UCMAS Cambodia «កុមារណាក៏អាចជាកុមារឆ្លាតបានដែរ»
«កុមារណាក៏អាចជាកុមារឆ្លាតបានដែរ» ដរាបណាគាត់រៀនបានត្រឹមត្រូវតាមអ្វីដែលគ្រូ បង្រៀន បូកផ្សំនឹងឳពុកម្តាយដែលជឿជាក់លើកូន លើកទឹកចិត្តដល់កូន ព្រមទាំងផ្តល់ពេលវេលាឲ្យ កូនសិក្សានៅផ្ទះ។ ជាមួយនឹងកម្មវិធីសិក្សាដោយប្រើប្រាស់ក្បាច់គិតលេខបុរាណចិន (Abacus)ជាមូលដ្ឋាន ដែលប្លែកពីស្ថាប័នដទៃ UCMAS Cambodia បាន និងកំពុងបង្ហាត់បង្រៀនកុមារជាច្រើននាក់ ហើយKonexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយនឹងកញ្ញា ហេង រចនា ដែលជានាយកគ្រប់គ្រងផ្ទាល់ ដែល កញ្ញាក៏បានបញ្ជាក់ថា យូស៊ីម៉ាស់(UCMAS) ត្រូវបានបង្កើតដោយបណ្ឌិតសាស្ត្រាចារ្យលោកឌីណូ វង្ស(Prof.Dr. Dino Wong)ជាជនជាតិចិនម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៣ ក្នុងគោលបំណងអភិវឌ្ឍខួរក្បាលកុមារជាទូទៅហើយពិសេសគឺកុមារដែលមានអាយុចាប់ពី៤-១២ឆ្នាំ ឲ្យមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ខួរក្បាលទាំងឆ្វេង និង ស្តាំឲ្យមានថាមពលខ្លាំង។
ជំនាញក្នុងស្ថាប័ន
ជំនាញពិសេសរបស់ស្ថាប័នរបស់យើង គឺបង្រៀនឲ្យកុមារពូកែចងចាំ ផ្តោតអារម្មណ៍ សង្កេត ពូកែស្តាប់ ច្នៃប្រឌិត និង ដោះស្រាយបញ្ហាដោយមានភាពជឿជាក់ខ្ពស់ ដែលជាមូលដ្ឋានគ្រឹះនៃការស្រឡាញ់ការសិក្សា និងទទួលបានជោគជ័យគ្រប់ផ្នែកក្នុងជីវិតរបស់គាត់។
ជាពិសេស កម្មវិធីនេះជួយឲ្យពួកគេ «គណនាលេខយ៉ាងលឿនដោយប្រើប្រាស់ខួរក្បាលលឿនជាងម៉ាស៊ីនគិតលេខ»។ពេលដែលកុមាររៀនចប់ទាំង១០កម្រិត ពួកគេអាចគិតលេខ បូក ដក គុណ ចែក ប្រភាគ ប្ញសការេពីខ្ទង់រាយដល់ខ្ទង់លាន ក្នុងរយៈពេលតិចជាង១នាទី។
អំពីការបង្រៀន
•អាយុចូលរៀនរបស់កុមារ
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការអភិវឌ្ឍខួរក្បាលប្រកបដោយភាពជោគជ័យ និងជម្រុញឲ្យមានសក្តានុពលរបស់ខួរក្បាលកុមារ គឺកើតឡើងក្នុងអំឡុង១២ទៅ១៣ឆ្នាំរបស់កុមារ ហើយមូលហតុដែលយើងទទួលសិស្សពីអាយុ៤ឆ្នាំ ពីព្រោះពួកគាត់ធំល្មមក្នុងការបង្រៀន និង ចេះនិយាយទំនាក់ទំនងគ្នាបានក្នុងថ្នាក់រៀន។
•ជំនាញនៃការបង្រៀន
កម្មវិធីUCMAS គឺចង់អភិវឌ្ឍខួរក្បាលកុមារតាមរយៈសកម្មភាពនៅក្នុងថ្នាក់តាមរយៈគ្រូប្រចាំថ្នាក់ ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ពីប្រទេសម៉ាឡេស៊ី។ បច្ចេកទេសក្នុងការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់របស់យើង គឺផ្អែកលើបែបបទគរុកោសល្យ ដោយអ្នកជំនាញផ្នែកអភិវឌ្ឍកុមារ និងទទួលស្គាល់ពីសមាគមអប់រំកុមារតូចរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាកូនសិស្សរបស់យើងទទួលបានផលប្រយោជន៍ និងជោគជ័យនៅក្នុងកម្មវិធីយើងនេះ។
