Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Kintaro Cells ពន្យារជីវិតមនុស្ស!

ក្រុមហ៊ុនជប៉ុនដែលផលិតស្ទីមសេល Kintaro Cells បានធ្វើការយ៉ាងសកម្មក្នុងការណែនាំនូវឱសថជាប្រភេទកោសិកានេះទៅកាន់គ្រូពេទ្យដែលផ្តល់សេវាព្យាបាលជារៀងរាល់ថ្ងៃ។ សព្វថ្ងៃ អ្នកជំងឺរាប់ពាន់នាក់ដែលមកពីប្រទេសផ្សេងៗក្នុងពិភពលោក បានទទួលនូវការព្យាបាលផ្សេងៗ និងកម្មវិធីបង្កើតកោសិកាឡើងវិញដោយប្រើប្រាស់ Kintaro stem cells

អនាគតដែលបានមកដល់
Kintaro Cells Power
គឺជារោងចក្រផលិតកោសិកាដើមដែលផ្តល់ជូននូវការព្យាបាលតែមួយគត់សម្រាប់ជំងឺផ្សេងៗ។ មន្ទីរពិសោធន៍ និងផលិតរបស់ក្រុមហ៊ុន គឺស្ថិតនៅទីក្រុងតូក្យូ។ អស់រយៈពេលជាច្រើនឆ្នាំ “Kintaro Cells Power” រួមជាមួយនឹងអ្នកជំនាញវិទ្យាសាស្ត្រពូកែបំផុតរបស់ពិភពលោក កំពុងធ្វើការបង្កើតនូវផលិតផលជីវសាស្ត្រជំនាន់ក្រោយ។

កោសិកាដើម Kintaro Cells ដែលត្រូវបានបង្កើតឡើង គឺជាលទ្ធផលនៃការពិតដែលថាអ្នកវិទ្យាសាស្ត្រមកពីប្រទេសជាច្រើនបានប្រមូលផ្តុំចំណេះដឹងរបស់ខ្លួន និងបានបង្កើតនូវការច្នៃប្រឌិតថ្មីក្នុងការព្យាបាលជំងឺដ៏ស្មុគស្មាញបំផុតរបស់មនុស្ស។

ដោយសារតែកោសិកាដើមរបស់ខួរឆ្អឹងត្រូវបានទទួលពីអ្នកបរិច្ចាគវ័យក្មេង និងមានសុខភាពល្អ  កោសិកាទាំងនោះ គឺមានសុវត្ថិភាពពេញលេញ សម្រាប់អ្នកជំងឺ និងមិនត្រូវបានរងប្រតិកម្មដោយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺឡើយ។ ឱសថប្រភេទជាកោសិកា គឺជាការបង្កើតថ្មីតែមួយគត់ក្នុងសតវត្សរ៍ទី២១នេះ ហើយជាក់ស្តែងឱសថប្រភេទនេះបានមកជំនួសនូវការព្យាបាលដោយប្រើឱសថដែលធ្លាប់មានពីមុន។

សព្វថ្ងៃនេះ វេជ្ជបណ្ឌិតជាច្រើនបានជ្រើសរើសនូវវិធីព្យាបាលផ្គួបគ្នា ដោយយកការចាក់បញ្ចូលកោសិកាដើមរបស់ឆ្អឹងខ្នងរួមបញ្ចូលជាមួយនឹងការព្យាបាលដោយថ្នាំ។ ការអនុវត្តរយៈពេលយូរនូវកោសិកាដើមរបស់ខួរឆ្អឹងនេះ មិនមានការរាយការណ៍ពីផលប៉ះពាល់រយៈពេលយូរនោះទេ ដែលនេះបង្ហាញពីការឆ្ពោះទៅរកភាពត្រឹមត្រូវនៃការព្យាបាល និងធានាពីភាពជោគជ័យផងដែរ។

មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន Kintaro Cells Power បានផ្គត់ផ្គង់នូវផលិតផលដែលអាចជួយក្នុងការព្យាបាលជំងឺដែលជួបញឹកញាប់បំផុត។ បញ្ជីនៃការប្រើប្រាស់ Kintaro Cells មានជំងឺច្រើនជាង៦០មុខទាក់ទងនឹងផ្នែកជំងឺបេះដូង ប្រព័ន្ធបន្តពូជ និងមូត្រសាស្ត្រ បំពង់រំលាយអាហារ ប្រព័ន្ធសាច់ដុំ និងឆ្អឹង ប្រព័ន្ធប្រសាទសាស្ត្រ ជំងឺប្រព័ន្ធភាពស៊ាំ និងក្រពេញអ័រម៉ូន។ ស្តង់ដារថ្មីនៃឱសថសម័យថ្មីអនុញ្ញាតឲ្យរាងកាយមនុស្សស្តារឡើងវិញតាមបែបធម្មជាតិនូវសរីរាង្គនិងជាលិកាដែលខូចខាត។

វានឹងធ្វើឲ្យមុខងាររបស់សរីរាង្គដែលបាត់បង់ត្រឡប់មកវិញ ឯការព្យាបាលជំនួសដែលប្រើច្រើនឆ្នាំកន្លងទៅនឹងមិនចាំបាច់ទៀតឡើយ។ គោលការណ៍នៃ Kintaro Cells គឺមានភាពសាមញ្ញ ដោយដាក់វាចូលក្នុងរាងកាយតាមរយៈចាក់បញ្ចូល កោសិកាដើមនឹងធ្វើការស្វែងរកនិងទៅកាន់សរីរាង្គ និងប្រព័ន្ធដែលខូចខាតដោយខ្លួនឯង នៅពេលដែលវាត្រូវបំបែកខ្លួនក្លាយជាកោសិកានៃសរីរាង្គទាំងនោះ។ ដូចនេះ ខ្លួនប្រាណរបស់អ្នកជំងឺនឹងជាសះស្បើយឡើងវិញពេញលេញពីផ្នែកខាងក្នុង តាមបែបធម្មជាតិ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេរបស់ពិភពលោក បាន និងកំពុងប្រើប្រាស់កោសិកា Kintaro Cells សម្រាប់ Kintaro Cells Power ការសហការជាមួយនឹងគ្លីនិកនិងវេជ្ជបណ្ឌិតគឺជារឿងអាទិភាព។ ដោយហេតុនេះហើយ សិក្ខាសាលាបណ្តុះបណ្តាលបទបង្ហាញ និងការប្រឹក្សា ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ត្រឹមនេះ វាត្រូវបានគេយល់ច្បាស់ថាការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រត្រូវការមានភាពល្បីរន្ទឺទូទាំងពិភពលោករហូតដល់សហគមន៍វេជ្ជសាស្ត្រទាំងមូលអាចផ្លាស់ប្តូរមកជឿជាក់លើវិធីព្យាបាលថ្មីនេះ។ 

អ្នកជំនាញមួយចំនួន បានកំពុងធ្វើការប្រើប្រាស់បច្ចេកវិទ្យានៃឱសថប្រភេទជាកោសិកាដើមនេះ និងទទួលនូវលទ្ធផលដ៏ល្អ។ ការផ្តល់មតិយោបល់ស្តីពីសក្តានុពលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រួមទាំងការព្យាបាលដែលមិនអាចព្យាបាលបាន ត្រូវបានទទួលយ៉ាងទៀងទាត់។

ឱសថប្រភេទកោសិកា មានតម្រូវការខ្ពស់ក្នុងការព្យាបាលប្រឆាំងនឹងភាពចាស់ ដោយសារវាមិនមានលក្ខណៈស្រដៀងគ្នាទៅនឹងគុណភាពនៃការបង្កើតឡើងវិញ និងការធ្វើឲ្យប្រសើរឡើងនៃរាងកាយ។ អ្នកកែសម្ផស្សភាគច្រើន ក៏ប្រើនូវផលិតផលប្រភេទកោសិកា និងព្យាបាលបញ្ហាដោយទទួលបានលទ្ធផលដ៏ល្អនៅពេលព្យាបាលស្បែក ឬសក់។ ដៃគូរបស់ក្រុមហ៊ុន Kintaro Cells Power គឺជាអ្នកជំនាញជាន់ខ្ពស់ និងជាគ្លីនិកពហុព្យាបាលដ៏ល្បីល្បាញ។ 

សម្រាប់វេជ្ជបណ្ឌិតកម្ពុជា ក្រុមហ៊ុនផ្តល់ជូននូវ៖
• ផលិតផលដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត
• ការអភិវឌ្ឍវិជ្ជាជីវៈយ៉ាងទៀងទាត់នៅក្នុងសិក្ខាសាលា និងតាមបណ្តាញអ៊ីនធឺណែត
• ការបណ្តុះបណ្តាលជាមួយនឹងអ្នកជំនាញដែលទទួលស្គាល់លំដាប់ពិភពលោកមានបទពិសោធន៍ផ្នែកគ្លីនិកលើបច្ចេកទេសកោសិកា
• គាំទ្រលើផ្នែកវិជ្ជាជីវៈនិងផ្នែកទីផ្សារ
• ការប្រឹក្សាដោយមិនកំណត់ជាមួយនឹងអ្នកជំនាញដ៏ល្អបំផុតរបស់ក្រុមហ៊ុន
• ពង្រឹងកេរិ៍្តឈ្មោះក្នុងវិជ្ជាជីវៈនិងបង្កើនចំនួនអ្នកជំងឺ។

សម្រាប់ព័ត៌មានអំពីក្រុមហ៊ុន ផលិតផលនិងលក្ខខណ្ឌជាដៃគូ សូមទំនាក់ទំនងអ្នកតំណាងរបស់ក្រុមហ៊ុន Kintaro Cells Power ក្នុងប្រទេសកម្ពុជា
លោក Andrey Saklakov (ទូរស័ព្ទលេខ +855-312-357-387, cambodia@cellspower.com)។

ការព្យាបាលជំងឺទឹកនោមផ្អែម គឺជាឧទាហរណ៍មួយដែលបង្ហាញពីការប្រើប្រាស់ Kintaro Cells យ៉ាងជោគជ័យ
សមាគមគ្រូពេទ្យទឹកនោមផ្អែមពិភពលោក ថ្មីៗនេះ បានចេញផ្សាយនូវតួលេខដោយបង្ហាញថាចំនួននៃអ្នកជំងឺទឹកនោមផ្អែមទូទាំងពិភពលោកបានកើនឡើងពី១០៨លាននាក់ក្នុងឆ្នាំ១៩៨០ ដល់៤២២លាននាក់ក្នុងឆ្នាំ២០១៧។ តួលេខនេះបង្ហាញថា ការគំរាមកំហែងពីប្រព័ន្ធក្រពេញអ័រម៉ូនកំពុងតែមានភាពខ្លាំងក្លា ឯពិភពវិទ្យាសាស្ត្រមានបន្ទុកក្នុងការផ្តល់នូវដំណោះស្រាយមួយដ៏ត្រឹមត្រូវ។

ឆ្លងតាមការអនុវត្តជាច្រើនឆ្នាំ វាបានបង្ហាញយ៉ាងច្បាស់ថាការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដោយប្រើកោសិកា គឺជាឱកាសតែមួយគត់ក្នុងការជួយសង្គ្រោះមនុស្សពីផលវិបាកដ៏គួរឲ្យខ្លាចរបស់ជំងឺមួយនេះ និងបង្កើនគុណភាពជីវិតរបស់ពួកគេ។ ការចាក់បញ្ចូលនូវកោសិកាដើម Kintaro Cellsពីអ្នកបរិច្ចាគ ធ្វើឲ្យអ្នកទទួលបានចំនួនកោសិកាត្រឹមត្រូវក្នុងការផលិតអាំងស៊ុយលីន។ ការស្តារឡើងវិញនូវមុខងារធម្មជាតិរបស់លំពែង ធ្វើឲ្យជីវិតរបស់អ្នកជំងឺមានភាពងាយស្រួលក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់។ ភ្លាមៗបន្ទាប់ពីការចាក់ដំបូង ការធ្លាក់ចុះនៃកម្រិតជាតិស្ករក្នុងឈាមត្រូវបានគេកត់សម្គាល់ឃើញ ការឆ្លើយតបរបស់ជាលិកាត្រូវបានស្តារឡើងវិញ និងការប៉ះពាល់ទៅលើសរីរាង្គទូទៅដូចជាតម្រងនោម ថ្លើម បេះដូង និងសរសៃឈាម ត្រូវបានផ្អាក។ 

