Menu

យល់ដឹងពីបញ្ហាសាច់ដុះលើស្បែក


យល់ដឹងពីបញ្ហាសាច់ដុះលើស្បែក

បុគ្គលមួយចំនួនមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះបញ្ហាសាច់ដុះលើស្បែកដោយបារម្ភថាវាអាចជាសញ្ញាណនៃជំងឺមហារីក។ ប៉ុន្តែ តាមការពិតទៅ «បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ!!! វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា» នេះបើយោងតាមសម្តីរបស់ Madam Barbiela ដែលជាស្ថាបនិករបស់ Lalune Beauty Careមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលជាទំនុកចិត្តរបស់មិត្តប្រុសស្រីដែលស្រលាញ់ភាពស្រស់ស្អាត។ ខណៈនេះ លោកអ្នកអាចស្រាយចម្ងល់ទាក់ទិននឹងបញ្ហានេះជាមួយនឹងអត្ថបទណែនាំដោយលោកស្រីខាងក្រោម៖

សាច់ដុះលើស្បែកជាអ្វី?
វាប្រៀបបាននឹងបណ្តុំនៃសរសៃនិងបំពង់ស្នូល កោសិកាប្រសាទ កោសិកាជាតិខ្លាញ់  និងកោសិកាដែលគ្របដណ្តប់លើស្បែក។ បុគ្គលខ្លះអាចនឹងជួបប្រទះនឹងបញ្ហានេះ ហើយតែមិនបានចាប់អារម្មណ៍ ឬកត់សម្គាល់ ដោយដុំសាច់ដែលដុះទាំងនោះអាចនឹងត្រូវបានត្រដុស ឬជ្រុះបាត់ទៅ​ដោយមិនដឹងខ្លួន។ ប៉ុន្តែពេលខ្លះទៀតក៏នៅជាប់ជារៀងរហូត។ មនុស្សមួយចំនួនងាយប្រឈមនឹងបញ្ហាសាច់ដុះលើស្បែកនេះដោយសារតែបញ្ហាធាត់ហួសដែលបណ្តាលមកពីកត្តាតំណពូជ ឬមូលហេតុផ្សេងៗទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះជាក្រុមមនុស្សដែលមានការប្រឈមនឹងបញ្ហាសាច់ដុះនេះ។
ផ្ទៃនៃសាច់ដុះអាចនឹងមានសភាពរាបសើ្ម ឬរូបរាងមិនទៀងទាត់ហើយវាដុះចេញពីលើផ្ទៃនៃស្បែកដោយមានទងដុះជាប់នឹងស្បែកផ្ទាល់តែម្តង ដោយភាគច្រើនមានពណ៌ដូចសាច់យើងធម្មតា ឬក៏ត្នោតស្រាល។ ដំបូង វាមានទំហំតូច ហើយសំប៉ែតដូចក្បាលដែកគោលមួក។ វាអាចមានអង្កត់ផ្ចិតពី 2mmទៅ ហើយដុំសាច់ខ្លះក៏អាចមានដល់ 5cmផងដែរ។

តើអ្វីខ្លះជាហេតុបង្កឲ្យមានបញ្ហាសាច់ដុះលើស្បែកសាច់ដុះលើស្បែក?
ជាបញ្ហាមួយសាមញ្ញហើយតែងកើតមានក្រោយពាក់កណ្តាលជីវិតរបស់មនុស្ស មូលហេតុដែលគេបានអះអាងនោះ គឺបណ្តាលមកពីចង្កោមនៃកូឡាជែន និងសរសៃឈាម ដែលត្រូវបានប្រមូលផ្តុំគ្នាហើយឃាំងជាប់នៅស្រទាប់ក្រាស់នៃស្បែក។ វាក៏ជាលទ្ធផលពីការត្រដុសស្បែក និងស្បែក ហើយជាហេតុបណ្តាលឲ្យវាកើតមានត្រង់ផ្នែកនៃស្បែក និងស្បែកដែលមានគន្លាក់។

មូលហេតុដែលបង្កបញ្ហានេះក៏មានខុសៗគ្នាទៅតាមប្រភេទមនុស្សផងដែរ៖
• អ្នកដែលធាត់ហួស ៖ អាចមកពីពួកគេមានស្បែកផ្នត់ និងគន្លាក់ច្រើន
• ស្រ្តីមានផ្ទៃពោះ ៖  ភាគច្រើន បណ្តាលមកពីអ័រម៉ូនដែលត្រូវបានបញ្ចេញ
• អ្នកជំងឺទឹកនោមផ្អែម
•​​​ បុគ្គលដែលមានផ្ទុកវីរុសមហារីកស្បូន (ដែលមានហានិភ័យទាប ប្រភេទ 6 និង11)
• ការប្រើប្រាស់ស្តេរ៉ូអ៊ីតដោយខុសច្បាប់ ៖ វាជ្រៀតចូលទៅក្នុង​សារពាង្គកាយ និងសាច់ដុំ ដែលបណ្តាលឲ្យសរសៃកូឡាជែនដែលនៅក្នុងស្បែកចងភ្ជាប់គ្នា ហើយក៏បង្កជាដុំសាច់ដុះនៅលើស្បែកតែម្តង។

តើអាចធ្វើការព្យាបាលដោយវិធីណាខ្លះ?
សាច់ដុះលើស្បែកនេះភាគច្រើនមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំនោះទេហើយអ្នកដែលកើតមានបញ្ហានេះធ្វើការដកវាចេញ ក៏ដើម្បីតែភាពស្រស់ស្អាត ក៏ដូចជាសម្ផស្សប៉ុណ្ណោះ។ ជួនកាល ដុំសាច់ធំជាពិសេសពួកដែលកើតមានត្រង់តំបន់ដែលងាយនឹងមានការប៉ះទង្គិច តាមរយៈការត្រដុសជាមួយនឹងសម្លៀកបំពាក់ គ្រឿងអលង្ការឬស្បែកងាយនឹងបាត់រូបរាងដោយសារតែវាមានការប៉ះពាល់ច្រើន។ បុគ្គលមួយចំនួនទៀតធ្វើការកំចាត់ដុំសាច់នោះចេញពីមុខ ឬក្រោមក្លៀករបស់ខ្លួន ដើម្បីងាយស្រួលក្នុងការកោរសម្អាតរោមរបស់ខ្លួន។

ប្រិយមិត្តអ្នកអានអាចធ្វើការអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីធ្វើការសម្អាតសាច់ដុះលើស្បែក៖
• ការដុត(Cauterization)៖ សាច់ដែលដុះនឹងត្រូវបានដុតចេញដោយអគ្គិសនី
• ការកាត់ ៖ សាច់ដែលដុះនឹងត្រូវបានកាត់ចេញដោយកាំបិតវះ។

សម្ផស្សជាអ្វីដែលមនុស្សប្រុសស្រីប្រាថ្នាចង់បានមិនថាសិ្ថតក្នុងវ័យណានោះទេនរណាៗក៏មានកូនចិត្តប្រាថ្នាឲ្យខ្លួនឯងមានភាពស្រស់ស្អាតក៏ដូចជាមន្តស្នេហ៍ប្រកបដោយភាពទាក់ទាញដែរ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងបញ្ហាផ្សេងៗ ដែលបង្កជារូបភាពមិនល្អ ឬបញ្ហារំខានដល់ភាពស្រស់ស្អាត​របស់អ្នកនោះ សូមអញ្ជើញមកកាន់ LaluneBeauty Care ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ 257B ផ្លូវ182 សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ឬក៏អាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ 016 313 333/ 012 712 233។


Share:

អត្ថបទទាក់ទង