បន្ទប់ពិគ្រោះជំងឺ វេជ្ជបណ្ឌិត សុខ ហ៊ាង
No. 407-411Eo, St. Preah Sisowath Quay, Chakto Mukh, Doun Penh
Contact: 016 220 330/ 011 724 748
Our Teams
លោកវេជ្ជបណ្ឌិត សុខ ហ៊ាង
-ជាលេខាធិការងនៃសមាគមថ្លើម ក្រពះ ពោះវៀន កម្ពុជា សមាជិកសមាគមសិក្សាពីថ្លើមរបស់សហគមន៍អឺរ៉ុប សមាជិកសមាគមថ្លើមអាស៊ីប៉ាស៊ីភិច និងសមាគមអាមេរិកាំងសិក្សាអំពីជំងឺថ្លើម
-បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ១៩៨៧
-បន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ ហើយបានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ១៩៩៣
-ក្រោយបញ្ចប់ការសិក្សា លោកបានចូលបម្រើការផ្នែកសុខាភិបាលនៅក្រុងព្រះសីហនុរយៈពេល៦ឆ្នាំ
-ក្នុងឆ្នាំ១៩៩៤ លោកវេជ្ជបណ្ឌិតបានបន្តការសិក្សាផ្នែកឆ្លុះក្រពះពោះវៀន ដោយបានធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត១ឆ្នាំ
-ក្រោយបញ្ចប់ការសិក្សា លោកក៏បានទទួលងារជាប្រធានផ្នែកអគារជំងឺទូទៅ និងឆ្លុះក្រពះពោះវៀននៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ
-ក្នុងឆ្នាំ១៩៩៩ លោកបានផ្លាស់មកបម្រើការនៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងផ្នែកជំងឺទូទៅ និងក្រពះពោះវៀន
- ក្នុងឆ្នាំ២០០៤ បន្តការសិក្សានៅអេស្ប៉ាញពីការរីកចម្រើននៃការព្យាបាលដោយម៉ាស៊ីនឆ្លុះក្រពះពោះវៀន
-នៅឆ្នាំ២០១០ លោកបានចូលជាសមាជិកសមាគមថ្លើមអាមេរិកាំង