មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ - Roomchang Dental Hospital
ក្នុងនាមជាមន្ទីរពេទ្យទន្តសាស្រ្តទីមួយដែលទទួលបានវិញ្ញាបនបត្រ ISO 9001:2008 នៅប្រទេសកម្ពុជា រំចង់ត្រូវបានទទួលស្គាល់គុណភាពពីសំណាក់ភ្ញៀវទូទាំងពិភពលោក។ រំចង់មានសេវាកម្មដូចជា៖ - ពិនិត្យ - ពិភាក្សា - គំរោងព្យាបាល - សំអាតធ្មេញ - ថតកាំរស្មីអ៊ិច - ប៉ះធ្មេញ បិទធ្មេញពណ៌ស និង សោភ័ណភាព - ធ្វើធ្មេញអោយសស្អាត - ព្យាបាលធ្មេញ និងជំងឺអញ្ចាញធ្មេញ - ពត់តម្រង់ធ្មេញ - ស្រោបធ្មេញ និងដាក់ធ្មេញស្និតគ្រប់ប្រភេទ - វះកាត់ក្នុងមាត់ - ដាំបង្គោលធ្មេញចូលក្នុងឆ្អឹង - ព្យាបាលស្រមុក និង ស្ទះដង្ហើមពេលគេង
No. 4, St. 184, Phsar Thmei Ti Bei, Doun Penh
Contact: 023 211 338/ 011 811 338
Our Teams
ទិត ហុងយឺ - DDS, MSc.
ទន្តបណ្ឌិត ទិត ហុងយឺ
ទន្តបណ្ឌិត ទិត ហុងយឺ គឺជាអ្នកត្រួសត្រាយផ្លូវ និងផ្តួចផ្តើមគំនិតអោយមានមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ នេះឡើងដោយសហការជាមួយ ទន្តបណ្ឌិត អ៊ុប សាម៉ុន បង្កើតគ្លីនីកតូចមួយនៅឆ្នាំ 1996 ហើយក៏ជាការបណ្តុះសសរគ្រឹះដ៏រឹងមាំដែលបានប្រែក្លាយទៅជាមន្ទីរពេទ្យទន្តសាស្ត្រដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា។
ទន្តបណ្ឌិត ទិត ហុងយឺ បានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យពីសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលនៅឆ្នាំ 1995។ គាត់បានបន្តការសិក្សាជានិស្សិតកម្មសិក្សានៅប្រទេសម៉ាឡេស៊ីពីឆ្នាំ 1998 ដល់ឆ្នាំ 2000 ក្នុងខណៈពេលដែលគាត់ទទួលបានការបណ្តុះបណ្តាលវគ្គខ្លីកំរិតខ្ពស់នៅប្រទេសអាឡឺម៉ង់។ នៅឆ្នាំ 2003 លោកទន្តបណ្ឌិតបានទទួលសញ្ញាបត្រផ្នែកវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង (oral implantology) ពីប្រទេសអាឡឺម៉ង់ក៏ដូចជាការទទួលស្គាល់ពីជំនាញ និងចំណេះដឹងក្នុងការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង។ គាត់ក៏បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជាច្រើនទូទាំងពិភពលោក ដែលជាគំរូនៃការខិតខំប្រឹងប្រែងរៀនសូត្រសម្រាប់បុគ្គលិករបស់គាត់។ គំរូដ៏ល្អនេះត្រូវបានយកមកអនុវត្តសម្រាប់បុគ្គលិកទាំងអស់ដែលបានប្រែក្លាយពួកគាត់ទៅជាបុគ្គលិកដ៏ជំនាញ និងជាលទ្ធផលដែលរំចង់អាចផ្តល់សេវាទន្តសាស្ត្រគ្រប់ប្រភេទទាំងអស់ជូនអ្នកជំងឺខ្លួន។
ទន្តបណ្ឌិតបានមានប្រសាសថា “ខ្ញុំរីករាយក្នុងការចូលរួមចំណែកគ្រប់ផ្នែកនៃវិស័យទន្តសាស្ត្រដើម្បីអោយខ្ញុំអាចចូលរួមអភិវឌ្ឍវិស័យនេះនៅព្រះរាជាណាចក្រកម្ពុជា។
គោលបំណងរបស់យើងខ្ញុំគឺផ្តល់ជូននូវសេវាកម្មទន្តសាស្ត្រគ្រប់បែបយ៉ាងដែលអាចទុកចិត្តបាន និងប្រកបដោយបច្ចេកវិទ្យាខ្ពស់។”
ទន្តបណ្ឌិត ទិត ហុងយឺ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញ និងពន្លឿនគុណភាពនៃវិស័យទន្តសាស្ត្រនៅប្រទេសកម្ពុជា។ ក្នុងនាមជាអតីតព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសកម្ពុជា គាត់បានបង្ហាត់បង្ហាញ និងចែករំលែកចំណេះដឹងជាច្រើនសំរាប់និស្សិតផ្នែកទន្តពេទ្យ ដើម្បីបង្កើនសមត្ថភាព និងកំរិតស្តង់ដានៃការអនុវត្តអាជីពទន្តពេទ្យនៅកម្ពុជា។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសំរាប់សេវាទន្តសាស្ត្រដ៏ល្អឥតខ្ចោះ បទពិសោធន៍ក៏ដូចជាទំនាក់ទំនងទូទាំងអាស៊ីអាគ្នេយ៍បានបង្កើតនូវឱកាសសិក្សាជាច្រើនដល់ទន្តពេទ្យកម្ពុជា។
ទន្តបណ្ឌិត ទិត ហុងយឺ ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។
ហេង គីហាក់ - DDS
ទន្តបណ្ឌិត ហេង គីហាក់
ក្នុងនាមជាបុគ្គលិកមានបទពិសោធន៏ជាង 10ឆ្នាំជាមួយ រំចង់ លោកទន្តបណ្ឌិត គីហាក់ បានទទួលការបណ្តុះបណ្តាលផែ្នកព្យាបាលរន្ធឬសធ្មេញ ការដាក់ធ្មេញ និងការវះកាត់នៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ ស្វីស និង អាឡឺម៉ង់។ ដោយមានឯកទេសលើការដាក់ធ្មេញ សម្ផស្ស ព្យាបាលរន្ធឬសធ្មេញ និង ការដាំបង្គោលក្នុងឆ្អឹង លោកទន្តបណ្ឌិត គីហាក់ ចូលចិត្តជួយអ្នកជំងឺ ដែលស្នាមញញឹមរបស់ពួកគាត់ត្រូវបានបាត់បង់ដោយការបាក់ធ្មេញ រឺ រោគពុកធ្មេញធ្ងន់ធ្ងរ។
គាត់មានប្រសាសថា ខ្ញុំអាចបង្កើតស្នាមញញឹមរបស់អ្នកគ្រប់លក្ខណៈ ហើយគាត់បានបញ្ជាក់ថា ធ្មេញដែលទទួលរងការខូចខាត អាចបណ្តាលអោយមានបញ្ហាផ្សេងៗនៅក្នុងមាត់នៅក្នុងឆ្អឹងថ្គាម ឬអណ្តាត។ លោកទន្តបណ្ឌិត គីហាក់ បានចង្អុលបង្ហាញពីការតាំងចិត្តរបស់រំចង់ ក្នុងការផ្តល់នូវការបណ្តុះបណ្តាលសំរាប់បុគ្គលិកទាំងអស់ថាជាទ្រព្យមួយក្នុងចំណោមទ្រព្យដ៏សំខាន់ៗទាំងអស់។
គាត់បានបន្តទៀតថា យើងផ្តល់នូវការបណ្តុះបណ្តាលឥតឈប់ឈរ ដើម្បីរក្សាចរន្តប្រកបដោយការអនុវត្តល្អបំផុត។ តាមរយៈបុគ្គលិកលក្ខណៈនឹងនររបស់លោកប្រកបដោយវិជ្ជាជីវៈ យ៉ាងស្ងប់ស្ងាត់ និង សុភាពរាបសារ គាត់បានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងលើអ្នកជំងឺគ្រប់ជាតិសាសន៍។
ទន្តបណ្ឌិត ហេង គីហាក់ ចេះនិយាយភាសាខ្មែរ និង អង់គេ្លស។
ចៅ ប៊ុនហ៊ាន - DDS, MSc.
