អត្ថបទប្រចាំសប្ដាហ៍ទី៤ នៃខែធ្នូ
នេះជាសប្ដាហ៍ទី៤ នៃខែធ្នូហើយ ក៏ជាអត្ថបទ ប្រចាំសប្ដាហ៍ចុងក្រោយនៃឆ្នាំដដែលនេះផងដែរ។ ហេល៍សថាមសូមសន្យាថានឹងបន្តធ្វើការចុះផ្សាយ និងពាំនាំរាល់អត្ថបទ បទពិសោធន៍របស់បុគ្គលល្បី ក៏ដូចជាពត៌មានដែលចេញពីស្ថាបន័នានាមកចែកជួនមិត្តអ្នកអានទាំងអស់គ្នាឲ្យបានកាន់តែច្រើនជាងមុន ។ ស្រលាញ់សុខភាពរបស់អ្នកចូលរួមអាន អត្ថបទបទសុខភាពទាំងអស់គ្នាណា….
ពេលធ្លាក់ទឹកចិត្តម្តងៗ អាចធ្វើអ្វីខ្លះដើម្បីខ្លួនឯង?
ជំងឺបាត់ទឹកចិត្តជាជំងឺមួយដែលតែងតែមាននៅក្បែរលោកអ្នកបំផុត។ដោយសារតែឃើញបញ្ហាធ្លាក់ទឹកចិត្តកើតមានជាញឹកញាប់ចំពោះមនុស្សនៅជុំវិញខ្លួនខ្ញុំមិនថាអ្នកណាក្នុងឋានៈណាប្រកបរបរអ្វីនោះទេ…ហើយថ្មីៗនេះ ក៏មានព័ត៌មានសោកសៅមួយសាយភាយពាសពេញបណ្តាញសង្គម ទាក់ទិននឹងមរណភាព ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតរបស់តារាល្បីជនជាតិកូរ៉េJonghyun ដោយបន្សល់នូវបណ្តាំមរណៈដែលបង្ហាញពីបញ្ហាក្នុងចិត្តរបស់ខ្លួនដែលត្រូវបានមិត្តៗក្នុងវិស័យសិល្បៈជាច្រើនសារភាពថាពួកគេយល់អារម្មណ៍មួយហ្នឹងច្បាស់ជីវិតរបស់ពួកគេគឺមិនសូវខុសគ្នាប៉ុន្មានឡើយ…
បាត់បង់ដៃស្តាំមួយនោះ…តែមិនបោះបង់ក្តីសង្ឃឹមក្នុងជីវិត
នេះជារឿងពិតមួយដែលពិតជាមិនអាចបំភ្លេចបានឡើយនៅក្នុងមួយឆាកជីវិតរបស់ខ្ញុំ…ហើយក៏ជឿជាក់ថាមនុស្សដែលស្រលាញ់និងយកចិត្តទុកដាក់នឹងខ្ញុំក៏រឹតតែមិនអាចបំភ្លេចបានទៅទៀត…ពិតជាអរគុណខ្លាំងណាស់ អរគុណដល់គ្រប់គ្នាដែលមិនបោះបង់ខ្ញុំចោល មិនទុកខ្ញុំឲ្យនៅតែម្នាក់ឯង នៅគ្រាមួយនោះ…គ្រាដែលខ្ញុំមិនធ្លាប់សូម្បីតែនឹកគិតថានឹងជួប…
ស្ទះសរសៃឈាមបណ្តោះអាសន្នអាចធ្វើឲ្យបាត់បង់ជីវិតទេ?
តើអ្វីជា Ministroke?
Ministroke ឬក្នុងភាសាបច្ចេកទេសហៅថា Transient Ischemic Attack (TIA) ជាការស្ទះសរសៃឈាមបណ្តោះអាសន្នមានន័យថាវាជាលទ្ធផលដែលកើតឡើងនៅពេលដែលមានការថយចុះនូវបរិមាណឈាម ដោយសារតែការស្ទះ នៃសរសៃឈាមតូចៗដែលទៅចិញ្ចឹមផ្នែកណាមួយនៃខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្ន(<២៤ម៉ោង)ហើយវានឹងជាសះស្បើយទៅវិញដោយមិនបណ្ដាលឲ្យមានការខូចខាតដល់សាច់ខួរក្បាលឡើយ។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