រឿងដែលសំខាន់មួយទៀត គឺថាកោសិការបស់អ្នកបរិច្ចាគមានឥទ្ធិពលទប់ស្កាត់ការប្រតិកម្មនៃប្រព័ន្ធភាពស៊ាំនិងមិនអនុញ្ញាតឲ្យកោសិកា T cells បំផ្លាញកោសិកាបេតារបស់លំពែង ដែលវាសំខាន់ខ្លាំងចំពោះជំងឺទឹកនោមផ្អែមប្រភេទ១។ វាក៏ជារឿងសំខាន់មួយទៀត ដែលត្រូវបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kintaro Cells Power ក៏ធ្វើការព្យាបាលលើកុមារដោយទទួលនូវលទ្ធផលល្អប្រសើរ។ ក៏មានផងដែរនូវឧទាហរណ៍ផ្សេងៗដែលធ្វើលើក្មេងជំទង់នៅពេលដែលការព្យាបាលមានទាក់ទងនឹងការផ្ទុះឡើងនូវអ័រម៉ូនក្នុងសារពាង្គកាយដ៏ក្មេងខ្ចី។

ទាក់ទងនឹងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀតដោយ Kintaro Cells លោកអ្នកអាចធ្វើការប្រឹក្សាឥតគិតថ្លៃជាលក្ខណៈបុគ្គលជាមួយនឹងវេជ្ជបណ្ឌិតឯកទេសរបស់ក្រុមហ៊ុនKintaro Cells Power ដោយគ្រាន់តែផ្ញើសំណួររបស់លោកអ្នកមកកាន់អ៊ីម៉ែលផ្លូវការរបស់ក្រុមហ៊ុន cambodia@cellspower.com

ជឿជាក់លើការបង្កើតថ្មី បានន័យថាអ្នកស្ថិតនៅដំបូងគេបង្អស់នៃអ្វីៗគ្រប់យ៉ាង! ដំណើរការទៅមុខរបស់បច្ចេកទេស បាននាំវេជ្ជសាស្ត្រទៅកាន់កម្រិតមូលដ្ឋានថ្មីមួយ និងធ្វើឲ្យមានភាពទៅរួចនូវអ្វីៗដែលហាក់ដូចជាមិនអាចកើតមាន។ វាចាំបាច់ណាស់ ក្នុងការជឿជាក់ទៅលើអ្នកវិជ្ជាជីវៈ និងទទួលស្គាល់អ្នកជំនាញ!