ទន្តបណ្ឌិត ប៊ុនហ៊ាន
ទន្តបណ្ឌិត ប៊ុនហ៊ាន បានចូលរួមជាមួយរំចង់ចាប់តាំង ពីឆ្នាំ2004 ដោយពីមុនបានធ្វើការនៅគី្លនីកឯកជនមួយ នៅទីក្រុងភ្នំពេញអស់រយៈ ពេល៣ឆ្នាំ។ គាត់បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ 2000 និងបានទទួលសញ្ញាប័ត្រផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងនៅឆ្នាំ 2008 ពី ប្រទេសម៉ាឡេស៊ី។
គាត់ចាប់អារម្មណ៍លើការព្យាបាល ជាលិកាជុំវិញធ្មេញ ការដាំបង្គោលក្នុងឆ្អឹង និង សម្ផស្សទន្តសាស្រ្ត (Reconstruction and Cosmetic Surgery) ព្រោះគាត់រីករាយជាមួយអ្នកជំងឺរបស់គាត់ពេលទទួលបានសម្ផសដូចដើមវិញ។ គាត់មានប្រសាសន៍ថា ចំពោះការព្យាបាលមាត់ធ្មេញដែលមានបញ្ហាធ្ងន់ធ្ងរទាំងស្រុងឡើងវិញ មនុស្សគ្រប់រូបអាចចំណេញថវិកាជាច្រើនបើជ្រើសរើសរំចង់។
គាត់បានបន្ថែមទៀតថា ការប្តេជ្ញាចិត្តរបស់គ្លីនិកចំពោះបចេ្ចកវិទ្យា និងសំភារៈល្អបំផុតធានានូវទន្តសាស្រ្តប្រកបដោយគុណភាពដោយមានតម្លៃស្មើមួយភាគពីរប៉ុណ្ណោះបើប្រៀបធៀបទៅនឹងប្រទេសដទៃ។ ក្រៅពីនេះគាត់ក៏ជាគ្រូបង្រៀនក្រៅម៉ោងស្ម័គ្រចិត្តនៅមហាវិទ្យាល័យទន្តសាស្រ្ត នៃសកលវិទ្យាល័យអន្តរជាតិ។ ឥឡូវនេះគាត់បញ្ចប់វគ្គសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង នៅ Frankfurt ប្រទេសអាល្លឺម៉ង់។
ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។
ហ៊ឺ ប៊ុនហៃ - DDS
ទន្តបណ្ឌិត ប៊ុនហៃ
ទន្តបណ្ឌិត ប៊ុនហៃ បានចូលរួមជាមួយរំចង់តាំងពីឆ្នាំ 2009 ដោយពីមុនបានធ្វើការជាមួយមណ្ឌលសុខភាពនៅខេត្តកំពង់ចាម និងបានធ្វើការ 3ឆ្នាំទៀត ជាមួយគ្លីនីកធ្មេញឯកជនមួយនៅទីក្រុងភ្នំពេញ។
គាត់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលនៅភ្នំពេញក្នុងឆ្នាំ 2000 ហើយបានចូលរួមការបណ្តុះបណ្តាលបន្ថែមជាច្រើន នៅប្រទេសសាំងហ្គាពួរ ម៉ាឡេស៊ី វៀតណាម និង ថៃ។
ចំណាប់អារម្មណ៍របស់គាត់គឺ នៅលើសុខភាពសាធារណៈ ការដាក់ធ្មេញទូទៅ សម្ផស្សមាត់ធ្មេញ និង ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ លោកទន្តបណ្ឌិត មានមោទនភាពបំផុតលើការប្តេជ្ញារបស់រំចង់ ចំពោះឧត្តមភាព និងអនាម័យល្អ។
ទន្តបណ្ឌិត ហ៊ឺ ប៊ុនហៃ ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។
លួង ឡូវ - DDS
ទន្តបណ្ឌិត លួង ឡូវ
ទន្តបណ្ឌិត ឡូវ បញ្ចប់ Bachelor of Dental Surgery (BDS) នៅឆ្នាំ 1995 និង បញ្ចប់ Doctor of Dental Surgery (DDS) នៅឆ្នាំ2009 នៅសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅទីក្រុងភ្នំពេញ។ គាត់បានចូលរួមកម្មវិធីបណ្តុះបណ្តាលទូលំទូលាយនៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ និងអាល្លឺម៉ង់។
គាត់បានបញ្ចប់វគ្គសិក្សាការដាំបង្គោលក្នុងឆ្អឹងដែលបង្កើតឡើងដោយ University of Frankfurt ប្រទេសអាល្លឺម៉ង់ ដោយបានសហការណ៏ជាមួយ University Kebang Saan ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2008-2009។
គាត់គឺជាទន្តបណ្តិតកម្ពុជាដំបូងដែលបានទទួលការបណ្តុះបណ្តាលស្តីអំពី Oral Appliances សម្រាប់ព្យាបាលការគេងស្រមុក និងការស្ទះដង្ហើមពេលគេង។
ទន្តបណ្ឌិត លួង ឡូវ មកពីខេត្តសៀមរាប។ គាត់បានចូលរួមជាមួយរំចង់នៅឆ្នាំ2008។ គាត់ចូលចិត្តធ្វើការងារលើផែ្នកទន្តសាស្រ្តជាន់ខ្ពស់ជាមួយរំចង់ និង ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងវិស័យទន្តសាស្រ្ត។
ទន្តបណ្ឌិត លួង ឡូវ ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។
គង់ ភក្តី - DDS
ទន្តបណ្ឌិត គង់ ភក្តី
ទន្តបណ្ឌិត គង់ ភក្តី បានបញ្ចប់ការសិក្សាផ្នែកទន្តសាស្ត្រ Doctor of Dental Surgery នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅឆ្នាំ2006។
លោកទន្តបណ្ឌិតបានចាប់ផ្តើមអាជីពរបស់គាត់នៅដើមឆ្នាំ2007 គាត់បានធ្វើការអោយគ្លីនីក ចំនួន3 មុននឹងចូលរួមជាមួយ រំចង់។ គាត់បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលទាំងក្នុងស្រុក និង ក្រៅប្រទេសដូចជា CDA Conference(នៅភ្នំពេញ) IDEM (នៅសាំងហ្គាពួរ) និង ICOI (នៅវៀតណាម) និងសិក្ខាសាលាផ្សេងៗទៀតជាច្រើន។
