Menu

បើធ្វើបែបហ្នឹងបាន នឹងលែងគេងទ្រមក់ទៀតឡើយ...


បើធ្វើបែបហ្នឹងបាន នឹងលែងគេងទ្រមក់ទៀតឡើយ...

បុគ្គលមួយចំនួនទម្លាប់គេងទ្រមក់ ឲ្យតែពេលព្រឹក ទោះបីជានាឡិកាចាប់ផ្ដើមរោទិ៍ហើយដឹងច្បាស់ថាខ្លួនត្រូវបំពេញការងារច្រើនក៏ដោយ ក៏នៅទ្រមក់មិនព្រមងើបខ្លួនពីពូកសោះ ដោយសារតែមានអារម្មណ៍មិនទាន់ស្វាហាប់ មិនដាច់អាល័យពីពេលដែលមានក្ដីសុខក្នុងការលង់លក់ក្នុងដំណេករបស់ខ្លួន។ នេះជាទម្លាប់អាក្រក់មួយដែលជាមូលហេតុចម្បងនៃការខាងបង់ពេលវេលាក្នុងការប្រកបកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ តែមិនអីទេ !!!យើងខ្ញុំសូមនាំមកជូនលោកអ្នកនូវគន្លឹះមួយចំនួនដែលជួយឲ្យលោកអ្នកប្រមូលផ្ដុំថាមពលសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយភាពស្វាហាប់ ដែលមានរួមមានដូចខាងក្រោម៖ 

អានអត្ថបទដែលខ្លួនចូលចិត្ត
អ្នកអាចសាកល្បងអានសៀវភៅ ទស្សនាវដ្ដី ឬអត្ថបទផ្សេងៗដែលខ្លួនចូលចិត្តរយៈពេលប្រមាណ៣០នាទីមុនពេលចូលគេង។

ចៀសវាងការទទួលទានអាហារ ឬពិសាភេសជ្ជៈដែលមានជាតិអាល់កុល 
វាអាចបណ្ដាលឲ្យក្រហាយទ្រូងក៏ដូចជាឆ្អល់ចុងដង្ហើម ហើយគេងមិនស្ងប់។

រៀបចំកិច្ចការសម្រាប់បំពេញពេលព្រឹក 
ធ្វើបែបនេះនឹងអាចជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចត្រូវបំពេញជាបន្តបន្ទាប់។

រៀបគម្រោងសម្រាប់អាហារពេលព្រឹក 
គម្រោងសម្រាប់អាហារពេលព្រឹក នឹងធ្វើឲ្យអ្នកនឹកគិតដល់ពេលទទួលទានអាហារពេលព្រឹក ហើយឆាប់ភ្ញាក់។

ធ្វើលំហាត់ប្រាណ 
ប្រសិនបើមានពេលច្រើន អ្នកអាចក្រាន់តែឆ្លៀតធ្វើក្បាច់យោគៈប្រមាណនាទីក៏ល្មមសម្រាប់ពញ្ញាក់ស្មារតីរបស់អ្នកឲ្យភ្ញាក់ពីគេងបានដែរ។

ទទួលទានទឹកមួយកែវ 
វានឹងជួយបំពេញបរិមាណទឹកដែលបាត់បង់ ដោយសារតែការបែកញើស និងដំណកដង្ហើម។

ដាក់នាឡិការោទិ៍នៅផ្នែកណាមួយនៃបន្ទប់ 
ចៀសវាងការដាក់ជិតខ្លួន ព្រោះអ្នកងាយនឹងចុចបិទហើយបន្តការគេងទៀត។ ដូច្នេះហើយការទុកវានៅឆ្ងាយពីខ្លួនបន្តិច នឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាងជាង ហើយចៀសវាងដាច់ខាតការចុចដាក់ឲ្យរោទិ៍បន្តទៀតនៅប៉ុន្មាននាទីក្រោយ។

ទទួលយកពន្លឺព្រះអាទិត្យ 
ពន្លឺព្រះអាទិត្យនឹងបញ្ឈប់ការផលិតអ័រម៉ូនមេឡាតូនីន ដែលនឹងជួយឲ្យអ្នកមានអារម្មណ៍ស្វាហាប់ និងត្រៀមខ្លួនសម្រាប់ការផលិតវាម្ដងទៀតក្នុងយប់បន្ទប់ទៀត។

ទុកឧបករណ៍ដែលមានសារធាតុវិទ្យុសកម្មឲ្យឆ្ងាយពីខ្លួន 
ពន្លឺដែលចេញពីឧបករណ៍ទាំងនោះធ្វើត្រាប់តាមពន្លឺព្រះអាទិត្យ ដោយធ្វើការបញ្ឈប់ខួរក្បាលពីការផលិតអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនជួយដល់ការគេងលក់ស្រួលពេលយប់។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង