មានតែឱសថការីទេ...ដែលយល់អារម្មណ៍ពេលហ្នឹង!!!
តើឱសថការីជានរណា? តើមានរឿងរ៉ាវអ្វីខ្លះដែលអ្នកប្រកបវិជ្ជាជីវៈដទៃមិនអាចយល់បាននោះ?
ស្ថានភាពខាងក្រោមនេះ ប្រហែលជាមានតែឱសថការីទេដែលយល់នោះ លក្ខណៈថាពេលបម្រើការងាររបស់ខ្លួន ប្រាកដណាស់ គឺបានជួបប្រទះនឹងរឿងរ៉ាវទាំងនេះ ហើយពេលខ្លះ ក៏មិនដឹងថាត្រូវមានប្រតិកម្មបែបណាទៀតហ្នឹងណា…
1.ពេលដែលអ្នកទិញថ្នាំសួរច្រើនដងថាតើ generic drug ដូចគ្នាទៅនឹងថ្នាំbrandហ្នឹងអត់?ហើយក៏ត្រូវឆ្លើយច្រើនដងដែរថា«ចាស៎/បាទ៎!!! ដូចគ្នា…»
2.ពេលដែលវេជ្ជបញ្ជារបស់អ្នកជំងឺផុតកំណត់ តែនៅតែទទូចឲ្យអ្នកចេញថ្នាំដោយគ្មានការទាក់ទងទៅកាន់គ្រូពេទ្យ
3.ពេលអ្នកទិញថ្នាំមិនជឿថាជាថ្នាំដដែល នៅពេលដែលមានការផ្លាស់ប្តូរការរចនា ឬរូបរាងនៃប្រអប់ថ្នាំ ឬថ្នាំ
4.ពេលដែលអតិថិជនម្នាក់ទៀតចូលមកកាត់ផ្តាច់អ្នកដោយផ្តល់ដំបូន្មាន និងនិយាយពីនេះពីនោះ នៅពេលដែលអ្នកកំពុងតែប្រឹក្សាជាមួយនឹងអ្នកជំងឺ
5.ពេលដែលត្រូវបានអ្នកជំងឺសួរសំណួរជាច្រើនតែមិនសូវទាក់ទងនឹងថ្នាំដែលគាត់ត្រូវប្រើប្រាស់ (លក្ខណៈថាបែកអូរហូរជាស្ទឹង ដល់ថ្នាក់ពេលខ្លះ ក៏សួរនាំដល់សម្ភារៈសិក្សាអីទៀត)
6.ពេលដែលអ្នកសួរអតិថិជនថា «តើត្រូវការស្បោង/ថង់ទេ?» ហើយគាត់ក៏ឆ្លើយថា «បើមាន ឲ្យមក»
7.ពេលអ្នកទិញថ្នាំសួរថា«ចុះថ្នាំហ្នឹងមានលក់នៅឱសថស្ថាន ឬកន្លែងណាផ្សេងទៀតអត់?»
នៅមានស្ថានភាពអ្វីខ្លះទៀត ដែលធ្លាប់ជួបប្រទះ ឬឆ្លងកាត់ហើយគិតថា«I am not alone, all pharmacists know how it feels like…»? Comment បន្ថែមមកណា!!! ក្រុមការងារនឹងដាក់បន្ថែមជូន…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