លោកទន្តបណ្ឌិត គង់ ភក្តី ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។
អុប សាម៉ុន - DDS
ទន្តបណ្ឌិត អុប សាម៉ុន
ទន្តបណ្ឌិត សាម៉ុន គឺជាសសរគោលនៃមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ចាប់តាំងពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ 1996 ដោយបានសហការជាដៃគូជាមួយលោកទន្តបណ្ឌិត ទិត ហុងយឺ ក្នុងការបង្កើតមូលដ្ឋានគ្រឹះនៃមន្ទីរពេទ្យទន្តសាស្រ្តដ៏ល្អបំផុតរបស់កម្ពុជា។
គាត់បានបញ្ចប់ការសិក្សានៅសាលាពេទ្យក្នុងទីក្រុងភ្នំពេញ និងបានទទួលការបណ្តុះបណ្តាលយ៉ាងទូលំទូលាយនៅប្រទេសម៉ាឡេស៊ី ប្រទេសស្វីស ប្រទេសថៃ និង អូស្រ្តាលី ដោយបាននាំយកមកនូវចំណេះដឹងកំរិតអន្តរជាតិយ៉ាងពិតប្រាកដ ក្នុងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញការនៅរំចង់។
ទន្តបណ្ឌិត សាម៉ុន គឺជាទន្តពេទ្យទូទៅនៅរំចង់ ហើយការងារទន្តសាស្ត្រដែលគាត់ចូលចិត្តធ្វើគឺ ទន្តសាស្ត្រទូទៅ និង ការដាក់ធេ្មញ (General Dentistry and Prosthodontics)។ គាត់បង្ហាញឡើងនូវភាពជឿជាក់យ៉ាងស្ងាត់ស្ងៀមដែលបានមកពីបទពិសោធន៏របស់គាត់ហើយគាត់មានការពេញចិត្តយ៉ាងខ្លាំងលើគុណភាពនៃបុគ្គលិក និងសេវាកម្មដែលផ្តល់ដោយរំចង់។
លោកស្រីទន្តបណ្ឌិតអុប សាម៉ុន ចេះនិយាយភាសាខ្មែរ និង អង់គេ្លស។
ណុល រិទ្ធី - DDS, MSc.
ទន្តបណ្ឌិត ណុល រិទ្ធី
ទន្តបណ្ឌិត ណុល រិទ្ធី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Prosthodontics ពីសកលវិទ្យាល័យ Mahidol ប្រទេសថៃ។ ទន្តបណ្ឌិតរិទ្ធី ចូលរួមជាមួយរំចង់នៅដើមឆ្នាំ 2010 ដោយមើលឃើញពីការប្តេជ្ញាចិត្ត របស់រំចង់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួន ដើម្បីផ្តល់ជូននូវសេវាកម្មដែលល្អបំផុតជូនអតិជន។
ខណៈជាសិស្សឆ្នើមក្នុងវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទន្តបណ្ឌិត រិទ្ធី បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនក្នុងការពង្រីកចំណេះដឹងខ្លួន។
គាត់មានការប្តេជ្ញាចិត្តជាខ្លាំងក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មជួសជុល និងដាក់បំពេញធ្មេញដែលបានបាត់បង់ ឬ ខូចខាត ជូនអ្នកជំងឺគ្រប់រូបនូវសម្រស់ដ៏ស្រស់ស្អាត រក្សាបាននូវសមត្ថភាពទំពារអាហារដ៏យូរអង្វែង និងបន្ថែមគុណភាពនៃជីវិត។
ទន្តបណ្ឌិត ណុល រិទ្ធីអាចនិយាយភាសាខ្មែរ ថៃ និងអង់គ្លេស។
សាន់ ស៊ីតារាវិទូ - DDS
ទន្តបណ្ឌិត សាន់ ស៊ីតារាវិទូ
ទន្តបណ្ឌិត សាន់ ស៊ីតារាវិទូ បានចាប់ផ្តើមវិជ្ជាជីវៈជាទន្តពេទ្យ ដោយបានធ្វើការងារស្ម័គ្រចិត្តក្នុង គម្រោងផ្នែកអប់រំលើវិស័យទន្ត សាស្រ្តជាមួយអង្គការក្រៅរដ្ឋា ភិបាលជាច្រើន ជាពិសេស ជាមួយ Global Health outreach។
ទន្តបណ្ឌិត វិទូ បានបញ្ចប់ការសិក្សា ផ្នែកទន្តសាស្រ្តខាងវៈកាត់នៅឆ្នាំ 2011ពីសាកលវិទ្យាល័យ អន្តរជាតិភ្នំពេញ ហើយគាត់បានចូលរួមជាមួយមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ នៅឆ្នាំ2012 ក្នុងមុខតំណែងទន្តបណ្ឌិតឯកទេសទូទៅ។
ទន្តបណ្ឌិត សាន់ ស៊ីតារាវិទូ ចេះនិយាយភាសាអង់គ្លេស និងភាសាខ្មែរ
ពីង ប៊ូស្សារា - DDS, MSc.
ទន្តបណ្ឌិត ពីង ប៊ូស្សារា
ទន្តបណ្ឌិត ប៊ូស្សារា បានបញ្ចប់ការសិក្សាផ្នែកទន្តបណ្ឌិតនៅសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វះកាត់មុខមាត់ និងថ្គាមនៅសកលវិទ្យាល័យ Mahidol ព្រះរាជាណាចក្រថៃ។
លោកក៏ជាសមាជិកនៃក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌល វះកាត់មុខមាត់ និងថ្គាមនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានចូលរួមបេសកម្មជាតិ និងអន្តរជាតិដែលរៀបចំដោយ ស្ថាបន័នានាដូចជា៖ អង្គការ Operation Smile មន្ទីរពេទ្យកុមារអង្គរ អង្គការ JICA, Cambodia Rotery Club និងអង្គការ One 2 One ជាដើម ។ល។
លោកក៏ជាអ្នកស្រាវជ្រាវការដាំបង្គោលធ្មេញ និងអ្នកនិពន្ធក្នុងការសិក្សាដែលបានសរសេរអត្ថបទវិទ្យាសាស្រ្តដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំស្ពឹកក្នុងវិស័យទន្តសាស្រ្តផងដែរ។
ទន្តបណ្ឌិត ពីង ប៊ូស្សារា ចេះនិយាយភាសាខ្មែរ អង់គ្លេស បារាំង និងថៃ។
ចៅ ស៊ីវកាយ - DDS, MSc.
