Menu

ប្រែក្លាយជាមនុស្សថ្មីសម្រាប់២០១៧


ប្រែក្លាយជាមនុស្សថ្មីសម្រាប់២០១៧

ធ្លាប់គិតថាសម្រាប់ឆ្នាំថ្មីនេះចង់កែប្រែខ្លួនឯងខ្លះអត់? ពិតណាស់!!! មនុស្សមួយចំនួនចង់កែប្រែទម្លាប់ ខ្លះចង់កែប្រែអត្តចរិត ខ្លះចង់កែប្រែការរស់នៅ ក្នុងខណៈដែលមនុស្សភាគច្រើនចង់ផ្លាស់រូបរាងរបស់ពួកគេ។ វាជារឿងពិតដែលពិបាកនឹងប្រកែក មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានរាងតូច ស្លីម ស្អាត ដែលអ្នកខ្លះព្យាយាមអត់អាហារ និងហាត់ប្រាណ ប៉ុន្តែសួរថា មនុស្ស ប៉ុន្មាននាក់ដែលជោគជ័យ?

ក្នុងខណៈនេះ អេមេដគ្លីនិកចង់បង្ហាញពីវិធីថ្មីដែលអាចជួយឲ្យអ្នកទទួលបានរាងស្អាតសិចស៊ី ដែលក្នុងនោះមានវីធី3យ៉ាងដែលអ្នកអាចជ្រើសរើសបាន។

វិធីទី1៖ សេវាកម្ម Slim Vaser
ជាវិធីដែលមានប្រសិទ្ធិភាពបំផុតដែលអាចទទួលលទ្ធផលបានដល់ទៅ 60% បន្ទាប់ពីធ្វើសេវាកម្មរួច។ Slim Vaser គឺការសម្រក រាងដោយការបូមខ្លាញ់ ចេញពីរាងកាយតាមផ្នែកផ្សេងៗ។ ខ្លាញ់ដែលបានបូមចេញមកគឺជាខ្លាញ់ដែលមិនមានអត្ថប្រយោជន៍ដល់រងកាយ។

ការបូមខ្លាញ់នៅអេមេដគ្លីនិកគឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិតជនជាតិថៃមានជំនាញមកពីបរទេស ព្រមទាំងមានបទពិសោធន៍យូរឆ្នាំ។ ការបូមខ្លាញ់មិនមានភាពឈឺចាប់ ឬផលប៉ះពាល់ដល់សុខភាពនោះទេ និងមានមុខរបួសតូចប៉ុណ្ណោះ។ បន្ទាប់ពីបូមរួចអ្នកអាចដើរលេង ឬធ្វើការបានធម្មតាដោយមិនចាំបាច់សម្រាកដូចការវះកាត់ឡើយ។

វិធីទី2៖ សេវាកម្ម Slim Shape
សេវាកម្ម Slim Shape គឺស័ក្តិសមសម្រាប់អ្នកដែលខ្លាចការវះកាត់ និងបូមខ្លាញ់។ វាគឺជាការសម្រករាង និងបន្តឹងតាមផ្នែកផ្សេងៗដូចជាភ្លៅ ដើមដៃ និងក្បាលពោះតាមរយៈការម៉ាស្សាដោយម៉ាស៊ីន។ ការម៉ាស្សាដោយម៉ាស៊ីនមានច្រើនដំណាក់កាលដែលពិតជាអាចជួយឲ្យអ្នកទទួលបានរាងស្អាត ហើយការម៉ាស្សានេះមិនមានភាពឈឺ
ចាប់ ឬប៉ះពាល់ដល់សុខភាពទេ។

លោក ខាត់ វៃហាំង និងលោក ជា លាងឈែ តារាសម្តែងដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តជ្រើសយកសេវាកម្ម Slim Shape ពីអេមេដគ្លីនិកផងដែរដោយសារតែភាពមមាញឹកនឹងការងារសិល្បៈ មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ។ ពួកគាត់ពិតជាពេញចិត្តនឹងលទ្ធផលដែលទទួលបាន ក៏ព្រោះតែSlimShape អាចជួយថែរក្សារាងពួកគាត់ឲ្យនៅតែស្អាត។

វិធីទី3៖ ផលិតផលសម្រាប់ទទួលទាន
ក្រៅអំពីសេវាកម្ម អេមេដគ្លីនិកក៏មានជាផលិតផលសម្រាប់យកទៅទទួលទាននៅផ្ទះផងដែរ។ផលិតផលទាំងនេះពិតជាស័ក្តិសមសម្រាប់អ្នកដែលមានភាពមមាញឹក មិនអាចមកទទួលសេវាកម្ម។

Messo Body Shock ជាផលិតផលថ្មីដែលទើបមកដល់កម្ពុជាតាមរយៈ អេមេដគ្លីនិក។ Messo Body Shock គឺត្រូវបានរកឃើញ និងផលិតនៅ ប្រទេសអេស៉្បាញ។ វាជាប្រភេទកូឡាជែនដែលមានតួនាទីជួយរក្សាទម្ងន់ ទប់ស្កាត់ជាតិខ្លាញ់មិនឲ្យកើនឡើង ហើយអ្នកនឹងទទួលបានលទ្ធផលកាន់ តែល្អបើសិនជាអាចតមអាហារដែលមានកាឡូរីខ្ពស់មួយចំនួន។

ផលិតផលមួយទៀត គឺមានឈ្មោះថា Super Slim ជាប្រភេទអាហារបំប៉ន វាមាន តួនាទីរំលាយជាតិខ្លាញ់ដែលកកនៅក្នុងខ្លួន និងជួយទប់ស្កាត់ការកកនៃ ខ្លាញ់ដែលធ្វើឲ្យអ្នកឡើងទម្ងន់។ ផលិតផលរបស់អេមេដមិនមែនជាផលិត ផលដែលមានដាក់លក់លើទីផ្សារធម្មតានោះទេ ហើយវាក៏មិនមានផលប៉ះពាល់ដល់សុខភាពដូចជាផលិតផលដែលមិនគួរឲ្យទុកចិត្តមួយចំនួន ផងដែរ។

ផលិតផលរបស់របស់អេមេដគឺសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល។ ទាំងអស់នេះ គឺសុទ្ធតែជាជម្រើសដ៏ល្អដែលអាចជួយឲ្យលោកអ្នកផ្លាស់ប្តូរទៅជាមនុស្សថ្មីម្នាក់សម្រាប់ឆ្នាំថ្មីបាន។

រូបរាងស្រស់ស្អាតនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង និងមានភាពងាយស្រួលក្នុងការជ្រើសរើសសម្លៀកបំពាក់ជាងពេលដែលមានរូបរាងធាត់។ សូមមកទទួលយកការផ្លាស់ថ្មីសម្រាប់ខ្លួនឯងនៅទីនេះ អេមេដ
គ្លីនិករីករាយនឹងជួយឲ្យអ្នកទទួលបានភាពស្រស់ស្អាតដែលអ្នកតែងប្រាថ្នាចង់បាន។

Happy New You on New Year 2017!!!

ទំនាក់ទំនង:
Hotline    :     010 270 999/ 092 226 688
Facebook page: Amed Cambodia
Line: AMED07
AMEDCambodia
Instagram: AMED_Cambodia
Email: amedcambodia855@gmail.com


Share:

អត្ថបទទាក់ទង