តើសមត្ថភាពផ្លូវភេទរបស់បុរសបាត់បង់ដោយសារអ្វី?
សមត្ថភាពផ្លូវភេទ គឺពិតជាសំខាន់ណាស់ចំពោះមនុស្សប្រុស ព្រោះវាទាក់ទងទៅនឹងសមត្ថភាពធម្មជាតិរបស់មនុស្សប្រុសក្នុងការមានបុត្រធីតា ប៉ុន្តែក៏មានមនុស្សប្រុសមួយចំនួនបានបាត់បង់សមត្ថភាពនេះ ឬមានបញ្ហាលើសមត្ថភាពនេះផងដែរ។
តើមូលហេតុណាខ្លះដែលធ្វើឲ្យសមត្ថភាពផ្លូវភេទរបស់បុរសត្រូវបានបាត់បង់?
មានកត្តាពីរដែលបណ្តាលឲ្យសមត្ថភាពផ្លូវភេទបុរសមានបញ្ហា នោះគឺ កត្តារាងកាយ និងកត្តាផ្លូវចិត្ត។
កត្តារាងកាយមានដូចជា ៖
•កម្រិតតេស្តូស្តេរ៉ូនទាប
•ការប្រើប្រាស់ឱសថដែលត្រូវការវេជ្ជបញ្ជាដូចជា ឱសថប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ឱសថសម្រាប់ជំងឺលើសសម្ពាធឈាម
•ជំងឺសរសៃឈាម ដូចជាជំងឺត្បៀតសរសៃឈាមអាក់ទែ និងជំងឺលើសសម្ពាធឈាម
•ជំងឺស្ត្រូក ឬជំងឺខូចសរសៃខួរក្បាលដោយសារជំងឺទឹកនោមផ្អែម ឬការវះកាត់
•ការជក់បារី
•ការផឹកស្រានិងការញៀនថ្នាំ។
កត្តាផ្លូវចិត្តរួមមាន៖
•ការបារម្ភពីសមត្ថភាពផ្លូវភេទ
•បញ្ហាគ្រួសារ
•ការធ្លាក់ទឹកចិត្ត
•ឥទ្ធិពលនៃការប៉ះទង្គិចពីការរួមភេទពីមុន
•ការមានបញ្ហាស្ត្រេស និងធ្លាក់ទឹកចិត្តដោយសារការងារ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