- Feb 26, 2026 |
- 2 ម៉ោងមុន |
- 50 មើល
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី របៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់អ្នក
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់យើង ។ មានមនុស្សតិចណាស់ដែលដឹងថា រាងកាយរបស់យើងមិនមែនផ្សំឡើងទាំងស្រុងដោយកោសិកាតែម្យ៉ាងនោះទេ។ មីក្រូសរីរាង្គរាប់លានរស់នៅក្នុងពោះវៀនរបស់យើង ហើយចំនួនរបស់ពួកវា លើសពីចំនួនសរុបនៃកោសិកាផ្ទាល់ខ្លួនរបស់យើងទៅទៀត។ ប្រព័ន្ធអេកូឡូស៊ីខ្នាតតូចនេះ ដែលមានបាក់តេរី វីរុស មេរោគផ្សិត និងប្រូតូហ្សូអា ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា "ហ្សែនទីពីរ" ហើយវាជះឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងសូម្បីតែមុខងារនៃការយល់ដឹងរបស់យើង។ បាក់តេរីក្នុងពោះវៀន (Gut microbiota) មិនមែនគ្រាន់តែជា "អ្នកដំណើរឆ្លងកាត់" ធម្មតានោះទេ ប៉ុន្តែគឺជាដៃគូរួមរស់ដែលបានវិវត្តន៍មកជាមួយមនុស្សអស់រាប់លានឆ្នាំមកហើយ។ នៅក្នុងពោះវៀនរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ មានបាក់តេរីច្រើនជាង ១,០០០ ប្រភេទ ដែលមានទម្ងន់សរុបពី ១ ទៅ ២ គីឡូក្រាម ដែលស្មើនឹងទម្ងន់នៃថ្លើមមួយ។ មីក្រូសរីរាង្គទាំងនេះមានអន្តរកម្មជាមួយយើងតាមបណ្តាញដ៏ស្មុគស្មាញ៖ • ពួកវាជួយបំបែកជាតិសរសៃដែលពិបាករំលាយ និងបង្កើតអាស៊ីតខ្លាញ់ខ្សែខ្លី (ដូចជា Butyrate) ដើម្បីផ្តល់ថាមពលដល់កោសិកាពោះវៀន។ • សំយោគសារធាតុចិញ្ចឹម វីតាមីន K និងវីតាមីនក្រុម B។ • បង្ហាត់ប្រព័ន្ធភាពស៊ាំរបស់យើងឱ្យចេះបែងចែករវាងមិត្តនិងសត្រូវ។ • ចូលរួមក្នុងកិច្ចការគ្រប់គ្រងការរំលាយអាហារ (Metabolism) និងការឆ្លើយតបនឹងការរលាក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ឥទ្ធិពលនៃបាក់តេរីក្នុងពោះវៀនមានវិសាលភាពលើសពីប្រព័ន្ធរំលាយអាហារទៅទៀត។ តាមរយៈ "Gut-brain axis" ប្រព័ន្ធទំនាក់ទំនងទ្វេទិសនេះអនុញ្ញាតឱ្យមីក្រូសរីរាង្គផលិតសារធាតុសរសៃប្រសាទដូចជា serotonin (ប្រហែល ៩០% ត្រូវបានផលិតនៅក្នុងពោះវៀន), dopamine និង GABA ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការឆ្លើយតបនៃអារម្មណ៍ និងភាពតានតឹង។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Microbiology បានផ្សារភ្ជាប់សមាសភាពជាក់លាក់នៃពោះវៀនទៅនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាមួយទៀតក៏បានរកឃើញថា បាក់តេរីក្នុងពោះវៀនរបស់អ្នកជំងឺ Parkinson មានភាពខុសគ្នាខ្លាំងពីមនុស្សដែលមានសុខភាពល្អ ដែលនេះបង្ហាញថាពោះវៀនអាចជាចំណុចចាប់ផ្តើមមួយនៃជំងឺប្រព័ន្ធសរសៃប្រសាទនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មានេះគឺងាយរងគ្រោះណាស់។មានកត្តាជាច្រើនដែលរបៀបរស់នៅក្នុងសម័យទំនើបនេះអាចបណ្តាលឱ្យមានអតុល្យភាពបាក់តេរី (ហៅតាមវេជ្ជសាស្ត្រថា Dysbiosis)៖ • របបអាហារ៖ របបអាហារបែបលោកខាងលិចដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ បានកាត់បន្ថយការទទួលទានជាតិសរសៃដែលចាំបាច់សម្រាប់បាក់តេរីមានប្រយោជន៍។ • ការប្រើប្រាស់ថ្នាំផ្សះហួសកម្រិត៖ ថ្នាំផ្សះដែលមានប្រសិទ្ធភាពខ្លាំងនិងទូលំទូលាយនឹងបោសសម្អាតមីក្រូសរីរាង្គយ៉ាងច្រើនដោយមិនរើសមុខនោះឡើយ។ • សម្ពាធផ្លូវចិត្តរ៉ាំរ៉ៃ៖ ស្ថានភាពស្ត្រេសបន្តបន្ទាប់ផ្លាស់ប្តូរការជ្រាបនៃពោះវៀន និងសមាសធាតុបាក់តេរី។ • ការគេងមិនគ្រប់គ្រាន់៖ រំខានដល់ចង្វាក់ជីវសាស្រ្ត (Circadian rhythm) និងប៉ះពាល់ដល់វដ្តមេតាប៉ូលីសនៃបាក់តេរី។ • ការធ្វើអនាម័យលើសកម្រិត៖ កាត់បន្ថយឱកាសសម្រាប់ការទាក់ទងជាមួយជាមួយមីក្រូសរីរាង្គចម្រុះដទៃទៀតនៅក្នុងបរិស្ថាន។ ផលប៉ះពាល់លើសុខភាព និងការថែទាំ អតុល្យភាពបាក់តេរី (Dysbiosis) នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺជាច្រើន។ ជំងឺប្រព័ន្ធរំលាយអាហារដូចជា ជំងឺរលាកពោះវៀន និងរោគសញ្ញាពោះវៀនដែលងាយរងរំញោច (IBS) មានទំនាក់ទំនងនឹងការប្រែប្រួលបាក់តេរីជាក់លាក់។ មនុស្សដែលធាត់លើសទម្ងន់ជាទូទៅមានភាពចម្រុះនៃបាក់តេរីក្នុងពោះវៀនទាប ហើយផ្ទុយទៅវិញមានប្រសិទ្ធភាពក្នុងការស្រូបយកថាមពលខ្ពស់ជាង។ សូម្បីតែជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជំងឺអាលែហ្សី និងសូម្បីតែសុខភាពសរសៃឈាមបេះដូង ក៏អាចរងឥទ្ធិពលពីបាក់តេរីទាំងនេះដែរ ។ ដូច្នោះតើយើងគួរថែរក្សា "ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មា" នេះដោយរបៀបណា? 1. របបអាហារចម្រុះគឺជាមូលដ្ឋានគ្រឹះ៖ មីក្រូសរីរាង្គផ្សេងៗគ្នាចូលចិត្តអាហារខុសៗគ្នា ដូច្នេះភាពចម្រុះនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សាភាពចម្រុះនៃបាក់តេរី។ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកដែលសម្បូរជាតិសរសៃគឺជា "ប្រេងឥន្ធនៈ" សម្រាប់បាក់តេរីមានប្រយោជន៍ ។ អាហារផ្អាប់ដូចជា យ៉ាអួ បន្លែផ្អាប់ និងតែ Kombucha សម្បូរទៅដោយប្រូបាយអូទិក (Probiotics) សកម្ម។ សារធាតុ Polyphenols (ដែលមានក្នុងផ្លែប៊ឺរី តែ និងសូកូឡាខ្មៅ) ក៏មានប្រសិទ្ធភាពជាប្រេបាយអូទិក (Prebiotics) ផងដែរដែលដើរតួជាស្បៀងសម្រាប់ជួយទ្រទ្រង់ដល់បាក់តេរីល្អៗដែលមានស្រាប់នៅក្នុងខ្លួន។ 2. ប្រើប្រាស់ថ្នាំផ្សះដោយឈ្លាសវៃ៖ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានពេញលេញ និងជៀសវាងការប្រើប្រាស់ដែលមិនចាំបាច់។ 3. គ្រប់គ្រងសម្ពាធផ្លូវចិត្ត និងការគេង៖ ការធ្វើសមាធិ ការហាត់ប្រាណបានទៀងទាត់ និងការរក្សាកាលវិភាគចូលដំណេកឱ្យទៀងទាត់ សុទ្ធតែជួយរក្សាសុខភាពពោះវៀនរបស់អ្នក។ 4. ធម្មជាតិ៖ ចេញទៅក្រៅផ្ទះខ្លះដើម្បីជួយឱ្យមានអន្តរកម្មរវាងអតិសុខមប្រាណចម្រុះក្នុងបរិស្ថាន ដែលអាចមានប្រយោជន៍ដល់ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ និងភាពចម្រុះនៃបាក់តេរីក្នុងខ្លួនយើងបាន។ ការប្រើប្រាស់អាហារបំប៉ន អាហារជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីខាងក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែមនុស្សនៅក្នុងយុគសម័យថ្មីនេះ ជាទូទៅខ្វះការទទួលទានជាតិសរសៃ។ កត្តានានាដូចជាជីវិតដ៏មមាញឹក ប្រញ៉ាប់ប្រញាល់ របបអាហារគ្មានតុល្យភាព និងការថមថយនូវសកម្មភាពក្រៅផ្ទះ ធ្វើឱ្យរបបអាហារប្រចាំថ្ងៃតែមួយមុខពិបាកឆ្លើយតបទៅនឹងតម្រូវការរាងកាយជាក់ស្តែង។ អាហារបំប៉ន "ប្រូបាយអូទិក (Probiotic)" អាចចូលទៅក្នុងពោះវៀនដោយផ្ទាល់ដើម្បីបំពេញបន្ថែមបាក់តេរីមានប្រយោជន៍។ចំណែក "ប្រេបាយអូទិក (Prebiotics)" (ជាចម្បងគឺជាតិសរសៃរលាយ) គឺមានលក្ខណៈទូទៅជាង ដោយវាផ្តល់អាហារូបត្ថម្ភដល់បាក់តេរីមានប្រយោជន៍ដែលមានស្រាប់។ ទឹកប្រទាលកន្ទុយក្រពើជួយសម្រួលបរិស្ថានក្នុងក្នុងពោះវៀនៗ និងជួយជម្រុញការរីកលូតលាស់នៃប្រូបាយអូទិក។ ការរួមបញ្ចូលគ្នានេះរួមគ្នាបង្កើតបរិស្ថានអេកូឡូស៊ី ដែលកាន់តែអំណោយផលដល់ការលូតលាស់នៃមីក្រូសរីរាង្គចម្រុះ ដោយហេតុនេះបង្កើនតុល្យភាព និងភាពធន់នៃមីក្រូជីវសាស្ត្រពោះវៀន ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងភាពស៊ាំទាំងមូល។ សរុបមក ស្នូលនៃសុខភាពពោះវៀនគឺសុខភាពរបស់បាក់តេរី ហើយការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីមីក្រូសរីរាង្គ គឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើបានសម្រាប់សុខភាពខ្លួនឯង។ ការរក្សាបាក់តេរីក្នុងពោះវៀនឱ្យបានល្អ ស្មើរនឹងការស្រឡាញ់ខ្លួនឯង។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។



