International Specialist Eye Center
International Specialist Eye Center is Cambodian - International cooperation and commenced operation on 01 November 2015
No. 111, St. 199, Tuol Tumpung Ti Pir, Chamkar Mon
Contact: 023 668 8117
Our Teams
វេជ្ជ. សាលី ធារិទ្ធ
វេជ្ជបណ្ឌិត ឯកទេសជំងឺភ្នែក និងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក សព្វថ្ងៃជា អនុប្រធានផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យខ្មែរ-សូវៀត។
ក្នុងឆ្នាំ១៩៨៩ លោកបានជាប់អាហារូបករណ៍ទៅសិក្សាផ្នែកវេជ្ជសាស្រ្តនៅប្រទេសរុស្ស៊ី។ តែក្នុងឆ្នាំ១៩៩២ ដោយសារបញ្ហាសេដ្ឋកិច្ចលោកបានផ្ទេរការសិក្សាមករៀននៅទីក្រុងភ្នំពេញវិញ។
ក្នុងឆ្នាំ១៩៩៦ លោកបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្តពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហើយបានចូលបម្រើការការងារក្នុងមន្ទីរពេទ្យរដ្ឋនៅក្រុងព្រសីហនុក្នុងឆ្នាំ១៩៩៧។
ក្នុងឆ្នាំ២០០០ ដោយសារមានការបង្កើតមន្ទីរពេទ្យភ្នែកនៅខេត្តតាកែវ និងមានការបណ្តុះបណ្តាលឯកទេសជំងឺភ្នែក លោកក៏បានចូលរៀនឯកទេសនេះ។
ក្នុងឆ្នាំ២០០៥ លោកបានបម្រើការនៅខេត្តតាកែវផង និងក្រុងព្រះសីហនុផង។
ឆ្នាំ២០០៩-២០១១ លោកបានបន្តការសិក្សាឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែកនៅប្រទេសឥណ្ធា។ រហូតដល់ឆ្នាំ២០១៤ លោកបានផ្លាស់មកបម្រើការនៅមន្ទីរពេទ្យខ្មែរ-សូវៀត។