គ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន (វេជ្ជបណ្ឌិត ងី ម៉េង) Meng-Rutnin Eye Specialists
ក្រោមការស្ថាបនិកនៅឆ្នាំ2001 មន្ទីរឯកទេសព្យាបាលចក្ខុរោគ ម៉េង រ័ត្ននីន ជាមជ្ឈមណ្ឌលថែរក្សាភ្នែកដំបូងបំផុតនៅប្រទេសកម្ពុជាដែលមានឯកទេសក្នុងការព្យាបាលចក្ខុរោគដោយប្រើថ្នាំ និងវះកាត់។ មន្ទីរឯកទេសព្យាបាលចក្ខុរោគ ម៉េង រ័ត្ននីន ត្រូវបានបំពាក់ដោយឧបករណ៍វះកាត់ទំនើបចុងក្រោយគេបង្អស់ ដែលប្រកបដោយការថែទាំ ដែលមានស្តង់ដារ និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់សុខភាពកែវភ្នែករបស់លោកអ្នក។ មជ្ឈមណ្ឌលថែរក្សាភ្នែកយើងខ្ញុំ គឺជាមជ្ឈមណ្ឌលថែរក្សាភ្នែកតែមួយគត់ដែលបានចូលរួមកិច្ចសហការជាមួយមន្ទីរពេទ្យភ្នែក រ័ត្ននីន នៅទីក្រុងបាងកងប្រទេសថៃ។
No. 25, St. 115, Boeng Proluet, Prampir Meakkakra
Contact: 023 216 667 / 012 997 978 / 070 997 978
Our Teams
Professor Dr. Ngy Meng
ប្រវត្តិការសិក្សាទាក់ទងនឹងវេជ្ជសាស្ត្រ៖
- ឆ្នាំ១៩៨៨-១៩៩៤ លោកបានសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
- បន្ទាប់មកនៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិតបានចូលរួមនៅក្នុងកម្មវិធីជាតិសុខភាពភ្នែក
- ឆ្នាំ១៩៩៩-២០០១ លោកវេជ្ជបណ្ឌិតបានសិក្សាថ្នាក់ឯកទេសចក្ខុរោគបន្ថែមរយៈពេល៣ឆ្នាំ នៅប្រទេសថៃ។
បទពិសោធន៍ការងារវេជ្ជសាស្ត្រ៖
- លោកវេជ្ជបណ្ឌិត បានចូលរួមក្នុងកម្មវិធីជាតិសុខភាពភ្នែក មានតួនាទីជាប្រធាន និងជាអ្នកសម្របសម្រួលការងារការពារភាពពិការភ្នែកទូទាំងប្រទេស
- បច្ចុប្បន្ន លោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាអ្នកសម្របសម្រួលការងារបណ្តុះបណ្តាលផ្នែកឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេលមិត្តភាពខ្មែរ-សូវៀត។