
វិធីបង្ការ រោគពុកធ្មេញទឹកដោះ



ធ្មេញកុមារ ឬជាធ្មេញដែលជាទូទៅត្រូវបានគេស្គាល់ថាជា ធ្មេញទឹកដោះ និងធ្មេញបណ្តោះអាសន្ន គឺជាធ្មេញដំបូងគេក្នុងការលូតលាស់របស់មនុស្ស។ ពួកវាកើតឡើងក្នុងដំណាក់កាលលូតលាស់របស់កុមារ ហើយពួកគេអាចមើលឃើញក្នុងមាត់តាំងពីនៅពេលជាទារកដែលមានអាយុអំឡុងពេល៦ខែ។ ធ្មេញទារកមានសារៈសំខាន់ណាស់ បើសិនជាធ្មេញរបស់ទារកត្រូវបានបាត់បង់ឆាប់ពេកនោះ ធ្មេញដែលនៅសេសសល់អាចរាលចេញ ហើយមិនទុកកន្លែងធ្មេញមនុស្សពេញវ័យចេញបានល្អទេ ហើយបើសិនជាធ្មេញមិនត្រូវបានបង្ការថែទាំទេ វាអាចធ្វើឲ្យបាត់បង់មុខងារទំពារ ចំណាយច្រើន ដើម្បីព្យាបាល ការលូតលាស់ធ្មេញមិនបានល្អ ធ្វើឲ្យឈឺចាប់ ពិបាកក្នុងការសហកាណ៍ព្យាបាល និងធ្វើឲ្យមានការបង្ករោគ។ ការពុកធ្មេញ (ហៅថា Caries) គឺជាជំងឺឆ្លងរ៉ាំរ៉ៃទូទៅបំផុតនៃកុមារភាព។ ទម្លាប់មាត់ធ្មេញដែលមានសុខភាពល្អគួរចាប់ផ្តើមពីដំបូង ព្រោះធ្មេញពុកអាចកើតមានភ្លាមៗនៅពេលដែលធ្មេញចូលមក។ ដោយសារតែឪពុកម្ដាយមួយចំនួនបានមើលរំលង ឬមិនសូវបានយកចិត្តទុកដាក់ថែទាំធ្មេញទឹកដោះ និងមិនរកវិធីបង្ការហើយបានគិតថា មិនសូវសំខាន់ ព្រោះធ្មេញស្រុកនឹងដុះមកជំនួស ទើបយើងតែងតែឃើញលទ្ធផលមិនល្អនៅពេលកុមារធំពេញវ័យមានធ្មេញមិនល្អ ហើយត្រូវចំណាយច្រើនទាំងពេលវេលា និងថវិកាក្នុងការព្យាបាល។
មូលហេតុដែលងាយធ្វើឲ្យធ្មេញទឹកដោះមានរោគពុកធ្មេញ
រោគពុកធ្មេញលូតលាស់ នៅពេលមាត់របស់ទារកត្រូវបានឆ្លងដោយបាក់តេរីផលិតអាសុីត។ ឪពុកម្តាយ និងអ្នកថែទាំអាចចម្លងបាក់តេរីដល់ទារកតាមរយៈទឹកមាត់។ ឧទាហរណ៍ បាក់តេរីត្រូវបានរីករាលដាលតាមរយៈការចែករំលែកទឹកមាត់នៅលើស្លាបព្រា ឬពែងកែវដែលយកមកភ្លក់អាហារ ឬផឹក មុនពេលផ្តល់ចំណីដល់ទារក។
ការពុកធ្មេញបានវិវឌ្ឍឡើងនៅពេលធ្មេញ និងអញ្ចាញធ្មេញរបស់កុមារត្រូវបានប៉ះពាល់ទៅនឹងចំណីអាហារដែលមិនមែនជាទឹកមានរយៈពេលយូរ ឬជាញឹកញាប់ពេញមួយថ្ងៃ។ ស្ករធម្មជាតិឬជាតិស្ករនៅក្នុងសារធាតុរាវ ឬអាហារត្រូវបានផ្លាស់ប្តូរបំលែងទៅជាអាស៊ីតដោយបាក់តេរីនៅក្នុងមាត់។ អាសុីតនេះទៅរំលាយផ្នែកខាងក្រៅរបស់ធ្មេញបង្កឲ្យវាមានរោគពុកធ្មេញ។
