Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការធ្វើចលនាដង្ហើមអាចនឹងមានភាពកាន់តែប្រសើរឡើង

ការសិក្សាថ្មីរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Minnesota នៃប្រទេសអាមេរិក អាចនឹងរកឃើញនូវភាពល្អប្រសើរនៃការផ្សំគ្នារវាងចំនួន និងជម្រៅនៃការសង្កត់ទ្រូងពេលធ្វើ Cardio-Pulmonary Resuscitation (CPR)។

ការស្វែងរកថ្មីនេះ បានផ្សាយចេញនៅ JAMA Cardiology ដោយបានណែនាំថាការសង្កត់ទ្រូងចំនួន ១០៧ ដងក្នុង ១នាទី ហើយមានជម្រៅ ៤,៧សមក្នុងរយៈពេល ៥ នាទីដំបូងនៃការធ្វើ CPR អាចជួយសង្គ្រោះអ្នកជំងឺបានច្រើននៅពេលដែលក្រុមអ្នកសង្គ្រោះបញ្ហាគាំងបេះដូងដែលសិ្ថតនៅក្រៅមន្ទីរពេទ្យ។ លើសពីនេះទៅទៀតការរកឃើញថ្មីនេះ ហាក់ដូចជាមិនមានការប្រែប្រួលប្រសិទ្ធភាពទៅតាមអាយុ ភេទ ចង្វាក់បេះដូង ឬការប្រើប្រាស់ឧបករណ៍ក្នុងពេលធ្វើ CPR នោះឡើយ តែការប្រើប្រាស់ឧបករណ៍រួមជាមួយនឹងការអនុវត្តរួមគ្នានៃចំនួននិងជម្រៅនៃការសង្កត់បានបង្កើនប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។

សព្វថ្ងៃនេះ នៅប្រទេសអាមេរិក មានចំនួន ៣០០ ០០០ ករណីនៃការគាំងបេះដូងក្រៅមន្ទីរពេទ្យបានកើតឡើងជារៀងរាល់ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ឃើញថា នៅពេលធ្វើCPR បើត្រឹមតែ ២០% នៃចំនួនការសង្កត់ទ្រូងត្រូវបានអនុវត្តក៏អាចធ្វើឲ្យការរស់រាន្តមានជីវិតផ្នែកប្រព័ន្ធប្រសាទមានការកើនឡើងរហូតដល់ ៦%។

ការសិក្សានេះបានធ្វើឡើងលើអ្នកជំងឺគាំងបេះដូងនៅក្រៅមន្ទីរពេទ្យចំនួន ៣៦០០ នាក់។ អត្រានៃការសង្កត់ទ្រូង និងជម្រៅនៃការសង្កត់ ត្រូវបានទុកជាផ្នែកមួយនៃការសិក្សាគ្លីនិកដោយក្រុម NIH Resuscitation Outcomes Consortium ដោយមានការប្រើប្រាស់ឧបករណ៍ Impedance Threshold Device (ITD)។

ឯកសារយោង៖ https://www.sciencedaily.com/releases/2019/09/190918121204.htm

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top