Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ធ្វើឲ្យទូរបម្រុងថ្នាំរបស់អ្នកមានប្រយោជន៍ពិតប្រាកដ

សព្វថ្ងៃក្នុងគ្រួសារសម័យថ្មីនីមួយៗតែងមាននូវទូរ ឬក៏ប្រអប់បម្រុងថ្នាំមួយនៅផ្ទះសម្រាប់ប្រើប្រាស់ក្នុងករណីដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅរកខាងក្រៅករណីត្រូវការបន្ទាន់ភ្លាមៗ ឬប្រើបណ្តោះអាសន្នមុនពេលទៅជួបជាមួយអ្នកជំនាញ និងកាន់តែសំខាន់ក្នុងករណីដែលពិបាកចេញទៅរកជំនួយ ដូចជាខណៈពេលមានបញ្ហានៅពាក់កណ្តាលយប់ជាដើម។ជាការពិតណាស់ទូរបំរុងថ្នាំពិតជាអាចបង្កភាពងាយស្រួល និងដោះស្រាយនូវបញ្ហាសុខភាពស្រាលៗមួយចំនួនបានភ្លាមៗព្រមទាំងកាត់បន្ថយកត្តាហានិភ័យបានមួយកម្រិតផងដែរ។ទោះជាយ៉ាងណាក៏ដោយមិនមែនទូរបម្រុងទាំងអស់សុទ្ធតែអាចជួយអ្នកបានគ្រប់ពេលនោះទេដូចនេះអ្នកចាំបាច់ត្រូវដឹងចំណុចសំខាន់ៗមួយចំនួនដើម្បីប្រាកដថាទូរថ្នាំរបស់អ្នកតែងតែផ្តល់នូវសារៈប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកត្រូវការនិងមិនបង្កផលរំខានណាមួយដល់អ្នកឬគ្រួសារឡើយ។

តើទូរបម្រុងថ្នាំរបស់អ្នកគួរមានផ្ទុកនូវអ្វីខ្លះ?
១.    សំភារៈសង្គ្រោះបឋមដូចជា បង់រុំ កំប្រេសបង់ស្អិត បង់បិទរបួស ដុំសំឡី បន្ទះសំឡីអាល់កុល សម្រាប់រំងាប់មេរោគលឧបករណ៍ ឬស្បែកជុំវិញរបួស ទឹកថ្នាំលាងរបួសសម្លាប់មេរោគឬក្រែមសម្លាប់មេរោគ សេរ៉ូមប្រៃសម្អាតរបួស និងលាងភ្នែកច្រមុះក្រែមប្រឆាំងការរលាក កន្ត្រៃមុត។
• សម្រាប់ប្រើប្រាស់ករណីមានរបួសតូចៗល្មមការរលាកផ្សេងៗ ដែលអាចអនុវត្តការសង្គ្រោះដោយខ្លួនឯងបាន។
២.    ថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាមួយចំនួនដែលកម្រិត និងទម្រង់ឱសថគួរតម្រូវទៅតាមវ័យរបស់សមាជិកក្នុងផ្ទះដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់  ថ្នាំបំបាត់អាការៈផ្តាសាយ ថ្នាំរាក ថ្នាំអាល្លែកហ្ស៊ី ថ្នាំបន្សាបអាស៊ីតក្រពះ ក្រែមសម្រាប់សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗម្សៅសម្រាប់លាយទឹកបង្រ្គប់ ជាតិទឹកនិងរ៉ែ ប្រេងខ្យល់ ប្រេងកូឡា ឬបំពង់ហឺត ស្ករបន្ថយអាការៈឈឺក និងក្អក។ គួរកត់សម្គាល់ថាអ្នកអាចបន្ថែមនូវផលិតផលធម្មជាតិមួយចំនួនសម្រាប់ព្យាបាលផងដែរដូចជា ទឹកឃ្មុំ និងប្រេងរុក្ខជាតិឱសថជាដើម។
• សម្រាប់សម្រួលអាការៈបន្តិចបន្តួច ដែលងាយនឹងកើតមានជាញឹកញាប់។
៣.    សំភារៈបន្ទាប់បន្សំ
• បន្ទះត្រជាក់ សម្រាប់បញ្ចុះកំដៅដែលងាយប្រើប្រាស់ ប្រើបានគ្រប់វ័យ និងគ្រប់ពេល
•  ថង់ស្អំទឹកក្តៅ ឬត្រជាក់ និងកៅអៀកសម្រាប់កាត់បន្ថយការឈឺចាប់ ឬចុករោយ
