Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការស្តាប់តន្រ្តី និងអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់

ប្រសិនបើយើងធ្វើការសួរយុវវ័យ១០នាក់នោះ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨នាក់ដែរ ដែលចូលចិត្តស្តាប់តន្រ្តី ជាពិសេសពេលដែលគេមានបញ្ហាស្រ្តេស ឬសម្ពាធពីជីវិត ស្នេហា ការសិក្សា ឬការងារផ្សេងៗ។ ដោយហេតុថាពួកគេយល់ថា វានឹងជួយឲ្យគេមានអារម្មណ៍ធូរស្រាលក៏ដូចជាស្រស់ថ្លាឡើងវិញ ប៉ុន្តែគេប្រហែលជាមិនបានជ្រាបពីគុណប្រយោជន៍មហាសាលនៃតន្រ្តីនោះទេ។ នេះជាមូលហេតុដែលនាំឲ្យយើងធ្វើការចែករំលែកនូវភាពអស្ចារ្យនេះជូនដល់ប្រិយមិត្តអ្នកអានឲ្យបានដឹង ៖

·បំបាត់ការឈឺចាប់ ៖ តន្រ្តីពិតជាចូលរូមចំណែកក្នុងការបំបាត់ការឈឺចាប់មែន មិនថាកម្រិតស្រាល ឬធ្ងន់នោះទេ។ នៅក្នុងមន្ទីរពេទ្យ មួយចំនួន តន្រ្តីត្រូវបានប្រើប្រាស់សម្រាប់ កាត់បន្ថយតម្រូវការថ្នាំក្នុងពេលការប្រសូតបុត្រ បន្ថយការឈឺចាប់ក្រោយការវះកាត់ និង ជួយដល់ការប្រើថ្នាំសន្លប់ក្នុងការពេលវះកាត់ផងដែរ។ វាធ្វើទៅបាន ដោយសារវាបង្កើតប្រតិកម្មតប ដែលផ្តល់ឲ្យអ្នកជម្ងឺនូវលទ្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ហើយវាក៏ធ្វើឲ្យរាងកាយបញ្ចេញនូវអង់ដូហ្វីន ដែលប្រឆាំងនឹងការឈឺចាប់  ម្យ៉ាងចម្រៀងដែលស្លូ(មួយៗ) ជួយបន្ថយល្បឿននៃការដកដង្ហើម និងចង្វាក់បេះដូង។
·កាត់បន្ថយសម្ពាធឈាម ៖ ការស្រាវជា្រវរបស់American Society of Hypertension បានបង្ហាញថា ការស្តាប់តន្រ្តីរៀងរាល់ព្រឹក និងល្ងាច នឹងជួយកាត់បន្ថយសម្ពាធឈាម ហើយរក្សាវាឲ្យនៅទាប។
·ជាឱសថសម្រាប់បេះដូង ៖ តន្រ្តីជាមិត្តដ៏ល្អរបស់បេះដូង។ ជាក់ស្តែង ល្បឿននៃចង្វាក់បេះដូងនឹងប្រែប្រួលទៅតាមប្រភេទនៃបទចម្រៀងដែលគេស្តាប់។ 
·បង្កើនល្បឿននៃការជាសះស្បើយពីជម្ងឺដាច់សរសៃឈាមខួរក្បាល ៖ ការសិក្សាបានលើកឡើងថា វាមិនត្រឹមតែហៅត្រលប់ការចងចាំមកវិញនោះទេ វាថែមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យជាសះស្បើយឡើងវិញផងដែរ។
·ជំនួយដល់អាការៈឈឺក្បាល ៖ តន្រ្តីជួយអ្នកដែលឈឺក្បាលកាត់បន្ថយភាពខ្លាំង ភាពញឹកញាប់ និងរយៈពេលនៃអាការៈឈឺក្បាល។
·បង្កើនសន្ទុះនៃប្រព័ន្ធស៊ាំ ៖  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា មានប្រភេទបទចម្រៀងមួយចំនួនដែលអាចបង្កើតឲ្យមានបទពិសោធន៍វិជ្ជមានលើផ្លូវអារម្មណ៍ ដែលនឹងបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធស៊ាំ។ ហើយវានឹងកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យកើតមានជម្ងឺទៀតផង។ ការស្តាប់ និងច្រៀងតាមចម្រៀងទាំងនោះ ក៏កាត់បន្ថយករទីសូលនៃអរម៉ូនដែលពាក់ព័ន្ធនឹងស្រ្តេសផងដែរ។
·បង្កើនភាពវៃឆ្លាត ល្បឿននៃការសិក្សារៀនសូត្រ និង IQ ៖ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការស្តាប់ចម្រៀង និងរៀនលេងឧបករណ៍តន្រ្តី ពិតជាជួយឲ្យមនុស្សរៀនឆាប់ចេះមែន។
·បង្កើនការចងចាំ ៖ ការសិក្សាបណ្តើរ ស្តាប់ចម្រៀងបណ្តើរ ក៏ចូលរួមចំណែកក្នុងការបង្កើនល្បឿនក៏ដូចជាសមត្ថភាពនៃការចងចាំផងដែរ(តែត្រូវរើសបទចម្រៀងដែលមានតែសាច់ភ្លេង បើមិនដូច្នោះទេ អ្វីដែលអ្នកនឹងចងចាំ នឹងក្លាយជាពាក្យពេចន៍ក្នុងចម្រៀង មិនមែនមេរៀននោះទេ)។
·បង្កើនសមត្ថភាពកីឡា ៖ តន្រ្តីក៏ជួយបង្កើនចលនានៃរាងកាយផងដែរ ហើយវានឹងជួយឲ្យការលេងកីឡាផ្សេងៗកាន់តែល្អប្រសើរតាមរយៈ ការកាត់បន្ថយភាពនឿយហត់ បង្កើនអារម្មណ៍សម្រើប ការឆ្លើយតបនឹងការសម្រាកផ្នែកសរីរៈវិទ្យា និងបង្កើនល្បឿននៃប្រព័ន្ធដំណើរការ។
·បង្កើនប្រសិទ្ធភាពការងារ ៖ ការបំពេញកិច្ចការងារប្រភេទណាក៏ដោយ ឲ្យតែមានភ្ជាប់ជាមួយនឹងបទចម្រៀងដែលត្រូវចិត្តរបស់អ្នក នោះអ្នកមិនងាយនឹងមានអារម្មណ៍ថានឿយហត់ឡើយ។
·ជំនួយដល់ដំណេក៖ បទចម្រៀងបែកក្លាសិក(Classic) ជាមធ្យោបាយដ៏មានសុវត្ថិភាព ថោក និងងាយស្រួលដែលជួយប្រឆាំងនឹងការគេងមិនលក់។ ការស្រាវជ្រាវបានបង្ហាញការស្តាប់ចម្រៀងរយៈពេល៤៥នាទីមុនពេលចូលគេងនឹងជួយឲ្យអ្នកគេងលក់ស្រួលពេញមួយយប់តែម្តង។ ដោយសារតែវាកាត់បន្ថយសកម្មភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ កាត់បន្ថយការថប់អារម្មណ៍ សម្ពាធឈាម ចង្វាក់បេះដូង និងចង្វាក់ដង្ហើម ដែលនឹងធ្វើឲ្យសាច់ដុំមានពេលសម្រាក និងពង្វាងខួរក្បាលពីការគិតផ្សេងៗ។
·រំងាប់អារម្មណ៍ទុក្ខសោក ៖ តន្រ្តីពិតជាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់មនុស្ស។ ប្រសិនបើមានអារម្មណ៍ទុក្ខសោក កុំព្យាយាមស្តាប់បទកំសត់ ព្រោះវាធ្វើឲ្យអ្នកចូលតួទៅក្នុងសាច់រឿងនៅក្នុងនោះ ដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife​ បានរួមគ្នាចែករំលែកពី អ្វីដែលត្រូវញ៉ាំសម្រាប់របបអាហារដែលមានតុល្យភាព៖ កំពូលអាហារូបត្ថម្ភប្រចាំថ្ងៃ។ ការស្វែងរកតុល្យភាពគឺពិបាកណាស់ ជាពិសេសនៅពេលនិយាយអំពីអាហារូបត្ថម្ភ។ ការរៀបចំផែនការអាហារជាមួយគ្រឿងផ្សំដែលមានសុខភាពល្អត្រូវការពេលវេលា ហើយជារឿយៗ អាហារកម្ម៉ង់ គឺងាយស្រួលជាង។ ប៉ុន្តែដើម្បីទទួលបានអារម្មណ៍ល្អបំផុត រាងកាយរបស់អ្នកត្រូវការការលាយបញ្ចូលគ្នានៃសារធាតុចិញ្ចឹមប្រចាំថ្ងៃ។ យើងកំពុងនិយាយអំពីបរិមាណត្រឹមត្រូវនៃប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីន សារធាតុរ៉ែ ទឹក និងជាតិសរសៃ។ វាមានតុល្យភាពច្រើន ហើយទោះបីជាអ្នកញ៉ាំមានការប្រុងប្រយ័ត្នបំផុតក៏អាចមានការពិបាកក្នុងការបំពេញគោលដៅសារធាតុចិញ្ចឹមនីមួយៗជារៀងរាល់ថ្ងៃដែរ។ ប៉ុន្តែមានវិធីងាយៗមួយចំនួនក្នុងការរួមបញ្ចូលគ្នានូវអាហារដែលមានសុខភាពល្អ និងអាហារូបត្ថម្ភ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នក និងស្វែងរកតុល្យភាពកាឡូរីត្រឹមត្រូវដើម្បីជួយអ្នកស្រក ឡើង ឬរក្សាទម្ងន់របស់អ្នក។ ទស្សនវិជ្ជាអាហារូបត្ថម្ភសកលរបស់ Herbalife សង្កត់ធ្ងន់លើតុល្យភាព 40-30-30 នៃកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ដែលមានសុខភាពល្អ រួមជាមួយនឹងការធ្វើលំហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ការស្វែងរកតុល្យភាព និងបង្កើតទម្លាប់ល្អសម្រាប់សុខភាព នឹងជួយអ្នកឱ្យរស់នៅបានយ៉ាងល្អបំផុត។ អ្វីជាអាហាររូបត្ថម្ភមានតុល្យភាពស្រដៀងទៅនឹង ៖ សារធាតុចិញ្ចឹមសំខាន់ៗទាំង ៧ នេះគឺជាធាតុទាំងប្រាំពីរនៃរបបអាហារដែលមានតុល្យភាព ដើម្បីជួយអ្នកឱ្យមើលឃើញពីគោលដៅអាហារូបត្ថម្ភប្រចាំថ្ងៃរបស់អ្នក។ 1. ប្រូតេអ៊ីន ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ស្ទើរតែគ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយ។ អ្នកប្រើប្រូតេអ៊ីនដើម្បីផលិតម៉ូលេគុលសំខាន់ៗ ដូចជាអ័រម៉ូន និងអង់ស៊ីម និងដើម្បីបង្កើត និងរក្សាជាលិកាសាច់ដុំ។ ប្រូតេអ៊ីនក៏អស្ចារ្យផងដែរក្នុងការបំពេញភាពស្រេកឃ្លាន។ រាងកាយរបស់អ្នកកំពុងប្រមូលផ្តុំ បំបែក និងប្រើប្រាស់ប្រូតេអ៊ីនឥតឈប់ឈរ ដូច្នេះវាជារឿងសំខាន់ក្នុងការបញ្ចូលប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ក្នុងរបបអាហាររបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីជំនួសអ្វីដែលអ្នកបានប្រើ។ យើងសូមណែនាំឱ្យអ្នក រហូតដល់ 30 ភាគរយនៃបរិមាណកាឡូរីប្រចាំថ្ងៃរបស់អ្នកបានមកពីរុក្ខជាតិគ្មានខ្លាញ់ ឬប្រូតេអ៊ីន។ បរិភោគ៖ · ផ្អែកលើសត្វ៖ ទឹកដោះគោ ត្រី និងស៊ុត · រុក្ខជាតិដែលមានមូលដ្ឋានលើ៖ គ្រាប់សណ្តែក (រួមទាំងសណ្តែកសៀង) ឬតៅហ៊ូ… · ម្សៅប្រូតេអ៊ីន និងអាហារក្រឡុកប្រូតេអ៊ីន 2. កាបូអ៊ីដ្រាត រាងកាយរបស់អ្នកចូលចិត្តម៉ាក្រូសារជាតិមួយទៀត គឺកាបូអ៊ីដ្រាត សម្រាប់ឥន្ធនៈរបស់វា ដូច្នេះហើយ វាជារឿងសំខាន់ក្នុងការទទួល បានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ យើងសូមណែនាំឱ្យអ្នកទទួលបានប្រហែល 40 ភាគរយនៃកាឡូរីរបស់អ្នកពីកាបូអ៊ីដ្រាត គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ - មិនមែនជាប្រភេទស្ករ ឬម្សៅដែលអ្នករកឃើញនៅក្នុងនំដុត នំសូដា ឬស្ករគ្រាប់នោះទេ។ បរិភោគ៖ · ផ្លែឈើ · បន្លែ · គ្រាប់ធញ្ញជាតិទាំងមូលដូចជា អង្ករសំរូប ឬ នំបុ័ងគ្រាប់ធញ្ញជាតិ 3. ខ្លាញ់ រាងកាយរបស់អ្នកក៏ត្រូវការបរិមាណតិចតួចនៃខ្លាញ់ដែលមានប្រយោជន៍ផងដែរ ហើយអ្នកប្រហែលជាទទួលបានគ្រប់គ្រាន់ហើយ។ របបអាហាររបស់ជនជាតិអាមេរិកធម្មតា ផ្គត់ផ្គង់ជាតិខ្លាញ់សរុប និងជាតិខ្លាញ់ឆ្អែតច្រើនជាងអ្វីដែលយើងត្រូវការ ហើយមិនមានខ្លាញ់ដែលមានសុខភាពល្អគ្រប់គ្រាន់ទេ ដូចជាខ្លាញ់ត្រី គ្រាប់ធញ្ញជាតិ ប្រេងអូលីវ និងផ្លែបឺរ។ ខ្លាញ់គឺជាប្រភពនៃកាឡូរីដែលប្រមូលផ្តុំខ្លាំង ដែលជាមូលហេតុដែលទស្សនវិជ្ជាអាហារូបត្ថម្ភរបស់ Herbalife ណែនាំឱ្យអ្នកកំណត់ខ្លាញ់របស់អ្នកឱ្យត្រឹម 30 ភាគរយ ឬតិចជាងនេះនៃការទទួលទានកាឡូរីប្រចាំថ្ងៃរបស់អ្នក។ បរិភោគ៖ · ត្រី · គ្រាប់ · ប្រេងដែលមានសុខភាពល្អ ដូចជាអូលីវ · ផ្លែបឺរ   4. វីតាមីន និងសារធាតុរ៉ែ វីតាមីន និងសារធាតុរ៉ែត្រូវបានចូលរួមនៅក្នុងប្រតិកម្មគីមីជាច្រើនដែលរាងកាយរបស់អ្នកអនុវត្តជារៀងរាល់ថ្ងៃ ហើយសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម និងម៉ាញ៉េស្យូម មានតួនាទីជារចនាសម្ព័ន្ធនៅក្នុងរាងកាយ។ របបអាហារដែលមានតុល្យភាពល្អជួយផ្គត់ផ្គង់វីតាមីន និងសារធាតុរ៉ែដែលអ្នកត្រូវការ ហើយការទទួលទានវីតាមីន និងសារធាតុរ៉ែជាច្រើនប្រចាំថ្ងៃជួយឱ្យអ្នកទទួលបានបរិមាណត្រឹមត្រូវ។ 5. សារធាតុ Phytonutrients អាហាររុក្ខជាតិផលិតនូវសមាសធាតុធម្មជាតិជាច្រើនដែលហៅថា phytonutrients ។ ពួកវាមានអត្ថប្រយោជន៍មួយចំនួនដូចជា ការពារជំងឺ បង្កើនភាពស៊ាំ និងជួសជុលការខូចខាត DNA ។ សារធាតុពណ៌របស់ពួកគេផ្តល់ឱ្យផ្លែឈើ និងបន្លែពណ៌ដ៏ស្រស់ នោះហើយជាមូលហេតុដែលវាសំខាន់ក្នុងការញ៉ាំអាហារចម្រុះពណ៌ និងសំបូរទៅដោយរុក្ខជាតិ។ បរិភោគ៖ · 4 ½ កែវ នៃផ្លែឈើ និងបន្លែចម្រុះពណ៌ជារៀងរាល់ថ្ងៃ · យ៉ាងហោចណាស់ 3 ពណ៌ផ្សេងគ្នានៅរាល់អាហារ · ភាពចម្រុះសម្បូរបែបពេញមួយសប្តាហ៍ 6. ជាតិសរសៃ ជាតិសរសៃជួយដល់ដំណើរការរំលាយអាហារ ជួយបំពេញ និងជំរុញអ្នក ដល់ការលូតលាស់នៃបាក់តេរីល្អដែលងាយនឹងរំលាយអាហារក្នុងបំពង់រំលាយអាហារ។ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងសណ្តែក គឺជាប្រភពដ៏ល្អបំផុតនៃជាតិសរសៃអាហារ ប៉ុន្តែប្រសិនបើអ្នកមិនអាចទទួលបាន 25 ក្រាមដែលត្រូវបានណែនាំជារៀងរាល់ថ្ងៃទេ អ្នកអាចធ្វើការបន្ថែមជាតិសរសៃបាន។ បរិភោគ៖ · ផ្លែឈើ និងបន្លែ · គ្រាប់ធញ្ញជាតិ · សណ្តែក 7. ជាតិទឹក រាងកាយរបស់មនុស្សមានជាតិទឹក 70 ភាគរយ ដូច្នេះវាគ្មានអ្វីចម្លែកទេដែលយើងត្រូវរក្សាជាតិទឹក ដើម្បីរក្សាសុខភាព។ រាងកាយរបស់អ្នកត្រូវការទឹកដើម្បីដឹកជញ្ជូនសារធាតុចិញ្ចឹមទៅកាន់កោសិកា និងកម្ចាត់ផលិតផលកាកសំណល់។ ទឹកក៏ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងរំអិលសន្លាក់ សរីរាង្គ និងជាលិកាផងដែរ។ អនុសាសន៍ទូទៅសម្រាប់សារធាតុរាវគឺប្រហែលប្រាំបី 8 អោន (240 មីលីលីត្រ) កែវក្នុងមួយថ្ងៃ។ ទឹកគួរតែជាជម្រើសដំបូង ប៉ុន្តែភេសជ្ជៈផ្សេងទៀតក៏អាចរាប់បញ្ចូលក្នុងការបំពេញតម្រូវការជាតិទឹកប្រចាំថ្ងៃរបស់អ្នកផងដែរ។ ភេសជ្ជៈ៖ · ទឹកធម្មតា ទឹកផ្លែឈើ · តែ · កាហ្វេ នៅពេលនិយាយអំពីតុល្យភាពកាឡូរី អ្នកមានការគ្រប់គ្រងលើផ្នែកទាំងពីរនៃកាឡូរី។ អ្នកអាចកំណត់ចំនួនកាឡូរីដែលបានចូលដោយរាប់កាឡូរី គ្រប់ផ្នែក និងតាមដានចំនួនកាឡូរីដែលអ្នកដុតជារៀងរាល់ថ្ងៃដោយរក្សាសកម្មភាព។ ដូច្នេះមិនថាគោលដៅរបស់អ្នកគឺសម្រក ឡើង ឬរក្សាទម្ងន់ទេ ថាមពលគឺស្ថិតនៅក្នុងដៃអ្នក។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការ​បណ្តុះ​​បណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Dana Ryan, ជានាយិកា និងជាគ្រូបង្វឹកផ្នែកអាហារូបត្ថម្ភ នៃការអប់រំទូទាំងពិភពលោកនៅក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកពីការទទួល​ទាន​ជាតិទឹកឱ្យបានត្រឹមត្រូវ៖ ពេលណាត្រូវជ្រើសរើសទឹក និងភេសជ្ជៈកីឡាសម្រាប់ការហាត់ប្រាណ ។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺចាំបាច់សម្រាប់មុខងារទាំងមូលនៅក្នុងរាងកាយរបស់យើង ហើយវាជួយការពារប្រព័ន្ធភាពស៊ាំរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងធ្វើលំហាត់ប្រាណ តម្រូវការកាន់តែច្រើនកំពុងត្រូវបានដាក់នៅលើរាងកាយរបស់យើង ដែលនាំឱ្យយើងត្រូវការច្រើនជាងទឹកបន្ថែម។ ក្នុងអំឡុងពេលហាត់ប្រាណ ភេសជ្ជៈកីឡាគឺជាធនធានដ៏ល្អមួយដើម្បីជួយផ្គត់ផ្គង់រាងកាយរបស់យើងនូវអ្វីដែល​វាត្រូវការ ដែលជាឥន្ធនៈសម្រាប់ថាមពល ប៉ុន្តែវាមានផ្ទុកសារធាតុអេឡិចត្រូលីត ដែលយើងបាត់បង់នៅពេលបែកញើស។ កង្វះជាតិទឹកប៉ះពាល់ដល់ការហាត់ប្រាណរបស់អ្នកដោយរបៀបណា នៅពេលដែលអ្នកហាត់ប្រាណដោយមិនទទួលទានជាតិទឹកគ្រប់គ្រាន់ អ្នកទំនងជានឹងជួបប្រទះនូវរោគសញ្ញាមួយចំនួននៃការខ្វះជាតិទឹក។ ការខ្សោះជាតិទឹកអាចទាក់ទងនឹងសុខភាព និងរាងកាយ ដោយកំណត់លើចំនួននៃការធ្វើលំហាត់ប្រាណដែលអ្នកបានធ្វើ។ ទោះជាយ៉ាងណាក៏ដោយ​​កង្វះ​​ជាតិទឹកមិនកើតឡើងក្នុងអំឡុងពេលហាត់ប្រាណនោះទេ វាអាចបណ្តាលមកពីការទទួលទានទឹកមិនគ្រប់គ្រាន់ពេញមួយថ្ងៃ។ ជាធម្មតា យើងណែនាំអោយទទួលទានទឹកប្រាំបីកែវ ស្មើនឹង 3L ក្នុងមួយថ្ងៃ។ អ្នកចង់ទទួលទានជាតិទឹកប្រចាំថ្ងៃ ដើម្បីជៀសវាងការខ្សោះជាតិទឹក ហើយទាំងនេះអនុវត្តសម្រាប់ទាំងរដូវក្តៅ ក៏ដូចជារដូវរងា។ តើនៅពេលណាដែលភេសជ្ជៈកីឡាសមស្របសម្រាប់ការផ្តល់ជាតិទឹក? ទឹកគឺជាថាមពលត្រឹមត្រូវសម្រាប់ការបំពេញដល់ជាតិទឹក ប្រសិនបើអ្នកកំពុងសម្រាក ឬហាត់ប្រាណស្រាល ជាធម្មតា ការហាត់ប្រាណក្រោម 30 នាទីមិនត្រូវការភេសជ្ជៈកីឡាទេ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកធ្វើលំហាត់ប្រាណលើសពី 30 នាទី រាងកាយរបស់អ្នកនឹងត្រូវការថាមពលពីកាបូអ៊ីដ្រាត និងអេឡិចត្រូលីត ដើម្បីជំនួសអ្វីដែលបាត់បង់តាមរយៈញើស។ ញើសមានបរិមាណអេឡិចត្រូលីតច្រើនដូចជាសូដ្យូម និងក្លរីត ហើយការបែកញើសកាន់តែច្រើន អ្នកត្រូវការជាតិទឹកត្រឹមត្រូវតាមរយៈភេសជ្ជៈកីឡាគុណភាពខ្ពស់។ ដូចនេះ នៅពេលដែលយើងកំពុងធ្វើលំហាត់ប្រាណ ជាពិសេសក្នុងកម្រិតខ្លាំង នោះរាងកាយរបស់យើងនឹងកាត់បន្ថយជាតិពុលក្នុងខ្លួន ហើយអ្វីដែលសំខាន់នោះគឺ វាផ្តល់ឱ្យរាងកាយនូវថាមពលដែលយើងត្រូវការ។ អ្វីដែលត្រូវរកមើលនៅក្នុងភេសជ្ជៈកីឡា មិនមែនភេសជ្ជៈកីឡាទាំងអស់សុទ្ធតែដូចគ្នានោះទេ។ ជាមួយនឹងផលិតផល "សំបូរទៅដោយទឹក" ជាច្រើន វាអាចមានការភ័ន្តច្រឡំក្នុងការដឹងពីអ្វីដែលយើងត្រូវការសម្រាប់រាងកាយរបស់យើងអំឡុងពេលធ្វើលំហាត់ប្រាណ។ សម្រាប់ភេសជ្ជៈកីឡាដ៏ត្រឹមត្រូវ អ្នកចង់ទទួលបានជាតិស្ករពីក្លុយកូស និងជាតិស្ករក្នុងរុក្ខជាតិដែលរាងកាយរបស់អ្នកនឹងប្រើប្រាស់ជាថាមពលជាជាងទឹកដែលសំបូរទៅដោយវីតាមីន។ អ្នកក៏ចង់ធ្វើឱ្យប្រាកដថាវាមាន​អេឡិចត្រូលីត - សូដ្យូមជាចម្បង - ព្រោះវាជាអ្វីដែលអ្នកបាត់បង់ច្រើនបំផុតតាមរយៈញើស។ សរុបមក នៅពេលដែលបេះដូងរបស់អ្នកលោតញាប់ ហើយអ្នកនឹងចាប់ផ្តើមបែកញើស នោះអ្នកចង់ប្តូរពីទឹកទៅជាភេសជ្ជៈកីឡា ដើម្បីធានាថារាងកាយរបស់អ្នកទទួលបានសារធាតុចិញ្ចឹមដែលវាត្រូវការដើម្បីអនុវត្តបានល្អបំផុត!   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការ​បណ្តុះ​បណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។    