ទន្តបណ្ឌិត ចៅ ស៊ីវកាយ
ទន្តបណ្ឌិត ចៅ ស៊ីវកាយ បានបញ្ចប់ការសិក្សាថ្នាក់ទន្ដបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលក្នុងឆ្នាំ២០១៣។ ដើម្បីពង្រឹងនូវមុខជំនាញ គាត់បានចូលរួមសិក្ខារសាលា និងសន្និសិទទន្ដសាស្រ្ដជាច្រើនទាំងក្នុង និងក្រៅប្រទេស។ លើសពីនោះទៅទៀត គាត់ក៏បានស្មគ្រ័ចិត្តជាមួយនឹងក្រុម NGOs ដើម្បីផ្ដល់នូវការព្យាបាល និងការអប់រំផ្នែកសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយ៉ាល។
នៅដើមឆ្នាំ២០១៤ គាត់បានទទួលនូវអាហាររូបករណ៏ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែក Prosthodontics, ជាជំនាញដែលគាត់ពេញចិត្ត នៅសាកលវិទ្យាល័យ Mahidol, ប្រទេសថៃ។
ថ្មីៗនេះ គាត់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាស្ថាពរ ហើយបានត្រលប់មកបំរើការងារនៅ រំចង់ ដែលជាមន្ទីរពេទ្យទន្តសាស្រ្តមានគុណភាព និងស្តង់ដារខ្ពស់នៅកម្ពុជា។ ទន្តបណ្ឌិត ស៊ីវកាយបានមានប្រសាសថា គាត់នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយរាល់បញ្ហាដែលកើតមានចំពោះអ្នកជំងឺរបស់គាត់។
ទន្តបណ្ឌិត ចៅ ស៊ីវកាយ ចេះនិយាយភាសាខ្មែរ អង់គ្លេស និងថៃ។
កែ ចិន្តា - DDS
ទន្តបណ្ឌិត កែ ចិន្តា
ទន្តបណ្ឌិត កែ ចិន្តា បានបញ្ចប់ការសិក្សា ផ្នែកទន្តពេទ្យ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាលក្នុងឆ្នាំ 2009។ សព្វថ្ងៃគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញខាងពត់ធ្មេញនៅប្រទេសសិង្ហបុរី។
ក្រៅពីការសិក្សាទន្តបណ្ឌិតបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេសដើម្បីស្វែងយល់នូវចំណេះដឹងថ្មីៗនៅជុំវិញពិភពលោក។
ទន្តបណ្ឌិតបានចូលរួមបេសកកម្មរបស់ រំចង់ ក្នុងការចុះជួយព្យាបាលជំងឺមាត់ធ្មេញជូនប្រជាជននៅទីជនបទជាច្រើនលើកច្រើនសារ។ ទន្តបណ្ឌិតទទួលពិនិត្យព្យាបាលជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។
ទន្តបណ្ឌិត កែ ចិន្តា ចេះនិយាយភាសាខ្មែរ និងអង់គ្លេស។
Dr. Bethy - BDS, Master of Community Dentistry (MComDent)
ទន្តបណ្ឌិត Bethy
ទន្តបណ្ឌិត Bethy បានបញ្ចប់ការសិក្សាក្នុងវិជ្ជាជីវៈជំនាញ ផ្នែកសុខភាពមាត់ធ្មេញ សាធារណៈពីសាកលវិទ្យាល័យ អូតាហ្គូ នៅប្រទេសនូវែលហ្សេឡង់។
ទន្តបណ្ឌិត Bethy បានបំរើការងារជាទន្តបណ្ឌិត ផ្នែកព្យាបាលជំងឺមាត់ធ្មេញទូទៅ អស់រយៈពេល 5ឆ្នាំ នៅឯប្រទេសញូហ្សីឡែន ដែលជាប្រទេសដើមកំណើតរបស់គាត់។
បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជាខណៈពេលវិស្សមកាលរបស់គាត់ជាច្រើនដងនៅប្រទេសកម្ពុជា គាត់បានសង្កេតឃើញថា កុមារកម្ពុជាជាច្រើនបាននឹងកំពុងប្រឈមមុខនូវបញ្ហាសុខភាពមាត់ធ្មេញ ហេតុនេះហើយទើបធ្វើអោយគាត់បានសំរេចចិត្តផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកម្ពុជា។
គាត់បានលើកឡើងថាគ្រឿងបរិក្ខារពេទ្យចាស់ៗ កង្វះអនាម័យត្រឹមត្រូវក្នុងការព្យាបាល និងមូលដ្ឋានគ្រឹះនៃចំណេះដឹងរបស់ទន្តបណ្ដិត គឺជាបញ្ហាចំបង។
ទន្តបណ្ឌិត Bethy បានចូលរួមជាមួយនឹងមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដោយជឿជាក់ថា គាត់នឹងអាចផ្តល់ជូននូវការព្យាបាលដ៏ល្អដល់កុមារកម្ពុជា ដូចដែលគាត់ធ្លាប់បានអនុវត្តនៅឯប្រទេសញូហ្សីឡែន។
ទន្តបណ្ឌិត Bethy ចេះនិយាយភាសាអង់គ្លេស។
វុឌ្ឍ សំណាង - DDS
ទន្តបណ្ឌិត វុឌ្ឍ សំណាង
ទន្តបណ្ឌិត វុឌ្ឍ សំណាង គឺជាបុគ្គលដែលមានសញ្ញាប័ត្រពីរ។ គាត់បាន បញ្ចប់ការសិក្សាពីសកល វិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលនៅឆ្នាំ 2011 ដោយទទួលបានសញ្ញាប័ត្រ ផ្នែកទន្តពេទ្យ Doctor of Dental Surgery (DDS) និង នៅឆ្នាំ 2009ពី វិទ្យាស្ថាន ភាសាបរទេស (IFL) ដោយ ទទួលបាន Bachelor of Education (B.Ed in TOEFL) ។
គាត់ក៏ជាក្រៅម៉ោងនៅក្នុងគ្លីនីក នៃមហាវិទ្យាល័យទន្តសាស្ត្រនៅ ឯសាកលវិទ្យាល័យអន្តរជាតិ។ ដោយទទួលបានអាហាររូបករណ៌មួយចំនួន និង បានចូលរួមការបណ្តុះបណ្តាលនានានៅក្រៅប្រទេស លោកទន្តបណ្ឌិត សំណាង ពាំនាំយកមកនូវបទពិសោធន៍របស់គាត់មកពិភាក្សា លើផ្នែកសិក្សាអប់រំ។
ទន្តបណ្ឌិត វុឌ្ឍ ចេះសំណាងនិយាយភាសាខ្មែរ និង អង់គេ្លស។
ហូ វិសិដ្ឋ - DDS
ទន្តបណ្ឌិត ហូ វិសិដ្ឋ
ទន្តបណ្ឌិតហូ វិសិដ្ឋ ជាបុគ្គលដែលមានសញ្ញាបត្រពីរ។ មួយជាសញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យអន្តរជាតិ នៃកម្ពុជា និងមួយទៀតជា សញ្ញាបត្រទន្តបណ្ឌិតពីសកល វិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅឆ្នាំ2012។
ដូចទៅនឹងទន្តបណ្ឌិតដទៃទៀតនៅ រំចង់ដែរ ទន្តបណ្ឌិត វិសិដ្ឋប្រឹងប្រែង យ៉ាងសកម្មក្នុងការពង្រីកចំណេះដឹងខ្លួន និងបន្តចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាទៀងទាត់។
ក្រៅពីការសិក្សាគាត់បានចំណាយពេលវេលាជាច្រើនចូលរួមការព្យាបាលធ្មេញស្ម័គ្រចិត្តតាមរយៈអង្គការនានា។ ទន្តបណ្ឌិតហូ វិសិដ្ឋទទួលព្យាបាលជំងឺមាត់ធ្មេញទូទៅនៅរំចង់។
ទន្តបណ្ឌិត វិសិដ្ឋ ចេះនិយាយភាសាខ្មែរ និងអង់គ្លេស។
សយ សុជា - DDS
ទន្ទបណ្ឌិត សយ សុជា
ទន្តបណ្ឌិត សយ សុជា ចូលរួមជាមួយរំចង់នៅក្នុងឆ្នាំ 2013។ ជាមួយនឹងប្រវត្តិសិក្សាដ៏ឆ្នើម គាត់បានបានបញ្ចប់ការសិក្សាខាង ផ្នែកទន្តសាស្ត្រពីសាកលវិទ្យាល័យ អន្តរជាតិ។
ទន្តបណ្ឌិតសុជា ចំណាយពេលវេលាជាងបីឆ្នាំព្យាបាលស្ម័គ្រចិត្តជាមួយនឹងអង្គការសប្បុរសធម៌នានា ដើម្បីជួយដល់កុមារទីទាល់ក្រ នៅតាមជនបទ និងបង្កើនបទពិសោធន៍ផ្ទាល់ខ្លួន។ ក្រៅពីនេះគាត់បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនលើវិស័យទន្តសាស្ត្រ។
ទន្តបណ្ឌិត សយ សុជា ចេះនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។
ពឹង គឹមស្រ៊ាង - DDS, MSc.
