- Oct 27, 2025 |
- 19 ម៉ោងមុន |
- 133 មើល
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង និងសារៈសំខាន់របស់ប្រូតេអ៊ីន។ តស់ មកស្វែងយល់អំពីអាស៊ីតអាមីណូ ប្រភេទផ្សេងៗនៃប្រូតេអ៊ីនក្នុងអាហារ និងរបៀបដែលរាងកាយរបស់យើងប្រើប្រាស់អាស៊ីតអាមីណូដើម្បីផលិតប្រូតេអ៊ីន។ តើអ្វីទៅជាអាស៊ីតអាមីណូ? តើវាមានប៉ុន្មានប្រភេទ? ប្រូតេអ៊ីន ដែលអ្នកទទួលទាន (និងប្រូតេអ៊ីនដែលមានក្នុងខ្លួនរបស់អ្នករួចហើយ) គឺកើតឡើងចេញពីឯកតាតូចៗហៅថា អាស៊ីតអាមីណូ។ គេតែងហៅអាស៊ីតអាមីណូថាជា «សារធាតុផ្សំ » (building blocks)។ មានអាស៊ីតអាមីណូ ២០ ប្រភេទ អាចត្រូវបានចងភ្ជាប់គ្នាដើម្បីបង្កើតជាប្រូតេអ៊ីន ទាំងប្រូតេអ៊ីនដែលអ្នកទទួលទាន និងប្រូតេអ៊ីនដែលត្រូវបានផលិតដោយរាងកាយរបស់អ្នក។ ប្រភេទនៃប្រូតេអ៊ីនផ្សេងៗគ្នាក្នុងអាហារមានប្រភេទអ្វីខ្លះ? អាហារផ្សេងៗគ្នាមានផ្ទុកប្រូតេអ៊ីនផ្សេងៗគ្នា (ហើយជាធម្មតាមានច្រើនជាងមួយ)។ ឧទាហរណ៍៖ * ទឹកដោះគោ ឬយ៉ាអួ មានប្រូតេអ៊ីនហៅថា កាសេអ៊ីន (casein) និងវ៉េ(whey) ។ * សាច់ ត្រី ឬបសុបក្សី មានប្រូតេអ៊ីនហៅថា កូឡាជែន (collagen) និងមីយ៉ូស៊ីន (myosin) ។ * សណ្តែកមានប្រូតេអ៊ីនហៅថា លេគូមីន (legumins) ។ * ស៊ុតមានប្រូតេអ៊ីនជាច្រើនរួមមាន អាវីឌីន (avidin) និងអូវ៉ាល់ប៊ូមីន(ovalbumin) ។ ប្រូតេអ៊ីននីមួយៗមានលក្ខណៈពិសេស ដោយសារវាត្រូវបានបង្កើតឡើងពីលំដាប់អាស៊ីតអាមីណូប្លែកៗ រៀងៗខ្លួន។ នៅពេលដែលប្រូតេអ៊ីនត្រូវបានរំលាយ និងស្រូបយកហើយ អាស៊ីតអាមីណូទាំងនោះអាចត្រូវបានប្រើប្រាស់ជា សារធាតុផ្សំ (building blocks) សម្រាប់ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់អ្នក។ តើអាស៊ីតអាមីណូបង្កើតជាប្រូតេអ៊ីនក្នុងខ្លួនរបស់អ្នកដោយរបៀបណា? នៅពេលអាហារប្រូតេអ៊ីនធ្វើដំណើរតាមបំពង់រំលាយអាហារ វាត្រូវបានបំបែកទៅជា អាស៊ីតអាមីណូនីមួយៗ រួចត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម។ រាងកាយរបស់អ្នកប្រើប្រាស់សារធាតុផ្សំទាំងនេះដើម្បីផលិតប្រូតេអ៊ីនក្នុងខ្លួនប្រមាណ ៥០,០០០ ប្រភេទផ្សេងៗគ្នា ដែលនីមួយៗមានរចនាសម្ព័ន្ធ (និងមុខងារ) ជាក់លាក់របស់វា។ ប្រូតេអ៊ីនទាំងនេះមានចាប់ពី អង់ស៊ីម ដែលជួយពន្លឿនប្រតិកម្មគីមីក្នុងរាងកាយរហូតដល់ អ័រម៉ូន