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី របៀបបង្កើតផែនការរបបអាហារដោយផ្អែកលើគោលដៅទម្ងន់របស់អ្នក។   ផែនការអាហារមានសារៈសំខាន់ចំពោះរបបអាហារដែលមានសុខភាពល្អ ទោះបីជាពេលខ្លះវាពិបាកក្នុងការដឹងច្បាស់អំពីរបៀបរៀបចំផែនការអាហារមានតុល្យភាពជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែកុំបារម្ភ អ្នកមានយើងនៅទីនេះ។ អ្នកជំនាញផ្នែករបបអាហារ Herbalife បានបង្កើតផែនការអាហារងាយស្រួល និងមានប្រសិទ្ធភាព ដែលមានចំនួនកាឡូរីដែលភ្ជាប់មកជាមួយ និងឧបករណ៍បន្ថែមដើម្បីជួយអ្នករៀបចំផែនការអាហាររបស់អ្នក។ ពួកវាត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកនូវប្រូតេអ៊ីនដែលរាងកាយអ្នកត្រូវការជារៀងរាល់ថ្ងៃ ដើម្បីដំណើរការបានល្អបំផុត។ គ្រាន់តែធ្វើតាមជំហានងាយៗទាំងនេះ៖ ជំហានទី 1: ប្រើផែនការនៃការជ្រើសរើសរបបអាហាររបស់យើង មនុស្សពីរនាក់មិនដូចគ្នាទេ ហើយតម្រូវការប្រូតេអ៊ីន និងកាឡូរីរបស់មនុស្សម្នាក់ៗខុសគ្នា។ ដូច្នេះ​ធ្វើ​ដូចម្តេច​ទើប​អ្នក​ដឹង​ថា​ផែនការ​អាហារ​មួយ​ណា​ដែល​ស័ក្តិសម​នឹង​អ្នក? ចាប់ផ្តើមជាមួយឧបករណ៍ជ្រើសរើសផែនការអាហារ។ តារាងផែនការនឹងជួយអ្នកកំណត់ផែនការអាហារដែលបានណែនាំសម្រាប់អ្នក ហើយផែនការរបស់អ្នកត្រូវបានរចនាឡើងដើម្បីផ្គូផ្គងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ប្រូតេអ៊ីន និងកាឡូរី។ ឧបករណ៍ជ្រើសរើសផែនការអាហារនឹងណែនាំអ្នកទៅកាន់ផែនការអាហារដែលបានណែនាំ ទាំង A, B, C ឬ D ដោយផ្អែកលើភេទ ទម្ងន់ និងកម្ពស់របស់អ្នក។ នៅពេលដែលអ្នកដឹងថាគម្រោងណាមួយត្រូវបានណែនាំសម្រាប់អ្នក អ្នកនឹងទៅកាន់ជំហានទី 2 ដើម្បីមើលផែនការដែលបានណែនាំរបស់អ្នកដោយផ្អែកលើគោលដៅរបស់អ្នក។ ជំហានទី 2៖ ធ្វើតាមផែនការអាហាររបស់អ្នក (A, B, C ឬ D) ផែនការអាហារនីមួយៗមានជម្រើសបី៖ 1. អាហារូបត្ថម្ភប្រចាំថ្ងៃ (ឬការថែរក្សាទម្ងន់) 2. ការសម្រកទម្ងន់ 3. ការឡើងទម្ងន់ ជ្រើសរើសជម្រើសនៅក្នុងផែនការដែលសាកសមបំផុតនឹងគោលដៅផ្ទាល់ខ្លួនរបស់អ្នក។ តារាងផែនការអាហារបង្ហាញអ្នកពីអ្វីដែលជាថ្ងៃធម្មតារបស់អ្នក ដោយមានអាហារដែលបានណែនាំ អាហារសម្រន់ និងអាហារក្រឡុកហ្វម៉ូឡាវាន់ ដើម្បីជ្រើសរើសជារៀងរាល់ថ្ងៃ។ ផែនការអាហារត្រូវបានបង្កើតឡើងដោយជ្រើសរើសធាតុពីប្រភេទខាងក្រោម៖ • អាហារមានតុល្យភាព (ប្រូតេអ៊ីន 25 ក្រាម 400 កាឡូរី ឬ 40 ក្រាមនៃប្រូតេអ៊ីន 600 កាឡូរី) • អាហារសម្រន់ប្រូតេអ៊ីន (ប្រូតេអ៊ីន 10 ទៅ 30 ក្រាម, 150 ទៅ 300 កាឡូរី) • Herbalife® Formula 1 Shakes (ប្រូតេអ៊ីន 20 ទៅ 30 ក្រាម, 250 ទៅ 300 កាឡូរី) អាហារូបត្ថម្ភប្រចាំថ្ងៃ (ការរក្សាទម្ងន់) នៅពេលផ្សំជាមួយកម្មវិធីហាត់ប្រាណសមស្រប ជម្រើសនេះជំនួសអាហារមួយពេលក្នុងមួយថ្ងៃ (ជាធម្មតាអាហារពេលព្រឹក) ជាមួយនឹងអាហារក្រឡុកហ្វម៉ូឡាវាន់។ សម្រកទម្ងន់ ជម្រើសនេះលើកកម្ពស់ការសម្រកទម្ងន់ និងជាតិខ្លាញ់នៅពេលដែលផ្សំជាមួយកម្មវិធីហាត់ប្រាណសមស្រប ហើយជំនួសអាហារពីរពេលក្នុងមួយថ្ងៃជាមួយនឹងអាហារក្រឡុកហ្វម៉ូឡាវាន់។ ឡើង​ទម្ងន់ ដោយប្រើជម្រើសនេះ ទទួលបានប្រូតេអ៊ីន និងកាឡូរីបន្ថែម ដោយបន្ថែមរបបអាហារដែលមានសុខភាពល្អជាមួយនឹងអាហារក្រឡុកហ្វម៉ូឡាវាន់ រហូតដល់បីដងក្នុងមួយថ្ងៃ។ នៅពេលផ្សំជាមួយកម្មវិធីហាត់ប្រាណសមស្រប ឡើងទម្ងន់ដែលមានសុខភាពល្អ (ជាម៉ាសរាងកាយដែលគ្មានខ្លាញ់)។ ទំងន់ដែលមានសុខភាពល្អ (ជាទំងន់រាងកាយដែលគ្មានខ្លាញ់) ។   ជំហានទី 3: ប្រើឧបករណ៍បង្កើតអាហារ (Meal Builder Tool )​ ឧបករណ៍បង្កើតអាហារ (Meal Builder Tool) គឺជាវិធីសាស្រ្តសាមញ្ញមួយជំហានម្តង ៗ ដើម្បីដាក់អាហារដែលមានសុខភាពល្អបញ្ចូលគ្នា។ អាហារ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អាហារ​ពី​ប្រភេទ​សំខាន់ៗ​ចំនួន​ 5៖ 1. ប្រូតេអ៊ីន 2. បន្លែ 3. កាបូអ៊ីដ្រាតដែលមានសុខភាពល្អ 4. ខ្លាញ់ដែលមានសុខភាពល្អ 5. គ្រឿងទេស អាស្រ័យលើផែនការអាហាររបស់អ្នក អ្នកនឹងបង្កើតអាហារដែលមានប្រហែល 25 ក្រាមនៃប្រូតេអ៊ីន និង 400 កាឡូរី ឬ 40 ក្រាមនៃប្រូតេអ៊ីន និង 600 កាឡូរី។ ដោយប្រើកម្មវិធី Meal Builder អ្នកអាចជ្រើសរើសអាហារពិតប្រាកដដែលអ្នកត្រូវការដើម្បីបង្កើតអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។   ឧទាហរណ៍នៃផែនការអាហារ៖ 1,500 កាឡូរី ប្រសិនបើអ្នកកំពុងស្វែងរកការបំផុសគំនិត នេះគឺជាឧទាហរណ៍នៃផែនការសម្រកទម្ងន់ 1,500 កាឡូរី (ជម្រើសនៃផែនការ C Weight-Loss) ។ ផែនការអាហារទាមទារដូចខាងក្រោមៈ • អាហារពេលព្រឹក៖ Herbalife® Formula 1 shake (ប្រូតេអ៊ីនប្រហែល 30 ក្រាម, 300 កាឡូរី) • អាហារសម្រន់ពេលព្រឹក៖ ប្រូតេអ៊ីនប្រហែល 10 ក្រាម, 150 កាឡូរី • អាហារថ្ងៃត្រង់៖ Herbalife® Formula 1 shake (ប្រូតេអ៊ីនប្រហែល 30 ក្រាម, 300 កាឡូរី) • អាហារសម្រន់ពេលរសៀល៖ ប្រូតេអ៊ីនប្រហែល 10 ក្រាម 150 កាឡូរី • អាហារពេលល្ងាច៖ ប្រូតេអ៊ីនប្រហែល 40 ក្រាម 600 កាឡូរី   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានរួមគ្នាចែករំលែកពីគន្លឹះ ៥គន្លឹះយ៉ាង ​ដើម្បី​រក្សា​សុខភាព​បេះដូង​របស់​អ្នក​ទោះបីជាអ្នកកើនអាយុក៏ដោយ។   បេះដូងគឺជាសរីរាង្គតូចមួយ ដែលមានទំហំប៉ុនកណ្ដាប់ដៃ ទោះជាយ៉ាងណា វាមានទំនួលខុសត្រូវក្នុងការធ្វើឱ្យអ្នករស់រានមានជីវិត និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រៀងរាល់នាទី រាល់វិនាទី។ វាបូមឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ហើយកម្ចាត់កាបូនឌីអុកស៊ីតដែលមិនមានប្រយោជន៍ចេញពីចរន្តឈាម ដែលជាមុខងារសំខាន់សម្រាប់សុខុមាលភាពទូទៅរបស់អ្នក។   ហើយខណៈពេលដែលបេះដូងគឺជាសាច់ដុំដ៏រឹងមាំនៅក្នុងរាងកាយរបស់អ្នក វាងាយនឹងកើតជំងឺសរសៃឈាមបេះដូង ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល លក្ខខណ្ឌដែលគេស្គាល់ថាជាឃាតករដ៏ធំបំផុតរបស់ពិភពលោក ដែលប៉ះពាល់ដល់ជីវិតមនុស្ស 18.6 លាននាក់រស់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។   អាយុគឺជាកត្តាហានិភ័យចម្បងមួយសម្រាប់ការវិវត្តនៃជំងឺសរសៃឈាមបេះដូង ជាមួយនឹងអត្រាប្រេវ៉ាឡង់នៃជំងឺទាំងនេះកើនឡើងនៅពេលដែលមនុស្សម្នាក់កាន់តែចាស់។ ជាការពិត អត្រាប្រេវ៉ាឡង់នៃជំងឺខ្សោយបេះដូងក្នុងចំណោមប្រជាជនពេញវ័យក្នុងប្រទេសអភិវឌ្ឍន៍កើនឡើងពី ១ ទៅ ២ ភាគរយ ដល់ជាង ១០ ភាគរយក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ ហើយ ៨០ ភាគរយនៃអ្នកដែលស្លាប់ដោយសារជំងឺបេះដូងមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។   ការណែនាំអំពីសុខភាពបេះដូង និងការកើនអាយុដែលមានសុខភាពល្អ   ដោយសារស្ថិតិទាំងនេះ ឥឡូវនេះវាមានសារៈសំខាន់ជាងពេលមុនដើម្បីចាប់ផ្តើមថែរក្សាបេះដូងរបស់អ្នក ជាពិសេសប្រសិនបើអ្នកមានអាយុប្រហែល 40 ឆ្នាំ ឬចាស់ជាងនេះ។ នេះ​ជា​គន្លឹះ​ដ៏​អស្ចារ្យ​ចំនួន​ប្រាំ​ដើម្បី​ឱ្យ​អ្នក​ចាប់​ផ្តើម​ដំណើរ​នេះ ដើម្បី​ជីវិត​ដែល​មាន​សុខភាព​ល្អ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ៖   គន្លឹះទី ១៖ ស្វែងយល់ពីហានិភ័យសុខភាពរបស់អ្នក គន្លឹះក្នុងការរក្សាបេះដូងឱ្យមានសុខភាពល្អគឺត្រូវដឹងពីទិន្នន័យនៃសុខភាពរបស់អ្នក។ ព្យាយាមទៅជួបគ្រូពេទ្យរបស់អ្នក ដើម្បីពិនិត្យសុខភាពជាប្រចាំ។ អ្នកគួរតែកំណត់ពេលពិនិត្យសុខភាពពេញលេញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬតាមគ្លីនិកសុខភាពសម្រាប់ការវាយតម្លៃរហ័ស   វាគួរតែត្រូវបានគូសបញ្ជាក់ថា សម្ពាធឈាមខ្ពស់គឺជាកត្តាហានិភ័យទី 1 សម្រាប់ជំងឺសរសៃឈាមបេះដូង ដែលជាពិសេសទាក់ទងនឹងសម្ពាធឈាមខ្ពស់គឺជា "ឃាតករស្ងៀមស្ងាត់" ដោយគ្មានសញ្ញាព្រមាន ឬរោគសញ្ញាណាមួយឡើយ។ ដូច្នេះហើយ ចាំបាច់ត្រូវពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់។ ប្រសិន​បើ​ទុក​ចោល​ដោយ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​មិន​បាន​ព្យាបាល វា​អាច​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល។   គន្លឹះទី ២៖ កាត់បន្ថយទម្លាប់រស់នៅមិនល្អ   ការកាត់បន្ថយការជក់បារីគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីការពារបេះដូងរបស់អ្នក ហើយដំណឹងល្អនោះគឺថា ហានិភ័យចំពោះសុខភាពបេះដូងរបស់អ្នកថយចុះយ៉ាងខ្លាំងបន្ទាប់ពីអ្នកឈប់។ ការជក់បារីអាចធ្វើឱ្យខូចស្រទាប់សរសៃឈាមរបស់អ្នក ដែលនាំឱ្យមានការប្រមូលផ្តុំសារធាតុខ្លាញ់ (atheroma) ដែលធ្វើអោយសរសៃឈាមរួមតូច។ អ្នកខ្លះអាចជួបប្រទះការឈឺទ្រូងដែលគេស្គាល់ថាជាការព្រមាន ប៉ុន្តែមនុស្សជាច្រើនបានរកឃើញថាការរួមតូចនៃសរសៃឈាមនេះបានកើតឡើងនៅពេលដែលវាបណ្តាលឱ្យមានការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។   បង្កើត​ជា​ចំណុចមួយ ដើម្បីផ្លាស់ប្តូរទម្លាប់ ហើយ​ប្រកាន់​ខ្ជាប់វា ! បោះចោលបារី ក្នុងធុងសំរាមរបស់អ្នក ហើយបើកផ្លូវសម្រាប់ផលិតផលជំនួសជាតិនីកូទីន។ ការ​បញ្ឈប់ទម្លាប់​មិន​ល្អ​នេះ​នឹង​បង្ហាញ​ថា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​រាង​កាយ​របស់​អ្នក​ជាង​ការ​គិត​ទៅ​ទៀត។   គន្លឹះទី ៣៖ រក្សារបបអាហារដែលមានសុខភាពល្អដល់បេះដូង   ដោយផ្អែកលើទស្សនវិជ្ជាអាហារូបត្ថម្ភសកលរបស់យើង ការប្រើប្រាស់កាឡូរីដ៏ល្អគួរតែមានកាបូអ៊ីដ្រាត 40 ភាគរយ ប្រូតេអ៊ីន 30 ភាគរយ និងខ្លាញ់ដែលមានសុខភាពល្អ 30 ភាគរយ រួមជាមួយនឹងជាតិសរសៃ 25 ក្រាម និងជាតិទឹកគ្រប់គ្រាន់ – ប្រហែល 8 កែវក្នុងមួយថ្ងៃ។   ដើម្បីបង្កើនសុខភាពបេះដូងរបស់អ្នក សូមអនុវត្តតាមគំរូរបបអាហារនៃផ្លែឈើស្រស់ បន្លែ ផ្លែឈើស្ងួត សម្រាប់កម្រិតវីតាមីន និងសារធាតុរ៉ែប្រចាំថ្ងៃរបស់អ្នក។ ជាពិសេស អាហារដូចជា ត្រីខ្លាញ់ (ត្រីសាល់ម៉ុន ត្រីធូណា) គ្រាប់ flaxseed Walnut គ្រាប់ល្ពៅ និងសណ្តែកសៀង សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ត្រីមិនត្រឹមតែ ជាអាហារជំនួសដ៏ល្អសម្រាប់អាហារដូចជាសាច់គោដែលមានជាតិខ្លាញ់ឆ្អែតច្រើននោះទេ អូមេហ្គា 3s ក៏ជួយទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ ដោយជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត។​   គន្លឹះទី ៤: ធ្វើឱ្យបេះដូងរបស់អ្នកលោតបានល្អ   អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយទៀងទាត់គឺច្រើនជាងការសម្រកទម្ងន់ ឬមើលទៅស្អាត។ បន្ថែមពីលើការកែលម្អសុខភាពរាងកាយទាំងមូល ការហាត់ប្រាណជួយឱ្យសរសៃឈាមរបស់យើងសម្រាក និងរីក ដែលអនុញ្ញាតឱ្យឈាមហូរបានកាន់តែមានប្រសិទ្ធភាព និងចិញ្ចឹមបេះដូងរបស់យើង។ នេះជំរុញការផលិតនីទ្រីកអុកស៊ីដក្នុងរាងកាយ ដែលគ្រប់គ្រង និងការពារប្រព័ន្ធសរសៃឈាមបេះដូង ដែលធ្វើឱ្យប្រាកដថាអ្នកមានបេះដូងមានសុខភាពល្អ។   ដើម្បីចាប់ផ្តើមរបៀបរស់នៅសកម្ម សូមដាក់គោលដៅយ៉ាងហោចណាស់ 30 នាទីនៃសកម្មភាពរាងកាយកម្រិតមធ្យមជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកពិបាកសម្រេចបាន សាកល្បងដើរលេងខ្លីៗពេញមួយថ្ងៃនៅកន្លែងធ្វើការ ចតឆ្ងាយពីការិយាល័យ ឬធ្វើការឈរនៅតុរបស់អ្នក ដើម្បីកុំឱ្យអង្គុយពេញមួយថ្ងៃ។   គន្លឹះទី ៥៖ បន្ថយកម្រិតស្ត្រេសរបស់អ្នក ខណៈពេលដែលមិនមានទំនាក់ទំនងផ្ទាល់ច្បាស់លាស់រវាងកម្រិតខ្ពស់នៃភាពតានតឹង និងអត្រាកើតជំងឺបេះដូង ភាពតានតឹងខ្លួនឯងអាចបង្កហានិភ័យដល់សុខភាពបេះដូងរបស់អ្នក។ ស្ត្រេស​អាច​បណ្តាល​ឱ្យ​អ្នក​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ច្រើន ហាត់ប្រាណ​តិច ឬ​ជក់បារី​ច្រើន​ជាង​ធម្មតា។ ភាពតានតឹងរយៈពេលវែងក៏អាចបណ្តាលឱ្យរាងកាយរបស់អ្នកបង្កើតកម្រិតអរម៉ូនស្ត្រេសដូចជា adrenaline និង cortisol ដែលបង្កើនហានិភ័យនៃការគាំងបេះដូង។ ដើម្បី​សុខុមាលភាព​របស់​អ្នក សូម​ធ្វើ​វា​ជា​ចំណុច​មួយ​ដើម្បី​ចំណាយ​ពេល​ខ្លះ​ដើម្បី​សម្រាក និង​ចូលរួម​សកម្មភាព​ដែល​អ្នក​រីករាយ។ អ្នកដែលមានកម្រិតស្ត្រេសទាប ទំនងជាធ្វើលំហាត់ប្រាណ និងញ៉ាំអាហារបានល្អ ដែលទាំងពីរនេះមានសារៈសំខាន់សម្រាប់រក្សាបេះដូងឱ្យមានសុខភាពល្អ។ នៅចុងបញ្ចប់នៃថ្ងៃនោះ ការទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មអាចដើរតួនាទីយ៉ាងល្អក្នុងការការពារពីជំងឺបេះដូង។ ប្រសិនបើអ្នកមិនទាន់បានចាប់ផ្តើមទេ ឥឡូវនេះដល់ពេលដែលត្រូវសាកគន្លឹះទាំងនេះមួយ ឬច្រើនទៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរក្សាបេះដូងរបស់អ្នកឱ្យរឹងមាំនៅពេលនេះ និងក្នុងទសវត្សរ៍ខាងមុខ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពីការពិតចំនួន 3 អំពីមូលហេតុដែលការធ្វើលំហាត់ប្រាណមានសារៈសំខាន់ចំពោះសុខភាពរបស់អ្នក។   វាជារឿងធម្មតាទេក្នុងការគិតអំពីរូបរាងខាងក្រៅនៃរាងកាយរបស់អ្នក។ ការផ្លាស់ប្តូរខាងក្រៅដែលបណ្តាលមកពីការបង្កើនសកម្មភាពរាងកាយជាញឹកញាប់គឺជាកត្តាជំរុញទឹកចិត្តដ៏អស្ចារ្យបំផុតដែលធ្វើឱ្យអ្នកផ្លាស់ប្តូរ។ មនុស្សចង់ឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងកញ្ចក់។ ការគិត​អំពី​ដងខ្លួន ឬផ្នែកខាងក្រោមនៃដងខ្លួន​ ​ជម្រុញអោយមនុស្ស​ចូល​ទៅ​កន្លែង​ហាត់ប្រាណ​ជា​ញឹកញាប់។ យ៉ាង​ណា​មិញ ចុះ​បើ​ខ្ញុំ​ប្រាប់​អ្នក​ថា សម្រស់ និង​អត្ថប្រយោជន៍​នៃការធ្វើលំហាត់ប្រាណវាផ្តល់ជូននៅខាងក្នុងដែលយើងមើលមិនឃើញ? ខ្ញុំបានចែករំលែកមុនពេលដែលការផ្លាស់ប្តូរផ្នែកខាងក្រៅដែលបណ្តាលមកពីការរស់នៅប្រកបដោយសុខភាពល្អ និងរបៀបរស់នៅសកម្មកើតឡើងបន្តិចម្តងៗ។ ប៉ុន្តែការផ្លាស់ប្តូរជាច្រើនដែលកើតឡើងនៅក្នុងរាងកាយពិតជាចាប់ផ្តើមកើតឡើងភ្លាមៗនៅពេលដែលអ្នកចាប់ផ្តើមទម្លាប់ហាត់ប្រាណ ខ្ញុំជឿថាការផ្លាស់ប្តូរផ្នែកខាងក្នុងជះឥទ្ធិពលនៅក្នុងរាងកាយលើសពីការផ្លាស់ប្តូរដែលយើងឃើញពីខាងក្រៅ។ Cardio 101 ការធ្វើលំហាត់ប្រាណ Cardiorespiratory (ត្រូវបានគេស្គាល់ផងដែរថាជា "cardio") គឺជាពាក្យដែលប្រើដើម្បីពិពណ៌នាអំពីការធ្វើលំហាត់ប្រាណដែលដំណើរការបេះដូងនិងប្រព័ន្ធឈាមរបស់អ្នក។ ប្រព័ន្ធ​នេះ​ត្រូវ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ឱ្យ​យើង​រស់​នៅ។ ខ្ញុំពណ៌នាការធ្វើលំហាត់ប្រាណ cardio ថាជាចលនាដែលធ្វើឱ្យប្រព័ន្ធនេះធ្វើការកាន់តែពិបាក។ លំហាត់ប្រាណដូចជាការរត់ ជិះកង់ និងហែលទឹក គឺជាឧទាហរណ៍ដ៏អស្ចារ្យនៃលំហាត់ cardio។ តាមគំនិតរបស់ខ្ញុំ cardio គួរតែត្រូវបានប្តូរឈ្មោះទៅជា "ការហ្វឹកហាត់កម្លាំងបេះដូង" ពីព្រោះ បេះដូងរបស់អ្នកជាសាច់ដុំ ហើយការហាត់ប្រាណជួយបង្កើនសមត្ថភាពសរសៃឈាមបេះដូងរបស់អ្នក។ ឥឡូវនេះខ្ញុំសូមចែករំលែកជាមួយអ្នកនូវការពិតដ៏អស្ចារ្យចំនួនបីអំពីការធ្វើលំហាត់ប្រាណ cardio ៖ ការបន្ថយសំពាធនៃបេះដូង បេះដូង​របស់​អ្នក​ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ដោយសរសៃឈាមបេះដូងបង្កើនសំពាធបេះដូង​លឿន​ជាង​មុន។ ជាលទ្ធផល វាកាន់តែមានប្រសិទ្ធិភាពក្នុងសរសៃឈាមបេះដូង។ នេះអាចធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកហាក់ដូចជាងាយស្រួលជាងនេះទៅទៀត ពីព្រោះបេះដូងរបស់អ្នកត្រូវធ្វើការតិចជាងមុនដើម្បីទ្រទ្រង់ពួកវា។ អ្នកតែងតែអាចមើលឃើញការផ្លាស់ប្តូរនេះនៅក្នុងការថយចុះនៃសំពាធបេះដូង។     2. ការសម្រកទម្ងន់ នៅពេលអ្នកបង្កើនកម្រិតសកម្មភាពរបស់អ្នកជាមួយនឹងការធ្វើលំហាត់ប្រាណ cardio រាងកាយរបស់អ្នកត្រូវដុតជាតិខ្លាញ់បន្ថែម ដើម្បីបំពេញតម្រូវការថាមពលដែលកើនឡើងនេះ។ ជាតិខ្លាញ់ដែលរក្សាទុកគឺជាប្រភពកម្លាំងចម្បងសម្រាប់ការធ្វើលំហាត់ប្រាណ cardio រយៈពេលយូរ។ ការកើនឡើងនៃការចំណាយថាមពលនេះ រួមជាមួយនឹងការកាត់បន្ថយការទទួលទានកាឡូរី អាចនាំឱ្យមានការសម្រកទម្ងន់យ៉ាងសំខាន់។ 3. ការកាត់បន្ថយភាពតានតឹង លំហាត់ប្រាណ Cardio ជំរុញការផលិតសារធាតុបញ្ជូនសរសៃប្រសាទដែលធ្វើអោយមានអារម្មណ៍ល្អក្នុងខួរក្បាលរបស់អ្នក ដែលហៅថា Endorphins។ ជាទូទៅមុខងារនេះត្រូវបានគេសំដៅជា ថាជា "runner’s high" ប៉ុន្តែការលេងកីឡាវាយកូនបាល់ ឬសូម្បីតែការដើរក៏អាចរួមចំណែកដល់អារម្មណ៍ដូចគ្នានេះ។ ការធ្វើលំហាត់ប្រាណ Cardio ជាញឹកញាប់អាចមានអារម្មណ៍ដូចជាការធ្វើសមាធិ ។ នៅពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ និងផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ កម្រិតស្ត្រេសរបស់អ្នកអាចនឹងថយចុះ។ ជាលទ្ធផល នៅពេលដែលអ្នកបានបញ្ចប់ ទោះបីជាអ្នកអាចមានអារម្មណ៍ថាហត់នឿយក៏ដោយ ក៏អ្នកអាចមានអារម្មណ៍ស្រស់ស្រាយផងដែរ។   មានហេតុផលល្អៗជាច្រើនក្នុងការបន្ថែម cardio ទៅក្នុងទម្លាប់បច្ចុប្បន្នរបស់អ្នក ប៉ុន្តែប្រហែលជាអ្វីដែលសំខាន់បំផុតនោះគឺថា វាល្អសម្រាប់បេះដូងរបស់អ្នក!   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកពីគន្លឹះ​ អត្ថប្រយោជន៍៤យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល របស់វីតាមីន C។   ប្រសិនបើអ្នកធ្លាប់លឺពីសារធាតុចិញ្ចឹមដ៏ល្បីនេះ អ្នកទំនងជាដឹងអំពីអត្ថប្រយោជន៍ចម្បងរបស់វា៖ ជំនួយដល់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែតើយើងត្រូវការវីតាមីន C ដែរឬទេ? ចម្លើយខ្លីគឺ ពិតណាស់ វីតាមីន C គឺជាវីតាមីនដ៏សំខាន់ ដែលរាងកាយរបស់អ្នកមិនអាចផលិតវាបានទេ ប៉ុន្តែវាមានតួនាទីជាច្រើន និងអាចនាំអោយមានអត្ថប្រយោជន៍សុខភាពជាច្រើនទៀត ជាជាងគ្រាន់តែជាការបង្កើនភាពស៊ាំ។ ការទទួលទានវីតាមីន C ប្រចាំថ្ងៃដែលត្រូវបានណែនាំគឺ 75 មីលីក្រាមសម្រាប់ស្ត្រី និង 90 មីលីក្រាមសម្រាប់បុរស។ ខណៈពេលដែលវីតាមីនសំខាន់ៗនេះត្រូវបានរកឃើញនៅក្នុងផ្លែឈើ និងបន្លែទូទៅ រួមទាំងក្រូច ស្ត្របឺរី ម្ទេសប្លោក ខាត់ណា និងស្ពៃ– មនុស្សមួយចំនួនងាកទៅរកអាហាររូបត្ថម្ភ ដើម្បីបំពេញតម្រូវការរបស់ពួកគេ និងទទួលបានអត្ថប្រយោជន៍មិនគួរឱ្យជឿ។ ឥឡូវ​នេះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា "តើ​អ្វី​ទៅ​ជា​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​ផ្សេង​ទៀត?" ជាការប្រសើរណាស់, នេះគឺជាវិធីចំនួន៤ ដែលមិនសូវមានអ្នកដឹង ដែលវីតាមីន C ជួយឱ្យរាងកាយរបស់អ្នកធ្វើកិច្ចការបានច្រើន។ ជួយស្រូបយកជាតិដែក មានច្រើនណាស់ដែលវីតាមីន C ធ្វើដោយខ្លួនឯង ប៉ុន្តែវាអាចជួយឱ្យរាងកាយស្រូបយកសារធាតុសំខាន់ៗផ្សេងទៀតដែលវាត្រូវការ រួមទាំងជាតិដែកផងដែរ។ ហើយសម្រាប់អ្នកដែលពឹងផ្អែកលើរបបអាហាររុក្ខជាតិ វាថែមទាំងចាប់ None-heme នៅក្នុងជាតិដែក ហើយរក្សាទុកវាក្នុងទម្រង់ដែលរាងកាយរបស់អ្នកអាចស្រូបយកបានកាន់តែងាយស្រួល។ យើងមិននិយាយអំពីការក្លាយជា Iron Man នៅទីនេះទេ ប៉ុន្តែរាងកាយរបស់អ្នកប្រើប្រាស់ជាតិដែកដើម្បីបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមដែលដឹកនាំអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ សារធាតុរ៉ែនេះក៏ជាកត្តាសំខាន់ក្នុងដំណើរការប្រព័ន្ធការពាររាងកាយត្រឹមត្រូវ។ ជំរុញមេតាបូលីសដែលផ្តល់ថាមពល វីតាមីន C អាចដើរតួនាទីយ៉ាងធំក្នុងការបង្កើនប្រសិទ្ធិភាពមុខងារ Mitochondrial ។ Mitochondria គឺជារចនាសម្ព័ន្ធតូចៗដែលមាននៅក្នុងកោសិការបស់អ្នក ដែលបំប្លែងអាហារដែលអ្នកញ៉ាំទៅជាថាមពល ដែលត្រូវបានគេស្គាល់ថាជាអុកស៊ីតកម្ម។ ភ័ស្តុតាងបង្ហាញថា បុគ្គលដែលមានកម្រិតវីតាមីន C គ្រប់គ្រាន់ ធ្វើអុកស៊ីតកម្មជាតិខ្លាញ់ច្រើនក្នុងអំឡុងពេលហាត់ប្រាណកម្រិតមធ្យម ជាងអ្នកដែលមានកម្រិតវីតាមីន C ទាប។* ការធានាថារាងកាយរបស់អ្នកទទួលបានវីតាមីន C ប្រចាំថ្ងៃដែលបានណែនាំ មកជាមួយការធានានៃការបាត់បង់ជាតិខ្លាញ់ ប៉ុន្តែវាអាចជា ការបន្ថែមអត្ថប្រយោជន៍ដល់ដំណើរការនៃការគ្រប់គ្រងទម្ងន់របស់អ្នក។ កាត់បន្ថយភាពនឿយហត់ និងអស់កម្លាំង នៅលើចំណុចនោះ នៅពេលដែលរាងកាយកំពុងតស៊ូដើម្បីបំប្លែងថាមពល ហើយសាច់ដុំរបស់អ្នកមិនទទួលបានអុកស៊ីហ្សែនដែលពួកគេត្រូវការ វាអាចនាំឱ្យអស់កម្លាំង។ នោះមានន័យថា បើគ្មានការផ្គត់ផ្គង់វីតាមីន C គ្រប់គ្រាន់ដើម្បីជំរុញការបំប្លែងថាមពល និងការស្រូបយកជាតិដែកទេ អ្នកអាចប្រឈមមុខនឹង ការធ្វើការយឺត ការហាត់ប្រាណ និងច្រើនទៀត។ ជាមួយនឹងការទទួលទានរបបអាហារប្រចាំថ្ងៃដែលត្រូវបានណែនាំ អ្នកអាចផ្តល់ឱ្យរាងកាយរបស់អ្នកនូវកម្លាំង និងថាមពលដ៏អស្ចារ្យ ។ បង្កើនសម្រស់ដល់ស្បែកអ្នកប្រហែលជាចង់ស្វែងរកកន្លែងសម្រាប់វីតាមីន C នៅក្នុងស្បែករបស់អ្នកហើយ ជាពិសេសជាមួយនឹងផលិតផលដែលមានវីតាមីន C និង E ដែលជួយការពារការបំផ្លាញកោសិការ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដល់អាយុកោសិកាស្បែករបស់អ្នក។ † ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងតួនាទីសំខាន់ក្នុងការបង្កើតកូឡាជែន វីតាមីន C អាចជួយឱ្យស្បែករបស់អ្នកកាន់តែភ្លឺថ្លា ក្មេងជាងវ័យ ខណៈពេលដែលការពារវា ពីជាតិពុលនិងការខូចខាតនៃកោសិកាស្បែក។ តើ​អ្នក​ទទួល​បាន​ការ​ទទួល​ទាន​វីតាមីន C ប្រចាំ​ថ្ងៃ​ដែល​បាន​ណែនាំ​ហើយ​ឬ​នៅ? ឥឡូវនេះ អ្នកដឹងពីអត្ថប្រយោជន៍ដ៏មិនគួរឱ្យជឿបន្ថែមទៀតនៃវីតាមីនសំខាន់ៗនេះ សូមប្រាកដថាអ្នកបានបំពេញបន្ថែមទាំងការគិត និងរាងកាយរបស់អ្នក ដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់អ្នក។ *ប្រភពពី:  Johnston CS. Strategies for healthy weight loss: from vitamin C to the glycemic response. J Am Coll Nutr. 2005 Jun;24(3):158-65. Doi: 10.1080/07315724.2005.10719460. PMID: 15930480. [PubMed] † សេចក្តីថ្លែងការណ៍ទាំងនេះមិនត្រូវបានវាយតម្លៃដោយរដ្ឋបាលចំណីអាហារ និងឱសថទេ។ ផលិតផលនេះមិនមានបំណងធ្វើរោគវិនិច្ឆ័យ ព្យាបាល ឬការពារជំងឺណាមួយឡើយ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

