតែទៅជួបអ្នកឯកទេស ប្រព័ន្ធតំរងនោម, បើទោះបីជាអ្នកគ្នានការត្អូញត្អែរពីជំងឺរឺរោគសញ្ញាអ្វីនោះក៍ដោយ។ ការទទួលការណាត់ជួបពិគ្រោះនេះយើងនឹងពិភាក្សាអំពីអ្វីដែលត្រូវធ្វើការស្រាវជ្រាវដើម្បីអោយច្បាស់ថាក្នុងអំឡុងពេលមានផ្ទៃពោះមិនមានការភ្ញាក់ផ្អើលអ្វីដែលមិនល្អកើតឡើងនោះឡើយ។ ការរួមភេទញឹកញាប់គឺជាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ការការពារជំងឺរលាកនៃក្រពេញប្រូស្តាត។
ឯកទេសប្រព័ន្ធតំរងនោមព្យាបាលអ្នកជំងឺដែលមានបញ្ហាតំរងនោម រួមទាំងព្យាបាលនូវភាពអាររបស់បុរស, បញ្ហាអសមត្ថភាពផ្លូវភេទ
ប្រព័ន្ធតំរងនោម គឺជាជំនាញវេជ្ជសាស្ត្រនិងដែលផ្តោតលើផ្លូវទឹកម៉ូត្ររបស់បុរសនិងស្ត្រី និងលើប្រព័ន្ធប្រដាប់បន្តពូជរបស់បុរស។ អ្នកដែលមានវិជ្ជាជីវះវេជ្ជសាស្ត្រលើឯកទេសផ្នែកប្រព័ន្ធតំរងនោមត្រូវបានគេហៅថា អ្នកឯកទេសប្រព័ន្ធប្រព័ន្ធតំរងនោម និងត្រូវបានបណ្តុះបណ្តាលដើម្បីធ្វើរោគវិនិច្ឆ័យ,ព្យាបាលនិងថែរក្សាអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធប្រព័ន្ធតំរងនោម ។ សរីរាង្គដែលស្ថិតនៅក្នុងប្រព័ន្ធតំរងនោមរួមមានតម្រងនោម,ក្រពេញតំរងនោម,បំពង់បង្ហួរនោម,ប្លោកនោម,បង្ហួរនោមនិងសរីរាង្គបន្តពូជរបស់បុរស (ពងស្វាស,បំពង់អេពីឌីឌីម,ថង់ទឹកកាម,ក្រពេញប្រូស្តាតនិងលិង្គ) ។