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Related Articles

View All

រាងកាយ ជាចាំបាច់ត្រូវការវីតាមីនជាច្រើនប្រភេទសម្រាប់ការទ្រទ្រង់ និងលូតលាស់។ ជាក់ស្ដែងវីតាមីនទាំងនោះមួយផ្នែកមានសមត្ថភាពផលិតដោយខ្លួនឯងនៅក្នុងរាងកាយ ចំណែកមួយផ្នែកទៀតទាមទារយកពីខាងក្រៅតាមរយៈចំណីអាហារ។ តួយ៉ាង វីតាមីន C គឺជាប្រភេទវីតាមីនម៉្យាងដែលសម្បូរនៅក្នុងប្រភេទអាហារដូចជាផ្លែក្រូច ប៊ឺរី ដំឡូង ប៉េងប៉ោះ បន្លែ ឬស្ពៃស្រស់ៗជាច្រើន ដែលគួរទទួលទានឲ្យបានជាប្រចាំ។ បន្ថែមពីវត្តមាននៅក្នុងរបបអាហារខាងលើ វីតាមីនប្រភេទនេះ ក៏ត្រូវបានផលិតឡើងជាឱសថបំប៉ន ក្រោមទម្រង់ជាថ្នាំគ្រាប់ ឬទំពារ ដើម្បីបំពេញភាពខ្វះខាតណាមួយទៅតាមបុគ្គលម្នាក់ៗផងដែរ។ លក្ខណៈឱសថ វីតាមីន C ឬអាស៊ីតអាស្កូប៊ិច ជាសារធាតុបំប៉នដែលមានសុវត្ថិភាព និងប្រសិទ្ធភាពមួយ ដែលមិនត្រឹមតែប្រើប្រាស់សម្រាប់ជាជំនួយនៅពេលមានជំងឺផ្ដាសាយប៉ុណ្ណោះទេ វាក៏ជាវីតាមីនម៉្យាងដែលចាំបាច់សម្រាប់ការលូតលាស់ និងមុខងាររបស់សារពាង្គកាយ ក៏ដូចជាថែរក្សាដំណើរការរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង។ បន្ថែមពីនោះ វាក៏ត្រូវបានសង្កេតឃើញឲ្យប្រើប្រាស់ក្នុងករណីជំងឺមួយចំនួនដូចជា៖ • ជំងឺសរសៃឈាមបេះដូង • បញ្ហាសុខភាពអំឡុងពេលពពោះ • សុខភាពភ្នែក • ភាពជ្រីវជ្រួញនៃស្បែក ជាដើម។ ដោយឡែក ក្នុងករណីកង្វះវីតាមីន C ក្នុងរាងកាយអាចធ្វើឲ្យប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរឈ្មោះថា Scurvy ដែលបង្ហាញចេញជារោគសញ្ញាដូចជាចុះខ្សោយ ស្លេកស្លាំង ស្នាមជាំលើស្បែក ឬការហូរឈាមនៅនឹងអញ្ចាញជាដើម។ របៀប និងកម្រិតប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺបុរស ៩០មិល្លីក្រាម និងស្រ្តី ៧៥ មិល្លីក្រាមក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះស្រ្តីមានផ្ទៃពោះត្រូវទទួលទានវីតាមីន C ក្នុងកម្រិត ១២០មិល្លីក្រាម និង១៣០មិល្លីក្រាមសម្រាប់ស្រ្តីកំពុងបំបៅដោះកូន។ ផលរំខានឱសថ ផលរំខានរបស់វីតាមីន C អាចកើតមាន ឬប្រែប្រួលទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំ។ ក្នុងករណីនេះដែរក៏អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ងងុយគេង រាក ក្អួតចង្អោរ ឈឺក្បាល និងចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។ ប៉ុន្តែប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងមានលេចចេញនូវរោគសញ្ញាដទៃទៀត អ្នកត្រូវប្រឹក្សាជាមួយអ្នកជំនាញជាបន្ទាន់។ លើសពីនេះប្រសិនបើអ្នកជំងឺប្រើប្រាស់ឱសថនេះច្រើនលើសពី ២០០០មិល្លីក្រាមក្នុងមួយថ្ងៃនោះវាអាចបណ្តាលឲ្យមានការប្រឈមនឹងបញ្ហាក្រួសក្នុងតម្រងនោម និងជំងឺតម្រងនោមផ្សេងៗទៀត។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែងវីតាមីន C ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • អាលុយមីញ៉ូម • ការព្យាបាលដោយប្រើគីមី • ឱសថពពួកអឺស្រ្តូហ្សែន (Estrogen) • ឱសថក្នុងក្រុម Protease inhibitors • ឱសថ Statins និង Niacin • ឱសថក្នុងក្រុម Warfarin ៖ដូចជាឱសថ Coumadin និង Jantoven។ ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថនេះ។ បម្រុងប្រយ័ត្ន ការប្រើប្រាស់វីតាមីន C ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះ អាចប្រើប្រាស់តែក្នុងករណីចាំបាច់ និងស្ថិតក្នុងកម្រិតមួយច្បាស់លាស់មិនឲ្យលើសពី ២០០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ពិសេសត្រូវស្ថិតក្រោមការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន • អ្នកជំងឺទឹកនោមផ្អែម  ជំងឺភ្លេចភ្លាំង ជំងឺមហារីក បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាតម្រងនោមសុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ • វីតាមីន C អាចបាត់បង់ប្រសិទ្ធភាពក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា។ គួរបញ្ជាក់ផងដែរសម្រាប់ វីតាមីន C ដែលកំពុងពេញនិយម និងត្រូវបានណែនាំឲ្យប្រើប្រាស់យ៉ាងច្រើន នោះមានឈ្មោះដូចជា៖ Laroscorbine effervescent, Vitascorbol effervescent និង Nat C ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Pseudoephedrine គឺជាប្រភេទឱសថបំបាត់អាការៈតឹងច្រមុះ (Decongestant) ដែលមានមុខងារទៅលើសរសៃឈាមច្រមុះផ្ទាល់។ វាជាសារធាតុសកម្មមួយដែលភាគច្រើនត្រូវបានផលិតឡើងរួមបញ្ចូលជាមួយសារធាតុសកម្មឱសថបំបាត់ផ្ដាសាយផ្សេងទៀត និងក្រោមទម្រង់ជាច្រើនរួមមាន ឱសថគ្រាប់ សូលុយស្យុង និងម្សៅជាដើម។ សកម្មភាពឱសថ Pseudoephedrine មានសកម្មភាពទៅលើ Alpha-adrenergic receptors នៃភ្នាសប្រព័ន្ធផ្លូវដង្ហើមដែលធ្វើឲ្យមានការបង្រួមសរសៃឈាមនៅនឹងច្រមុះផ្ទាល់។ សកម្មភាពនេះបានទៅជួយកាត់បន្ថយការហើម បំបាត់តឹងច្រមុះ និងបង្កើនផ្លូវដង្ហើមឲ្យបានល្អឡើងវិញ នៅពេលមានជំងឺដូចជា ផ្ដាសាយ ជំងឺនៅប្រព័ន្ធផ្លូវដង្ហើម អាល្លែកហ្ស៊ី និងជំងឺរលាកទងសួត។ល។ Pseudoephedrine ត្រូវបានសង្កេតឃើញមានប្រសិទ្ធភាពរហូតទៅដល់ ១២ ម៉ោង ដោយកំហាប់ឱសថអាចកើនឡើងខ្ពស់បំផុតក្នុងចន្លោះ៣០ ទៅ ៦០នាទីបន្ទាប់ពីការលេប និងប្រែប្រួលទៅតាមប្រភេទទម្រង់ឱសថ។ ឱសថនេះត្រូវបានធ្វើមេតាបូលីសមួយផ្នែកនៅក្នុងថ្លើម និងត្រូវបានបញ្ចេញចោលតាមរយៈទឹកនោម។ កម្រិតប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺមិនឲ្យលើសពី ២៤០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ផលរំខានឱសថ Pseudoephedrine អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ខ្សោយ ក្អួតចង្អោរបាត់បង់ចំណង់អាហារ ឈឺក្បាល និងងងុយគេងចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែរដោយតម្រូវឲ្យអ្នកជំងឺទៅជួបគ្រូពេទ្យរួមមាន៖ • ភ័យ • វិលមុខ • គេងមិនលក់ • ឈឺពោះ • ពិបាកក្នុងការដកដង្ហើម • ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែង Pseudoephedrine ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • ឱសថក្នុងក្រុម MAO inhibitors៖ Isocarboxazid, Linezolid, Methylene blue និង Phenelzine • ឱសថពពួក Stimulants៖ Caffeine, Dextroamphetamine, Ephedra និង Tebutaline • ឱសថព្យាបាលលើសសម្ពាធឈាម៖ ពពួក Beta-blockers ពពួក Calcium Channel blockers, Guanethidine និង Methyldopa ជាដើម។ ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថ Pseudoephedrine។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថ Pseudoephedrine ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថឬធ្លាប់មានប្រតិកម្មជាមួយឱសថ Ephedrine និង Phenylephrineជាដើម • អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺទឹកដក់ក្នុងភ្នែក ជំងឺថ្លើម បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ ពិបាកបត់ជើងតូច (បញ្ហាក្រពេញប្រូស្តាតរីកធំ) និងបញ្ហាតម្រងនោម សុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ • ឱសថ Pseudoephedrine  អាចធ្វើឲ្យអ្នកមានបញ្ហាវិលមុខខ្លាំងក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា • ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងក្នុងករណីដែលចាំបាច់បំផុត និងស្ថិតក្រោមការអនុញ្ញាតរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ សារធាតុសកម្ម Pseudoephedrine អាចមានរួមបញ្ចូលនៅក្នុងឱសថមួយចំនួននៅលើទីផ្សារដូចជា៖ Procold Flu, Zyrtec-D និង Panadol Cold+Flu ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

វេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន នៅមិនទាន់អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយនៅឡើយទេ ដោយការព្យាបាលអាចមានប្រសិទ្ធភាពត្រឹមគ្រប់គ្រងនិងសម្រួលនូវរោគសញ្ញាតែប៉ុណ្ណោះតាមរយៈការប្រើប្រាស់ឱសថរួមផ្សំគ្នាមួយចំនួន។ ជាក់ស្ដែង Allopurinol ជាសារធាតុសកម្មឱសថដ៏ចម្បងមួយ ដែលមិនអាចខ្វះបានសម្រាប់ការព្យាបាលសព្វថ្ងៃនេះ។ លក្ខណៈរបស់ឱសថ Allopurinol គឺជាឱសថស្ថិតនៅក្នុងប្រភេទ Xanthine oxidase inhibitor ដែលមានសមត្ថភាពចម្បងទៅបន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ ជាមួយសមត្ថភាពកាត់បន្ថយជាតិអាស៊ីតនេះហើយ ទើបAllopurinol ត្រូវបានប្រើប្រាស់សម្រាប់ស្ថានភាពជំងឺដូចជា៖ • ជំងឺសន្លាក់ • ក្រួសក្នុងតម្រងនោម • ការប្រមូលផ្ដុំអាស៊ីតអ៊ុយរិចក្នុងរាងកាយបណ្តាលមកពីការទទួលទានភេសជ្ជៈ សាច់ ឬគ្រឿងស្រវឹងច្រើនហួសប្រមាណជាដើម។ សកម្មភាពឱសថ ជាមួយចំណាត់ថ្នាក់នៅក្នុងប្រភេទ Xanthine oxidase inhibitor នោះមានន័យថាឱសថមានសមត្ថភាពទៅបញ្ឈប់មុខងាររបស់អង់សុីម Xanthine oxidase។ ជាទូទៅ អង់ស៊ីម Xanthine oxidase មានតួនាទីរ៉ាប់រងក្នុងការបំប្លែងអង់ស៊ីមពីរទៀតគឺ Hypoxanthine និងXanthineឲ្យក្លាយទៅជាអាស៊ីតអ៊ុយរិច។ នៅពេលរាងកាយត្រូវបានប្រមូលផ្ដុំដោយសារធាតុអាស៊ីតអ៊ុយរិចជាច្រើនជាពិសេសនៅតាមសន្លាក់ នោះវានឹងបង្កឲ្យមានការឈឺចាប់ទើបឱសថAllopurinol ត្រូវបានតម្រូវឲ្យប្រើប្រាស់ក្នុងគោលបំណងកាត់បន្ថយការកកផ្ដុំនៃអាស៊ីតអ៊ុយរិចទាំងនោះ។ របៀប និងកម្រិតប្រើប្រាស់ • ឱសថតម្រូវឲ្យប្រើប្រាស់មួយថ្ងៃម្តង ឬអាចប្រែប្រួលទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ គួរលេបបន្ទាប់ពីញ៉ាំអាហាររួច ដើម្បីកាត់បន្ថយការប៉ះពាល់លើក្រពះនិងត្រូវញ៉ាំទឹកឲ្យបានច្រើន • ការផ្លាស់ប្ដូរកម្រិតដូសរបស់ឱសថ អាចធ្វើឡើងទៅតាមលទ្ធផលបានមកពីប្រសិទ្ធភាពនៃការព្យាបាល ដូចនេះអ្នកត្រូវប្រើប្រាស់ឲ្យបានទៀងពេលនិងជាប្រចាំ • ជាក់ស្ដែងការព្យាបាលជំងឺសន្លាក់៖ ឱសថអាចចាប់ផ្តើមបង្ហាញពីប្រសិទ្ធភាពក្នុងអំឡុងពេល ២ ទៅ ៣អាទិត្យឡើងទៅ។ ក្រៅពីការប្រើប្រាស់ Allopurinol អ្នកជំងឺក៏តម្រូវឲ្យប្រើប្រាស់ឱសថផ្សេងទៀតផងដែរ សម្រាប់បំបាត់ការឈឺចុកចាប់ដូចជា Colchicine, Ibuprofen ឬIndomethacin ជាដើម។ ផលរំខានឱសថ Allopurinol អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង និងងងុយ ចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែររួមមាន៖ • ស្បែកឡើងក្រហម • រាក • ចង្អោរ ក្អួត • ឈឺពោះ • ស្រកទម្ងន់។ល។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើន ឬបន្ថយប្រសិទ្ធភាពរបស់ឱសថណាមួយ។ ជាក់ស្ដែងAllopurinol អាចនឹងមានអន្តរកម្មជាមួយឱសថពង្រាវឈាម Warfarin ឱសថ Chlorpropamide និងឱសថ Didanosine ជាដើម។ ដូច្នេះ ដើម្បីចៀសផុតពីហានិភ័យបណ្តាលមកពីអន្តរកម្មឱសថនានា អ្នកគួររក្សាទុកកំណត់ត្រាឱសថដែលកំពុងប្រើប្រាស់ ដើម្បីធ្វើការពិភាក្សា និងទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិតជាមុនសិន។ បម្រុងប្រយ័ត្ន គួរចៀសវាង ឬត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱសថប្រសិនអ្នក៖ • អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថ • មានប្រវត្តិជំងឺ ថ្លើម តម្រងនោម ទឹកនោមផ្អែមឬសម្ពាធឈាមឡើងខ្ពស់ • ជាស្រ្តីកំពុងមានផ្ទៃពោះ ឬអំឡុងបំបៅដោះកូន។ សម្រាប់ឱសថ Allopurinol ដែលសង្កេតឃើញមាននៅក្នុងទីផ្សារបច្ចុប្បន្នរួមមានឈ្មោះ Allopurinol Sandoz®, Zyloprim® និងZyloric។ល។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ដោយហេតុថាកម្រិតនៃការឈឺចាប់មានភាពខុសគ្នាទៅតាមជំងឺនីមួយៗទើបការផលិតឱសថបំបាត់ការឈឺចាប់ក៏មានប្រភេទផ្សេងៗគ្នាទៅតាមនោះដែរ។ ជាក់ស្ដែងនៅលើទីផ្សារ ឱសថបំបាត់ការឈឺចាប់ឃើញមានច្រើនប្រភេទចាប់ពីកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ដោយនៅក្នុងនោះ Diclofenac គឺជាប្រភេទឱសថម៉្យាងដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការឈឺចាប់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន។ លក្ខណៈឱសថ Diclofenac គឺជាឱសថស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) មានលក្ខណៈប្រឆាំងការឈឺចាប់ បំបាត់រលាកនិងបន្ថយកម្ដៅ ហើយត្រូវបានផលិតឡើងក្នុងទម្រង់ជាច្រើនរួមមានឱសថគ្រាប់ សូលុយស្យុង ម្សៅ និងជែលសម្រាប់លាបជាដើម។ល។ វាជាឱសថមានសមត្ថភាពអាចកាត់បន្ថយអង់ស៊ីមនៅក្នុងរាងកាយដែលបង្កឲ្យឈឺចាប់ និងរលាក។ សកម្មភាពឱសថ Diclofenac ត្រូវបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលស្ថានភាពឈឺចាប់និងរលាកស្រួចស្រាវ និងរ៉ាំរ៉ៃផងដែរ តាមរយៈសកម្មភាពទៅបន្ថយការសំយោគ Prostaglandin ដោយបិទទៅលើអង់ស៊ីម Cyclooxygenase-1 (COX-1) និង Cyclooxygenase-2 (COX-2) ក្នុងឥទ្ធិពលស្មើគ្នា។ ជាមួយសកម្មភាពបែបនេះ វាត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល និងសម្រាលអាការៈជាប់គាំងសន្លាក់បណ្តាលមកពី៖ • ជំងឺរលាកសន្លាក់ឆ្អឹង (នៅជង្គង់ កជើង ម្រាមជើង កែងដៃ កដៃ និងដៃជាដើម) • ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ • ជំងឺស្បែកស្ងួតខ្លាំងបណ្តាលមកពីកម្ដៅព្រះអាទិត្យ (Actinic keratosis) ដែលត្រូវបានព្យាបាលតាមឱសថទម្រង់ជែលសម្រាប់លាបផ្ទាល់ទៅលើស្បែក • ជំងឺផ្សេងទៀតទៅតាមការណែនាំរបស់គ្រូពេទ្យ។ កម្រិត និងការប្រើប្រាស់ឱសថ ការប្រើប្រាស់ឱសថនៅកម្រិតណាមួយគឺអាស្រ័យទៅតាមស្ថានភាព និងការណែនាំរបស់គ្រូពេទ្យ ដែលជាទូទៅ៖ • ឱសថគ្រាប់៖ អាចប្រើបាន ២ ទៅ៣ដងក្នុងមួយថ្ងៃ ដែលចំនួនដូសមិនឲ្យលើសពី ១៥០មិល្លីក្រាម • ឱសថជែល៖ អាចលាបនៅទីតាំងដែលឈឺ ៤ដងក្នុងមួយថ្ងៃ ឬអាចប្រែប្រួលទៅតាមការអនុញ្ញាតរបស់គ្រូពេទ្យ។ ចៀសវាងងូតទឹក ឬគ្របស្បែកភ្លាមៗបន្ទាប់ពីលាបឱសថរួច។ ផលរំខាន ផលរំខានជាទូទៅនៃឱសថ Diclofenac អាចមានដូចជា៖ • ឈឺក្រពះ ឬខ្យល់ក្នុងពោះ • ចង្អោរ ក្អួត • ឈឺក្បាល ឬធីងធោង • រមាស់លើស្បែក • បែកញើស • សម្ពាធឈាមកើនឡើង • ហើមដៃ ឬជើង។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចធ្វើឲ្យថយចុះប្រសិទ្ធភាព ឬបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្ដែង Diclofenac ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • ឱសថព្យាបាលលើសសម្ពាធឈាម៖ Captopril, Lisinopril, Losartan និង Valsartan • ឱសថក្នុងក្រុម Corticosteroids៖ Dexamethasone និង Prednisone • ឱសថពង្រាវឈាម៖ Dabigatran, Enoxaparin និងWarfarin ជាដើម។ ដើម្បីចៀសវាងហានិភ័យដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀតមុនពេលសម្រេចចិត្តប្រើប្រាស់ឱសថ Diclofenac។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថ Diclofenac ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • អ្នកមានប្រតិកម្មនឹងសារធាតុសកម្មក្នុងឱសថ ឬធ្លាប់មានប្រតិកម្មជាមួយឱសថ Aspirin និងឱសថក្នុងក្រុម NSAIDs ដទៃទៀតដូចជា Ibuprofen, Naproxen ឬ Celecoxib ជាដើម • អ្នកដែលមានជំងឺហឺត ជំងឺថ្លើម បញ្ហាក្រពះពោះវៀន (ហូរឈាម ឬរលាក) ជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់ ជំងឺឈាម និងបញ្ហាតម្រងនោមសុទ្ធសឹងតែទាមទារការពិគ្រោះយោបល់មុនពេលប្រើប្រាស់ឱសថ • ឱសថ Diclofenac អាចធ្វើឲ្យប្រឈមនឹងបញ្ហាហូរឈាមក្នុងក្រពះកាន់តែខ្ពស់ ក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា • ចៀសវាងនៅក្រោមពន្លឺថ្ងៃច្រើន ដោយហេតុថាឱសថអាចបង្កជាផលរំខាននានានៅពេលប៉ះជាមួយពន្លឺព្រះអាទិត្យ។ អ្នកអាចលាបឡេការពារកម្ដៅថ្ងៃនិងស្លៀកសម្លៀកបំពាក់ជិតៗនៅពេលចេញទៅខាងក្រៅ • ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងតែក្នុងករណីចាំបាច់បំផុតនិងក្រោមការអនុញ្ញាតរបស់គ្រូពេទ្យតែប៉ុណ្ណោះ។ សម្រាប់ឱសថ Diclofenac ដែលអាចរកបាននៅលើទីផ្សារមានដូចជា៖ Diclofenac Sandoz® , Voltaren® , ឬ Diclofenac Sodium Topical Gel ជាដើម 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កាល់ស្យូម ជាតម្រូវការដ៏ចម្បងមួយសម្រាប់ភាពរឹងមាំ និងហាប់ណែននៃឆ្អឹងចាប់តាំងពីអ្នកនៅក្មេង និងបន្តរហូតដល់ពេញមួយជីវិតនៅពេលអាយុចាប់ផ្ដើមកើនឡើង។ ដោយឡែក វីតាមីន D ក៏ជាសារធាតុដែលត្រូវប្រើជាចាំបាច់សម្រាប់សម្របសម្រួលមុខងាររបស់កាល់ស្យូម ដែលជាហេតុធ្វើឲ្យសារធាតុទាំង២ប្រភេទនេះមាននៅក្នុងគ្រាប់តែមួយ ដើម្បីទទួលបានប្រសិទ្ធភាពល្អ និងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។ លក្ខណៈឱសថ កាល់ស្យូម ជាសារធាតុរ៉ែមួយប្រភេទដែលភាគច្រើនឃើញមានក្នុងកម្រិតដល់ទៅ ៩៩% នៅក្នុងឆ្អឹង និងធ្មេញ។ បន្ថែមពីមុខងារសម្រាប់ការរក្សាស្ថានភាពរបស់ឆ្អឹង វាក៏មានតួនាទីធ្វើឲ្យសាច់ដុំកន្រ្តាក់ និងរ៉ាប់រងចលនាចង្វាក់បេះដូងផងដែរ។ ជារៀងរាល់ថ្ងៃអ្នកអាចនឹងប្រឈមការបាត់បង់កាល់ស្យូមតាមរយៈស្បែក ក្រចក សក់ ញើស ទឹកនោម និងលាមកហើយសម្រាប់ការនាំចូលសារធាតុត្រលប់មកវិញគឺធ្វើឡើងតាមការបរិភោគអាហារពីខាងក្រៅដោយហេតុថា កាល់ស្យូមមិនអាចផលិតដោយឯកឯងនៅក្នុងរាងកាយនោះទេ។ ជាក់ស្ដែង អាហារដែលសម្បូរនូវកាល់ស្យូមមានដូចជាទឹកដោះគោ ត្រី គ្រាប់អាល់ម៉ុន បន្លែស្លឹកពណ៌បៃតង និងអាហារសុខភាពផ្សេងទៀត។ វីតាមីន D ត្រូវបានគេហៅថាវីតាមីនព្រះអាទិត្យ ដោយសារតែវីតាមីនប្រភេទនេះនឹងធ្វើការផលិតនៅពេលរាងកាយបានប៉ះជាមួយពន្លឺព្រះអាទិត្យយ៉ាងណាមិញវាក៏មានវត្តមាននៅក្នុងអាហារ ឬឱសថបំប៉នផ្សេងទៀតផងដែរ។ វីតាមីននេះមានលក្ខណៈជួយការពារឆ្អឹងកុំឲ្យងាយពុកផុយនៅពេលអាយុកាន់តែច្រើនតាមរយៈការជួយបឺតស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ក្រៅពីនោះ វីតាមីន D ក៏មានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖     • គាំទ្រប្រព័ន្ធភាពស៊ាំរាងកាយ ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ     • សម្រួលមុខងាររបស់សួត និងសរសៃឈាមបេះដូង     • ជួយរក្សាតុល្យភាពរបស់អាំងស៊ុយលីន និងគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែម។ល។ សកម្មភាពឱសថ កាល់ស្យូម មានតួនាទីមិនអាចខ្វះបាន សម្រាប់ធានាមុខងាររបស់សរសៃប្រសាទ កោសិកាសាច់ដុំ និងឆ្អឹង ឯវីតាមីន D មានសមត្ថភាពជួយសម្រួលក្នុងការស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ការប្រើប្រាស់កាល់ស្យូមនិងវីតាមីន D ក្នុងបរិមាណសមស្របអាចធ្វើឲ្យឆ្អឹងរបស់អ្នកបន្តនូវភាពរឹងមាំ។ ជាក់ស្ដែងការរួមផ្សំកាល់ស្យូម និងវីតាមីន D ក្នុងឱសថតែមួយ មានគុណសម្បត្តិសម្រាប់ការពារ ឬព្យាបាលបញ្ហាដូចជា៖     • កង្វះកាល់ស្យូមក្នុងឈាម     • ជំងឺពុកឆ្អឹង     • ឆ្អឹងចុះខ្សោយ     • ស្រ្តីមានផ្ទៃពោះដែលត្រូវការកាល់ស្យូមបន្ថែម     • ស្រ្តីក្រោយអស់រដូវ។ល។ កម្រិត និងការប្រើប្រាស់ ចំនួនដងនៃការប្រើប្រាស់អាច ១ ទៅ២គ្រាប់ជាប្រចាំថ្ងៃ ចំណែកកម្រិតគឺមានការប្រែប្រួលទៅតាមបុគ្គលដែលជាទូទៅមនុស្សពេញវ័យអាចប្រើបានក្នុងកម្រិត ៦០០ មិល្លីក្រាម ហើយអាចកើនឡើងដល់ ១០០០មិល្លីក្រាមទៅតាមតម្រូវការផ្សេងៗគ្នា។ ជាទូទៅកាល់ស្យូម និងវីតាមីន D គួរលេបនៅពេលអាហារ ឬបន្ទាប់ពីញ៉ាំអាហារនីមួយៗ ដែលអាចបង្កើនការស្រូបឱសថឲ្យកាន់តែមានប្រសិទ្ធភាព។ ផលរំខាន វីតាមីនប្រភេទនេះអាចនឹងបង្កផលរំខាននានាដោយអ្នកអាចសង្កេតឃើញរួមមាន៖     • ទល់លាមក ឬបញ្ហាក្រពះ     • ចង្អោរ ក្អួត     • បាត់បង់ការចង់ញ៉ាំអាហារ     • ឈឺក្បាល ឬឈឺចាប់តាមសាច់ដុំ     • អស់កម្លាំង ឬល្ហិតល្ហៃ     • ប្រតិកម្មអាល្លែកហ្ស៊ី ស្ដែងចេញជាកន្ទួលរមាស់នៅលើមុខ អណ្តាត និងបំពង់ក     • ធីងធោង ឬពិបាកដកដង្ហើមជាដើម។ ប្រសិនផលរំខានខាងលើបន្តកើតឡើងជាប្រចាំ និងកាន់តែធ្ងន់ធ្ងរ អ្នកគួរប្រាប់ដំណឹង ឬជួបពិគ្រោះជាបន្ទាន់ជាមួយវេជ្ជបណ្ឌិតជំនាញ។ បម្រុងប្រយ័ត្ន មុនពេលប្រើប្រាស់ឱសថ អ្នកត្រូវប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីក្នុងករណី៖ - អ្នកមានជំងឺបេះដូង សរសៃឈាម វិបត្តិតម្រងនោម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ ឬមានភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំការពាររាងកាយ - ចំពោះស្រ្តីពពោះ៖ ដោយហេតុថាការប្រើប្រាស់ឱសថណាមួយត្រូវធ្វើក្នុងករណីជាចាំបាច់តែប៉ុណ្ណោះ - ឱសថប្រភេទនេះអាចជ្រាបក្នុងទឹកដោះម្តាយនោះការប្រើប្រាស់អំឡុងពេលបំបៅដោះក៏ទាមទារការពិភាក្សាជាមុន។ លោកអ្នកអាចស្វែងរក កាល់ស្យូម និងវីតាមីន D នៅលើទីផ្សារបាន ដោយមានឈ្មោះដូចជា Sunlife Calcium+ Vitamin D3, Osteocare, Calcivita, One Q Gummy Calcium & Vitamin D។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ផ្សិតថ្មសមុទ្រ ឬ ឈ្មោះវិទ្យាសាស្ត្រ “Pleuractis gravis Nemenzo” គឺជាផ្កាថ្មសមុទ្រដែលស្ថិតក្នុងគ្រួសារ Fungiidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថព្យាបាលជំងឺដែលពាក់ព័ន្ធនឹងការរលាក និងជំងឺមហារីក។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានយកមកប្រើប្រាស់ជាឱសថជំនួយឆ្អឹង និងជំនួយប្រព័ន្ធប្រសាទផងដែរ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃផ្កាថ្មសមុទ្រស្ងួតត្រូវបានយកមកពីកោះរ៉ុង (GPS: 10°44'25.3"N 103°17'24.8"E) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៨។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រនេះ ត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយនឹងសំណាកផ្កាសមុទ្រ (កូដៈ UPFOPMP-180001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ត្រាំ “Maceration Extraction”។ រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ដំណើរការនៃការពិសោធទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍រូបធាតុឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ សកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Flavonoids, Terpenoids និង Essential Oils។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene-Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 15 អង្គធាតុឱសថ ដែលមានតំលៃ Rf នៅទីតាំងដូចតទៅៈ 0.04, 0.11, 0.15, 0.22, 0.26, 0.31, 0.35, 0.44, 0.64, 0.68, 0.77, 0.82, 0.88, 0.95 និង 0.99។ វត្តមាននៃសមាសធាតុឱសថ និងព័ត៌មាននៃការញែកចំនួនឱសថដោយ TLC នៃផ្សិតថ្មសមុទ្រនេះ គឺជាទិន្នន័យឱសថដ៏សំខាន់ និងមានប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវបន្ទាប់ទៀតក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្តអំពីការញែកម៉ូលេគុលថ្នាំសំខាន់ៗ ចេញពីផ្សិតថ្មសមុទ្ររបស់កម្ពុជា។ ប្រភពអត្ថបទដោយ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ កែវ សំអែល ឈិន លក្ខិណា ហៃ ស៊ីដាណេ ហៃ ស៊ីដានិច សេង សុផាន់ណែត លី មល្លិកា នី ច័ន្ទសីហា ជា ស៊ីន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top