ដែលដើរតួដូចជាអ្នកនាំសារធាតុគីមី។ ប្រូតេអ៊ីនផ្សេងទៀតជួយគាំទ្រមុខងារប្រព័ន្ធភាពស៊ាំ ឬបញ្ចួនសារធាតុចិញ្ចឹមហើយក៏មានប្រូតេអ៊ីនដែលផ្តល់រចនាសម្ព័ន្ធដល់ឆ្អឹង ស្បែក សក់ ក្រចកនិងសាច់ដុំរបស់អ្នកផងដែរ។ នៅពេលដែលអាស៊ីតអាមីណូចូលក្នុងចរន្តឈាមហើយពួកវាក្លាយជា «អាងអាស៊ីតអាមីណូ» (amino acid “pool”)នៅក្នុងជាលិកា និងសារធាតុរាវរបស់រាងកាយដែលអាចប្រើប្រាស់បានតាមតម្រូវការ។ ហេតុអ្វីបានជាអ្នកត្រូវការប្រូតេអ៊ីនរាល់ថ្ងៃ? ការទទួលទានប្រូតេអ៊ីនក្នុងបរិមាណ និងប្រភេទត្រឹមត្រូវរាល់ថ្ងៃមានសារៈសំខាន់ ពីព្រោះប្រសិនបើអ្នកកង្វះប្រូតេអ៊ីន ក្នុងរបបអាហារជាប្រចាំ រាងកាយរបស់អ្នកនឹងចាប់ផ្តើមបំបែកប្រូតេអ៊ីនដែលមានក្នុងខ្លួនស្រាប់ដើម្បីផ្គត់ផ្គន់នូវអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ផលិតប្រូតេអ៊ីនក្នុងខ្លួន។ ដំណើរការនៃការកសាងឡើង (building up) និង បម្លែង (breaking down) នេះកើតឡើងគ្រប់ពេលវេលា ដំណើរការនេះដំណើរការបានល្អនឹងមានតុល្យភាពបានលុះត្រាតែមាន អាស៊ីតអាមីណូគ្រប់គ្រាន់។ ប្រូតេអ៊ីនពេញលេញ និងមិនពេញលេញ មានអាស៊ីតអាមីណូ ៩ ប្រភេទ ក្នុងចំណោម ២០ ប្រភេទ ដែលគេចាត់ទុកថា «ចាំបាច់» ហើយវាចាំបាច់ត្រូវតែបានមកពីរបបអាហារ ពីព្រោះរាងកាយរបស់អ្នកមិនអាចផលិតវាបានទេ។ ប្រូតេអ៊ីនពេញលេញ ប្រូតេអ៊ីនពីសត្វមានផ្ទុកនូវអាស៊ីតអាមីណូចាំបាច់ទាំងអស់ ដូច្នេះពួកវាត្រូវបានគេហៅថា «ប្រូតេអ៊ីនពេញលេញ» រួមមាន៖ * សាច់ * ត្រី * បសុបក្សី * ស៊ុត * ទឹកដោះគោ និងផលិតផលទឹកដោះគោ សណ្តែកសៀង និងអាហារប្រូតេអ៊ីនដែលបានមកពីសណ្តែកសៀងដូចជាតៅហ៊ូ ទឹកដោះគោ សណ្តែកសៀង ឬម្សៅប្រូតេអ៊ីនសណ្តែកសៀង ក៏ត្រូវបានចាត់ទុកថាជាប្រូតេអ៊ីនពេញលេញផងដែរ។ ប្រូតេអ៊ីនមិនពេញលេញ លើកលែងតែសណ្តែកសៀង ប្រូតេអ៊ីនរុក្ខជាតិខ្វះអាស៊ីតអាមីណូចាំបាច់ឬអាចច្រើនជាងហ្នឹង ដូច្នេះពួកវាត្រូវបានចាត់ទុកថា «ប្រូតេអ៊ីនមិនពេញលេញ» ដែលរួមមាន៖ * សណ្តែក * សណ្ដែកបាយ (Lentils) * គ្រាប់ធញ្ញជាតិ (Nuts) * គ្រាប់ធញ្ញជាតិទាំងមូល (Whole grains) សម្រាប់អ្នកតមសាច់ ពួកគេអាចទទួលទានអាហារចម្រុះច្រើនមុខដើម្បីធានាថាពួកគេទទួលបានអាស៊ីតអាមីណូចាំបាច់ពេញលេញក្នុងរបបអាហាររបស់ពួកគេ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។