ទន្តបណ្ឌិត ពឹង គឹមស្រ៊ាង
ទន្តបណ្ឌិត ពឹង គីមស្រ៊ាងបានចូលរួមស្ម័គ្រចិត្តជាមួយអង្គការសប្បុរសធម៌ជាច្រើននៅព្រះរាជាណាចក្រកម្ពុជា ដោយគាត់បានចូលរួមជួយផ្នែកសុខភាពទូទៅ ក៏ដូចជាសុខភាពមាត់ធ្មេញ តាំងពីពេលដែលគាត់នៅជានិសិត្សពេទ្យធ្មេញមកម្ល៉េះ។
លោកទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តបណ្ឌិតនៅឆ្នាំ២០១១ នៅសកលវិទ្យាល័យអន្តរជាតិ។ ថ្មីៗនេះ លោកទន្តបណ្ឌិតបានបញ្ចប់ការសិក្សាអនុបណ្ឌិតឯកទេសផ្នែកព្យាបាលរន្ធឬសធ្មេញ ដោយទទួលការបង្ហាត់បង្រៀនដោយសាស្ត្រាចារ្យដែលមកពីប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលី នៅសកលវិទ្យាល័យអន្តរជាតិ។
លោកទន្តបណ្ឌិតបាននឹងកំពុងបម្រើការងារនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តាំងពីឆ្នាំ២០១២ ហើយក៏ជាទន្តបណ្ឌិតដែលប្រចាំការនៅសាខាវិមានកុលាបផងដែរ។ គាត់តែងតែចូលរួមសិក្ខាសាលាជាតិ និងអន្តរជាតិ ដើម្បីទទួលចំណេះដឹងល្អៗ និងថ្មីៗ ដើម្បីធ្វើការព្យាបាលជូនដល់អ្នកជំងឺ។ លោកទន្តបណ្ឌិត ពឹង គីមស្រ៊ាង ក៏ជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យទន្តសាស្រ្តនៃសកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសកលវិទ្យាល័យអន្តរជាតិ។
ទន្តបណ្ឌិត ពឹង គឹមស្រ៊ាង ចេះនិយាយភាសាខ្មែរ និងអង់គ្លេស
ស សុភា - DDS
ទន្តបណ្ឌិត ស សុភា
ទន្តបណ្ឌិត សុភា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៅឆ្នាំ 2013។ នៅឆ្នាំ 2011 គាត់បានធ្វើការស្មគ្រ័ចិត្តជាមួយមណ្ឌលសុខភាពមួយ ដើម្បីចូរួមជួយដល់ប្រជាជន និងកុមារក្រីក្រដែលរស់នៅក្នុងប្រទេសកម្ពុជា។
គាត់ក៏បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលទាំងក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រឹង និងបង្កើនសមត្ថភាព ផ្នែកទន្តសាស្ត្រឲ្យកាន់តែទូលំទូលាយ។
ទន្តបណ្ឌិត សុភា ចេះនិយាយភាសាខ្មែរ និងអង់គ្លេស
តាក់ និស្សិត - DDS
ទន្តបណ្ឌិត តាក់ និស្សិត
ទន្តបណ្ឌិត និស្សិត បានចូលរូមធ្វើការស្រាវជ្រាវមួយចំនួនដូចជា ការស្រាវជ្រាវអំពីដំបៅមាត់ធ្មេញ ការប៉ះបិតការពារធ្មេញក្នុងវិស័យទន្តសាស្រ្តដែលលោកបានធ្វើបទបង្ហាញពីការស្រាវជ្រាវនេះនៅក្នុង សិក្ខាសាលារបស់សមាគមន៍ការស្រាវជ្រាវទន្តសាស្រ្តអន្តរជាតិ (IADR) នៅដែនកោះ បាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៥ និងការស្រាវជ្រាវមួយទៀតទាក់ទងនឹងគុណភាពនៃជីវិតរបស់កុមារកម្ពុជា ដែលលោកធ្វើបទបង្ហាញនៅក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ក្នុងឆ្នាំ២០១៦។
ជាច្រើនឆ្នាំកន្លងមកនេះ លោកទន្តបណ្ឌិត តាក់ និស្សិត បានចូលរួមធ្វើការជាមួយអង្គការសប្បុរសធម៌មួយចំនួន ដើម្បីផ្តល់សេវាទន្តសាស្រ្តដល់ប្រជាជននៅតាមខេត្តឆ្ងាយៗ។ ដូចទន្តបណ្ឌិតផ្សេងទៀតនៅក្នុងរំចង់ដែរ លោកក៏បានផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនូវចំណេះដឹងរបស់លោកតាមរយៈការចូលរួមសិក្ខាសាលាទន្តសាស្រ្តថ្នាក់ជាតិនិងអន្តរជាតិជាច្រើន។
ទន្តបណ្ឌិត តាក់ និស្សិត អាចនិយាយភាសាខ្មែរ និង អង់គ្លេស
ធីម ធារម្យ - DDS
ទន្តបណ្ឌិត ធីម ធារម្យ
ទន្តបណ្ឌិត ធារម្យ បានបញ្ចប់ការសិក្សាផ្នែកទន្តសាស្ត្រ Doctor of Dental Surgery នៅសាកលវិទ្យាល័យ អន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ2011។ ចាប់ពីឆ្នាំ 2011 ដល់ 2014 ទន្តបណ្ឌិតបានធ្វើការនៅមន្ទីរពេទ្យឯកជនមួយ មុននឹងចូលរួមជាមួយ រំចង់។ ក្រៅពីនោះ គាត់បានចំណាយពេលវេលាចូលធ្វើការជាមួយអង្គការសប្បុរសធម៌ជាច្រើន តាមរយៈ NGO និង Dental Church Project ។
ទន្តបណ្ឌិត ធារម្យបានក្លាយជាសមាជិកដ៏មានតម្លៃនៃក្រុមរំចង់តាំងពីឆ្នាំ 2014 ។
ទន្តបណ្ឌិត ធីម ធារម្យ អាចនិយាយភាសាខ្មែរ និង អង់គ្លេស
សាមិត្ត សេដ្ឋា - DDS