មូលហេតុដ៏សាមញ្ញបំផុតដែលកើតឡើងថែមទៀតនោះ គឺនៅពេលឪពុកម្តាយដាក់កូនឲ្យគេងបៅជាមួយទឹកដោះគោ ទឹកផ្លែឈើ(សូម្បីតែនៅពេលលាយជាមួយទឹក) ភេសជ្ជៈកំប៉ុង ទឹកស្ករ ឬភេសជ្ជៈមានជាតិស្ករ វាក៏ងាយនឹងអាចធ្វើឲ្យកើតឡើងរោគពុកធ្មេញ ជាពិសេសនៅពេលដែលកុមារត្រូវបានអនុញ្ញាតឲ្យផឹកភេសជ្ជៈ ទឹកដោះគោជាញឹកញាប់ ពេញមួយថ្ងៃ និងនៅពេលសំរាក ឬនៅពេលគេង។ ការបំបៅដោះកូនច្រើនដោយការបំបៅដោះម្ដាយ វាមិនបណ្តាលឲ្យធ្មេញពុកទេ ហើយម្តាយទាំងអស់ដែលបំបៅកូនដោយទឹកដោះម្តាយ គួរតែដឹង និងតាមដានពីអនាម័យសុដន ថែទាំធ្មេញ វិធីបង្ការ និងមានរបបអាហារល្អៗសម្រាប់កូន។
រោគសញ្ញានៃរោគពុកធ្មេញកុមារ
ការពុកធ្មេញដំបូងអាចលេចឡើងជាចំណុចពណ៌សនៅបន្ទាត់ស្ករអញ្ចាញធ្មេញចំពោះធ្មេញមុខ។ ចំណុចទាំងនេះពិបាកនឹងមើលឃើញជាលើកដំបូង សូម្បីតែគ្រូពេទ្យ ឬពេទ្យធ្មេញរបស់កុមារដោយគ្មានឧបករណ៍ត្រឹមត្រូវ។ កុមារដែលមានពុកធ្មេញត្រូវពិនិត្យ និងព្យាបាលឲ្យទាន់ពេលដើម្បីបញ្ឈប់ការរាលដាលពីការរីករាលដាល និងដើម្បីការពារការខូចខាតបន្ថែមទៀត។
តើធ្វើដូចម្តេច ដើម្បីការពារធ្មេញពុកនៅវ័យជាទារក?
សូមអនុវត្តតាមជំហានដូចខាងក្រោម ដើម្បីការពារការពុកធ្មេញ ៖
ថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អ មុនពេលទារករបស់អ្នកកើតមក។ វាមានសារៈសំខាន់ និងត្រឹមត្រូវក្នុងការពិនិត្យមើលជាមួយពេទ្យធ្មេញសម្រាប់ការថែទាំមាត់ធ្មេញនៅពេលអ្នកមានផ្ទៃពោះ មិនថាអ្នកជ្រើសរើសបំបៅកូនដោយទឹកដោះ ឬទឹកដោះគោ វាជាការសំខាន់ណាស់ក្នុងការថែរក្សាធ្មេញទារកឲ្យបានល្អ។
ទារកដែលកើតដល់អាយុ 12 ខែ ៖ គួររក្សាមាត់ធ្មេញរបស់ទារកឲ្យស្អាតដោយជូតសំអាតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ជូតសម្អាតទារកឲ្យស្អាត។ នៅពេលដែលអ្នកឃើញធ្មេញលើកដំបូងដុះសូមដុសធ្មេញដោយប្រើច្រាសដុសធ្មេញទារកទន់ និងថ្នាំដុសធ្មេញ(សម្រាប់ទារក) នៃថ្នាំដុសធ្មេញដែលមានជាតិហ្វ្លុយអូរីត។
នៅអាយុ12 ទៅ 36 ខែ ៖ ដុសធ្មេញកូនរបស់អ្នក 2 ដងក្នុងមួយថ្ងៃរយៈពេល 2 នាទី។ ប្រើប្រាស់ថ្នាំដុសធ្មេញមានជាតិហ្វ្លុយអូរាយ ហូតដល់ថ្ងៃខួបកំណើតទីបីរបស់កូនអ្នក។ ពេលវេលាល្អបំផុតដើម្បីដុសធ្មេញ គឺបន្ទាប់ពីអាហារពេលព្រឹកនិងមុនពេលចូលគេង។
មិនត្រូវឲ្យកូនរបស់អ្នកចូលគេងជាមួយការបៀមដបទឹកដោះគោ ឬអាហារឡើយ វាមិនត្រឹមតែធ្វើឲ្យធ្មេញរបស់កូនមានជាតិស្ករជាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យកូនរបស់អ្នកប្រឈមនឹងការឆ្លងមេរោគត្រចៀក និងស្លាក់។
កុំប្រើដបទឹកដោះគោ ឬដបជ័រ ដើម្បីឲ្យអ្នកដើរលេងជាមួយ ឬផឹកក្នុងរយៈយូរឡើយ ប្រសិនបើកូនរបស់អ្នកចង់មានដប ឬពែងលេង នៅពេលញាំចំណីអាហារយើងអាចដាក់បំពេញវាដោយត្រឹមតែទឹកប៉ុណ្ណោះបានហើយ។
