អត្ថបទប្រចាំខែធ្នូណាខ្លះ មានអ្នកអានច្រើនជាងគេ?
ទីបំផុត ខែចុងក្រោយនៃឆ្នាំ២០១៧ ក៏បានឈានចូលមកដល់ ស្របពេលដែលចំនួនអត្ថបទ និងចំនួនអ្នកអាននៅក្នុងគេហទំព័រ-ហេលស៍ថាម ក៏កាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះយើងក៏ឃើញមានទាំងការចែករំលែកដោយក្រុមនិពន្ធ និងសាធារណជន ដែលជាសមាជិកនៃសហគមន៍ហេលស៍ថាមផ្ទាល់ និងប្រិយមិត្តមួយចំនួនអំពីប្រធានបទផ្សេងៗគ្នា។ ក្នុងចំណោមអត្ថបទទាំងនោះ មានអត្ថបទ៣ ដែលទទួលបានការចូលអានច្រើន ដែលរួមមានដូចខាងក្រោម…
[ខ្លឹមៗ] ការព្យាបាលជំងឺឃ្លង់ល្ពៅដែលមានប្រសិទ្ធភាព
លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ (ជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte) ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់) អាចជោគជ័យ ឬអត់ អាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌»។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ វាមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺនេះ មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma) នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត…
Jonghyunចាកចេញទៅ ដោយបន្សល់នូវបណ្តាំដែលអានហើយក៏ខ្លោចចិត្ត...
នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ…ជាក់ស្តែងណាស់ ការស្លាប់របស់តារាល្បីកូរ៉េ Jonghyun សមាជិកនៃក្រុមShinee ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតដោយសម្អាងលើភស្តុតាងមួយចំនួន ដែលក្នុងនោះក៏មានសារជាបណ្តាំក្រោយការចាកចេញរបស់គាត់ ដែលបានផ្ញើជូនមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម…
សារជូនចំពោះអនាគតអ្នកគ្រងអាវពេទ្យ...
សម្រាប់ជាការពញ្ញាក់អារម្មណ៍ដល់អនាគតនៃអ្នកគ្រងពេទ្យទាំងឡាយ ក៏មានសារដ៏មានអត្ថន័យពីសំណាក់រៀមច្បងមួយរូបអំពីដំណើរជីវិតជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប…ក្នុងនោះ អត្ថន័យភាគច្រើន គឺផ្តោតលើការតភ្ជាប់នូវអារម្មណ៍ដែលធ្លាប់ជាអ្នកជំងឺ មកជាការបំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈមួយនេះ…ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «សូមគោរពនូវទំនួលខុសត្រូវដែលអ្នកត្រូវរ៉ាប់រង ហើយព្យាបាលអ្នកជំងឺឲ្យដូចជាពេលដែលអ្នកជាអ្នកជំងឺម្នាក់ដែរ»…
©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