ទន្តបណ្ឌិត សាមិត្ត សេដ្ឋា
ទន្តបណ្ឌិត សាមិត្ត សេដ្ឋា បានបព្ចាប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ២០១៦។ គាត់បានធ្វើការស្ម័គ្រចិត្ត ដើម្បីចូលរួមជួយដល់ប្រជាជន និងកុមារក្រីក្រនៅតាមបណ្តាខេត្តនាៗ ក្នុងប្រទេសកម្ពុជាជាមួយមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។
ដើម្បីពង្រឹង និងបង្កើនសមត្ថភាពផ្នែកទន្តសាស្រ្តឲ្យ ទូលំទូលាយ គាត់បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅ។ សព្វថ្ងៃទន្តបណ្ឌិត សេដ្ឋា ទទួលពិនិត្យជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។
ទន្តបណ្ឌិត សាមិត្ត សេដ្ឋា ចេះនិយាយភាសាខ្មែរ និងអង់គ្លេស
សំ ចាន់ផល្លីកា - DDS
ទន្តបណ្ឌិត សំ ចាន់ផល្លីកា
ទន្តបណ្ឌិត សំ ចាន់ផល្លីកា បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិត (Doctor of Dental surgery, DDS) ពី សាកលវិទ្យាល័យអន្តរជាតិ ។ ដេាយមានប្រវត្តិជានិសិ្សតឆើ្នមផងនោះ គាត់ត្រូវបានជ្រើសរើស ដើម្បីចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Malaya ប្រទេសម៉ាឡេសុី ។ លើសពីនេះទៅទៀត គាត់ធ្លាប់បានចូលរួមជាមួយអង្គការ One-2-One ដោយផ្តល់ការព្យាបាលនៅ Happy Clinic និងសហការជាមួយក្រុមទន្តពេទ្យស្ម័គ្រចិត្តដ៏ទៃទៀត ដើម្បីធ្វើការព្យាបាលជូនប្រជាពលរដ្ឋដែលទុរគត ។
ដោយមានការតាំងចិត្តក្នុងការអភិវឌ្ឍន៍ចំណេះដឹង ទន្តបណ្ឌិត ផល្លីកា បានចូលរួមសន្និសីទទាំងក្នុង និងក្រៅស្រុកជាច្រើន ដើម្បីសម្របទៅតាមការវិវត្តដ៏ឆាប់រហ័សនៃវិស័យទន្តសាស្រ្តទូទាំងពិភពលោក ។ លើសពីនេះទៅទៀត គាត់ធ្លាប់បានចូលរួមនូវការប្រកួត Scientific Research Competition ជាច្រើនទាំងក្នុង និងក្រៅប្រទេស។
ទន្តបណ្ឌិត ផល្លីកា ជាទន្តបណ្ឌិតមួយរូបដែលទទួលព្យាបាលជំងឺមាត់ធ្មេញទូទៅនៅ រំចង់ ហើយគាត់ចេះនិយាយភាសាខ្មែរ និងអង់គ្លេស។
តារា ណារិទ្ធ - DDS
ទន្តបណ្ឌិត តារា ណារិទ្ធ
ទន្តបណ្ឌិត តារា ណារិទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទន្តបណ្ឌិតពីសកលវិទ្យាសាស្រ្តសុខាភិបាល នៅឆ្នាំ២០១៦ រាជធានីភ្នំពេញ។ ដើម្បីបង្កើននូវជំនាញ និងបទពិសោធន៍អោយកាន់តែប្រសើរឡើង គាត់បានចូលរួមក្នុងសិក្ខាសាលាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិដូចជា FDI Annual World Dental Congress 2015។
គាត់ធ្លាប់ធ្វើការនៅគ្លីនិកឯកជនរយៈពេលពីរឆ្នាំ និងជាគ្រូពេទ្យស្ម័គ្រចិត្តនៅមនី្ទរពេទ្យទន្តសាស្រ្ត រំចង់ រយៈពេលពីរឆ្នាំ។
គាត់អាចនិយាយទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។
ភិត វាសនា - DDS
ទន្តបណ្ឌិត ភិត វាសនា
ទន្តបណ្ឌិត ភិត វាសនា បានបញ្ចប់ការសិក្សានៅ សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីក្រុងភ្នំពេញ និងបានចូលរួមជាមួយរំចង់រយៈពេល 13ឆ្នាំមកហើយ។ គាត់បានបន្តការសិក្សានៅ Mahidol University នៅទីក្រុង បាងកក តាមរយៈកម្មវិធី ផ្លាស់ប្តូរមួយ និងបានចូល រួមវគ្គបណ្តុះបណ្តាលបន្ថែមនៅសហរដ្ឋអាមេរិចក្នុង ផែ្នកពត់តម្រង់ធ្មេញ។
គាត់ក៏បានចូលរួមកម្មវិធីបណ្តុះបណ្តាលនៅប្រទេសម៉ាឡេស៊ី(ផ្នែកសម្ផស្ស) ប្រទេសស្វីស (Restorative) ប្រទេសប៉ែកអឺរ៉ុប(ប៊ែលស្សិច និង បារាំង) និង ចូលរួមកម្មវិធីបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែក ព្យាបាលពត់តម្រង់ធ្មេញនៅប្រទេសសិង្ហបុរី។
ទន្តបណ្ឌិត វាសនា ជាអ្នកជំនាញផ្នែកពត់តម្រង់ធេ្មញនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។ គាត់រីករាយក្នុងការប្រកបការងារនៅរំចង់ ព្រោះថារំចង់ផ្តល់ជូននូវគុណភាព និងសេវាកម្មដ៏ល្អ សម្រាប់អ្នកជំងឺគ្រប់រូប។
ទន្តបណ្ឌិត ភិត វាសនា ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។
Nicolas - DDS, MSc.