•លក្ខណៈពិសេសនៃកម្មវិធីសិក្សា
ការអប់រំមានលក្ខណ:ល្អប្លែកពីគេ ដោយពួកយើងបង្កើនការគិតរបស់កុមារទាំងមូលតាមរយៈ៖
១.ការគិតក្នុងរូបភាព ៖
សិស្សបង្កើនសមត្ថភាពចងចាំតាមរយៈការស្រមៃដោយផ្ទុកតួលេខក្នុងខួរក្បាលរបស់គេ នៅពេលដែលគេកំពុងរៀនក្បាច់គិតលេខចិន (Abacus)។
២.បង្រៀនកុមារឲ្យមានភាពរហ័សក្នុងភាពឆ្លាតវៃ ៖
តាមរយៈការស្តាប់ និង ការមើលកាត(FlashCard)។
៣.បង្រៀនកុមារឲ្យគិតលឿន និងធ្វើលឿន ៖
ការបណ្តុះបណ្តាលទាក់ទងនឹងល្បឿនជួយដល់សិស្សឲ្យស្តាប់យ៉ាងយកចិត្តទុកដាក់ និងឆ្លើយតបទៅនឹងសំណួរយ៉ាងរហ័ស សម្លៀងការយកចិត្តទុកដាក់ និង ការផ្តោតអារម្មណ៍ឲ្យល្អប្រសើរ។
៤.បង្រៀនកុមារឲ្យពូកែវិទ្យាសាស្រ្តពិត ការគណនាលេខ និង គណិតវិទ្យា ៖
ការគណនាគ្រាប់Bead របស់ Abacus ជួយឲ្យសិស្សមានចំណង់ចំណូលចិត្តរៀនគណិតវិទ្យាដូចជា៖ ប្រព័ន្ធ
គោល១០ ទំនាក់ទំនងលេខ ការកំណត់ខ្ទង់របស់លេខ ការខ្ចី និង ការត្រាទុក ការបូកផ្សំ និង កន្សោមលេខ។
សកម្មភាពក្រៅម៉ោងសិក្សា
មានអាណាព្យាបាលមួយចំនួនគិតថាកាលណាកូនរៀនច្រើន ខ្លាចកូនមានបញ្ហាខួរក្បាល ឬក៏ទប់ទល់មិនបាន។ ប៉ុន្តែបើយើងក្រឡេកមើលទៅប្រទេសជឿនលឿន គេមានកម្មវិធីបន្ថែមច្រើនណាស់ ដូចជាកម្មវិធី កីឡា គូររូប របាំ កម្មវិធីបំប៉នគណិត ។ល។ ពួកគេរៀនច្រើនម៉ោងជាងយើងទៀត មិនដែលឃើញកុមារណាមានបញ្ហាដោយសារការរៀនច្រើននោះទេ ប៉ុន្តែមានតែភាពឆ្លាតវៃជាងមុន និងសមត្ថភាពខ្ពស់ក្នុងការសិក្សា និង
ការងារនាពេលអនាគត។
ដូច្នេះ នេះ គឺជាឱកាសមួយសម្រាប់ប្រទេសរបស់យើងក្នុងការបង្កើតធនធានមនុស្សវិទ្យាសាស្ត្រចាប់ពីពេលនេះតទៅ។កុមារណាដែលពូកែលេខ និងវិទ្យាសាស្រ្តពិត ជាទូទៅគឺជាមនុស្សឆ្លាតគ្រប់មុខវិជ្ជា។
សារជូនដល់មិត្តអ្នកអាន
ប្រសិនបើអស់លោកអ្នកចង់បង្កើនសមត្ថភាពការគិតរបស់កូន គួរសាកល្បងបញ្ជូនកូនឲ្យសិក្សាកម្មវិធី UCMAS ដែលមានប្រជាប្រិយភាពនៅលើពិភពលោកសរុបមាន៦៣ប្រទេស និងត្រូវបានទទួលស្គាល់ពី ISO, កំណត់ត្រាពិភពលោក, UKAS, សមាគមអប់រំកុមារតូចពីសហរដ្ឋអាមេរិក។ ម្យ៉ាងទៀត កម្មវិធីនេះត្រូវបានសិក្សាស្រាវជ្រាវក្នុងសាកលវិទ្យាល័យជាច្រើននៅលើពិភពលោកថា ជាកម្មវិធីមួយដែលជួយកុមារមានភាពឈ្លាសវៃ និងពូកែទាំងលេខនព្វន្ត ចំណោទ គណិត និងរៀនមុខវិជ្ជាដទៃទៀតក៏ពួកគាត់រៀនពូកែដែរ។