Menu

បញ្ហាស្បែកដែលស្ត្រីមានផ្ទៃពោះជួបញឹកញាប់


បញ្ហាស្បែកដែលស្ត្រីមានផ្ទៃពោះជួបញឹកញាប់

ប្រតិកម្មស្បែកត្រូវបានគេចាត់ទុកថាជាផលវិបាកមួយដែលទទួលបានពីការមានផ្ទៃពោះដោយសារតែសារពាង្គកាយរបស់មនុស្សស្រីមិនអាចសម្របបានជាមួយនឹងការបម្រែបម្រួលអ័រម៉ូនក្នុងខ្លួន។ បញ្ហាទាំងនោះអាចមានដូចជាសង្វារ មុន និងជាំមុខជាដើម។


១. មុន
មនុស្សស្រីមួយចំនួនអាចនឹងសំណាងល្អ ព្រោះមុនរបស់គាត់បានថយចុះនៅពេលគាត់មានផ្ទៃពោះ។ ផ្ទុយទៅវិញ ស្ត្រីមួយចំនួនទៀត បែរជាឡើងមុនកាន់តែច្រើន ហើយសូម្បីតែកន្លែងដែលគាត់មិនធ្លាប់មានមុនសោះក៏អាចមានដែរពេលកំពុងមានផ្ទៃពោះ។ គ្រាប់មុនទាំងនេះ នឹងបាត់ទៅវិញក្រោយសម្រាល ប៉ុន្តែស្នាមខ្មៅដែលបន្សល់ពីគ្រាប់មុននេះ នឹងមិនងាយរលុបទេ ហើយថែមទាំងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តទៀតផង។

២. ជាំមុខ
ការមានផ្ទៃពោះ អាចធ្វើឲ្យមានការកើនឡើងនូវជាតិពណ៌របស់ស្បែកនៅកន្លែងខ្លះនៃរាងកាយ ជាពិសេសផ្ទៃមុខដែលយើងហៅថាជាំមុខ។ ការឡើងពណ៌ក្រម៉ៅនៅលើមុខនេះ ភាគច្រើនកើតឡើងនៅលើថ្ពាល់ ចង្កា និងថ្ងាស។ ការប៉ះពាល់នឹងកម្តៅក៏អាចធ្វើឲ្យការជាំមុខនេះកាន់តែធ្ងន់ធ្ងរឡើងដែរ។

៣. សង្វារ
សង្វារកើតឡើងនៅពេលដែលកូនក្នុងផ្ទៃរបស់អ្នកលូតលាស់លឿនជាងការលូតលាស់របស់ស្បែកពោះអ្នក។ នេះជាមូលហេតុដែលធ្វើឲ្យសរសៃយឺតនៅនឹងផ្ទៃខាងលើរបស់ស្បែកអ្នកប្រេះ និងបណ្តាលឲ្យមានស្នាមដែលហៅថាសង្វារ។


Share:

អត្ថបទទាក់ទង