ទន្តបណ្ឌិត Nicolas Salesse
ទន្តបណ្ឌិត Nicolas បានបញ្ចប់ការសិក្សាផ្នែកទន្តសាស្រ្តខាងវៈកាត់ពីសកលវិទ្យាល័យ Claude Bernard University នៅទីក្រុង Lyon ប្រទេសបារាំង ក្នុងឆ្នាំ 2006 ហើយបានបន្តការ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ពត់តម្រង់ធ្មេញនៅសកលវិទ្យាល័យ ដែលឈានមុខគេខាងផ្នែក សុខាភិបាល Mahidol University ប្រទេសថៃក្នុងឆ្នាំ 2010។
ដោយឆ្លងកាត់បទពិសោធន៍ក្នុងការព្យាបាលជំងឺមាត់ធ្មេញទូទៅអស់រយៈពេលច្រើនឆ្នាំ លោកទន្តបណ្ឌិតបានស្វែងយល់អំពីការព្យាបាល និងការការពារធ្មេញអោយបានទាន់ពេលវេលា ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរនៅថ្ងៃអនាគត។
ជំនឿដ៏សុទិដ្ឋិនិយមនេះបានធ្វើអោយគាត់សម្រេចចិត្តជ្រើសរើសជំនាញខាងពត់តម្រង់ធ្មេញដោយមិនត្រឹមតែអាចជួយមនុស្សអោយជៀសផុតពីបញ្ហាជំងឺមាត់ធ្មេញធ្ងន់ធ្ងរ នៅពេលវ័យចំណាស់នោះទេ តែថែមទាំងបង្កើនភាពជឿជាក់សម្រាប់កុមារ និងយុវវ័យផងដែរ។
ទន្តបណ្ឌិត Nicolas ចេះនិយាយភាសាបារាំង ភាសាអង់គ្លេស និងថៃ។
ជាម រដ្ឋា - DDS
ទន្តបណ្ឌិត ជាម រដ្ឋា
ទន្តបណ្ឌិត ជាម រដ្ឋា បានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យនៅសកលវិទ្យាល័យអន្តជាតិ ក្នុងប្រទេសកម្ពុជា។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសិលានានា ទាំងក្នុង និងក្រៅប្រទេសជាទៀងទាត់ក្នងគោលបំណងពង្រឹង និង បង្កើនសមត្ថភាពផ្នែកទន្តសាស្ត្រ ឲ្យកាន់តែទូលំទូលាយ។
ក្រៅពីការសិក្សា ទន្តបណ្ឌិត រដ្ឋា បានចូលរួមព្យាបាលជូនប្រជានជនក្រីក្រ និងកុមារដោយស្ម័គ្រចិត្ត ជាច្រើនលើក ក្នុងគោលបំណងលើកស្ទួយសុខភាពមាត់ធ្មេញប្រជាជននៅតាមជនបទ ឲ្យកាន់តែប្រសើរឡើង។
ទន្តបណ្ឌិត រដ្ឋាទទួលពិនិត្យជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។
ទន្តបណ្ឌិត ជាម រដ្ឋា ចេះនិយាយភាសាខ្មែរ និង អង់គ្លេស
សាមិត្ត ច័ន្ទវុឌ្ឍី - DDS
ទន្តបណ្ឌិត សាមិត្ត ច័ន្ទវុឌ្ឍី
ទន្តបណ្ឌិត សាមិត្ត ច័ន្ទវុឌ្ឍី បានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងវិស័យទន្តសាស្ត្រ គាត់បានចូលរួមវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសជាទៀងទាត់ ដូចជា The International Dental Exhibition and Meeting in Singapore (2012) ជាដើម។
គាត់បានចាប់ផ្តើមអាជីពជាទន្តពេទ្យជាមួយនឹងអង្គការជាច្រើនឆ្នាំ។ បច្ចុប្បន្នគាត់ជាទន្តពេទ្យពិនិត្យជំងឺមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ សាខាវិមានកុលាប។
ទន្តបណ្ឌិត សាមិត្ត ច័ន្ទវុឌ្ឍី ចេះនិយាយភាសាខ្មែរ និង អង់គ្លេស
ឃួន តុលា - DDS
ទន្តបណ្ឌិត ឃួន តុលា
ទន្តបណ្ឌិត ឃួន តុលា បានចាប់ផ្តើមការងារក្នុងវិស័យទន្តសាស្រ្តជាមួយនឹងការងារស្ម័គ្រចិត្តជាច្រើនតាំងពីឆ្នាំ២០០៨ ហើយទន្តបណ្ឌិតបានចូលរួមបេសកម្មសប្បុរសធម៌ជាមួយអង្គការ NGO មួយចំនួនដូចជា one-2-one និង Ship of Life ជាដើម។
ទន្តបណ្ឌិតបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាំបង្គោល Implant ក្នុងឆ្អឹងដើម្បីដាក់ធ្មេញពីក្រុមហ៊ុន Ankylos ឆ្នាំ2011។
ក្នុងឆ្នាំ 2012 ទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តសាស្ត្រ និង ទទួលបានវិញ្ញាបនបត្រពីវិទ្យាស្ថានស្រាវជ្រាវផ្នែកទន្តសាស្ត្រនៃប្រទេសកូរ៉េ (Korean Orthodontic Research Institute) ហើយទន្តបណ្ឌិតបានបន្តការសិក្សាដើម្បីទទួលយកនូវសញ្ញាប័ត្រជាន់ខ្ពស់ (Diploma) ផ្នែកពត់តម្រង់ធ្មេញជាមួយវិទ្យាស្ថានស្រាវជ្រាវផ្នែកពត់តម្រង់ធ្មេញនៃប្រទេសកូរ៉េ។
ក្រៅពីនេះ ទន្តបណ្ឌិតធ្លាប់បានចូលរួមសិក្ខាសាលានៅ ក្រៅប្រទេសដូចជា សិក្ខាសាលា ផ្នែកដាំបង្គោលក្នុងឆ្អឹងជាមួយសមាគម ICOI ឆ្នាំ2011 នៅប្រទេសវៀតណាម សិក្ខាសិលាស្តីអំពីឡាស៊ែរ ក្នុងវិស័យទន្តសាស្រ្ត (Laser in Dentistry) ឆ្នាំ2012 នៅប្រទេសថៃ និងធ្លាប់បានធ្វើបទបង្ហាញអំពីការស្រាវជ្រាវផ្នែកទន្តសាស្រ្តអន្តរជាតិឆ្នាំ 2011 នៅប្រទេសសិង្ហបុរី។
ក្រៅពីនេះទន្តបណ្ឌិត ក៏ជាគ្រូបង្រៀន ក្រៅម៉ោងក្នុងគ្លីនីកនៃសាកលវិទ្យាល័យអន្តរជាតិ។
ទន្តបណ្ឌិត ឃួន តុលា ចេះនិយាយភាសាខ្មែរ និងភាសាអង់គ្លេស
ខូយ ប៉ូលីន - DDS
ទន្តបណ្ឌិត ខូយ ប៉ូលីន
ទន្តបណ្ឌិត ខូយ ប៉ូលីន មានបទពិសោធន៏យ៉ាងទូលំទូលាយក្នុងវិស័យទន្តសាស្រ្ត ទន្តបណ្ឌិតបានបញ្ចប់ការ សិក្សាថ្នាក់ទន្តបណ្ឌិតនៅឆ្នាំ 2011 ក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ2009 ទន្តបណ្ឌិត បានធ្វើការក្រៅម៉ោងតាមគ្លីនីកមាត់ធ្មេញមួយចំនួន ហើយលើសពីនេះទន្តបណ្ឌិត បានចូលរួមការព្យាបាលមាត់ធ្មេញដោយស័្មគ្រចិត្តជូន ប្រជាជនក្រីក្រ និងកុមារ កំព្រា នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត និងតាមបណ្តាខេត្តនានាជាមួយអង្គការ One-to-one។
ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ ទន្តបណ្ឌិតបានស្វះស្វែងចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាដែលទាក់ទង វិស័យទន្តសាស្រ្តជាច្រើនហើយនៅតែបន្តការប្រឹងប្រែងស្រាវជ្រាវឥតឈប់ឈរដើម្បីពង្រីកចំណេះដឹងខ្លួនឲ្យបានកាន់តែទូលំទូលាយ។
ទន្តបណ្ឌិត ខូយ ប៉ូលីន ចេះនិយាយភាសាខ្មែរ និងអង់គ្លេស។
លី ធីន - DDS, MSc.
