Menu

Ibuprofen អាចធ្វើឲ្យបុរសមិនអាចមានកូន (អារ)?


Ibuprofen អាចធ្វើឲ្យបុរសមិនអាចមានកូន (អារ)?

Ibuprofen ត្រូវបានគេស្គាល់ថាជាឱសថដែលស្ថិតនៅក្នុងក្រុម NSAIDs (Nonsteroidal Anti-inflammatory drug) មានឈ្មោះនៅលើទីផ្សារជា Motrin  ឬAdvil។ ឱសថនេះត្រូវបានប្រើប្រាស់ព្យាបាលការឈឺចុកចាប់តិចតួច និង អាការៈក្ដៅខ្លួន ក្នុងទម្រង់ជា ថ្នាំគ្រាប់(Tablet) ម្សៅលាយទឹក (Liquide Suspensions) និង បន្តក់ (Concentrated Liquide Drops)។ «អ្នកដែលប្រើប្រាស់ NSAIDs ងាយប្រឈមមុខនឹងជំងឺ គាំងបេះដូង (Higher Heart Attack) និងដាច់សរសៃឈាមខួរក្បាល (Stroke) ជាងអ្នកដែលមិនប្រើប្រាស់» នេះបើយោងតាម National Institutes of Health។ មិនតែប៉ុណ្ណោះ ឱសថនេះអាចបង្កឲ្យកើតជំងឺ ដំបៅក្រពះ ហូរឈាមក្នុងក្រពះពោះវៀន សម្រាប់មនុស្សមួយចំនួន។ គ្រោះថ្នាក់ទាំងនេះអាចខ្ពស់ ប្រសិនបើអ្នកប្រើ NSAIDs រយៈពេលយូរ អ្នកសុខភាពខ្សោយ និងអ្នកផឹកស្រាយ៉ាងហោចណាស់៣ដង ឬលើសពីនេះក្នុងមួយថ្ងៃ។ 

យោងតាមការផ្សព្វផ្សាយរបស់ CNN នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា «ការប្រើប្រាស់ Ibuprofen អាចមានផលប៉ះពាល់អវិជ្ជមានលើពងស្វាសរបស់មនុស្សប្រុស (ការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយ នៅថ្ងែច័ន្ទរបស់ទស្សនាវដ្តី National Academy Of Science Found)»។ ការសិក្សាបានបង្ហាញថា ការប្រើប្រាស់ Ibuprofen ក្នុងកម្រិតធម្មតា អាចធ្វើឲ្យក្មេងប្រុសមានការវិវត្តលក្ខណៈអ័រម៉ូន ដែលលក្ខណៈនេះធ្វើឲ្យមានការកាត់បន្ថយការមានកូន (អារ)។ 

ពងស្វាស(Testicles) មិនមែនត្រឹមតែផលិតទឹកកាមទេ វាថែមទាំងជួយបញ្ចេញនូវអ័រម៉ូន តេសស្តូស្តេរ៉ូន (Testosterone) ដែលជាអ័រម៉ូនភេទរបស់មនុស្សប្រុស។ Ibuprofen គឺជា Anti-androgenic ដែលរំខានដល់អ័រម៉ូនបុរស នេះបើតាមការពន្យល់របស់លោក David M. Kristensen សហអ្នកនិពន្ធ និង អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់ផ្នែកណឺរ៉ូន នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen (Copenhagen University Hospital)។ មិនតែប៉ុណ្ណោះ Ibuprofen ក៏អាចធ្វើឲ្យមានការកើនទ្បើងលទ្ធភាពដែលទារកប្រុសអាចនឹងកើតមកខូចទ្រង់ទ្រាយ និងមុខងារមួយចំនួនតាំងពីកំណើត (បកស្រាយដោយលោក Kristensen)។ ចំពោះ បុរសដែលប្រើប្រាស់ Ibuprofen ក្នុងកំទ្បុងពេល ១៤ថ្ងៃ អ័រម៉ូន Luteinizing (ជាអ័រម៉ូនដែលបញ្ចេញដោយក្រពេញ Pituitary និងភ្ញោចឲ្យពងស្វាសផលិតអ័រម៉ូនបុរស testosterone ) ត្រូវបានសម្របសម្រួលជាមួយកម្រិតនៃ Ibuprofen ដែលដំណើរការក្នុងចរន្តឈាម។ ក្នុងពេលជាមួយគ្នានេះ សមាមាត្ររបស់ អ័រម៉ូនភេទបុរស (Testosterone) និងអ័រម៉ូន Luteinizing ថយចុះ ដែលជាសញ្ញានៃការធ្វើឲ្យពងស្វាសដំណើរការមិនបានត្រឹមត្រូវ។

ឯកសារយោង: Ibuprofen linked to male infertility, study says (by CNN)

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង