ប៉ះពាល់មិនតិចទេ បើអ័រម៉ូនតេស្តូស្តេរ៉ូនមានការថយចុះ
តើអ្វីទៅជាអ័រម៉ូនតេស្តូស្តេរ៉ូន?
អ័រម៉ូនតេស្តូស្តេរ៉ូនអាចជាអ័រម៉ូនដែលអ្នកទាំងអស់គ្នាប្រហែលជាដឹង ព្រោះអ័រម៉ូននេះគឺជាអ្នកដែល
បង្កើតឲ្យមានសាច់ដុំ និងកំណត់ភាពជាបុរស។ ជាការពិតណាស់ អ័រម៉ូនតេស្តូស្តេរ៉ូនជាអ័រម៉ូនដែល
ជម្រុញឲ្យមានអារម្មណ៍ផ្លូវភេទ និងបង្កើតសាច់ដុំសម្រាប់បុរស ហើយវាក៏មានតួនាទីក្នុងការគ្រប់-គ្រងអារម្មណ៍និងជំនួយដល់ឆ្អឹងផងដែរ។ នៅពេលដែលកម្រិតរបស់អ័រម៉ូននេះបានថយចុះក្រោម ឬកម្រិតធម្មតា អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិភាក្សាអំពីការព្យាបាល។ អាយុនិងកម្រិតរបស់អ័រម៉ូនការថយចុះនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនគឺជារឿងធម្មតាសម្រាប់បុរសទៅតាមវ័យរបស់ពួកគេ ដោយសារការផលិតអ័រម៉ូនត្រូវបានថយចុះ។សម្រាប់បុរសភាគច្រើនការថយចុះនេះមិនបានស្តែងចេញនូវបញ្ហា ឬរោគសញ្ញាអ្វីសំខាន់ឡើយ។ ប៉ុន្តែបុរសមួយចំនួនអាចនឹងមានអាការៈក្តៅ អារម្មណ៍ ឆេវឆាវឆាប់ខឹង និងចំណង់ផ្លូវភេទថយចុះ។
ការថយចុះអ័រម៉ូន និងផលប៉ះពាល់
• ចំពោះរូបរាងកាយរបស់បុរសការថយចុះកម្រិតអ័រម៉ូនអាចស្តែងចេញនូវសញ្ញាសំខាន់មួយចំនួនចំពោះរូបរាងកាយរបស់បុរសដូចជា៖
◊ សាច់ដុំស្វិត
◊ ជ្រុះសក់
◊ ពងស្វាសរួមតូច
◊ ដោះមានទំហំធំ
• ចំពោះឆ្អឹង
អ្នកប្រហែលជាគិតថាជំងឺពុកឆ្អឹងគឺជាជំងឺរបស់ស្រ្តីកើតឡើងក្រោយការអស់រដូវ។ ប៉ុន្តែវាអាចកើត
ឡើងដូចគ្នាចំពោះបុរសនៅពេលដែលកម្រិតអ័រម៉ូននេះបានថយចុះ។ នៅពេលដែលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ឆ្អឹងរបស់បុរសប្រែទៅជាស្តើងជាងមុន ខ្សោយនិងងាយបាក់បំផុត។
• ចំពោះសុខភាពផ្លូវភេទ
ការថយចុះកម្រិតអ័រម៉ូននេះមិនមានទំនាក់ទំនងទៅនឹងការរួមភេទនោះទេ ប៉ុន្តែវាបណ្តាលឲ្យមានផលលំបាកចំពោះខួរក្បាលនិងរាងកាយរបស់អ្នកក្នុងការមានអារម្មណ៍ចំពោះការរួមភេទ។ បុរសមួយចំនួនត្រូវបានសម្គាល់ឃើញថាមានការថយចុះនូវចំណង់ផ្លូវភេទ ខណៈដែលបុរសមួយចំនួនទៀតគឺបាត់បង់ចំណង់ផ្លូវភេទទាំងស្រុងតែម្តង។ ការថយចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនគឺអាចបង្កការលំបាកដល់ការឡើង និងរក្សាភាពរឹងរបស់លិង្គ។
• ចំពោះអារម្មណ៍និងការគិត
បុរសមួយចំនួនអាចមានបញ្ហាដូចជា ឆាប់ខឹង បាត់បង់ការគ្រប់គ្រងអារម្មណ៍ ប្រែប្រួលការគិតឆាប់រហ័ស ខ្សោយកម្លាំង។ រោគសញ្ញាទាំងនេះអាចបង្កឡើងដោយជំងឺមួយចំនួនដូចជាជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺធ្លាក់ទឹកចិត្ត បញ្ហាគេងមិនលក់ និងជំងឺរ៉ាំរ៉ៃ។
• ភាពអារ
អ័រម៉ូនតេស្តូស្តេរ៉ូនមានតួនាទីជួយរាងកាយរបស់បុរសក្នុងការផលិតស្ពែម។ នៅពេលដែលកម្រិត អ័រម៉ូននេះថយចុះ វាបណ្តាលឲ្យការផលិតស្ពែមមានការថយចុះផងដែរ។ ដូចនេះ នៅពេលដែលបរិមាណស្ពែមតិច វាមានការពិបាកក្នុងការបង្កើតឲ្យមានការបង្កកំណើត។
តើមូលហេតុអ្វីដែលបណ្តាលឲ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ?
ភាពចាស់របស់បុរសគឺជាមូលហេតុដែលបណ្តាលឲ្យកម្រិតអ័រម៉ូនថយចុះ។ ជំងឺមួយចំនួនក៏ជាមូលហេតុដែលចូលរួមក្នុងការថយចុះផងដែរដូចជាជំងឺ ទឹកនោមផ្អែមប្រភេទទី២ ជំងឺថ្លើម ជំងឺតម្រងនោម ជំងឺសួតរ៉ាំរ៉ៃ ជំងឺខួរក្បាល និងរបួសនៃពងស្វាស។
តើអ្នកត្រូវធ្វើតេស្តនៅពេលណា?
គ្រូពេទ្យរបស់អ្នកប្រហែលជាស្នើសុំការធ្វើតេស្តប្រសិនបើអ្នកមានសញ្ញាមួយចំនួនដូចជា៖
• បញ្ហាឡើងរឹងរបស់លិង្គ
• ថយចុះចំណង់ផ្លូវភេទ
• បរិមាណស្ពែមមិនគ្រប់គ្រាន់
• ជ្រុះសក់ ស្វិតសាច់ដុំ ថយកម្ពស់
ក្នុងករណីអ្នកមានជំងឺដែលអាចបណ្តាលឲ្យមានការថយចុះនូវបរិមាណអ័រម៉ូនតេស្តូស្តេរ៉ូន គ្រូពេទ្យក៏អាចស្នើសុំឲ្យធ្វើតេស្តដើម្បីមើលពីកម្រិតអ័រ-ម៉ូនរបស់អ្នកផងដែរ។កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធម្មតាចំពោះមនុស្សប្រុស គឺប្រហែល 3០០-1000ng/dl។ ជាទូទៅ គេធ្វើតេស្តរកកម្រិតអ័រម៉ូននេះនៅពេលព្រឹក ព្រោះជាពេលដែលកម្រិតអ័រ-ម៉ូនឡើងខ្ពស់។
ការព្យាបាល
ប្រសិនបើអ្នកមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននៅក្នុងឈាមទាប ហើយមានរោគសញ្ញាដែលរំខាន
ដល់ជីវិតរស់នៅប្រចាំថ្ងៃ គ្រូពេទ្យប្រហែលជាឲ្យអ្នកប្រើប្រាស់ថ្នាំជំនួយតេស្តូស្តេរ៉ូន។ ប៉ុន្តែមិនមានន័យថាគ្រប់អ្នកដែលមានបញ្ហាថយចុះអ័រម៉ូននេះទាំងអស់សុទ្ធតែត្រូវទទួលការព្យាបាលនោះទេ។ អ្នកត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សាពីផលចំណេញ និងផលប៉ះពាល់នៅពេលដែលធ្វើការព្យា បាល។ អ្នកជំនាញខាងប្រព័ន្ធម៉ូតសាស្ត្រនិងជំនាញខាងក្រពេញអាចដោះស្រាយបញ្ហាអ័រម៉ូននេះ បាន។
◊ ការព្យាបាលដោយការបំពេញនូវកម្រិតនៃការថយអ័រម៉ូន៖ ប្រសិនបើអ្នកត្រូវធ្វើការព្យាបាលគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាដើម្បីកំណត់កម្រិតអ័រម៉ូនដែលត្រូវបំពេញ។ តាមរយៈការសិក្សាមួយចំនួនឃើញថាវិធីសាស្រ្តនេះគឺល្អដែលធ្វើឲ្យសាច់ដុំបុរសមានភាពរឹងមាំ ការពារឆ្អឹង និងបង្កើនចំណង់ផ្លូវ ភេទ។ ប៉ុន្តែមានប្រសិទ្ធភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។
◊ ការចាក់បញ្ចូលអ័រម៉ូនតេស្តូស្តេរ៉ូន៖ អ័រម៉ូនតេស្តូស្តេរ៉ូនមានច្រើនទម្រង់ដូចជាប្រភេទថ្នាំ
ចាក់ ជេល កៅអៀក ហើយថ្នាំគ្រាប់។ ថ្នាំចាក់ជាជម្រើសដែលមានតម្លៃធូរថ្លៃប៉ុន្តែវាធ្វើឲ្យឈឺចាប់
ដោយសារអ្នកត្រូវចាក់វាចន្លោះ ៧ទៅ២២ថ្ងៃទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។កម្រិតរបស់អ័រម៉ូន
តេស្តូស្តេរ៉ូនអាចឡើងឬចុះអាស្រ័យលើកម្រិតនៃការប្រើប្រាស់ថ្នាំនោះ។
◊ ការប្រើប្រាស់ជេលឬកៅអៀក ៖ អ្នកអាចប្រើប្រាស់វាទៅលើស្បែករបស់អ្នកដោយផ្ទាល់ ហើយ
អ័រម៉ូននឹងធ្វើការជ្រាបចូលទៅក្នុងសរសៃឈាមយឺតៗ។ ដោយសារវិធីនេះយើងអាចប្រើប្រាស់រាល់ថ្ងៃដូច្នេះវាអាចរក្សានូវស្ថេរភាពរបស់អ័រម៉ូនបានល្អ។ ប៉ុន្តែវាក៏អាចបង្កឲ្យមានការរមាស់កន្ទួលក្រហម និងពងបែកនៅលើស្បែក។ ស្រ្តីនិងកុមារមិនត្រូវមានការប៉ះពាល់ជាមួយស្បែកដែលបានប្រើប្រាស់ជេលឬកៅអៀកនេះទេ។
ផលវិបាកនៃការព្យាបាលដោយអ័រម៉ូនការព្យាបាលដោយអ័រម៉ូនមានគុណវិបត្តិមួយចំនួនដែលបុរសមានការប្រែប្រួលក្រោយការព្យាបាល ៖
• មានចំនួនគ្រាប់ឈាមក្រហមច្រើន
• អត់ដង្ហើមពេលកំពុងគេង
• ការរីកធំនៃក្រពេញប្រូស្តាត
• កើតមុន
ផលវិបាក និងផលចំណេញចំពោះការព្យាបាលដោយអ័រម៉ូននេះរយៈពេលយូរមិនទាន់បានដឹងនៅឡើយទេ ខណៈដែលការសិក្សាធំមិនទាន់បានបញ្ចប់។ប៉ុន្តែមានការព្រួយបារម្ភចំពោះការ
ប្រើប្រាស់នូវកម្រិតអ័រម៉ូននេះយូរអាចបណ្តាលឲ្យកើតមានជំងឺមហារីកក្រពេញប្រូស្តាតទៅលើបុរស វ័យចំណាស់។ ដូច្នេះបុរសដែលបានប្រើប្រាស់ថ្នាំតេស្តូស្តេរ៉ូនត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីរកមើលប្រសិនបើមានរោគសញ្ញាដំបូងរបស់ជំងឺមហារីកក្រពេញប្រូស្តាត។
ការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពួកអ័រម៉ូននេះត្រូវបានហាមឃាត់ចំពោះបុរសមួយចំនួនដែលមានលក្ខណះដូចខាងក្រោម ៖
• មហារីកក្រពេញប្រូស្តាត ឬមហារីកដោះ
• មានជំងឺអត់ដកដង្ហើមពេលកំពុងគេងដោយមិនបានធ្វើការព្យាបាល
• មានចំនួនគ្រាប់ឈាមក្រហមច្រើន
• ជំងឺបេះដូង។