បង្រៀនកូនរបស់អ្នកឲ្យផឹកពីរកែវធម្មតាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមអាយុចាប់ពី 12 ទៅ 15 ខែ។ ការផឹកពីរកែវនិងធ្វើឲ្យសារធាតុរាវប្រមូលផ្តុំជុំវិញធ្មេញ ជួយលាងសំអាតធ្មេញ តែមិនត្រូវឲ្យយកកែវទៅដេកផឹកជាមួយទេ។
ប្រសិនបើកូនរបស់អ្នកត្រូវមានដបទឹកដោះគោ ឬទឹកដោះគោប្រើសម្រាប់រយៈពេលវែង សូមដាក់បំពេញវាដោយទឹកតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលជិះរថយន្ដ សូមផ្តល់តែទឹក ប្រសិនបើកូនរបស់អ្នកស្រេកទឹក។
កំណត់បរិមាណនៃអាហារផ្អែម ឬស្អិតដែលកូនរបស់អ្នកញ៉ាំដូចជាស្ករគ្រាប់ ស្ករពីនំផ្អែម ផ្លែឈើផ្អែម ឬប្រភេទនំខេក។ ស្ករ គឺអាចមាននៅក្នុងអាហារដូចជា ប្រភេទពពុះ និងបន្ទះបំពងផងដែរ ហើយអាហារទាំងនេះ គឺអាក្រក់ជាពិសេសប្រសិនបើកូនរបស់អ្នកញ៉ាំអាហារច្រើន។ ពួកគេគួរតែត្រូវបានបរិភោគតែនៅពេលញាំអាហារតែប៉ុណ្ណោះ និងបង្រៀនកូនរបស់អ្នកឲ្យប្រើអណ្តាតរបស់គាត់ ដើម្បីសម្អាតអាហារភ្លាមៗចេញពីធ្មេញ។
មិនត្រូវផ្តល់ទឹកសម្រាប់ទារកដែលមានអាយុតិចជាង 6 ខែនោះទេ ប្រសិនបើទឹកត្រូវបានផ្តល់ឲ្យទារកមានអាយុចន្លោះពី 6 ទៅ 12 ខែ ដែលមានបរិមាណ៤អោន(១អោន=២៨ក្រាម)ក្នុងមួយថ្ងៃ ចំពោះកុមារអាយុពី 1 ទៅ 6 ឆ្នាំទឹកដែលត្រូវបានផ្តល់ត្រូវបានកំណត់ត្រឹម 4 ទៅ 6 អោនក្នុងមួយថ្ងៃ។
ធ្វើការណាត់ជួបឲ្យកូនរបស់អ្នកជួបពេទ្យធ្មេញមុនអាយុ 1ឆ្នាំ ប្រសិនបើអ្នកមានការព្រួយបារម្ភពេទ្យធ្មេញអាចពិនិត្យកូនរបស់អ្នកឆាប់ និងស្វែងរកពេទ្យធ្មេញកុមារនៅតំបន់របស់អ្នកនៅ។ ប្រសិនបើគ្មានពេទ្យធ្មេញដែលអាចពិនិត្យមើលកូនរបស់អ្នកត្រឹមអាយុ 1 ឆ្នាំទេ គ្រូពេទ្យកុមាររបស់អ្នកអាចមើលទៅក្នុងមាត់របស់កូនអ្នកបាន ដោយលាបហ្វ្លូអូរាយ និងនិយាយជាមួយអ្នកអំពីរបៀបរក្សាសុខភាពរបស់កូនអ្នក។ រោគពុកធ្មេញអាចបង្ការបានដោយនិយាយជាមួយគ្រូពេទ្ យឬទន្តពេទ្យរបស់កូនអ្នក ប្រសិនបើអ្នកឃើញសញ្ញានៃការពុកនៅក្នុងធ្មេញរបស់កូនអ្នក ឬប្រសិនបើអ្នកមានសំណួរអំពីធ្មេញរបស់កូនអ្នក។ ជាមួយនឹងការថែទាំត្រឹមត្រូវ កូនរបស់អ្នកអាចធំឡើង ដើម្បីឲ្យមានធ្មេញដែលមានសុខភាពល្អពេញមួយជីវិតជាមួយស្នាមញញឹមល្អ។
បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ Malis Dental Clinic
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