ទន្តបណ្ឌិត លី ធីន
ទន្តបណ្ឌិត លី ធីន បានបញ្ចប់ការសិក្សាជាទន្តបណ្ឌិតផ្នែកវះកាត់មាត់ធ្មេញនៅឆ្នាំ 1995។ ហើយបានបំពេញការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីឆ្នាំ 1996 រហូតដល់ខែ ធ្នូ 2016 ដែលមានមុខងារជាគ្រូពេទ្យព្យាបាលធ្មេញ។
ក្នុងអំឡុងឆ្នាំ 2004-2007 គាត់ក៏បានចូលរួមកម្មវិធី វគ្គបណ្តុះបណ្តាលមួយដែលមានការជួយឧបត្ថម្ភ និងជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាល ICC សហការជាមួយក្រុមសាស្រ្តាចារ្យស្មគ្រ័ចិត្តមកពីប្រទេសអង់គ្លេស ស្តីពី ការពត់តម្រង់ធ្មេញ។ ក្រោយមកគាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកពត់តម្រង់ធ្មេញនៅឆ្នាំ 2013។
បច្ចុប្បន្នទន្តបណ្ឌិត លី ធីន ជាអ្នកឯកទេសផ្នែកពត់តម្រង់ធេ្មញនៅមន្ទីរពេទ្យ ទន្តសាស្រ្ត រំចង់។ គាត់រីករាយក្នុងការប្រកបការងារនៅរំចង់ ព្រោះថារំចង់ផ្តល់ជូនស្នាមញញឹមរបស់អ្នកគ្រប់លក្ខណៈ គុណភាពខ្ពស់ និងសេវាកម្មដ៏ល្អ សម្រាប់អ្នកជំងឺគ្រប់រូប។
គាត់ចេះនិយាយភាសាខ្មែរ អង់គ្លេស និង ចិន។
Callum Durward - DDS, MDSc, MPH
ទន្តបណ្ឌិត Callum Durward
ទន្តបណ្ឌិត Callum ជាសមាជិករបស់ រំចង់ចាប់តាំងពីឆ្នាំ2007។ គាត់គឺជាអតីតអ្នកផ្តល់ប្រឹក្សា ឯកជនម្នាក់ក្នុងផ្នែកទន្តសាស្រ្តកុមារ នៅមន្ទីរពេទ្យ Auckland ប្រទេសញូវហ្សេលេន និងជា ព្រឹទ្ធសាស្រ្តាចារ្យនៅមហាវិទ្យាល័យទន្តសាស្រ្តនៅក្នុងប្រទេសនូវែលហ្សេឡង់។
Dr. Callum ក៏ជាមន្រ្តីទន្តសាស្រ្តសំខាន់មួយរូបទទួលបន្ទុកសេវាកម្មទន្តសាស្រ្ត តាមសាលារៀននៅតំបន់មួយនៅប្រទេសញូវហ្សេលេន។
Dr. Callum ដែលបានសិក្សានៅប្រទេសញូវហ្សេលេន អូស្រ្តាលី និង សហរដ្ឋអាមេរិច បច្ចុប្បន្នគឺជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យទន្តសាស្រ្ត នៅសកលវិទ្យាល័យមួយ និងជានាយកប្រតិបត្តិ អង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា one-2-one Charitable Trust និងជាអ្នកផ្តល់ដំបូន្មាន ក្រៅម៉ោងនៅការិយាល័យសុខភាពមាត់ធ្មេញនៅក្រសួងសុខាភិបាល។
ជាពិសេសគាត់ចូលចិត្តធ្វើការងារជាច្រើនប្រភេទជាមួយកុមារនៅ រំចង់ ហើយគាត់មានមោទនភាពលើបទពិសោធន៌របស់រំចង់ លើឯកទេសធ្មេញ ជាច្រើនប្រភេទ ការយកចិត្តទុកដាក់លើអ្នកជំងឺ និង វិស័យទន្តសាស្ត្រប្រកបដោយគុណភាពខ្ពស់។
Dr. Callum ចេះនិយាយភាសាអង់គ្លេស។
យស់ ចាន់ថូ - DDS, MSc.
ទន្តបណ្ឌិត យស់ ចាន់ថូ
ទន្តបណ្ឌិត យស់ ចាន់ថូ បានបញ្ចប់ការសិក្សាឆ្នាំ ២០១១ ពីសកលវិទ្យាល័យអន្តរជាតិ ប្រទេសកម្ពុជាជាទន្តបណ្ឌិត។ ឆ្នាំ ២០១៥ គាត់បញ្ចប់ថ្នាក់ទន្តបណ្ឌិតកុមារនៅសកលវិទ្យាល័យ ម៉ាហីដុល ប្រទេសថៃ ផ្នែកទន្តសាស្រ្តកុមារ (ពេទ្យធ្មេញកុមារ)។
ពីឆ្នាំ ២០១១ ដល់ ២០១៣ គាត់បានជាធ្វើជាប្រធានសម្របសម្រួល ផ្នែកធ្មេញសំរាប់អង្គការ មួយសម្រាប់មួយកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែលជួយផ្តល់សេវាសុខភាពមាត់ធ្មេញដល់កុមារកំព្រា អ្នកទោស និង កុមារងាយរងគ្រោះ។ បច្ចុប្បន្ននេះគាត់ធ្វើការនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ និង ធ្វើការក្រៅម៉ោងជាគ្រូបង្រៀន និង គ្រូពិនិត្យគ្លីនិក នៃសកលវិទ្យាល័យអន្តរជាតិ និង សកលវិទ្យាល័យពុទ្ធិសាស្រ្ត។
ទន្តបណ្ឌិត ចាន់ថូ ជាសមាជិកនៃសមាគមន៍ទន្តសាស្រ្តកុមារ ប្រទេសកម្ពុជា និង សមាគមន៍ទន្តសាស្រ្តកុមារអន្តរជាតិ (IAPD )។ ការព្យាបាលជាចំបងរបស់គាត់គឺសំខាន់លើកុមារតូច រហូតដល់អាយុ ១៨ ឆ្នាំ ផ្តល់ការព្យាបាលធ្មេញកុមារគ្រប់លំដាប់ផ្នែក រួមទាំងការព្យាបាលដោយប្រើ ថ្នាំសណ្តំ និង ថ្នាំសន្លប់ ។
ទន្តបណ្ឌិត យស់ ចាន់ថូ ចេះនិយាយភាសាខ្មែរ អង់គ្លេស ថៃ។