• ទែម៉ូម៉ែត្រដែលយកល្អគួរប្រើអេឡិចត្រូនិច ឬឌីជីថលជាជាងទែម៉ូមែត្របារត ចៀសវាងការបែកបាក់បង្ករបួស និងពិសេសគឺការប៉ះពាល់ជាមួយជាតិបារតដែលអាចបង្កមហន្តរាយដល់សុខភាពយ៉ាងខ្លាំង
• ឧបករណ៍វាស់កម្រិតសម្ពាធឈាម ឬជាតិស្ករប្រសិនសមាជិកគ្រួសារមានជំងឺប្រភេទនេះ
• ស៊ឺរ៉ាំង ឬឧបករណ៍សម្រាប់បឺតសំបោរប្រសិនមានក្មេងតូចៗ
• ស្ព្រៃយន៍បាញ់ទឹករ៉ែដែលមានមុខងារច្រើនដូចជាបន្ថយការរលាក សម្លាប់មេរោគ កន្ទួលរោលនានា។

តើគួររក្សាទុកទូរ ឬប្រអប់ថ្នាំនេះនៅកន្លែងណា?
ការដាក់នៅកន្លែងត្រឹមត្រូវគឺដើម្បីធានាបាននូវគុណភាពសំភារៈនិងថ្នាំដែលរក្សាទុកនៅក្នុងនោះ ក៏ដូចជាធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់ហើយចៀសវាងគ្រោះថ្នាក់ដោយសារការលេងរបស់ក្មេង និងជាពិសេសដើម្បីបង្កភាពងាយស្រួលក្នុងការទៅរកបានភ្លាមៗដោយមិនបាច់ចំណាយពេលរកយូរ។ ជាទូទៅ កន្លែងដែលរក្សាទុក ទូរឬប្រអប់សង្រ្គោះបន្ទាន់គឺក្នុងផ្ទះបាយព្រោះជាកន្លែងដែលអាចមានបញ្ហាបង្ករបួសផ្សេងៗ ឬរលាកញឹកញាប់តែងាយប្រឈមនឹងកំដៅនិងសំណើមដូចនេះត្រូវរកតំបន់ដែលមានសុវត្ថិភាព ចៀសផុតពីបញ្ហាទាំងនេះ ឬយកល្អអាចដាក់នៅកន្លែងសមរម្យណាមួយដែលងាយនឹងទៅដល់ដូចជាធ្នើក្នុងបន្ទប់គេងជាដើម។

លក្ខខណ្ឌក្នុងការទុកដាក់ទូរថ្នាំ
អ្នកត្រូវប្រាកដថាវាស្ថិតនៅកន្លែងណាមួយជាក់លាក់មិនប្តូរចុះឡើងដើម្បីចៀសវាងការភ្លេច ឬច្រលំនាំឲ្យខាតពេលវេលាក្នុងការរកក៏ដូចជាការជួយសង្គ្រោះ។ ម្យ៉ាងទៀតវាត្រូវស្ថិតនៅកម្ពស់ផុតពីការឈោងដល់របស់ក្មេង ផុតពីពន្លឺថ្ងៃ និងសំណើមជាពិសេសត្រូវរក្សាភាពស្អាត និងគួរបន្ថែមរូបសញ្ញាបូក ឬអក្សរសសេរបញ្ជាក់ពីលើទូរនោះដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង។ ដោយឡែកអ្នកត្រូវប្រាកដថាអ្នកបានចំណាយពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យទូរ ឬប្រអប់បម្រុងថ្នាំឲ្យទៀងទាត់ដើម្បីដឹងថា តើរបស់ណាមួយដែលហួសការកំណត់ខូចខាត ឬមានការខ្វះខាតណាមួយដើម្បីធ្វើការបង្គ្រប់វិញ។ ជាជំនួយអ្នកគួរបង្កើតជាបញ្ជីមួយសម្រាប់ផ្ទៀងផ្ទាត់ដើម្បីឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពងាយស្រួលនិងឆាប់រហ័ស។ ត្រូវចងចាំថាទូរថ្នាំរបស់អ្នកអាចជួយអ្នកបានដរាបណាអ្នកយកចិត្តទុកដាក់លើចំនុចសំខាន់ៗខាងលើប៉ុន្តែវាអាចត្រឹមតែជួយឲ្យចៀសផុតពីបញ្ហាសុខភាពដែលមានកម្រិតស្រាលប៉ុណ្ណោះ។ ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានបញ្ហាគ្រោះថ្នាក់ណាមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ឬលើសពីការគ្រប់គ្រងរបស់អ្នក  អ្នកចាំបាច់ត្រូវប្រញាប់ទៅជួប ឬយ៉ាងហោចណាស់ទូរស័ព្ទទៅអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់ចៀសវាងការអនុវត្តណាមួយដែលមិនប្រកដប្រជាដោយខ្លួនឯង។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានរួមគ្នាចែករំលែកពីគន្លឹះ​ ដើម្បីកែសម្រួលការគេងបានយ៉ាងល្អ។   មនុស្សភាគច្រើនស្គាល់ពីវិធីដែលទទួលទានរបបអាហារដែលមានសុខភាពល្អ និងសកម្មភាពរស់នៅអាចជះឥទ្ធិពលដល់សុខភាពរាងកាយរបស់   ពួកគេ ប៉ុន្តែការគេងបានត្រឹមត្រូវមិនទទួលបានប្រសិទ្ធិភាពនោះទេ។ តាំងពីក្មេងមក ពួកយើងជាច្រើនបានចូលគេងយប់ជ្រៅ ដោយសារតាមដានរឿងភាគ ធ្វើការលើគម្រោង ឬត្រៀមសិក្សាដើម្បីប្រឡង ឬនៅយប់ជ្រៅដោយសារអាចនៅបាន។ ការកែសម្រួលរយៈពេល និងគុណភាពនៃការគេងគឺជាការចាំបាច់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការនៃជីវិត។ ការគេងមិនលក់ដែលកើតឡើង ដោយសារការផ្លាស់ប្តូរពេលវេលា ការធ្វើដំណើរ និងភាពតានតឹងទូទៅគឺជារឿងធម្មតាទេ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវដឹងពីរបៀបវិលត្រលប់មកវិញឱ្យបានឆាប់រហ័ស និងសម្រាកឱ្យបានល្អ។ បន្តអានដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់អំពីសារៈសំខាន់នៃការគេង និងកត្តាដែលអាចធ្វើអោយវាប្រសើរឡើង។   ប៉ុន្តែជាដំបូង ហេតុអ្វីបានជាការគេងសំខាន់ ការគេងមានសារៈសំខាន់ព្រោះវា៖ • ផ្តល់អត្ថប្រយោជន៍ដល់មុខងារខួរក្បាល រួមទាំងការយល់ដឹង ការផ្តោតអារម្មណ៍ ផលិតភាព និងការអនុវត្ត • អាចដើរតួនាទីក្នុងការរក្សា ឬសម្រកទម្ងន់ ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃកាយសម្បទា • គាំទ្រមុខងារប្រព័ន្ធភាពស៊ាំដែលធ្វើអោយមានសុខភាពល្អ • មានឥទ្ធិពលលើសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ ១. ទទួលទានរបបអាហារល្អ ដើម្បីអោយគេង​លក់​ស្រួល តើ​អ្នក​ដឹង​ទេ​ថា​អ្វីដែលអ្នកញុំា ​និង​ពេល​ដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​? យកល្អគួរតែជៀសវាងអាហារធ្ងន់ៗមុនពេលចូលគេង មានដូចជាអាហារដែលមានជាតិកាហ្វេអ៊ីន អាល់កុល​ អាស៊ីត ហឹរ ផ្អែម ឬអាហារមានជាតិខ្លាញ់ខ្ពស់។ ជាការពិតណាស់ មនុស្សគ្រប់រូបមានភាពខុសប្លែកគ្នា ប៉ុន្តែការទទួលទានភេសជ្ជៈ ឬអាហារប្រភេទនេះនៅពេលល្ងាច អាចធ្វើអោយមិនស្រួលក្នុងខ្លួន រសាប់រសល់ ខណៈពេលដែលប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការដើម្បីធ្វើការ ។ ជំនួសមកវិញ សូមសាកល្បងវិធីខាងក្រោម ដើម្បីធ្វើឲ្យអ្នកឆាប់ងងុយគេងពេលយប់ ៖ • ញ៉ាំអាហារដែលធ្ងន់បំផុតរបស់អ្នកនៅពេលអាហារថ្ងៃត្រង់ • ប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព និងសម្បូរសារធាតុចិញ្ចឹម • កុមារគួរកំណត់ការទទួលទានជាតិស្ករអោយបានត្រឹមត្រូវ • មនុស្សពេញវ័យគួរឈប់ទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុលនៅពេលរសៀល និងពេលល្ងាច ដោយប្តូរវាទៅទទួលទានតែដែលជំនួយដល់  ស្មារតី ២. លំហាត់ប្រាណសម្រាប់ការគេងកាន់តែប្រសើរ កង្វះលំហាត់ប្រាណក៏អាចរួមចំណែកដល់វដ្តនៃបញ្ហានៃការគេងមិនលក់ផងដែរ។ ចលនាតិចតួច ឬមិនមានសោះអាចបង្កើនភាពតានតឹង ដែលអាចធ្វើឱ្យអ្នកក្រោកនៅពេលយប់។ ម្យ៉ាងវិញទៀត អសមត្ថភាព​ក្នុង​ការ​គេង​នោះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សារ​តែ​ភាព​នឿយហត់​ពេល​ថ្ងៃ​កើនឡើង។ ដោយសារតែមានអត្ថប្រយោជន៍ជាច្រើនដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ សូមព្យាយាមធ្វើចលនារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ។ នៅពេលនិយាយអំពីការសម្រាកឱ្យបានប្រសើរជាងមុន ការធ្វើលំហាត់ប្រាណសាមញ្ញ និងកម្រិតមធ្យមដូចជាការដើរ និងយូហ្គា។ ក្មេងៗគួរតែរីករាយនឹងការលេងប្រចាំថ្ងៃ ហើយការដើរយូរជាក្រុមគ្រួសារគ្រាន់តែជាវិធីមួយដែលអ្នកអាចទទួលបានអត្ថប្រយោជន៍នៃការធ្វើចលនាជាមួយគ្នា។ ៣. អនុវត្តអនាម័យនៃការគេងឱ្យល្អ ចង់ដឹងអត់ថាអនាម័យនៃការគេងជាអ្វី? វាមានន័យថាបង្កើតបរិយាកាសមួយ និងប្រកាន់ខ្ជាប់នូវទម្លាប់ដែលជំរុញឱ្យមានការងងុយគេងដែលមានភាពជាប់លាប់បំផុត។ អនាម័យនៃការគេងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែកុមារ និងមនុស្សវ័យជំទង់ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ព្រោះវាធ្វើអោយពួកគេទទួលបានជោគជ័យពេញមួយជីវិត។ • កំណត់កាលវិភាគ៖ ព្យាយាមចូលគេង និងក្រោកពីដំណេកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ព្រោះវាបង្កើតចង្វាក់នៃការគេងប្រកបដោយប្រសិទ្ធិភាព។ • សម្រាកមុនពេលចូលគេង៖ អនុញ្ញាតឱ្យខ្លួនអ្នក និងកូនរបស់អ្នកពី 30 នាទី ទៅ 1 ម៉ោង ដើម្បីចូលរួមក្នុងសកម្មភាពដែលបង្កើតភាពស្ងប់ស្ងាត់មុនពេលចូលគេង (ឧទាហរណ៍ សមាធិ សរសេរកំណត់ហេតុ អាន ឬស្តាប់តន្ត្រីបន្ធូរអារម្មណ៍។ល។) • កន្លែងគេងរបស់អ្នក៖ បរិយាកាសត្រជាក់ ងងឹត និងស្ងាត់ ដែលគ្មានការរំខានពីអេឡិចត្រូនិច គឺល្អបំផុតសម្រាប់ការសម្រាក ហើយបិទទូរសព្ទដៃ និងទូរទស្សន៍។ • ជៀសវាងការងងុយគេងពេលថ្ងៃ៖ ប្រសិនបើមិនអាចជៀសបាន សូមបន្តគេងរយៈពេលខ្លី 30នាទី ឬតិចជាងនេះ ដើម្បីកុំឱ្យរំខានដល់ការគេងនៅពេលយប់។   ៤. បង្កើតពេលវេលាសម្រាប់គ្រួសាររបស់អ្នក ការបង្កើតទម្លាប់នៃការគេងសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកអាចនាំមកនូវសណ្តាប់ធ្នាប់ដែលមានសុខភាពល្អ។ វាបង្កើតទម្លាប់ដែល "ពេលវេលាគេង" ត្រូវបានចែករំលែកពេញមួយគ្រួសារ ដូច្នេះទំនងជាធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការងងុយគេង។ វាក៏នឹងធ្វើឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នករៀបចំកាលវិភាគដែលដែលត្រឹមត្រូវផងដែរ ហើយត្រូវប្រាកដថាការអនុវត្តថ្មីនៃការគេងនោះ ប្រែវាក្លាយជាទម្លាប់សម្រាប់អ្នក។ ឧទាហរណ៍ ថា គ្រួសារមួយកំពុងត្រឡប់ពីវិស្សមកាលវិញ ស្របពេលដែលហត់នឿយ និងត្រូវគិតអំពីការត្រលប់ទៅធ្វើការ ឬសាលាវិញនៅថ្ងៃបន្ទាប់ ។ ពួកគេគួរតែចាប់ផ្តើមបង្កើតទម្លាប់នៃការគេង សម្រាប់កាលវិភាគចូលគេងរបស់ពួកគេ ខណៈពេលដែលប្រើគន្លឹះខាងលើដើម្បីកែសម្រួលយ៉ាងឆាប់រហ័ស។ កាលវិភាគនៃការគេងដ៏ល្អគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ភាពជោគជ័យ ដូច្នេះសូមប្រើការណែនាំនៅក្នុងអត្ថបទនេះ ដើម្បីជាប្រយោជន៍ដល់អ្នក និងក្រុមគ្រួសាររបស់អ្នក ដើម្បីសុខភាព និងសុខុមាលភាព។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

ក្តីស្រឡាញ់កើតចេញពីចិត្ត សុខភាពកើតចេញពីការថែទាំ ពេលវេលានៅក្បែរគ្នាបានយូរប៉ុណ្ណាអាស្រ័យទៅលើការឲ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដគឺ ការផ្តល់ពេលវេលា ការយកចិត្តទុកដាក់ជាប្រចាំ និងការថែទាំសុខភាព។ ទទួលបានក្តីស្រឡាញ់បែបនេះ តើមនុស្សជាទីស្រលាញ់របស់អ្នករំភើបយ៉ាងណាទៅណ៎? តែ... ត្រូវធ្វើបែបណាទៅ? វិធីសាស្ត្រងាយៗក្នុងឱកាស Pink Day ខាងមុខនេះ អ្នកអាចជូនកាដូពិសេសមួយដល់មនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីបញ្ជាក់ប្រាប់ថា អ្នកពិតជាស្រឡាញ់ពួកគាត់ពិតប្រាកដ ហើយកាដូនេះនឹងជាអ្នករំលឹកអ្នក ឲ្យអ្នក បង្ហាញក្តីស្រឡាញ់ទៅពួកគាត់ជាប្រចាំ។ កាដូពិសេសនោះ អាចជាអ្វី? យើងខ្ញុំសូមណែនាំ នូវម៉ាស៊ីនវាស់ជាតិស្ករឃែរសេន (Caresens) ដែលអាចឲ្យលោកអ្នកវាស់ជាតិស្ករដោយខ្លួនឯងបាន។ ឧបករណ៍នេះ មិនមែនប្រើបានតែអ្នកដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តាយាយ ប៉ាម៉ាក់ចាស់ៗ ក៏គួរតែមានម៉ាស៊ីនប្រភេទនេះផងដែរ ដើម្បីធ្វើការតាមដានជាតិស្ករក្នុងឈាមរបស់ពួកគាត់ ហើយអាចការពារពីជំងឺទឹកនោមផ្អែមថែមទៀត។ ពេលដែលកាដូនេះទៅដល់ដៃពួកគាត់ អ្នកត្រូវឆ្លៀតពេលនៅក្បែរពួកគាត់ យកចិត្តទុកដាក់ពួកគាត់ និងថែទាំសុខភាពគាត់ជាប្រចាំ បើទោះបីជាពួកគាត់អាចប្រើម៉ាស៊ីននេះដោយខ្លួនឯងក៏ដោយ ព្រោះនេះទើបជាក្តីស្រឡាញ់ពិតប្រាកដ។ ក្រៅពីនេះ អ្នកតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវប្រុងប្រយ័ត្នលើកម្រិតជាតិស្ករក្នុងខ្លួនគាត់ដែរ ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព និងសុវត្ថិភាព។ ក្នុងឱកាសថ្ងៃនៃក្តីស្រលាញ់នេះ ឧបករណ៍ម៉ាស៊ីនវាស់ជាតិស្ករម៉ាក CareSens ដែលជាម៉ាស៊ីនតេស្តជាតិស្ករលេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីយកម៉ាស៊ីនចាស់ប្តូរម៉ាស៊ីនថ្មី ដោយលោកអ្នកគ្រាន់តែយកម៉ាស៊ីនវាស់ជាតិស្ករណាមួយក៏បាន មកប្តូរយកម៉ាស៊ីនវាស់ជាតិស្ករថ្មីម៉ាក CareSens មួយគ្រឿងដោយឥតគិតថ្លៃ។ កម្មវិធីប្តូរនេះ មាននៅតាមបណ្តាឱសថស្ថានដៃគូទូទាំងប្រទេសរបស់យើង ដូចជា៖ រាជធានីភ្នំពេញ មាននៅ ឱសថស្ថាន អរុណរស្មីថ្មី ឱសថស្ថាន សួនសុវណ្ណ ឱសថស្ថាន HELPY ឱសថស្ថាន វិសារ ឱសថស្ថាន NORM ឱសថស្ថាន ធីតាសុភ័ក្ត្រ ឱសថស្ថាន ដេវាល់ដា ឱសថស្ថាន ឌីនីកា ឱសថស្ថាន ពន្លឺបញ្ចពណ៌ ឱសថស្ថាន មេឌីធិច ឱសថស្ថាន សុភ័ក្ត្រមិត្តសែនសុខ ឱសថស្ថាន អង្គរឧត្តម ខេត្តកំពង់ចាម ឱសថស្ថាន នាគព័ន្ធ ឱសថស្ថាន អង្គរធំ ខេត្តសៀមរាប ឱសថស្ថាន ខ្មែរ អង្គរ ឱសថស្ថាន ព្រះវិហារ ឱសថស្ថាន ព្រះវិហារ ១ ឱសថស្ថាន ព្រះវិហារ ២ ខេត្តកំពត៖​ ឱសថស្ថាន រិទ្ធិយ៉ា កាន់តែអស្ចារ្យជាងនេះទៀត Caresens នឹងចាប់ឆ្នោតជូនរង្វាន់ចំនួន៥ ដែលមួយរង្វាន់ៗ គឺ ម៉ាស៊ីនតេស្តជាតិស្ករ Caresens មួយឈុត ដោយលោកអ្នកគ្រាន់តែ Like page Caresens Glucose Meter (https://www.facebook.com/caresensglucosemeter) Share Page Caresens Glucose Meter ហើយ Inbox លេខទូរស័ព្ទ និងទីតាំងរបស់លោកអ្នក នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត។ រង្វាន់នឹងប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង Page Caresens Glucose Meter។ ស្រឡាញ់សុខភាពអ្នក តេស្តឃែរសេន(Caresens) ជាប្រចាំ ------------------------------------------------------- ប្រសិនបើអ្នកមានទាន់ដឹងពីរបៀបប្រើប្រាស់ អាចសាកសួរតាមឱសថស្ថាន ដែលអ្នកជាវ ឬអានពីការប្រើប្រាស់នៅទីនេះ https://healthtime.tips/km/library/article/2167។ ហើយសម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំគឺ CareSens Glucose Meter ឬតាមតំណភ្ជាប់ https://www.facebook.com/caresensglucosemeter

ការវាស់ជាតិស្ករដោយខ្លួនឯង ពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះការការពារការវិវឌ្ឍនៃជំងឺ និងចូលរួមក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលឲ្យបានកាន់តែប្រសើរជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ប៉ុន្តែការថែរក្សាឧបករណ៍វាស់ជាតិស្ករ និងបន្ទះតេស្តរបស់វាឲ្យស្ថិតក្នុងស្ថានភាពល្អ និងត្រឹមត្រូវ គឺរឹតតែសំខាន់សម្រាប់ធានាបាននូវលទ្ធផល ដែលមានលក្ខណៈច្បាស់លាស់សម្រាប់ការតាមដាន។  ខាងក្រោមជាចំណុចសំខាន់ៗក្នុងការថែទាំងឧបករណ៍វាស់ជាតិស្ករដែលអ្នកមិនគួរមើលរំលង។ មុនពេលប្រើប្រាស់៖ ត្រូវប្រាកដថាដៃរបស់អ្នកស្អាតនិងស្ងួតល្អ មុនពេលចាប់កាន់ឧបករណ៍  មើលជំហានណែនាំពីការជួសយកសំណាកឈាមរហូតដល់ការសូកបញ្ចូលបន្ទះតេស្ត ពិនិត្យមើលថ្ងៃផុតកំណត់នៃបន្ទះតេស្តជាមុនសិនមុនពេលវាស់ជាតិស្ករក្នុងឈាម  លាងសម្អាតដៃឲ្យបានស្អាតមុនពេលជួសយកសំណាកឈាមដាក់លើបន្ទះតេស្ត។ ក្រោយពេលប្រើប្រាស់៖  ធ្វើការជូតសម្អាតឧបករណ៍ជាមួយនឹងក្រណាត់ស្ងួតឲ្យបានសព្វ ដើម្បីប្រាកដថា ឧបករណ៍មិនមានតោងប្រឡាក់ដោយកម្ទេចធូលី ឬកាកសំណល់ផ្សេងៗ ត្រូវធ្វើការសម្អាតក្រណាត់ដែលជូតឲ្យបានញឹកញាប់តាមដែលអាចធ្វើបានផងដែរ អាចប្រើប្រាស់សារធាតុសម្អាតដែលមានលក្ខណៈស្រាលសម្រាប់សម្អាតផងដែរ ដោយត្រូវប្រាកដថាមិនមានសារធាតុរាវហូរចូលក្នុងឧបករណ៍ និងជូតសម្ងួតឲ្យបានឆាប់រហ័ស រក្សាទុកឧបករណ៍ និងបន្ទះតេស្តនៅក្នុងប្រអប់ ឬកាបូបវេចខ្ចប់ដើមរបស់វាជានិច្ច រក្សាទុកនៅកន្លែងស្ងួត ស្អាត និងត្រជាក់គ្រប់ពេល។ អ្នកអាចធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់ និងការថែទាំឧបករណ៍វាស់ជាតិស្កររបស់អ្នក ទៅតាមការណែនាំដែលភ្ជាប់មកជាមួយនឹងឧបករណ៍ ឬទំនាក់ទំនងផ្ទាល់ជាមួយនឹងអ្នកផ្គត់ផ្គង់ក៏បាន។  ©2021 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។  

ការនិយមពិសាតែបៃតងសម្រាប់ប្រជាជនលើពិភពលោក មិនមែនកើតឡើងដោយគ្មានមូលហេតុ ឬគ្រាន់តែដោយសាររសជាតិ និងក្លិនរបស់វានោះឡើយ។  តម្លៃរបស់តែបៃតងគឺផ្តើមចេញតាំងពីសារធាតុសំខាន់ៗប្រកបដោយគុណប្រយោជន៍ដ៏លើសលុប ក៏ដូចជាសកម្មភាពជាច្រើនដែលអំណោយផលដល់សុខភាព និងការរស់នៅ ហេតុដូចនេះហើយ តែបៃតងមិនដែលត្រូវបានអ្នកស្រាវជ្រាវបោះបង់ចោលឡើយក្នុងកិច្ចការស្រាវជ្រាវជាបន្តបន្ទាប់។​  ការសិក្សាថ្មីៗមួយបានធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់តែបៃតងក្នុងការគ្រប់គ្រងការឆ្លងនៃវីរុសដែលកំពុងរាតត្បាតទូទាំងសកលលោកគឺ Coronavirus ដោយរំពឹងទុកថានឹងមានការបង្ហាញនូវលទ្ធផលជាវិជ្ជមានតាមរយៈសកម្មភាពក្នុងការប្រឆាំងនឹងវីរុសរបស់វា។ រីឯវិទ្យាស្ថានស្រាវជ្រាវអំពីតែ ឬ UPASI ក៏បានធ្វើការស្រាវជ្រាវពីលទ្ធភាពក្នុងការប្រឆាំងនឹងវីរុសរបស់ Theaflavins-3 និង Catechin ដែលជាសារធាតុសម្បូរនៅក្នុងតែបៃតងដើម្បីគ្រប់គ្រង Coronavirus ដូចគ្នាផងដែរ។ យោងតាមសិក្សាមួយទៀតពីប្រទេសជប៉ុន ក្រោមកិច្ចសហការរវាង ITO EN និងសាស្ត្រាចារ្យ Hiroshi Yamada បានបង្ហាញថា Catechin ដែលសម្បូរក្នុងតែបៃតង មានសកម្មភាពប្រឆាំងនឹងវីរុសផ្តាសាយ Influenza តាមរយៈកាប្រើប្រាស់វាក្នុងទម្រង់ជាទឹកសម្រាប់ខ្ពុលមាត់ និងសម្រាប់ទទួលទាន។ ការស្រាវជ្រាវក៏បន្តលើសារធាតុម្យ៉ាងទៀតដែលសម្បូរផងដែរក្នុងតែបៃតងគឺ Strictinin ដោយវាត្រូវបានរំពឹងទុកថាមានសកម្មភាពប្រឆាំងនឺងប្រតិកម្មអាល្លែក្ស៊ី។ កាន់តែគួរឲ្យភ្ញាក់ផ្អើល ក្រុមអ្នកស្រាវជ្រាវដដែលក៏បានទទួលស្គាល់ផងដែរថា ការទទួលទានតែបៃតងជាប្រចាំ អាចការពារការកើតមាននូវជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់បានទៀតផង។  សរុបមកវិញ ការសិក្សាពីប្រភពផ្សេងគ្នាជាច្រើនកន្លងមកនេះបានធ្វើការសរុបពីអំណោយផលវិជ្ជមានយ៉ាងសន្ធឹកចំពោះសុខភាពរបស់តែបៃតងដែលសំខាន់ៗរួមមានដូចជា ប្រឆាំងនឹងកោសិកាមហារីក វីរុសផ្តាសាយ ជំនួយសុខភាពបេះដូង​ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺស្ត្រូក ជំនួយមុខងារខួរក្បាល និងការចងចាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពារបញ្ហារាក់ស៊ីធ្មេញ ស្ត្រេស អាការៈអស់កម្លាំងរ៉ាំរ៉ៃ បញ្ហាជំងឺសើស្បែក និងសម្រួលអាការៈឈឺសន្លាក់។ ទោះយ៉ាងណាក៏ដោយ បើយោងតាម ITO EN បរិមាណនៃសារធាតុសំខាន់ៗនៅក្នុងតែបៃតងមួយចំនួន អាចមានការប្រែប្រួលទៅតាមប្រភេទនៃស្លឹកតែ ការចម្រាញ់ដោយកម្តៅ និងពេលវេលាចម្រាញ់ផងដែរ ដូចនេះការជ្រើសរើសផលិតផលតែបៃតង គួរត្រូវបានធ្វើឡើងឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងចៀសផុតពីផលិតផលដែលអាចមានផ្ទុក fluoride ក្នុងបរិមាណលើសលុប។​ សម្រាប់ Oi-Ocha ដែលត្រូវបានស្គាល់ថាជាម៉ាកផលិតផលតែបៃតងរបស់ ITO EN ចំណាត់ថ្នាក់លេខ១នៅប្រទេសជប៉ុនជាង ៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវទទួលការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារការសម្រិតសម្រាងនៅគ្រប់ដំណាក់កាលនៃការផលិត ចាប់ផ្តើមតាំងពីការជ្រើសរើសស្លឹកតែ បច្ចេកទេសប្រមូលផល បច្ចេកទេសរំលីង រហូតដល់ការគ្រប់គ្រងគុណភាពក្រោមប្រព័ន្ធស្តង់ដាអន្តរជាតិ ISO9001 ដើម្បីធានាបាននូវសុវត្ថិភាព​ និងគុណភាពក្នុងការប្រើប្រាស់ចំពោះមនុស្សទូទៅរួមទាំងក្មេង និងមនុស្សចាស់។  ស្វែងយល់បន្ថែមអំពី៖ ITO EN Daishin ស្វែងរក Oi-Ocha៖ Online store Store

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកកែភេទ និង​បុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់​តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ​ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។   ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/   សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus  

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត​ ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។   ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017)   សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

Top