រីករាយនឹងលំហាត់ប្រាណខាងក្រៅទោះខែរងាក៏ដោយ…
អាកាសធាតុត្រជាក់ ហាក់កាត់បន្ថយចំណង់នៃអ្នកចូលចិត្តហាត់ប្រាណមួយចំនួន ពិសេសអ្នកនិយមហាត់ខាងក្រៅ។ ប៉ុន្តែអ្នកមិនគួរបណ្តោយឲ្យវាក្លាយជាឧបសគ្គរារាំងទម្លាប់នៃការហាត់ប្រាណរបស់អ្នកសោះឡើយ។ដូចនេះវិធីសាស្ត្រខាងក្រោមនឹងធ្វើឲ្យអ្នករឹតតែរីករាយជាមួយការហាត់ក្នុងបរិយាកាសនេះ៖
ដឹងស្ថានភាពសុខភាពជាមុន
ការហាត់ប្រាណមានសុវត្ថិភាពស្ទើរតែសម្រាប់មនុស្សគ្រប់គ្នាទោះបីជានៅក្នុងរដូវរងាក៏ដោយ។តែប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាពខ្លះៗដូចជា ហឺត ឬបញ្ហាបេះដូង ចាំបាច់ត្រូវ ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីដឹងពីភាពធ្ងន់ធ្ងរ ឬប្រភេទថ្នាំ។ ធ្វើបែបនេះ ឲ្យអ្នកអាចជឿជាក់ថា អ្នកអាចហាត់ប្រាណនៅខាងក្រៅបានដោយទំនុកចិត្ត និងគ្មានបញ្ហា។
តាមដានការព្យាករអាកាសធាតុ
អ្វីដែលសំខាន់មួយទៀតនោះគឺអ្នកគួរពិនិត្យមើលស្ថានភាពអាកាសធាតុមុននឹងអ្នកទៅហាត់ប្រាណខាងក្រៅព្រោះសីតុណ្ហភាពខ្យល់ និងសំណើម រួមជាមួយនឹងរយៈពេលដែលអ្នកនឹងហាត់ខាងក្រៅ គឺជាគន្លឹះចម្បងក្នុងការទទួលបានការហាត់ប្រាណខាងក្រៅប្រកបដោយសុវត្ថិភាព។ម៉្យាងខ្យល់និងភាពត្រជាក់អាចបង្កើតបានជាខ្យល់កន្ត្រាក់ធ្វើឲ្យការហាត់ប្រាណខាងក្រៅរបស់អ្នកគ្មានសុវត្ថិភាព ទោះបីអ្នកស្លៀកពាក់សមស្របក៏ដោយ។
ស្លៀកពាក់សមស្រប
ការស្លៀកពាក់កក់ក្តៅឬក្រាស់ពេកគឺជាកំហុសមួយក្នុងពេលហាត់ប្រាណក្នុងបរិយាកាសត្រជាក់។អ្នកគួរប្រើសម្លៀកបំពាក់ជាស្រទាប់ៗងាយនឹងដោះចេញពេលអ្នកចាប់ផ្តើមបែកញើស និងអាចពាក់វិញងាយតាមដែលត្រូវការ។សម្លៀកបំពាក់ស្រទា ប់ខាងក្នុងគួរជាប្រភេទជក់ទឹកដែលអាចឲ្យញើសជ្រាបចេញបាន រីឯស្រទាប់ខាងក្រៅ គួរជាស្រទាប់អ៊ីសូឡង់ ដែលអាចការពារខ្យល់និងទឹកបាន។
បំពេញជាតិទឹកដល់រាងកាយ
វាពិតជាសំខាន់ណាស់ទោះក្នុងកាលៈទេសៈណាមួយមិនថាខែក្តៅឬខែត្រជាក់អ្នកមិនត្រូវភ្លេចបំពេញជាតិទឹកដល់រាងកា យរបស់អ្នកនោះទេ។ ញ៉ាំទឹក ឬភេសជ្ជៈកីឡា មុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណ ទោះបីអ្នកមិនមានអារម្មណ៍ថាស្រេកទឹកយ៉ាងណាក៏ដោយ។ ដោយហេតុថា អ្នកអាចនឹងទៅជាខ្សោះជាតិទឹក តាមរយៈការបែកញើស ការដកដង្ហើមកម្លាំងខ្យល់ស្ងួតនិងការកើនឡើងនូវបរិមាណទឹកនោមពេលហាត់ប្រាណដែលវាអាចនឹងពិបាកក្នុងការសម្គាល់ អំឡុងពេលអាកាសធាតុចុះត្រជាក់។
ត្រូវដឹងពេលមានការថយចុះកម្តៅរាងកាយ
ការថយចុះកម្តៅរាងកាយជាអាការៈដែលខ្លួនអ្នកមានសីតុ ណ្ហភាពទាបមិនធម្មតា។ជាការពិតនៅពេលប៉ះជាមួយសីតុណ្ហភាពត្រជាក់រាងកាយអ្នកចាប់ផ្តើមបាត់បង់កម្តៅ លឿនជាងការផលិត។ហាត់ប្រាណក្នុងរដូវរងា និងភ្លៀង បង្កើន ហានិភ័យនៃការថយចុះសីតុណ្ហភាពរាងកាយ ទោះនៅវ័យក្មេង ឬចាស់ក៏ដោយ។ សញ្ញានៃការថយចុះកម្តៅរាងកាយ រួមមាន ញាក់ និយាយរអាក់រអួល បាត់បង់ការសម្របសម្រួលផ្សេងៗនិងអស់កម្លាំងករណីនេះត្រូវស្វែងរកជំនួយសង្គ្រោះបន្ទាន់និងភ្លាមៗ។
ប្រុងប្រយ័ត្នចំពោះផ្នែកចាំបាច់
នៅពេលមានអាកាសធាតុត្រជាក់ លំហូរឈាមត្រូវបានឡើងខាប់ជាងធម្មតា ពិសេសត្រង់ផ្នែកក្បាល ដៃ និងជើង ត្រូវបានរងគ្រោះហើយឆាប់ត្រជាក់ជាងគេ។ ហេតុនេះ អ្នកគួរពាក់ស្រោមដៃមុននឹងវាចាប់ផ្តើមត្រជាក់ ហើយអាចដោះ ចេញនៅពេលអ្នកមានអារម្មណ៍ថាបែកញើស។ អ្នកគួរពិចារ ណាឲ្យបានម៉ត់ចត់ក្នុងការទិញស្បែកជើងកីឡាល្អបំផុតទំហំធំជាងពាក់កណ្តាល ឬ១លេខបើធៀបនឹងស្បែកជើងអ្នកពាក់ប្រចាំថ្ងៃ ដើម្បីរក្សាកម្តៅនៅស្រោមជើងអ្នក ឲ្យថេរបានយូរ។
ម៉្យាងអ្នកមិនត្រូវភ្លេចពាក់មួកទេព្រោះដើម្បីការពារផ្នែកក្បា លរបស់អ្នកអាចជាមួកដែលមានជាប់នឹងអាវស្រាប់ឬមួកដែ លគ្របការពារត្រចៀកបាន។ករណីអាកាសធាតុត្រជាក់ខ្លាំងអ្នកក៏អាចពាក់ម៉ាស់ការពារមុខបន្ថែមផងដែរ។ ស្បែក និងបបូរមាត់របស់អ្នក ពិតជាសំខាន់ទោះត្រជាក់ ឬមេឃ ស្រទុំ អ្នកចាំបាត់ត្រូវលាបឡេការពារកម្តៅថ្ងៃ ដែលការពារបានទាំង UVA និងUVB។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