អ្នកមានជំងឺភ្នែកក្រហមគួរទទួលទានអាហារប្រភេទណា?
ជំងឺភ្នែកក្រហមដែលជាទូទៅភ្នែកមានសភាពក្រហម គឺជាស្ថានភាពនៃការរលោក ដែលអាចប៉ះពាល់ដល់ភ្នែកទាំងគូ។ ស្បែកនៃត្របកភ្នែកខាងក្នុងប្រស្រីភ្នែក គឺជាភ្នាសដែលគ្រប លើផ្ទៃពណ៌សនៃភ្នែកទាំងសងខាង។ ភ្នាសនោះ មានផ្ទុកសរសៃឈាមតូចដែលអាចមើលឃើញនៅពេលរលោក ហើយវាក៏ជាមូលហេតុដែលផ្នែកពណ៌សនៃភ្នែកប្រែជាក្រហមនៅពេលដែលអ្នកក្រហាយអំឡុបពេលកើតជំងឺ ភ្នែកក្រហម។ ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការមើលគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អ្នកមានជំងឺភ្នែកក្រហម គួរតែទទួលទានអាហារដោយមានការប្រុងប្រយ័ត្ន គួរតែទទួលទានអាហារដែលមានផាសុកភាព។
១. វីតាមីនA
វីតាមីន A ដូចគ្នានឹង Bដែរ ជូយបង្កើនការការពារភ្នែក។ កង្វះខាតវីតាមីន A អាចបណ្ដាលឲ្យមានបញ្ហាងងឹតពេលយប់ (ខ្វាក់មាន់) ភ្នែកស្ងួត កង្វះទឹកភ្នែក និងភ្នែកក្រហមជាដើម ។ ផ្លែឈើស្រស់មិនត្រឹមជាប្រភពធនធាននៃពពួកវីតាមីន A នោះទេ។ តែថែមទាំងជាអាហារបំប៉នដូចនិងក្រុមនៃវីតាមីន B ។ ប្រភេទអាហារដែលសម្បូរដោយវីតាមីន Aរួមមាន បន្លែស្លឹកពណ៌បៃតង ទឹកដោះគោជូរ ប័រ ប៉េងប៉ោះ ផ្លែល្ហុង និងជាពិសេសនោះគឺ ការ៉ុត។
២. វីតាមីនB
វីតាមីនBជាទូទៅមានតូនាទីការពារភាពសុំា និងជាថ្នាំជួយប្រឆាំងនិងរោគមហារីក។ វីតាមីន B មាននៅក្នុងគ្រាប់ធុញ្ញជាតិនិងបន្លែនានាដូចជា ផ្កាខាត់ណា ស្ពៃក្ដោប និងស្ពៃខ្មៅជាដើម។ បន្ថែមពីនេះទៀតក្នុងចំណោមវីតាមីនB វីតាមីនB2 ចាំបាច់បំផុតក្នុងការការពារភ្នែក។ ប្រភព វីតាមីនB2មាននៅក្នុងទឹកដោះគោ និងម្ហូបអាហារ ជាពិសេសនៅក្នុងទឹកដោះគោដែលមានខ្លាញ់ទាប។
៣. វីតាមីនC
ក្នុងការជួយបន្ថែមថ្នាំការពារការប្រឆាំងមេរោគមហារីក វីតាមីនCត្រូវការដើម្បីស្រូបយកវីតាមីន E និងA វីតាមីនC មានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្រូបយកសារជាតិដែក កាល់ស្យូមនិង អាមីណូអាស៊ីតនានា។ កង្វះ វីតាមីនCអាចបណ្ដាលឲ្យខ្សោយដល់សរសៃឈាមតូចៗ និងធ្វើឲ្យភ្នែកដែលឈឺពិបាកក្នុងការគ្រប់គ្រង។ ប្រភេទអាហារសម្បូរដោយ វីតាមីនC មានក្រូច ទំពាំងបាយជូរ ចេក ឳឡឹក ម្នាស់ ល្ហុងនិងការ៉ុតជាដើម។
៤. វីតាមីន E
វីតាមីន E ជួយការពារគ្រប់ភ្នាសកោសិកាទាំងអស់ពីអុកស៊ីតកម្ម ដោយសារការការពាររាល់អាស៊ីតដែលមានខ្លាញ់នានា។ កង្វះខាត វីតាមីន Eអាចបណ្ដាលឲ្យកើតឡើងនូវការផ្លាស់ប្ដូរមិនប្រក្រតីនៅក្នុងកោសិការបស់ជាលិកាមួយចំនួន។ បន្ថែមពីនេះពីនេះទៀត វីតាមីន E ជួយការពាររាល់ជំងឺភ្នែកទាំងឡាយយ៉ាងមានប្រសិទ្ធភាព។ រុក្ខជាតិដែលសម្បូរដោយ វីតាមីន Eរួមមាន បន្លែសម្បូរខ្លាញ់ មានដូចជាគ្រាប់ផ្កាឈូករ័ត្ន ប្រេងឈូករ័ត្ន និងប្រេងអូលីវជាដើម៕
©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