ធ្លាប់ចាប់អារម្មណ៍ទេ៎? ឲ្យតែថ្ងៃណាក្រោកពីគេងយឺត មិនញ៉ាំអាហារពេលព្រឹកប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុងថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។ ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗខាងក្រោមនេះជាមួយគ្នា… នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើមមានប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុងចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍បានល្អ។ ផ្តល់ជាតិទឹកដល់សារពាង្គកាយ អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬ ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវវីតាមីន C ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឲ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។ នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ ចំណាយពេលប្រមាណ ១នាទី ញញឹម ហើយនឹកគិតដល់អ្វី ឬនរណាម្នាក់ដែលអ្នកដឹងគុណនិងមានអំណរចំពោះវត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឲ្យមានការផលិតចេញនូវអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្របពេលដែលការរំលឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឲ្យមានអារម្មណ៍ល្អ។ រៀបចំគ្រែ ឬកន្លែងគេង វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។ ធ្វើលំហាត់ប្រាណ លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឲ្យតែធ្វើឲ្យអ្នកមានថាមពលនិងឫកពារហ័សរហួន គួរតែត្រូវបានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះក៏បានដែរ។ រៀបចំខ្លួនឲ្យបានស្អាតបាត សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការរៀបចំខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់អ្នក។ ញ៉ាំអាហារពេលព្រឹក ដែលល្អចំពោះសុខភាព អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ដូចនេះហើយ វាគួរតែមានសារធាតុចិញ្ចឹមទាំងនេះ (ប្រូតេអុីន ខ្លាញ់ល្អ គ្រាប់ធញ្ញជាតិ…) ដើម្បីឲ្យរាងកាយមានថាមពលព្រមទាំងផ្លូវចិត្តរឹងមាំល្អក្នុងការផ្ចង់អារម្មណ៍ និងបំពេញការងារ។ មានគម្រោងកិច្ចការដែលត្រូវបំពេញ ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃហើយរៀបចំដាក់អាទិភាពលើកិច្ចការទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមានគោលដៅប្រចាំថ្ងៃដល់អ្នកផងដែរ។  ធ្វើសមាធិ សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់អ្នកចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយផ្តោតលើដង្ហើមចេញ និងចូល ប្រមាណ ៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើកភ្នែកសន្ធឹងដៃឡើងលើ ហើយងើបឡើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រហែលជាមានអ្នកខ្លះយល់ឃើញថា បើនៅទំនេរមិនធ្វើអ្វីសោះ ចេះតែមានអារម្មណ៍ថាខ្លួនឯងមិនបានការ ឬមិនមានប្រយោជន៍អ្វីសោះ ទើបតែងតែរៀបកាលវិភាគមមាញឹកសម្រាប់ខ្លួនឯង តែពួកគាត់មិនបានដឹងទេថាការធ្វើបែបនេះបាននិងកំពុងតែធ្វើឲ្យជីវិតរបស់ខ្លួនពិបាកក្នុងការមានតុល្យភាពការងារ-ជីវិតហើយក៏មានអ្នកខ្លះដាក់សម្ពាធចំពោះខ្លួនឯងក្នុងការសម្រេចគោលដៅជីវិតពេករហូតដល់ភ្លេចគិតពីសុខមាលភាពផ្លូវចិត្តរបស់ខ្លួន។ ប្រសិនបើអ្នកគិតថា ខ្លួនឯងហាក់ដូចជាបាត់បង់នូវរសជាតិជីវិត ឬជីវិតដែលមានគុណភាពនោះ អ្នកគួរងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់អាននូវសំណួរ-ចម្លើយខ្លីៗអំពីតុល្យភាពការងារ-ជីវិតខាងក្រោមនេះ… សំណួរ៖ អ្វីទៅជា«តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ «តុល្យភាពការងារ-ជីវិត» សំដៅទៅលើតុល្យភាពរវាងការប្រកបកិច្ចការងារនិងជីវិតគ្រួសារការកម្សាន្ត ឬអាចនិយាយបានថាជាជីវិតដែលមិនទន់ទោរទៅលើខាងណាខ្លាំង ដោយមានការបែងចែកពេលវេលា២៤ម៉ោង/ថ្ងៃ បានល្អ។ សំណួរ៖ តើ «តុល្យភាពការងារ-ជីវិត» មានសារសំខាន់អ្វីខ្លះចំពោះប្រសិទ្ធភាពការងារ? ចម្លើយ៖ - បង្កើនប្រសិទ្ធភាពការងារ - កាត់បន្ថយការឈប់សម្រាកដោយសារជំងឺ ជាពិសេសបញ្ហាថប់បារម្ភ - កម្លាំងបំពេញការងារកាន់តែរឹងមាំ វិជ្ជមាន និងមិនមានបញ្ហាស្មុគស្មាញ - មានអារម្មណ៍ល្អចំពោះខ្លួនឯង និងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងគ្រួសារ - បង្កើនភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងកម្លាំងចិត្តចំពោះការងារ និងក្រុមហ៊ុន - កាត់បន្ថយសម្ពាធការងារ។ សំណួរ៖ តើ «សុខភាពផ្លូវចិត្ត» និង«តុល្យភាពការងារ-ជីវិត» មានទំនាក់ទំនងគ្នាបែបណាខ្លះ? ចម្លើយ៖ ប្រសិនបើជីវិត និងការងារមិនមានតុល្យភាពទេនោះ សម្ពាធផ្លូវចិត្ត និងស្ត្រេសនឹងធ្វើឲ្យអ្នកប្រឈមមុខខ្លាំងទៅនឹងបញ្ហាផ្លូវចិត្តរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ។ល។ សំណួរ៖ តើគួរ និងមិនគួរធ្វើអ្វីខ្លះដើម្បីឲ្យមាន «តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ • ក្នុងម៉ោងការងារ - រៀបចំបំបែកគោលដៅធំ ជាគោលដៅតូចៗដែលអាចសម្រេចបានជាប្រចាំថ្ងៃ - បែងចែកពេលវេលាម៉ោងការងារប្រកបដោយប្រសិទ្ធភាព - ស្នើសុំការឆ្លាស់ពេលវេលាធ្វើការ ក្នុងករណីចាំបាច់ - កុំក្រែងចិត្ត ឬរារែកក្នុងការសុំច្បាប់សម្រាក ពេលដែលត្រូវការពេលខ្លះសម្រាប់ខ្លួនឯង - សម្រាកពេលខ្លី ដោយស្តាប់នូវបទចម្រៀង ឬភ្លេងដែលខ្លួនចូលចិត្ត - កុំខ្លាចក្នុងការប្រាស្រ័យទាក់ទង និងស្នើសុំជំនួយពីមិត្តរួមការងារ និងថ្នាក់លើ - កុំព្យាយាមដាក់សម្ពាធខ្លួនឯងជ្រុលពេក។ • ក្រៅម៉ោងការងារ - កាត់ផ្តាច់ទំនាក់ទំនងរឿងការងារ លើកលែងតែករណីចាំបាច់ និងបន្ទាន់ - ចំណាយពេលវេលាដែលមានគុណភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ - បែងចែកឲ្យដាច់រវាងពេលវេលា និងបញ្ហាក្នុងការងារក្រុមហ៊ុន និងការងារ ក៏ដូចជាបញ្ហាក្នុងផ្ទះ - ធ្វើលំហាត់ប្រាណជាប្រចាំ - ទទួលទានអាហារ និងដំណេកឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ - ស្វែងរកជំនួយ រាល់ពេលដែលត្រូវការ។ សង្ឃឹមថាអាចធ្វើបាន...ស៊ូៗឡើង ដើម្បីជីវិតដែលមានតុល្យភាពណា៎!!! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ធ្លាប់មានបទពិសោធន៍ពេលជួបមនុស្សមិនធ្លាប់ស្គាល់ស្រាប់តែនិយាយអីក៏លែងចេញ ឬបែកញើសបាតដៃជោគពេលត្រៀមធ្វើបទបង្ហាញធំៗម្តងៗដែរទេ? នេះគេហៅថាជំងឺចាញ់ច្រាបគេ។ អ្នកអាចនឹងព្យាយាមចៀសវាងនូវទំនាក់ទំនងសង្គមទាំងអស់សូម្បីតែការជជែកគ្នាតិចតួច ឬគេចពីក្រសែភ្នែកអ្នកដទៃ ព្រោះរឿងដែលអ្នកដទៃយល់ថាធម្មតា អ្នកបែរជាមានអារម្មណ៍ថាមិនស្រណុកខ្លួនទៅវិញ។ ជំងឺចាញ់ច្រាបគេ ច្រើនកើតឡើងក្នុងអំឡុងពេលអ្នកមានអាយុ ១៣ឆ្នាំ។ វាអាចជាប់ទាក់ទងទៅនឹងប្រវត្តិអ្នកជំងឺដែលធ្លាប់ត្រូវគេធ្វើបាបសម្លុត ឬចំអន់ជាដើម។ កូនក្មេងដែលមានការអៀនខ្មាសច្រើនមានទំនោរក្នុងការវិវឌ្ឍទៅជាជំងឺចាញ់ច្រាបគេនៅពេលដែលពួកគេធំឡើង ដោយសារតែការគ្រប់គ្រងលើសកម្រិតរបស់ឪពុកម្តាយ។ អ្នកដែលចាញ់ច្រាបគេ ភាគច្រើនលេចចេញសញ្ញានៅពេលពួកគេស្ថិតក្នុងស្ថានភាពដូចជា៖ • ត្រូវជួបជាមួយមនុស្សប្លែកមុខ • ត្រូវនិយាយជាសាធារណៈ • ត្រូវសម្តែងនៅលើឆាក • ត្រូវបានគេមើលពេលកំពុងធ្វើអ្វីមួយ • ត្រូវគ្រូហៅនៅក្នុងថ្នាក់ • ត្រូវនិយាយក្នុងកិច្ចប្រជុំ។ នៅពេលស្ថិតក្នុងស្ថានភាពបែបនោះ ពួកគេនឹងលេចចេញនូវសញ្ញាដូចជា៖ • អារម្មណ៍ - មានការបារម្ភច្រើនហួសលើស្ថានភាពសង្គម - បារម្ភរាប់ថ្ងៃ រាប់ខែនៅពេលមានកម្មវិធីអ្វីម្តងៗ - ភ័យខ្លាចជ្រុលថាមានគេវាយតម្លៃមិនល្អមកលើខ្លួន ជាពិសេសអ្នកដែលមិនធ្លាប់ស្គាល់ - ខ្លាចសកម្មភាពរបស់ខ្លួនធ្វើទៅខ្មាសគេ - ខ្លាចគេមើលដឹងថាខ្លួនឯងកំពុងតែភ័យ។ • រាងកាយ - មុខឡើងក្រហម - ពិបាកដកដង្ហើម - ឈឺពោះ ចង្អោរ - ញ័រ ដល់ថ្នាក់សំឡេងក៏ញ័រ - បេះដូងលោតញាប់ តឹងទ្រូង - បែកញើស - វិលមុខ ឬអស់កម្លាំង។ បើទោះអ្នកអាចគេចពីស្ថានភាពសង្គមទាំងនេះក៏ពិតមែន តែជំងឺនេះអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកផងដែរព្រោះអ្នកនឹងបាត់បង់នូវការគោរពចំពោះខ្លួនឯង មានគំនិតអវិជ្ជមាន បាក់ទឹកចិត្ត ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកដែលមានបញ្ហាចាញ់ច្រាបគេ មិនមែនថាមិនអាចងើបមុខរួចនោះទេ អ្នកអាចព្យាយាមជាមួយនឹងវិធីសាស្រ្តខាងក្រោមនេះដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានពន្លឺឡើងវិញ៖ • ទៅឲ្យបានមុនគេ៖ ការទៅធ្វើការមុនគេ ឬចូលរួមកម្មវិធីមុនគេ ជាវិធីសាស្ត្រប្រាប់ខួរក្បាលអ្នកថា អ្នកមិនមានភាពភ័យខ្លាចនោះទេ ហើយអ្នកក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាងដែលនៅចំពោះមុខ។ • សាកល្បងអ្វីថ្មី៖ អ្នកអាចសាកល្បងទៅកន្លែងដែលអ្នកមិនធ្លាប់ទៅ ឬចូលរៀនថ្នាក់សិល្បៈ។ ការធ្វើបែបនេះ អាចឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងផ្សងព្រេងហើយអារម្មណ៍ភ័យខ្លាចរបស់អ្នកក៏លែងតាមបន្លាចអ្នកពីក្រោយទៀតដែរ។ • ផ្តល់ការគោរពដល់ខ្លួនឯង៖ និយាយពាក្យពិរោះៗមកកាន់ខ្លួនឯង។ អ្នកត្រូវនិយាយពាក្យដែលអ្នកចង់ឲ្យអ្នកដទៃនិយាយមកកាន់អ្នកមកខ្លួនឯងហើយនិយាយពាក្យដែលជួយជ្រោមជ្រែងគេទៅកាន់អ្នកដទៃ។ ការគោរពតាមនូវអ្វីដែលខ្លួនអ្នកបាននិយាយចេញមក នឹងធ្វើឲ្យខួរក្បាលអ្នកមានមហិច្ឆតាជាងមុន។ • កំណត់តម្លៃរបស់ខ្លួនឯង៖ សិក្សាពីខ្លួនឯងឲ្យបានស៊ីជម្រៅ ហើយកំណត់ពីតម្លៃរបស់ខ្លួន រួចជីកកកាយវាចេញមក។ អ្នកគួរធ្វើការជម្នះដើម្បីអ្វីដែលអ្នកជឿជាក់ថាខ្លួនអាចធ្វើបាន។ ការធ្វើតាមតម្លៃខ្លួនឯងនឹងធ្វើឲ្យអ្នកមានក្តីសង្ឃឹម និងជួយអ្នកឲ្យយកឈ្នះនូវការភ័យខ្លាចដែលធ្វើឲ្យអ្នកបាត់តម្លៃនោះ។ មិនមែនមានតែអ្នកម្នាក់ទេ ដែលកើតជំងឺចាញ់ច្រាបគេ មានមនុស្សជាច្រើនដែលមានបញ្ហាមួយនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺមិនត្រូវបោះបង់ខ្លួនឯងចោលនោះទេ ព្យាយាមធ្វើតាមវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ ហើយប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ខ្ញុំមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃឡើយ”។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រាកដណាស់ «មានរូប មានទុក្ខ» ដរាបណានៅមានជីវិត យើងនៅតែត្រូវប្រឈមនឹងបញ្ហា ក៏ដូចជាឧបសគ្គនានា ហើយក្នុងនោះ រឿងរ៉ាវខ្លះក៏បានប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់យើង។ ទោះបីបញ្ហាតូច ឬធំប៉ុណ្ណា បើយើងចេះមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងបានរឹងមាំនោះ យើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងដែរចំពោះផលប៉ះពាល់មកលើផ្លូវចិត្តរបស់យើង។ ជាមួយនឹងវិធីងាយៗខាងក្រោមនេះ មិត្តអ្នកអានអាចសាកល្បងអនុវត្តនិងជ្រើសរើសយកវិធីណាដែលអ្នកគិតថា ស័ក្តិសមសម្រាប់ខ្លួនអ្នកផ្ទាល់ ហើយធ្វើការអនុវត្តវាឲ្យបានជាប្រចាំ… សរសេរចេញនូវគំនិត និងអារម្មណ៍របស់អ្នក ត្រង់នេះមិនសំដៅលើការផុសនៅលើហ្វេសប៊ុក ឬបណ្តាញសង្គមណាមួយឡើយ គឺសំដៅលើការចាប់កាន់ប៊ិច និងក្រដាស ហើយចាប់ផ្តើមសរសេរនូវអារម្មណ៍និងអ្វីដែលអ្នកមាននៅក្នុងចិត្តទាំងអស់ ដោយកុំខ្វល់ពីអ្វីទាំងអស់ គ្រាន់តែឲ្យដៃរបស់អ្នក ភ្ជាប់ទំនាក់ទំនងទៅនឹងបេះដូង និងខួរក្បាលរបស់អ្នកតែម្យ៉ាង ជាពិសេសរឿងរ៉ាវដែលអ្នកគិតថា ពិបាកនឹងនិយាយចេញ ឬនៅពេលដែលមិនមាននរណាម្នាក់ចាំស្តាប់អ្នក។ ឈរលើជំហរ និងការគិតបែបវិជ្ជមាន មិនថាក្នុងកាលៈទេសៈបែបណា មិនថារឿងមួយអាចនឹងមានភាពអវិជ្ជមានខ្លាំងកម្រិតណា ក៏គង់តែមានចំណុចវិជ្ជមាននៅក្នុងនោះដែរ។ ជាក់ស្តែង បើអ្នកត្រូវសម្រេចកិច្ចការមួយក្នុងពេលដ៏ខ្លី ជំនួសដោយការគិតដែលមានសម្ពាធ និងមានអារម្មណ៍មិនល្អចំពោះវា អ្នកអាចគិតថា រយៈពេលកំណត់ខ្លីនេះ ជាកម្លាំងជំរុញទឹកចិត្តយ៉ាងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យអ្នកបញ្ចប់នូវកិច្ចការមួយនោះបានរហ័ស និងតាមកាលកំណត់។ កំណត់ពេលដើរលម្ហែឲ្យបានជាប្រចាំ បើសិនជាអាច អ្នកគួរតែសម្រាកការគិត និងដើរលម្ហែចិត្តរៀងរាល់២០នាទីម្តង ឬជាប្រចាំ ជាពិសេសអ្នកដែលធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើន។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យចិត្តរបស់អ្នកបានធូរស្រាលពីសម្ពាធការងារនោះទេ ប្រសិទ្ធភាពការងារក៏អាចនឹងមានការរីកចម្រើនផងដែរនៅពេលដែលអ្នកផ្តល់ពេលសម្រាកដល់ខួរក្បាលអ្នកបានគ្រប់គ្រាន់។ មានមនុស្សដែលអ្នកអាចទុកចិត្ត និងចែករំលែករឿងរ៉ាវក្នុងចិត្តបាន មិនថាមានតិច ឬច្រើននោះទេ អ្នកគួរតែមាននរណាម្នាក់ដែលអ្នកជឿជាក់និងអាចចែករំលែកអ្វីគ្រប់យ៉ាងបាន ជាពិសេសពេលដែលមានទុក្ខសោក ឬបញ្ហាក្នុងចិត្ត ដើម្បីអាចឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកាឡើយ»។ រំលឹករឿងវិជ្ជមានឲ្យបាន ៣ ពេលកំពុងមានអារម្មណ៍អវិជ្ជមាន ឲ្យតែជារឿងវិជ្ជមានដែលងាយនឹងរកនឹកឃើញ ទោះបីជាសាមញ្ញយ៉ាងណាក៏ដោយ អាចជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត ស្នាដៃដែលធ្វើឲ្យអ្នកមានមោទនភាព និងនរណាម្នាក់ដែលអ្នកស្រលាញ់ចូលចិត្ត ។ល។ ឆ្លើយតបនឹងសំឡេងក្នុងចិត្តរបស់អ្នកដោយឆ្លាតវៃបើសិនជាសំឡេងនោះកំពុងគិតអវិជ្ជមាន អ្នកគួរសាកល្បងគិតថា អ្នកជាមិត្តភក្តិម្នាក់របស់ខ្លួនអ្នកហើយសួរខ្លួនឯងថា «តើអ្នកនឹងផ្តល់យោបល់ ឬឆ្លើយតបបែបណា ចំពោះស្ថានភាពបែបនេះ?» ហើយធ្វើការថ្លឹងថ្លែងអំពីគំនិត ឬដំណោះស្រាយដែលល្អសម្រាប់ខ្លួនអ្នក។ សួរខ្លួនឯងថា «បន្ទាប់ពីនេះ តើនឹងអាចមានអ្វីខ្លះកើតឡើង?» ក្នុងករណីកំពុងមានបញ្ហាប្រឈមណាមួយដែលមិនមានអ្វីអាចកែប្រែ ឬធ្វើឲ្យប្រសើរបាន អ្នកត្រូវតែទទួលស្គាល់ការពិត ហើយជំនួសដោយការសម្ងំនៅសោកសៅចំពោះបញ្ហានោះ អ្នកអាចគិតបន្តទៅលើអ្វី ដែលនឹងកើតឡើងបន្ទាប់ពីបញ្ហានេះកើតមានឡើងដើម្បីអាចគិតគូរអំពីអ្វីដែលអ្នកអាចធ្វើបាន។ បណ្តុះទម្លាប់ល្អ មុនពេលចូលគេង បញ្ឈប់ការគិត និងព្រួយបារម្ភពីបញ្ហានានា (អ្នកអាចកត់ចំណំានូវបញ្ហាទាំងនោះដើម្បីបន្តការគិតនៅថ្ងៃស្អែកហើយប្រសិនបើនឹកឃើញអំពីគំនិតអ្វីមួយនោះអ្នកអាចសរសេរចេញមកឲ្យអស់ រហូតដល់ខួរក្បាលរបស់អ្នកលែងគិតអំពីរឿងរ៉ាវទាំងនោះទៀត)។ ទន្ទឹមនឹងគ្នានេះដែរ ការចៀសវាងការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ជាទង្វើដែលអ្នកគួរតែធ្វើ មុនពេលបិទភ្នែកចូលគេងផងដែរ។ ព្រោះថា…សុខភាពផ្លូវចិត្ត ក៏សំខាន់ដូចជាសុខភាពផ្លូវកាយផងដែរ… 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការឡើងទម្ងន់ ឬស្រកទម្ងន់ខ្លាំងពេកបានក្លាយជាកង្វល់របស់បុគ្គលភាគច្រើន ដោយសារតែការមិនអាចបង្ហាញដងខ្លួនដែលស្អាត ស៊ិចស៊ីដល់មនុស្សជុំវិញខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចំអកឡកឡាយពីគ្រួសារ មិត្តភក្តិ ក្លាយជាសម្ពាធមួយ ដែលធ្វើឲ្យពួកគេស្វែងរកដំណោះស្រាយ ហើយមូលហេតុនៃបញ្ហាទម្ងន់ដែលគ្រប់គ្នា នឹងគិតដល់មុនគេនោះគឺអាហារ។ ហេតុដូច្នេះហើយ របបអាហារក៏ត្រូវចាប់ផ្តើមប្រែប្រួល ដោយបុគ្គលខ្លះធ្វើការតមអាហារយ៉ាងគំហុកដើម្បីសម្រកទម្ងន់ ឯអ្នកខ្លះទៀត ក៏ចាប់ផ្តើមបង្កើនបរិមាណនៃការញ៉ាំឲ្យបានច្រើនដើម្បីឲ្យទម្ងន់កើនឡើង។ សកម្មភាពនេះមើលទៅដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែបើអ្នកសង្កេតឲ្យបានម៉ត់ចត់ជាងនេះវាអាចជាសម្ពាធមួយដែលធ្វើឲ្យមនុស្សទាំងនោះទទួលរងនូវជំងឺផ្លូវចិត្តម្យ៉ាងដែលគេឲ្យឈ្មោះថា Eating Disorder។ តើធ្វើយ៉ាងម៉េចទើបអាចដឹងថាខ្លួនអ្នកមានជំងឺ Eating Disorder? ចម្លើយនេះ អ្នកដែលបានតាមដានទស្សនាវដ្តីហេលស៍ថាមលេខ ៧៧ ដែលចេញផ្សាយក្នុងខែមីនា ឆ្នាំ២០១៩ ប្រាកដជាបានដឹងនិងបានធ្វើតេស្តខ្លះៗហើយមែនទេ? តែសម្រាប់អ្នកដែលមិនទាន់បានអានវិញ អាចចូលអានអត្ថបទនេះតាមតំណនេះ៖ អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders សិនណាសឹមយើងទៅស្វែងយល់ជាមួយគ្នាបន្តពីដំណោះស្រាយនៃបញ្ហានេះ។ តើ Eating Disorder អាចព្យាបាលបែបណា? តោះ! បើបានដឹងថាខ្លួនមានបញ្ហានេះហើយ មកតាមដានទាំងអស់គ្នាពីការដោះស្រាយម្តង... - ការពិនិត្យសុខភាពទូទៅ៖ កង្វល់ធ្ងន់ធ្ងរជាងគេក្នុងការព្យាបាលជំងឺ Eating Disorder គឺការរកមើលថាតើមានបញ្ហាសុខភាពណាមួយទេ ដែលបណ្តាលមកពីការប្រែប្រួលទម្លាប់បរិភោគអាហារនេះ។ - ការបំពេញអាហារូបត្ថម្ភ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យបរិភោគតាមធម្មតាវិញហើយគ្រូពេទ្យនឹងរៀបចំគម្រោងអាហារផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីឲ្យទម្ងន់ត្រឡប់មកធម្មតាវិញ និងរក្សាទម្ងន់ដែលសមស្រប។ - ការព្យាបាលផ្នែកផ្លូវចិត្ត៖ ការព្យាបាលផ្នែកផ្លូវចិត្តរបស់អ្នកជំងឺ អាចមានទម្រង់ផ្សេងៗគ្នា ដោយមានការចូលរួមពីបុគ្គលខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន អាស្រ័យទៅតាមមូលហេតុនៃ Eating Disorder របស់អ្នកជំងឺនីមួយៗ។ ការព្យាបាលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានឱកាសជាសះស្បើយឡើងវិញ និងព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍របស់ពួកគាត់ហើយក៏អាចស្វែងរកគុណភាពជីវិតរបស់ខ្លួនឯងមកវិញផងដែរ។ - ការព្យាបាលដោយឱសថ៖ ឱសថមួយចំនួនអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាអារម្មណ៍តានតឹងដែលអាចកើតឡើងរួមគ្នាជាមួយនឹងការប្រែប្រួលទម្លាប់នៃការញ៉ាំ។ បើទោះបីជាអ្នកបានដឹងពីវិធីសាស្រ្តក្នុងការព្យាបាលជំងឺ Eating Disorder នេះហើយក៏ដោយតែអ្នកមិនត្រូវភ្លេចធ្វើការតាមដានស្ថានភាពរបស់ខ្លួនជាមួយនឹងគ្រូពេទ្យជំនាញនោះឡើយ ព្រោះការព្យាបាលជំងឺនេះ គឺត្រូវការចំណាយពេលវេលាយូររួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ព្រមទាំងការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ធ្លាប់មានអារម្មណ៍ថា ច្រណែនមិត្តក្នុង Facebook មែនទេ? ធ្លាប់គិតថា ហេតុអ្វីខ្ញុំចំណាយពេលឥតប្រយោជន៍ច្រើនជាមួយ Facebookបែបនេះ? ហេតុអ្វី?.....តាមពិតមានហេតុផល ២យ៉ាងរវាងទំនាក់ទំនងនៃការបាក់ទឹកចិត្ត និងការប្រើប្រាស់ Facebook ដែលត្រូវបានបកស្រាយដូចខាងក្រោម៖ ១. ចំណាយពេលច្រើនពេក ការប្រើប្រាស់ហ្វេសប៊ុកដោយមានពេលវេលាត្រឹមត្រូវនិងក្នុងគោលបំណងប្រើប្រាស់ជាប្រយោជន៍ណាមួយច្បាស់លាស់ពិតជាមិនបានផ្តល់ជាបញ្ហាចោទនោះទេ។ ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ដែលទទួលអារម្មណ៍អវិជ្ជមាន ពិសេសអាចបណ្តាលឲ្យបាក់ទឹកចិត្តនោះ គឺប្រើច្រើនលើសកម្រិត អូសចុះ អូសឡើង ជាពិសេសមិនបានបែងចែកពេលវេលាសម្រាប់ការប្រកបការងារ ឬរៀនសូត្រឲ្យមានប្រសិទ្ធភាពឡើយ ជាហេតុធ្វើឲ្យពួកគាត់តែងមានអារម្មណ៍ខុសឆ្គងចំពោះខ្លួនឯង ដែលមិនអាចប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ បង្កើនចំណូល ឬបង្កើនចំណេះដូចអ្នកដទៃឬដូចដែលបានគ្រោងទុក។ ២. ចូលចិត្តប្រៀបធៀប ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ នៃ Current Opinion in Psychology បានរកឃើញថាភាពច្រណែនមិត្តភក្តិក្នុង Facebook អាចបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្ត។ តាមរយៈ ការអូសចុះឡើង New Feeds ដែលសុទ្ធតែជារូបភាពពោរពេញដោយសុភមង្គលភាពជោគជ័យនានា ដំណើរកម្សាន្តក្រៅប្រទេស គូស្នេហ៍ដ៏ផ្អែមល្អែម ឡើងតំណែងការងារ ជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេស រាងកាយដ៏ស្រលូន ស៊ិចស៊ីចំពោះនារី ឬរាងកាយសម្បូរទៅដោយសាច់ដុំចំពោះបុរស។ល។ សុទ្ធតែអាចបណ្តាលឲ្យអ្នកទទួលអារម្មណ៍ច្រណែន ប្រៀបធៀបជីវិតអ្នកជាមួយគេព្រមទាំងប្រាថ្នាឲ្យបានដូចគេទៀតផង។ ពេលខ្លះ អ្នកតែងគិតថាហេតុអ្វីពិភពលោកនេះលម្អៀងចំពោះអ្នកម្ល៉េះ? ហេតុអ្វីអ្នកមិនអាចទទួលបានភាពរីករាយដូចគេ? ក្នុងករណីអ្នកកំពុងមានអារម្មណ៍អវិជ្ជមានបែបនេះសូមព្យាយាមអនុវត្តការគិតនិងដាក់ផែនការចំពោះខ្លួនឯងដូចខាងក្រោមដើម្បីទទួលបានអារម្មណ៍ប្រសើរឡើងវិញ៖ - ព្យាយាមកាត់បន្ថយការប្រើប្រាស់ Facebook បែបអកម្ម (Passive User) ដែលគ្រាន់តែអូសចុះឡើងដើម្បីមើលថាមានអ្វីខ្លះដែលបានកើតឡើងចំពោះមិត្តភក្តិអ្នក - កំណត់ពេលវេលាប្រើប្រាស់ឲ្យបានច្បាស់លាស់ និងប្រើក្នុងពេលកំណត់មួយ (ក្នុងករណីជា Passive User) - ត្រូវសប្បាយរីករាយ និងត្រេកអរជាមួយការទទួលបានរបស់មិត្តភក្តិអ្នក តែមិនមែនច្រណែននោះទេ - ត្រូវគិតថា ការបង្ហាញចេញរបស់មិត្តភក្តិអ្នកក្នុងបណ្តាញសង្គម គ្រាន់ជាផ្នែកមួយនៃជីវិតរបស់ពួកគេប៉ុណ្ណោះ។ គ្មាននរណាម្នាក់នឹងបង្ហាញភាពឥតខ្ចោះនៃគ្រួសារ ឬជីវិតផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃដឹងឡើយ! ជីវិតពោរពេញទៅដោយភាពផ្អែមល្អែម ល្វីង ជូរចត់ដូចគ្នា។ ម៉្យាងអ្នកត្រូវចាំថា ជីវិតរបស់បុគ្គលម្នាក់ៗលើលោកយើងនេះមានវាសនាមិនដូចគ្នាទេ ចំណែកការកំណត់និយមន័យជោគជ័យ និងសុភមង្គលកាន់តែផ្សេងគ្នាទៀត ប៉ុន្តែសំខាន់អ្នកត្រូវចេះប្រើប្រាស់ពេលវេលាប្រចាំថ្ងៃអ្នកឲ្យអស់លទ្ធភាព ព្រមទាំងរីករាយនូវអ្វដែលអ្នកកំពុងមាន និងព្យាយាមសម្រេចនូវអ្វីដែលអ្នកប្រាថ្នានាពេលអនាគត។ Facebook មិនមែនជាកត្តាបង្កហេតុទេ ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវទៅវិញទេដែលជាបញ្ហាប្រឈមសំខាន់បណ្តាលឲ្យបាក់ទឹកចិត្តដោយមិនដឹងខ្លួន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top